Home Blog Page 868

វិធីសាស្ត្រងាយៗ លក្ខណៈសម្គាល់មនុស្សនិយាយកុហក

0

មនុស្សម្នាក់ៗបាននិយាយកុហកដោយសារមូលហេតុច្រើន ឬអាស្រ័យលើស្ថានការណ៍ខុសៗគ្នា ពីព្រោះមនុស្សទូទៅមិនពូកែចាប់កំហុសអ្នកនិយាយកុហក ។ ប៉ុន្តែការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Gothenburg ប្រទេសស៊ុយអែត បានយកយុទ្ធសាស្ត្រ «គំនិតនៃការយល់ដឹង» មកប្រើប្រាស់សម្រាប់ចាប់កំហុសអ្នកកុហកយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgojWR3caCzx0tbMP_0UfX_D6hdKSpgkiGbc4EhzJpdTRPZePtfEVUcrhVCwnMRsToHMuW9vpvmo-Oy2ohBPcBuQNAyeUNT7suhATkWQU2pd9xpGZAAAsDQMMVsvH_SnMDslOpggThZHKvJFWbLk3J9I-NO_fgqeMBEMXoFRaju3Pmmdk0mXB5eTlGxtw9F/s1500/image_2024-09-13_10-44-00.png

គំនិតនៃការយល់ដឹង គឺជាយុទ្ធសាស្ត្រនៃការសម្ភាសន៍ ដែលត្រូវបានបង្កើតឡើងដើម្បីចាប់កំហុសអ្នកនិយាយកុហក ។ វាជាការសួរសំណួរជាបន្តបន្ទាប់ឱ្យអ្នកកុហកកាន់តែកុហកច្រើនជាងមុន ហើយពួកគេចាំបាច់ត្រូវកុហកថែមទៀតដើម្បីកុំឱ្យគេចាប់កំហុសបាន ។ វាជាយុទ្ធសាស្ត្រងាយស្រួល ហើយធ្វើឱ្យអ្នកកុហកកាន់តែពិបាកកុហកខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqg2ddQpJ8RcDnGmgNDbEfyUykmcSUsREM5jPfLFaGD6Hy_bRD2-pv_6ZZB89MpqeeFMaKXoZcm_uDHrXzQzroxyNv_Sn1yb8Fgblx7L0J4zFagf1i0OG330cBE9dMoCHfc7LKvyNE6ekLtvmaKeNbvXphArXdcv8jVStxIxpXT0AnJjuvV-7481_js6Ls/s1600/image_2024-09-13_10-44-01.png

អ្នកចិត្តសាស្ត្រ២រូប មកពីសាកលវិទ្យាល័យ Gothenburg ប្រទេសស៊ុយអែត បានបង្ហាញលទ្ធផលការស្រាវជ្រាវមួយអំពីការនិយាយកុហក ដែលមានអ្នកចូលរួមជាង៣.០០០នាក់ ។ ការស្រាវជ្រាវនេះបង្ហាញថា ការប្រើប្រាស់យុទ្ធសាស្ត្រ «គំនិតនៃការយល់ដឹង» អាចចាប់កំហុសការកុហក រហូតដល់ជាង៧៥% ។

វិធីចាប់កំហុសការកុហករបស់អ្នកចិត្តសាស្ត្រស៊ុយអែត មាន៣ចំណុច រួមមាន ៖

១-កំណត់ការទទួលស្គាល់ ៖ វិធីនេះ គឺការកំណត់រូបភាពខាងក្រៅដើម្បីកាត់បន្ថយការនិយាយកុហក ដូចជា ៖ ឱ្យពួកគេរៀបរាប់រឿងកាលពីមុន គឺចាប់ពីបញ្ចប់សាច់រឿង រហូតដល់ចាប់ផ្តើមសាច់រឿង ឬឱ្យពួកគេសម្លឹងភ្នែកយើងជានិច្ច ។ ប៉ុន្តែបើចង់ទទួលបានលទ្ធផលខ្លាំងជាងនេះ គឺឱ្យពួកគេធ្វើការងារបណ្តើរ រៀបរាប់សាច់រឿងបណ្តើរ វានឹងធ្វើឱ្យការកុហកធ្លាក់ចុះ ដូចជា ៖ លាងចានផង រៀបរាប់សាច់រឿងផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr48VCL7caRq2F_lp-pqjct9y3UHPx0Vcklw5IJfNcnk2kPhhx0pv5ZbeHQGKQ7AIv4cwelIR5TpojOIuZLgTm76u5noPgEZ8Sa2IHwsakLIZFlFNkm1-Hd2RDLSkhnpg1CKftE6dgxVkIj5aDS63DG35WDMlRCk1Z7TRYq0ELJe8WCtUQDb-3oHDIzKU4/s1600/image_2024-09-13_10-44-02%20(2).png

