ក្រុមហ៊ុនផលិតកង់រថយន្តរបស់ប្រទេសចិន Sailun គ្រោងនឹងបង្កើតក្រុមហ៊ុនមួយឈ្មោះថា Kampot Bay Investment Co., Ltd ដែលទទួលខុសត្រូវលើការអនុវត្តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពត។

គម្រោងនេះ ត្រូវបានគេប៉ុាន់ប្រមាណថាគ្រោងនឹងបោះទុននិយោគប្រមាណ ១១០លានដុល្លារ បង្កើតសួនឧស្សាហកម្មនៅប្រទេសកម្ពុជា។

បច្ចុប្បបន្ន នៅខេត្តកំពត មានតំបន់សេដ្ឋកិច្ចពិសេសតែមួយប៉ុណ្ណោះ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ស្ថិតក្នុងនៅឃុំកោះតូច ស្រុកកំពត ខេត្តកំពត លាតសន្ធឹងលើផ្ទៃដីជាង១០ហិកតា។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតកង់រថយន្ត Sailun Group គឺជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយបានបោះទុនវិនិយោគប្រមាណ ៣៥០លានដុល្លារ នៅក្រុងបាវិត ខេត្តស្វាយរៀង៕