យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែកញ្ញានេះ បានកំណត់ឱ្យតម្លៃលក់រាយប្រេងឥន្ទនៈ នៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានតម្លៃ ៣៩០០ រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៣៧៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
បើធៀបតម្លៃនេះ ទៅកាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ មានការខុសគ្នាបន្តិចបន្តួចដោយ៖
- សាំងធម្មតាក្នុងតម្លៃ ៤ ០០០រៀល/លីត្រ (ធៀបថ្ងៃទី១១ ចុះមួយរយរៀល)
- ម៉ាស៊ូតត្រូវលក់ ៣ ៨៥០រៀល/លីត្រ (ធៀបថ្ងៃទី១១ ចុះមួយរយរៀល)