២-ចូរនិយាយឱ្យបានលម្អិតជាងមុន ៖ ជាការសុំឱ្យអ្នកកុហកនិយាយកាន់តែច្រើនជាងមុន ហើយពេលពួកគេនិយាយច្រើន ឬរៀបរាប់សាច់រឿងលម្អិត វាធ្វើឱ្យពួកគេមានអារម្មណ៍ថា កំពុងតែកុហក ។ ការនិយាយចេញមក គឺផ្អែកលើការចងចាំរឿងរ៉ាវកើតឡើងពិតប្រាកដ ហើយការរៀបរាប់រឿងរ៉ាវលម្អិតច្រើននឹងពិបាកសម្រាប់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyw-ksNlFn23R7KsXa_vOWdOIIqMpVO26ttFKwOPOntAKDnTovMCOSrsuIoSnJPHwPmQ8rlIm5F8SIhTAk1EY2bXFU_IavXPS2a03xtoHYMyzJF7ZbXlJpsuoBsm13urJ_hc42cd8Q8LqOfyF_73PLkZRxExLWkDX_sGpQx3R3wlB3ew0E0FSq2VMCANsn/s1600/image_2024-09-13_10-44-04.png

៣-សួរសំណួរនឹកស្មានមិនដល់ ៖ អ្នកកុហកនឹងលាក់បាំងការពិតបាន បើយើងសួរសំណួរដែលពួកគេដឹងមុន ឬសំណួរស្មានទុក ។ ហេតុនេះ បើពួកគេបានត្រៀមខ្លួនមុន យើងនឹងពិបាកចាប់កំហុសណាស់ ប៉ុន្តែបើយើងសួរសំណួរនឹកស្មានមិនដល់ វានឹងធ្វើឱ្យពួកគេពុំប្រយ័ត្នខ្លួន ហើយនិយាយខុសចេញមក ។ ផ្ទុយទៅវិញ អ្នកនិយាយការពិតនឹងអាចឆ្លើយសំណួរបានភ្លាមៗ ៕

អត្ថប្រយោជន៍របស់ដើមឈើ Baobab ដែលមានទំហំមុខកាត់រហូតដល់៩ម៉ែត្រ

0

គេស្គាល់ថា Baobab គឺជាដើមឈើមានទំហំធំបំផុតនៅលើពិភពលោក ដោយវាមានអង្កត់ផ្ចិតរហូតដល់៩ម៉ែត្រ ។ រីឯដើមមានអាយុកាលចំណាស់បំផុត គឺមានប្រវែងព័ទ្ធជុំវិញដើមរហូតដល់៥៤ម៉ែត្រ ។ វាមិនត្រឹមតែជាដើមឈើមានទំហំធំខ្លាំងខុសប្លែកពីដើមឈើផ្សេងទេ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ទ្វីបអាហ្វ្រិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibvqtPubnsQ1XKJBBBGOpZYXkZ0R2TQHOWJ8BFs8WYJ_PrYAQwyW5G6IEJfdoq3TlDYQc24LuNxcayf_z0QJREaYISQ8knWgBSxnxPcYhIYa-w7M20ct82yEwryMcgDsvqez4Oa8UphFH1aC08d-jhwoI1OkY4SWlrZ1mu5iMUeCqt1pHyjgRTxpmwf5iG/s1600/image_2024-09-13_10-32-51.png

