Home ព័ត៌មានអន្តរជាតិ ប្រើប្រាស់អ៊ីនធើរណេតកាន់តែច្រើននឹងធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើងកាន់តែខ្ពស់

ប្រើប្រាស់អ៊ីនធើរណេតកាន់តែច្រើននឹងធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើងកាន់តែខ្ពស់

48
0

តើជឿទេថា គ្រាន់តែការផ្ញើ និងទទួលអ៊ីម៉ែលរវាងមនុស្ស២នាក់ ក៏បានរួមចំណែកក្នុងការបញ្ចេញកាបូនឌីអុកស៊ីត រហូតដល់១៧ក្រាមឯណោះ ។ ដូចគ្នានេះ ការប្រើប្រាស់កម្មវិធីផ្សេងទៀតក្នុងអ៊ីនធើរណេតនឹងធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើងកាន់តែខ្ពស់ ហើយមនុស្សភាគច្រើនពុំជ្រាបពីចំណុចនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJMUjXBrfr8NG_ZKw1G5uk2atyA5qKhhExCJDel8xE-2V2VFlst-q3Qs3Q2kowzPNB5tTQ_aldNlAParAVPXR0zxh829o1_TeJw28Wqh-aYaQZdDNshgbeWRjva-Se9VARi3qEoYlUWfKxcdBdpWgjw2UHX5Dl2esMIQi8oBPLp93ZtJE42LvyACpET3wD/s4096/image_2024-11-04_13-46-46.png

គ្រប់សកម្មភាពទាំងអស់ក្នុងអនឡាញ ដូចជា ៖ ការផ្ញើ និងទទួលអ៊ីម៉ែល, ទស្សនាវីដេអូ, លេងហ្គេម និងការប្រើប្រាស់កម្មវិធីផ្សេងៗ គឺសុទ្ធតែពាក់ព័ន្ធនឹងការផ្ទេរព័ត៌មានតាមអ៊ីនធើរណេតពីកន្លែងមួយទៅកន្លែងមួយទៀត និងឆ្លងកាត់មជ្ឈមណ្ឌលព័ត៌មានដែលពោរពេញដោយ Server កុំព្យូទ័រ ។ ហេតុនេះ គ្រប់រូបភាព, Link តភ្ជាប់ និងវីដេអូនានាដែលយើងទស្សនាក្នុងអ៊ីនធើរណេត នឹងត្រូវបានរក្សាទុកក្នុងមជ្ឈមណ្ឌលទិន្នន័យណាមួយលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQc70P499MwzzUFGhA-DDljnXCuW1a_xsF4zMWeIkjvr1S061tHIYoRL4wfMtvbqtUzbRBqfcrGlVRF6WiqQXW9HDaMTRu0okaqIVrpjqxcBWSfERAlwAsYZN3mF314nR-BqANy-07KpG8_5FZViOidMbR48HGxxO-nCihb16wcm8QcsjzuzlnJFpU7wCR/s1000/image_2024-11-04_13-46-51%20(2).png

មជ្ឈមណ្ឌលផ្ទុកទិន្នន័យនេះនឹងប្រើប្រាស់ថាមពលយ៉ាងច្រើនដើម្បីដំណើរការ និងផ្តល់ទិន្នន័យដល់អ្នកប្រើប្រាស់ ។ លើសពីនេះ វាក៏ត្រូវការប្រើប្រាស់បរិមាណទឹកយ៉ាងច្រើនផងដែរ ដើម្បីឱ្យប្រព័ន្ធ Server ទាំងអស់ត្រជាក់ ដែលធ្វើឱ្យប្រទេសជាច្រើនចាប់ផ្តើមបារម្ភពីផលប៉ះពាល់ផ្នែកថាមពល និងបរិស្ថាន ដោយសារមជ្ឈមណ្ឌលផ្ទុកទិន្នន័យទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy82S8ipbywYxC1L0OkY02oKHm8WNH1vokYHTcWstf0TeFVQNUm2vUnxLq-htTjtxiXYrXXC6ze_K2XM979_oyHLl48k_OoOdABegwqSd3Gu42wp1d5RDIdMBSZGRDRFfAoXSe46TLdGY81OUcZzhCixr10rT1KH9RKrsbqksEoBArnMIdYNQWhw_gzhW9/s1280/image_2024-11-04_13-46-51.png

សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Google ក៏ទទួលស្គាល់ថា ការបំភាយយឧស្ម័នផ្ទះកញ្ចក់របស់ក្រុមហ៊ុនបានកើនឡើងរហូតដល់៤៨% ក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយវានៅតែកើនឡើងជាបន្តបន្ទាប់ នាឆ្នាំចុងក្រោយ ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ភាគច្រើនកើតឡើងដោយសារការប្រើប្រាស់អ៊ីនធើរណេតល្បឿនលឿន, ការស្វែងរកទិន្នន័យក្នុងអ៊ីនធើរណេត និងសេវាកម្មបច្ចេកវិទ្យា AI កើនឡើងរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrKATbXnY1c-4DQj14IMm2m6rHRiFOGSuEI8oxLUe6R3_Vxh6KLQYIufDCvfFp0Bxjt8Mv_he3mLrmL9wsfgnoIDRxbfXgfc1ZeRly_maWyRjA1O0Cbnww4q3MReUk8C9VfJ5e9NSpt0yIx6JSIe2AxfH0Q-iqZB4ZSfPEf9piHOFPu_gkLNVycwhSiGND/s996/image_2024-11-04_13-46-52.png

ការស្នើឱ្យមនុស្សនៅទូទាំងពិភពលោក កាត់បន្ថយការប្រើប្រាស់អ៊ីនធើរណេតនោះ គឺពុំមែនជាដំណោះស្រាយមានប្រសិទ្ធភាពទេ ។ ដូច្នេះ ក្រុមហ៊ុននានាត្រូវតែស្វែងរកដំណោះស្រាយផ្សេងពីនេះ ដើម្បីទប់ស្កាត់វិបត្តិថាមពលដែលអាចកើតឡើង នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho78sMRTc06JoinvdnaH72QFUmgae30qqaCgAwM0PlA8R1p3I32uno7Gy-o2vK70tuAvev3B94R9w67LTarthuYK2Uc4-_RdMJTNC-9BLOOVoKXqlp9R8JSiaiRyxUALIHCDYIjIriw59FpVqRyRT6ekjLLUK7bIqehm6iEZ5cKwPsebfH9WvgiyRLZqsp/s2560/image_2024-11-04_13-46-53.png

ស្ថាប័ន Zero Waste Scotland ប៉ាន់ស្មានថា ការប្រើប្រាស់អ៊ីនធើរណេតទាំងអស់លើពិភពលោក នឹងបំភាយកាបូនឌីអុកស៊ីតជាមធ្យម ស្មើនឹង៨.៦២គីឡូក្រាមក្នុង១សប្តាហ៍ ដែលស្មើនឹងការបើករថយន្តប្រេងសាំងក្នុងចម្ងាយផ្លូវរហូតដល់៤៨គីឡូម៉ែត្រ ។ រីឯអ្នកជំនាញអាល្លឺម៉ង់និយាយថា ការបំភាយកាបូនឌីអុកស៊ីតជាក់ស្តែងអាចខ្ពស់ជាងនេះទ្វេដង ៕