សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ យានអវកាស Voyager 2 របស់ NASA បានធ្វើការរកឃើញភពមួយទៀតដ៏គួរឱ្យភ្ញាក់ផ្អើល។
យោងតាម Space ក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រ Tom Nordheim មកពីមន្ទីរពិសោធន៍រូបវិទ្យា Johns Hopkins Applied Physics (APL – USA) បានរកឃើញ ភពតូចបំផុតមួយក្នុងប្រព័ន្ទព្រះអាទិត្យ ដែលមានឈ្មោះថា Miranda ។ Miranda គឺជាព្រះច័ន្ទតូចបំផុត នៅខាងក្នុងនៃផ្កាយរណបរបស់ Uranus ដែលមានរាងស្វ៊ែរ ជាមួយនឹងកាំត្រឹមតែ ២៣៥ គីឡូម៉ែត្រប៉ុណ្ណោះ។.png)
Miranda ត្រូវបានគេស្គាល់ជាយូរមកហើយ ដោយកន្លងទៅអ្នកវិទ្យាសាស្ត្រគិតថា វាជាសាកសពសេឡេស្ទាលភាគច្រើនក្នុងទីងងឹតឆ្ងាយពីព្រះអាទិត្យ ដែលមិនមែនជាភពអាចទ្រទ្រង់ជីវិតមនុស្សនាពេលអនាគតបាននោះទេ។ ប៉ុន្តែនៅពេលដែលក្រុមការងារបានគូសផែនទីលើលក្ខណៈផ្ទៃផ្សេងៗរបស់ Miranda និងបង្កើតគំរូកុំព្យូទ័រដើម្បីក្លែងធ្វើរចនាសម្ព័ន្ធខាងក្នុង ពួកគេក៏បានរកឃើញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺថា ភពនេះមានមហាសមុទ្រក្រោមដីដ៏ធំមួយ ដែលអាចទ្រទ្រង់ជីវិតមនុស្សបាន។ 
នេះមានន័យថា ការគិតរបស់អ្នកវិទ្យាសាស្ត្រពីមុន គឺខុសពីការពិសោធន៍ជាក់ស្តែង ខណៈការពិសោធន៍ឃើញថា ភពថ្មីនេះអាចទ្រទ្រង់ជីវិតមនុស្សនាពេលអនាគតបាន។ ភពនេះមានមហាសមុទ្រដែលមានជម្រៅរហូតដល់ ១០០ គីឡូម៉ែត្រ គ្របដណ្តប់ដោយស្រទាប់ថ្ម និងទឹកកករហូតដល់ ៣០ គីឡូម៉ែត្រ ហើយមានអាយុកាលប្រហែល ១០០-៥០០ លានឆ្នាំមុន។ ពួកគេបានប៉ាន់ប្រមាណថាមហាសមុទ្រទាំងមូលក្នុងភព Miranda គឺមានចំនួនជិតពាក់កណ្តាលនៃបរិមាណរបស់ភពនេះ។ ដូច្នេះ ការរកឃើញភស្តុតាងនៃមហាសមុទ្រនៅក្នុងវត្ថុតូចមួយដូច Miranda គឺពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។
ភពថ្មី Miranda បានដើរតួយ៉ាងសំខាន់ក្នុងការរក្សាផ្ទៃខាងក្នុងរបស់វាឱ្យមានភាពកក់ក្តៅគ្រប់គ្រាន់ដើម្បីទ្រទ្រង់មហាសមុទ្ររាវ។ ពិសេសជាងនេះទៅទៀតនោះគឺថា ការលាតសន្ធឹង និងការបង្ហាប់ទំនាញរបស់ Miranda ដែលត្រូវបានពង្រីកដោយគន្លងជាមួយនឹងព្រះច័ន្ទផ្សេងទៀត ក៏ប្រហែលជាបានបង្កើតថាមពលកកិតគ្រប់គ្រាន់ផងដែរ។ យោងទៅតាម Newsweek ភពណាដែលមានទឹក គឺវាអាចមានឱកាសសម្រាប់ជីវិត។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រជឿថា Miranda អាចជាគោលដៅបន្ទាប់នៃបេសកកម្មនាពេលអនាគត ដើម្បីស្វែងរកជីវិតមនុស្សទៅរស់នៅក្រៅភព៕










