អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី ចំប៉ីខ្មៅ បង្ហោះវីដេអូខ្លីៗជារូបរបស់អ្នកបង្កើតមាតិកា Rick Kh អំឡុងពេលទៅមើលការសាងសង់ប្រាសាទថ្ម «សីហនគរ»នៅប្រទេសថៃ។ ចំប៉ីខ្មៅ ចោទ Rick Kh បោះបង់មិត្តភាព ជាមនុស្សឃ្លានភាពល្បីមិនហ៊ានសូម្បីដាក់ក្រេដីតឱ្យខ្លួន។
កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៤ យិន ហេង ហៅចំប៉ីខ្មៅ បានបង្ហោះវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួនមានរូបភាពរបស់អ្នកបង្កើតមាតិកាល្បីល្បាញ Rick Kh ផងដែរដោយបានរៀបរាប់យ៉ាងដូច្នេះថា «កាលគ្នាប្រមូលលុយបាន 1400$ គ្នាត្រៀមថាបបួលមិត្តទៅម្ដងទៀត តែមិត្តក៏ផុសវីឌីអូ ដែលគ្នាជួយថតឱ្យ តែឈ្មោះគ្នាអ្នកថត ក៏មិត្តមិនដាក់ចូលក្នុងវីដេអូ ដែរព្រោះខ្លាចគេដឹងថាមិត្តរាប់អានចំប៉ីខ្មៅ ..ហ៎ វាធ្វើឱ្យខូចcredit»។
« តែcredit..អី បើរាល់វីឌីអូ ថតពីវប្បធម៌ ក្បាលមិត្តម្នាក់នេះសោះអ្នកប្រាប់អ្នកឆ្កឹះពីក្រោយ រហូតមានគេ follow មិត្តឡើងMM មិត្ត block គ្នា មិត្តជាន់គ្នា ចំពោះមុខគេ តែគ្នាមិនបានខឹងអីទេធម្មតាមនុស្សឃ្លានភាពល្បី គ្នាយល់ »។ 1400$ វាច្រើនណាស់ពេលនោះសម្រាប់គ្នា ហើយក៏ជាឱកាសដែលគ្នានឹងកសាងប្រជាប្រិយភាព ចូលក្នុងសង្គម តែមិត្តចេញវីឌីអូ មកមុនហ៎ គ្នាក៏យកលុយនោះមក ជួយសពលង់ទឹកវិញ គេជេរគ្នា ថាបោកគេក៏គ្នាទទួល គ្នាទទួលគ្រប់យ៉ាង ព្រោះគ្នាដឹងថា បើឯងប្រាប់គ្នា តែ១ ម៉ាត់ ក៏គ្នាអស់ចិត្ត តែសុខៗ ឯងចេញវីឌីអូមកគ្នាពិបាកទទួលដែរ»។
ចំប៉ីខ្មៅ បានបន្តទៀតថា «តែមិនអីទេ ឱ្យតែមិត្តឡើងគ្នាសុខចិត្តដើរចេញ តែអាឡូវគ្នាចង់ប្រាប់មិត្តថាគ្នាទិញបានឡាន១ គ្នានៅតែជាមិត្តឯងដដែល បើឯងចង់រាប់ក៏រាប់មក មិនចង់ក៏មិនអីដែរ គ្នានៅតែជាគ្នាដដែល»។.png)
ការទម្លាយរបស់ ចំប៉ីខ្មៅ ពីអ្នកបង្កើតមាតិកា Rick Kh បែបនេះបានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថារឿងវាក្លាយទៅជាបែបនេះ។ ចំប៉ីខ្មៅ បានបន្ថែមនៅក្នុងខម្មិនដែរថា រូបគេមិនមានបំណងចង់ជាន់គេលើកខ្លួនឯងទេ ខ្លួនគេនិយាយអ្វីដែលជាការពិតជាមនុស្សស្មើដើមស្មើចុងពីមុនបែបណាក៏នៅតែបែបហ្នឹង មិនមែនមកពីលុយបានប្រែប្រួល ឬមកពីល្បីបានប្រែប្រួលនោះទេ៕