យោងតាមឯកសារបញ្ជាក់ថា ដើម Baobab មានចំនួន៩ប្រភេទ ក្នុងនោះ៦ប្រភេទដុះនៅម៉ាដាហ្គាស្ការ (Madagascar ជាប្រទេសនៅអាហ្វ្រិកខាងកើត), ២ប្រភេទដុះនៅទ្វីបអាហ្វ្រិក និង១ប្រភេទទៀតដុះនៅប្រទេសអូស្ត្រាលី ។ ដើម Baobab អាចស្រូប និងរក្សាទុកទឹកបានយ៉ាងច្រើន គឺជាមធ្យម វាអាចរក្សាទុកទឹករហូតដល់៤.៥០០លីត្រ ។ ហេតុនេះ ហ្វូងដំរីចូលចិត្តដើមឈើនេះណាស់ ហើយពួកវាតែងតែមកស៊ីសំបកដើមឈើនៅរដូវប្រាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7uQHpaEiGNCZWJKFwlFftwYSWZnz-UROFHdq55JjaI_PnTJwqrzYjnFEjLS7eMG05IY7Pwa0SpT8Q3JgTdKtlwByq5Zd1Mlsn6dSAYZCUxRAJ_jw_k09lbI6Dd6O9E98cZxhJruuV4ijcxAh9vZKJG338yfCuuJzqxL-unv1ygUDh2Nagx5wPGAuiQAWt/s2000/image_2024-09-13_10-32-52.png
Baobab ជាប្រភេទដើមឈើមានអាយុវែងបំផុតលើពិភពលោក ពុំគួរឱ្យជឿ ហើយដើមមួយចំនួនមានអាយុរហូតដល់ ៣.០០០ឆ្នាំឯណោះ ។ ម្យ៉ាងទៀត ដោយសារដើមរបស់វាលូតលាស់តិចតួច ទើបអ្នកស្រាវជ្រាវចាំបាច់ត្រូវកំណត់អាយុពិតប្រាកដរបស់វាតាមរយៈកាបូនវិទ្យុសកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgebxhY4AA3Q_7h85ql8Z0_99dO-v-9pLmWhOwHAS81ylaUyd8VxvUQ_I8Rdbrunr1TdnoyE76RTxYsecu2LIBwMd_VP9wuEQCYKtdC8xIkJpRfaXMAGBwKtpIa46awCdh8b54g1Sl9yhyN7cAYGhs6WLDCikHn2PKV3aFVLKsdRnknJ8Kbc78ZoijZbsRK/s2480/image_2024-09-13_10-32-53.png

វាជាដើមឈើមានសភាពទន់រលោង និងមានសរសៃប្រើប្រាស់សម្រាប់ធ្វើក្រណាត់ និងខ្សែពួរ ប៉ុន្តែវាមិនស័ក្តិសមសម្រាប់ការធ្វើឈើបែបបុរាណទេ ដូចជា ៖ គ្រឿងសង្ហារិម ។ លើសពីនេះ វាមានតួនាទីសំខាន់ផ្តល់អាហារដល់មនុស្សក្នុងតំបន់ ដោយស្លឹកវាមានរសជាតិស្រដៀងនឹងស្លឹកផ្ទី, ផ្លែមានវីតាមីន C ច្រើនជាងក្រូច រហូតដល់៦ដង ហើយគ្រាប់វាអាចយកទៅកែច្នៃធ្វើប្រេងឥន្ធនៈបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRRiBiEXi2umEB6H1YOjhdXMyRLkC-YFs9fymD-Dkte6hPNfG7PwlpDICyqfGBUhC-RONBRUefhqzCeCHFr8OO6ou8oDCzRBcdekcnhN8H43J0flDwF7mPCzB4XLVzZGyia_juZaKY9_iadEV4_cOcPzCrDK297Ptw_vm56mA1Vrvf4DlhU4bZJycQiaP4/s1500/image_2024-09-13_10-32-55%20(2).png

