កាលពីខែសីហា ឆ្នាំ២០២៣ នារីជាជនបរទេសម្នាក់ឈ្មោះ Jessica បានពោលសរសើរប្រទេសកម្ពុជាមិនដាច់ពីមាត់ និងសន្យាជួយប្រូម៉ូតឱ្យទេសចរមកកម្សាន្តឱ្យបានច្រើនបន្ទាប់ពីទេសចរមួយចំនួនមើលរំលងទៅលេងប្រទេសក្បែរខាងកម្ពុជា។ ជាប់ចិត្តនឹងប្រទេសកម្ពុជានិងមានបំណងមកកម្សាន្តសាជាថ្មី ពេលនេះ Jessica បានបង្ហោះវីដេអូខិតខំរៀននិយាយភាសាខ្មែរបើទោះបីជាមានភាពលំបាកសម្រាប់នាងយ៉ាងណាក្តី។.png)
កាលពីពេលថ្មីៗនេះ Jessica ដែលមានគណនីទិកតុកឈ្មោះថា Callheroppa ជាអ្នកអាម៉េរិកផ្លាស់ទៅរស់នៅប្រទេសកូរ៉េ បានបង្ហោះវីដេអូមួយដោយដាក់ចំណងជើងថា « learn khmer with me! »។ នៅក្នុងវីដេអូរបស់នារីដ៏ស្រស់សោភា រូបនេះបានរៀបពីការដោនឡូតអេបដើម្បីសិក្សាភាសាខ្មែរដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ពាក្យដែល Jessica រៀនគឺពាក្យ សួស្តីអ្នកទាំងអស់គ្នាហើយនាងបានដឹងថាពាក្យថា សួស្តី ដែលមានអត្ថន័យស្មើនឹងពាក្យអង់គ្លេស Hello ហើយក៏ដឹងភាសាផ្លូវការពាក្យនេះថា «ជម្រាបសួរ» ផងដែរ។
ពាក្យដែល Jessica រៀនទៀតនោះគឺ «ខ្ញុំឈ្មោះ Jessica» និងបាននិយាយប្រយោគពេញទៀតថា ជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Jessica។ ហើយពាក្យដែលនាងរៀនបន្តទៀតគឺពាក្យ «ខ្ញុំស្រលាញ់អ្នក»។
គួរបញ្ជាក់ថា កន្លងមកទេសចរបរទេសនិងជាអ្នកបង្កើតមាតិការូបនេះធ្លាប់បាននិយាយពីប្រទេសកម្ពុជាថា មនុស្សភាគច្រើនដែលមកកម្សាន្តនៅតំបន់អាស៊ីអាគ្នេហ៍ចង់សំដៅទៅប្រទេសវៀតណាម និងថៃ ឬប្រទេសផ្សេងដែលមានសម្រស់ស្រស់ស្អាត ប៉ុន្តែបែរមើលរំលងប្រទេសកម្ពុជាទៅវិញ។.png)
តាមរយៈបទពិសោធរបស់នាងដែលទើបមកពីកម្សាន្តនៅប្រទេសកម្ពុជា Jessica បានឱ្យដឹងថាប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ តំបន់រមណីដ្ឋានអង្គរមានសម្រស់ស្រស់ស្អាតខ្លាំងតាមបែបធម្មជាតិដោយមិនមានការកែច្នៃដូចតំបន់ទេសចរណ៍ដទៃឡើយ។ Jessica ថាភ្ញៀវទេសចរនានាពុំគួររំលងប្រទេសខ្មែរខណៈនាងបានសន្យាថានឹងជួយប្រូម៉ូតពីប្រទេសកម្ពុជាឱ្យបានច្រើនដើម្បីរួមចំណែកឱ្យប្រជាជននៅតំបន់ទេសចរណ៍កាន់តែទទួលបានប្រាក់ចំណូលផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ៕










