Home ព័ត៌មានអន្តរជាតិ ឌូបៃគ្រោងនឹងសាងសង់អគារដែលមានកម្រាស់ស្តើងជាងគេលើពិភពលោក

ឌូបៃគ្រោងនឹងសាងសង់អគារដែលមានកម្រាស់ស្តើងជាងគេលើពិភពលោក

52
0

ទីក្រុងឌូបៃ៖ វិស្វករ UAE បានកំពុងចាប់ផ្តើមសាងសង់អគារខ្ពស់ស្តើងថ្មីក្នុងទីក្រុងឌូបៃ ដែលមានកម្ពស់ ៣៨០ ម៉ែត្រ ជាមួយទទឹងត្រឹមតែ ២២.៥ ម៉ែត្រប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF3zj_i3VYS5qZ5YrAma-NrHCXaLOQldQ4nQHa8ktoiDt3vlmIGfIh0Tsdz8joINykHFS1zeLxaiq5P7ETE78c0FDSos8DTrAMoWmDZnL2vecnKN8Xpr3XcW7bZJaRCXSjtmlWNTEKV9uwf5Gob487ELR2LoK3UX7Sg4NIUbC4rIF6URB8E61Bkm1pejsc/s2144/image_2024-11-04_13-19-46.png

នេះបើយោងតាមគេហទំព័របរទេស New Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ១ ខែវិច្ឆិកាថា ទីក្រុងឌូបៃ គ្រោងនឹងសាងសង់អគារស្តើងបំផុតក្នុងលោក ដែលមានទំហំប៉ុនផ្ទះល្វែងមានឈ្មោះថា Muraba Veil។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUitZ107DFu2fpK5rX1hALz9NNWb8Wz-1QUJxU64B0W7_7hkUwkZG8ziIGWI4awq2ni9pDCECk5pVYBCMjHdf5J392pWGn8yR4oopuj4g11eEFgzWrPeN0blNr9uhzXfv3xnRUHHXmvFNwGw71mFL0ms_NYsCElnx0d-9GxY5sIHyOkjTaPsRwiE_iTHq0/s2500/image_2024-11-04_13-19-48.png

Muraba Veil នឹងមានកម្ពស់ ៣៨០ ម៉ែត្រ ប៉ុន្តែមានទទឹងត្រឹមតែ ២២.៥ ម៉ែត្រប៉ុណ្ណោះ ដែលអគារនេះអាចមាន ៧៣ ជាន់និងរួមបញ្ចូល ១៣១ អាផាតមិនដែលនីមួយៗមានបន្ទប់គេងពី ២ ទៅ ៥ ។ ក្រុមហ៊ុន Muraba នៅក្នុងប្រទេសអារ៉ាប់រួម (UAE) ដែលជាអ្នកម៉ៅការទទួលបន្ទុកគម្រោងនេះ បាននិយាយថា អគារផ្ទះល្វែងដ៏ប្រណិតនេះនឹងមានកន្លែងកម្សាន្តជាច្រើនដូចជា ស្ប៉ា ភោជនីយដ្ឋាន វិចិត្រសាល ទីលានប៉ាឌែល និងរោងកុនឯកជនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWyRx-Ml9g3HpgB_h0QTtWikuqUs0NhwCol776DkUsWkhWaepLn02guLIOrtiwBgTaBJBLxZ664iVstcTO0ewZpdC-6K3c5tgwIYY8Yvm_HmK3HnlpyHJVnh1YJhc_Dry33ZtEgEx386E9NDSkC4vns4jv7NXE2uRWLL6tzavGDOUOd2JcVevyH8Bpcnk/s2000/image_2024-11-04_13-19-50.png

គម្រោងអាគារស្តើងបំផុតលើលោកនេះនឹងត្រូវសាងសង់នៅជាប់ប្រឡាយក្បែរផ្លូវ Sheikh Zayed Road របស់ទីក្រុងឌូបៃ ហើយនឹងត្រូវបានបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៨។ ការសាងសង់អគារ Muraba Veil ត្រូវបានយកគំរូតាមផ្ទះបែបប្រពៃណីអារ៉ាប់ ដែលមានទីធ្លា ម្លប់ និងរុក្ខជាតិបៃតងជាច្រើន។ ការរចនានៃអគារនេះត្រូវបានបង្ហាញនៅពីក្រោយស្រទាប់ជាច្រើន ដោយស្រទាប់ទីមួយគឺជា “វាំងនន” ធ្វើពីដែកអ៊ីណុកប្រហោង និងសំណាញ់ដែលអាចលៃតម្រូវបាន រួមទាំងអាចឆ្លុះបញ្ចាំងពីស្រមោលផ្សេងៗនៃផ្ទៃមេឃបានទៀតផង។ យោងតាមលោក Rafael Aranda ស្ថាបនិក RCR Arquitectes បាននិយាយថា អគារនេះនឹងក្លាយជាផ្នែកមួយនៃទេសភាពក្នុងស្រុក ភ្ជាប់ជាមួយធម្មជាតិ និងមានភាពចោតនៅក្នុងវប្បធម៌ក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-b_ftNye56AwO9IshHMXdK55fSP8jtklcN67sQ5gQULlne2Q2shf9mvaZoXtyspMqOku79oz7ICRymK6nWVFauvLufaSVC7glGt3F7V9e0kPGSvIYWr6A6qXASG20a52da215vb1nAwlOYPVAiN8Eoal5jWaklJ0fyeoP87nOyy_UJW2qrQ2OmUxilZYf/s2560/image_2024-11-04_13-19-51.png

គួរបញ្ជាក់ដែរថា ឌូបៃគឺជាទីក្រុងដែលមានអគារខ្ពស់បំផុតនៅលើពិភពលោកគឺ Burj Khalifa ជាមួយកម្ពស់ ៨២៨ ម៉ែត្រ ហើយនឹងមានអគារខ្ពស់ជាងគេទីពីរក្នុងពេលឆាប់ៗនេះ។ ដោយបច្ចុប្បន្នទីក្រុងឌូបៃក៏មានអគារច្រើនជាង ៣០០ ម៉ែត្រខ្ពស់ជាងទីក្រុងផ្សេងទៀតនៅលើពិភពលោកផងដែរ នេះបើយោងតាមក្រុមប្រឹក្សាអគារខ្ពស់ និងបរិស្ថានទីក្រុង។ លើសពីនេះ ទីក្រុងនេះក៏មានអាងហែលទឹក Infinity ខ្ពស់បំផុត និងសួនផ្កាធម្មជាតិដ៏ធំបំផុតនៅលើពិភពលោកទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwOZjys3KFsjb_qcuRTItxBDT1fzWJ9FajBDM7bEn8qm0teYHUSH2uotTvESuHa9fC9iXFOjDOWCsCoKP5MIGNowk3jFEcViBIxL_P5nDcmAvIjiAPL6Sh9mzTPcH-zotw7sJsnykNfxS7R9PuQNx7NrfjdQ26p8CHdGQ3kvuTJ7lLg8CbkoqC81sPGFOO/s1627/image_2024-11-04_13-19-52.png