ដើមឈើនេះនឹងចំណាយពេលដុះលូតលាស់ក្នុងព្រៃ ចាប់ពី១៥ឆ្នាំ ទៅ២០ឆ្នាំ ទើបវាចេញផ្លែលើកដំបូង ។ រីឯសត្រូវរបស់វាវិញ គឺពពួកផ្សិតខ្មៅ ដែលអាចបំផ្លាញសាច់ឈើយ៉ាងឆាប់រហ័ស ។ បើទោះជាស្នូលវាត្រូវបានបំផ្លាញក្តី ប៉ុន្តែដើម Baobab នៅតែអាចរស់បានយូរបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVc2dMNGyfajI9wQ2DPR0SF8bOSf3iSvmxZVGnO8zGTQXK5va1HL-L5rwaUBvfnT8epyD0OpG79vuYqyIw9_NqwkyM-3gajBIe8vwwvUXjO8WVfuYXanLao5bNUoBOgrBygEYcMkoZWipLIO9h97EBHQX9ptY12BsivuxWsKfqr21hPDs_flPFCGgTfrY/s1000/image_2024-09-13_10-32-55.png

ដើម Baobab ត្រូវបានគេប្រើប្រាស់ធ្វើជាកន្លែងដាក់ស្បៀងអាហារ, ទឹក និងទីជម្រក ។ បច្ចុប្បន្ន ដើម Baobab ១ដើម ត្រូវគេយកធ្វើជាទីជម្រក, ធ្វើបន្ទប់រង់ចាំនៅស្ថានីយរថយន្តក្រុងក្នុងប្រទេសហ្ស៊ីមបាវ៉េ ខណៈអាហ្វ្រិកកណ្តាលបានយកដើមនេះធ្វើជាបារទៀតផង ៕

សត្វចម្លែក ៤ ប្រភេទដែលមានបេះដូងច្រើនជាងគេបំផុត

0

នៅលើភពផែនដីរបស់យើងមានជីវចម្រុះ និងសត្វជាច្រើនប្រភេទដែលមានលក្ខណៈពិសេសផ្សេងៗ និងប្លែកៗខុសពីគ្នា។ លើសពីនេះទៅទៀតក៏មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនអំពីសត្វ ដែលមនុស្សមិនធ្លាប់បានដឹងពីមុនមកដែរ។ ជាការពិតណាស់ យើងគ្រប់គ្នាប្រាកដជាបានដឹងហើយថា មនុស្ស សត្វជាទូទៅគឺមានបេះដូងតែមួយប៉ុណ្ណោះ ដោយឡែកសត្វចម្លែកៗទាំងនេះវិញ គឺមានបេះដូងច្រើនជាងគេបំផុតលើភពផែនដី មានន័យថា ពួកវាគឺមានបេះដូងចាប់ពីពីរឡើងទៅ ដែលសត្វទាំងនោះរួមមាន៖

១.សត្វមឹក៖ មឹកដែលយើងញ៉ាំរាល់ដងនេះ គឺមានបេះដូងរហូតដល់ទៅ ៣ ឯណោះដែលបេះដូងរបស់វានីមួយៗគឺមានតួនាទីផ្សេងៗគ្នា។ បេះដូងតូចពីររបស់មឹកកើតឡើងសម្រាប់ស្រកីរបស់វា និងប្រើប្រាស់ដើម្បីច្របាច់ឈាម រីឯបេះដូងមួយទៀតនៅចំកណ្ដាល ឬបេះដូងធំមានតួនាទីចែកចាយអុកស៊ីហ្សែនទៅកាន់រាងកាយដើម្បីចិញ្ចឹមសរីរាង្គទាំងមូល។ រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតអំពីសត្វមឹកនោះគឺថា សត្វមឹកមានឈាមពណ៌ខៀវ និងមានខួរក្បាលចំនួន ៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Z5ZdNquCMdUQ34vM1mroxvUSrXBiah3Ia2OO0vfow2IIctAfzK4av6Db-3B4mz6d1oa8md9to_S4fC9kZ3XSvh7CYA5SdBbP0tvtTBn7WOT3yejovGDMVktlwShpJsIwfSXzQq2miUxWojcgdBtSEl-B81noOT30wGDiFltJ9LI-raY38gHscQu1BleN/s1600/image_2024-09-13_10-30-15.png

