Sheynnis Palacios (សេននីស ផាឡាស៊ីអូ) Miss Universe 2023 ដែលធ្លាប់មកប្រទេសកម្ពុជាកាលពីខែមេសា កន្លងមកនេះបានបង្ហាញរូបភាពជាមួយគូស្នេហ៍ជាបុរសដ៏ស្រស់សង្ហាម្នាក់មុនពេលនាងលាលែងតំណែងដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។ ការបង្ហាញរូបភាពនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនិងទទួលបានការជូនពរជាច្រើន។
កាលពីថ្ងៃទី៨ ខែកញ្ញា នៅលើ Instagram ផ្ទាល់ខ្លួនរបស់ Sheynnis Pបានបង្ហោះពេលវេលាដ៏រ៉ូមែនទិកជាមួយមិត្តប្រុសរបស់នាងនៅខាងក្រោយឆាកក្នុងព្រឹត្តិការណ៍មួយខណៈមិត្តប្រុសរបស់បវរកញ្ញារូបនេះក៏បានបង្អួតម្រាមដៃនាងដែលមានចិញ្ចៀនផងដែរ។ បច្ចុប្បន្ន Miss Universe 2023 មិនទាន់បង្ហាញដំណឹងជាក់លាក់ទាំងស្រុងនោះទេ ដោយត្រូវបានអ្នកគាំទ្របញ្ចេញមន្ទិលលើស្នេហា ប៉ុន្តែនាងមិនបញ្ជាក់ឡើយ។
ការលាតត្រដាងពីជីវិតឯកជនរបស់ Sheynnis នៅពេលដែលនាងត្រៀមបញ្ចប់តំណែងបស់នាង ខណៈដែលបវរកញ្ញាបានទទួលការចាប់អារម្មណ៍ពីមិត្តភ័ក្តិ សហការី និងអ្នកគាំទ្រសម្រស់អន្តរជាតិ។ នៅលើវេទិកាសម្រស់ជាច្រើនបានបង្ហាញរូបភាពរបស់ពួកគេដែលបានទាក់ទាញអ្នកចុច Like និង Comment រាប់ពាន់នាក់អបអរសាទរសុភមង្គលរបស់ពួកគេ ដោយសរសើរអ្នកទាំងពីរថាជាគូស្នេហ៍ដ៏ស្រស់ស្អាត។
Sheynnis មានកម្ពស់ ១.៨ ម៉ែត្រ និងជាតារាម៉ូដែល និងជាសកម្មជនសង្គមនៅក្នុងស្រុកកំណើតរបស់នាង មុនពេលត្រូវបានឈ្នះមកុដបវរកញ្ញាចក្រវាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នាងបានឈ្នះបវរកញ្ញាពិភពលោក Nicaragua 2020 ចូលរួមបវរកញ្ញាពិភពលោកឆ្នាំ ២០២១ដែលជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤០ ។

បន្ទាប់មកនាងបានបន្តព្យាយាមដើម្បី Miss Universe Nicaragua 2023 និងបានគ្រងមកុដដោយឈ្នះការប្រកួតបវរកញ្ញាពិភពលោកលើកទី ៧២ នៅប្រទេស El Salvador ។ ក្នុងតំណែងរបស់នាង នាងបានចូលរួមក្នុងសកម្មភាពជាច្រើនជាមួយនឹងគណៈកម្មាធិការរៀបចំក្នុងប្រទេសជាង៣០ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ការមកដល់របស់ Miss Universe 2023 នៅលើទឹកដីសៀមរាបគឺជាប្រវត្តិសាស្រ្តហើយសម្រាប់ប្រទេសកម្ពុជាដែលមានម្ចាស់ជ័យលាភី Miss Universe មកដល់ដូចនេះ។
នៅដើមឆ្នាំ Sheynnis បានឈ្នះពាន Miss Grand Slam – Most Beautiful Miss World 2023 ដែលត្រូវបានបោះឆ្នោត ដោយ Global Beauties ។ Sheynnis នឹងប្រគល់មកុដឱ្យអ្នកស្នងតំណែងបវរកញ្ញាចក្រវាលជាលើកទី ៧៣ នៅម៉ិកស៊ិកនៅចុងឆ្នាំនេះផងដែរ៕










