Home ព័ត៌មានអន្តរជាតិ ប្រទេសចិនបានប្រកាសនឹងផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ស្ត្រីដែលបានរៀបការមុនអាយុ ៣៥ ឆ្នាំ

ប្រទេសចិនបានប្រកាសនឹងផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ស្ត្រីដែលបានរៀបការមុនអាយុ ៣៥ ឆ្នាំ

85
0

ប្រទេសចិន៖ រដ្ឋាភិបាលទីក្រុង Lyuliang ខេត្ត Shanxi ភាគខាងជើងប្រទេសចិន ថ្មីៗនេះបានប្រកាសថា ខ្លួននឹងផ្តល់រង្វាន់ចំនួន ១,៥០០ យន់ (ប្រមាណ ២១៤ ដុល្លារអាមេរិក) សម្រាប់គូស្នេហ៍ដែលបានចុះឈ្មោះអាពាហ៍ពិពាហ៍ដំបូងរបស់ពួកគេ ក្នុងលក្ខខណ្ឌដែលកូនក្រមុំមានអាយុតិចជាង ៣៥ ឆ្នាំ ដែលនេះត្រូវបានចាត់ទុកថាជាវិធានការមួយក្នុងការកសាងសង្គមដែលងាយនឹងមានកូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh42FUqAAjbqSv7JBwrwt1QQv4u45cWYk_P_w24sumsOgmWnAsU_y0Up8N41k79OGmw5ZHagA-XU8L3VercR-d4wmgMM05Q2HlhxYv-UGcnxhLafe_LgUQBI4cm3WwHvKLmmmIOtjZ49HItxcqTDEFa2nUNTABwgFfB2rloElY06L2S43Wz7UM94ym9L1VY/s1920/image_2024-11-04_13-14-39%20(2).png

យោងតាម Xinhua គោលនយោបាយថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ អាស្រ័យហេតុនេះ គូស្នេហ៍ដែលបានចុះឈ្មោះអាពាហ៍ពិពាហ៍នៅទីក្រុង Lyuliang នឹងទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០ យន់ ឬ ២១៤ ដុល្លារ នៅពេលដែលអ្នកទាំងពីរចុះឈ្មោះជាលើកដំបូង ហើយកូនក្រមុំមានអាយុ ៣៥ ឆ្នាំ ឬក្មេងជាងនេះ។ ដូច្នេះចំនួនទឹកប្រាក់នេះនឹងត្រូវបានផ្តល់ឱ្យដល់គូស្វាមីភរិយាភ្លាមៗនៅកន្លែងចុះឈ្មោះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg-Ww0Hz22DZf_tzEq-hs99GVhjdwoQlouuevFSNM6WPs8g5-1uXrHczp66jbRmSUEw8muvrZtscjV2wutodFYEgKcpGisJs2ZCznZ1GxAvFvYoTfCsixTRBFuH5DI3ZHH7uR29nA3lhDpyxseuZPWdab64aZffGPaUrDYDkFdDueNndR5FqkP0zOyIocc/s1200/image_2024-11-04_13-14-39.png
លើសពីនេះ ទីក្រុងក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលបំពេញតាមគោលការណ៍ណែនាំសម្រាប់ការមានកូនទីមួយ ទីពីរ ឬទីបី ដោយមានការឧបត្ថម្ភចំនួន ២,០០០ យន់ (២៨៥ ដុល្លារ) , ៥,០០០ យន់ (៧១៤ ដុល្លារ) និង ៨,០០០ យន់ (១,១៤២ ដុល្លារ) ក្នុងមួយគ្រួសារ។ យោងតាមគណនីផ្លូវការរបស់ការិយាល័យកិច្ចការរដ្ឋប្បវេណីនៃទីក្រុង Lyuliang វិធានការនេះគឺជាផ្នែកមួយនៃការឧបត្ថម្ភធនជាបន្តបន្ទាប់ដែលមានគោលបំណងជួយគ្រួសារក្នុងអាពាហ៍ពិពាហ៍ ការសម្រាលកូន ការអប់រំ ការទិញផ្ទះ និងការថែទាំសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAbvfzU2rS2aRtXyepiHOoNFsoRR62912o27r4gstzUzaIie1tUvj2ZKa-73Euoqbv6CDhdtDgBQ_AcqdhhKalUBWc8d9_7PMimhdHssX_rJXAC6Szl9hvKPr3zGS0KvZA6SzYBJIdDpTaxaK95ueq3zO98C1_4GS_M-aJtvmWOp_QOlPsm3ubQQEO7urU/s1600/image_2024-11-04_13-14-40.png

ទីក្រុងនេះក៏នឹងបង្កើតមូលដ្ឋានទិន្នន័យសម្រាប់អ្នកមិនទាន់រៀបការ ដើម្បីផ្តល់សេវាកម្មអាពាហ៍ពិពាហ៍តាមគោលដៅ និងផ្ទាល់ខ្លួនតាមរយៈបណ្តាញអ៊ីនធឺណេត និងដោយផ្ទាល់ ព្រមទាំងផ្តល់ការណែនាំជួយយុវជនឱ្យមានទស្សនៈវិជ្ជមានលើអាពាហ៍ពិពាហ៍ គ្រួសារ និងការមានកូន។ ក្រៅពីទីក្រុង Lyuliang ទីក្រុងជាច្រើនទៀតក្នុងខេត្ត Guangdong, Henan និង Shaanxi របស់ប្រទេសចិនក៏បានផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ផ្សេងទៀតផងដែរ ដូចជាប្រាក់រង្វាន់ ១,០០០ យន់សម្រាប់អ្នកផ្គូរផ្គងដែលទទួលបានជោគជ័យចំពោះគូស្នេហ៍ដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgalzOIE63hwOb9KuBFLtsjjz4OJwuFglb4u6lPWXS_H25NwUQPFPV4R99ZpHk5iplpx8vfy_WxilOlZjn0kln6QfrT35TXWYt23ZG2fM05m1kWywoRQVSBvkHzjPrdfcPbPMhmVyiMvfHKMHZ1WoaukSoT0FP0VIKf-AeJFtXLD5B8Qxq4XV0VhAE4v3AJ/s2048/image_2024-11-04_13-14-43.png