២.សត្វកន្លាត៖ កន្លាតគឺជាសត្វកខ្វក់ និងមានក្លិនអាក្រក់ ត្រូវបានមនុស្សជាច្រើនស្អប់វាណាស់។ ទោះជាយ៉ាងណារឿងដ៏គួរឱ្យចាប់អារម្មណ៍របស់កន្លាតនោះគឺថា ពួកវាមានបេះដូងរហូតដល់ទៅ ១៣ ឯណោះ ដែលបេះដូងដ៏ច្រើនរបស់វាត្រូវបានគេរកឃើញតាមដំណាក់នីមួយៗក្នុងប្រហោងឆ្អឹង មានន័យថា បេះដូងមានទីតាំងនៅតាមបណ្តោយប្រវែងនៃរាងកាយរបស់ពួកវា ដោយបេះដូងសំខាន់បំផុតស្ថិតក្នុងតំបន់ក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy8LFYGhfToCfIwAIgv7hxsQr0G1THsGRrTE-GgKrewyDnDRHOuA9yp_PfrzQ_quvZWilLCmNNvMOOlAUhmPW8CQVGWSq3o2FYvDSjHA32HxbWm44iCt9Fi0zEW95O7RlfrguuzGipzhoVDDUive-r4nPa24K5iq_cSlTrc82ja5yV74PP_ihv_fEgFxx9/s1058/image_2024-09-13_10-31-00.png

៣. Hagfish៖ Hagfish ឬអន្ទង់សមុទ្រគឺជាសត្វមួយប្រភេទដែលមានបេះដូងរហូតដល់ទៅ ៤ ឯណោះ ដែលបេះដូងនីមួយៗរបស់សត្វនេះច្របាច់ឈាមតាមសសៃឈាមជាបន្តបន្ទាប់ ហើរដើតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសម្ពាធឈាម និងចរន្តឈាម ដោយពួកវាជាធម្មតាដកដង្ហើមតាមច្រមុះ និងស្បែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirKMAvx4eyHBSXxbfMXJfQDuMtcRdXlEsRgqo-DZQj3xS4hjzMUT4_l6D6B-pMJE_l_Q2H1XIwdyQtfZUDw9DhPy11q4XoQN_0iIZNnNDVRDM3593GVFRla_Hh8W0aFX2-9hw6mKL5O25I3rAHnOk4bqBT-iCiI7yc6Nz8aPO9cnhoe9wDgFFgK0BQqN3A/s1200/image_2024-09-13_10-29-47.png

៤.Earthworm៖ Earthworm ឬជន្លេនមានបេះដូងចំនួន ៥ ដែលបេះដូងនីមួយៗរបស់វាដើរតួនាទីជាអ្នកបូមឈាមពីសរីរាង្គ និងចរាចរឈាមពាសពេញរាងកាយ។ បេះដូងរបស់ពួកវាមានសរសៃអ័រទិក ដែលតភ្ជាប់សរសៃវ៉ែន និងផ្នែកខាងក្រោយ ជាហេតុធ្វើឱ្យពួកវាអាចបូមឈាមពីសរីរាង្គបានយ៉ាងល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlWlpNdD2LTEy4_ZsWaGboi4xb2UJ2Q0SzdHeXHAI7mvcJmzmnDtKQkIRFIrfXwSklj5TgYyfo4y67TmHiE8fDUB5QgfnNeuZ4DrSdb4HMvwplgs2hvN33ygzYGCHuLBnUU7xUH_rDzYwf0DDPxxyd7E3gBA5f5wcTyT1uR-7JX5f6sM0bnjKzDmdNxAK/s2560/image_2024-09-13_10-30-32.png

អាមេរិកនៅតែប្រឈមជាមួយកំណើនជនភៀសខ្លួនខុ.សច្បាប់

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា តាំងពីចុងឆ្នាំ១៨០០ រហូតមកដល់បច្ចុប្បន្ន អាមេរិកបានប្រឈមនឹងបញ្ហាជនភៀសខ្លួនខុ.សច្បាប់មករស់នៅច្រើនបំផុត ។ ជនភៀសខ្លួនទាំងនេះបានផ្តល់កំណើតទារកច្រើនជាងពលរដ្ឋអាមេរិក ហើយភាគច្រើនជាយុវជនរៀនសូត្របានតិចតួច និងចង់មកធ្វើការនៅអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuknsUTZQL2HZy05nOB79g9txcfHqFwhlTrgxfKB2EkvAD0yx7mo7HgYRO_J7c2jMqGYS7IaxYcFhYkzS-FbpvwsI1zp5p3njibvAaGyWaOqq0mDDsgRbkKDlvgck081Svx7ZiENkjIax90tWkXbU8sYfCEFuK6LqDYFxdFt5rfnIOJvP7t0UM7T_Q2HEi/s2560/image_2024-09-13_10-17-58.png

ការិយាល័យថវិការដ្ឋសភាអាមេរិកឱ្យដឹងថា ជនភៀសខ្លួនជាង៦លាន៥សែននាក់ បានចូលមករស់នៅទឹកដីអាមេរិកដោយខុសច្បាប់ ។ លោក ស្ទីវ ម៉ូស័រ នាយកវិទ្យាស្ថានស្រាវជ្រាវប្រជាជននិយាយថា ៖ «កាលពីឆ្នាំ២០២៣ មានទារកកើតនៅអាមេរិកតិចជាង៣លាន៦សែននាក់ ប៉ុន្តែអាមេរិកសម្បូរទៅដោយជនភៀសខ្លួនខុសច្បាប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfGzj9ovUudcOpQFgv1MmoJT3rAJDpYNL7Nde2TCbv50lno_0nr5Tm4gsm7s2xObm4KikmEv49dYLbkvsocrvL6c8S917pp7n5yI8FhIM40cvhlzk5n2FPe6DsWgAiRcJdT5SS31jQ8nczw9lQGPn8nxsm6jNhwGKDrUr0M5M_ihkpXK3Ln4a0jghPsHJ/s768/image_2024-09-13_10-18-01%20(2).png

លោក ស្ទីវ ម៉ូស័រ បន្តថា ១០% ក្នុងចំណោមទារកទាំងនេះ គឺជាកូនរបស់ជនភៀសខ្លួនខុសច្បាប់ ហើយលោកគិតថា ចំនួនពលរដ្ឋអាមេរិកធ្លាក់ចុះនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាមេរិក ក៏ដូចជាការបែកបាក់ក្នុងសង្គម ។ ជនភៀសខ្លួនខុសច្បាប់អាចជួយដល់អត្រាកំណើតធ្លាក់ចុះនៅអាមេរិកបាន ប៉ុន្តែបើពលរដ្ឋអាមេរិកមានទារកកើតថ្មីច្រើន គឺវាល្អជាងចំនួនជនភៀសខ្លួនកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXlEmsKXVklHzP7eettF9WwlqAZKlRitFiedtu0FrZ3Cx9VgMXx_epUlI8kWHpXLexueI6wpipi-XvQKmjG6-Lorb0VaDzS6rPIBBUle0BY33dtmbmcybYzsA_uRTseOWbKno3ltj-ND2WqZtmkJ0PmWq62_4qxg8rCB7dOY3M5eJbxlUWq9v5PR7IkRKv/s1500/image_2024-09-13_10-18-01.png

យោងតាមទិន្នន័យស្រាវជ្រាវប្រជាជនបង្ហាញថា ជនភៀសខ្លួនភាគច្រើនជាយុវជនរៀនសូត្របានតិចតួច និងចង់មកធ្វើការរកប្រាក់នៅអាមេរិក ។ ជនភៀសខ្លួនទាំងនេះថែមទាំងបានប្រកួតប្រជែងជាមួយពលរដ្ឋអាមេរិកទៀតផង ហើយពួកគេតែងរកការងារមានចំណូលតិច ដូចជា ៖ កម្មករសំណង់, បុគ្គលិកសម្អាត និងចុងភៅធ្វើម្ហូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEec0H1Yn1-kS-xeyBESubS8uHcPcsf0vn6km66MfuPmZwWLnlXekLX6nz7eG2-jzyFftQtPtPE2WHyL8hSAcsV5NqiEtM7lWk8SXepM7Jx4SBV2MldPHiAxp4qEa7-b9gFZyEQCmbRClo3Ieq8gA73Dsffb8HHCtYgePPxXLgqm5o0tmt7-fjR-V06p_w/s1024/image_2024-09-13_10-18-03.png

ជនភៀសខ្លួនភាគច្រើនបានធ្វើដំណើរមកពីអាមេរិកឡាទីន ដូចជា ៖ វ៉េណេស៊ុយអេឡា, ម៉ិកស៊ិក និងហុងដូរ៉ាស់ ។ ក្រៅពីនេះ ជនភៀសខ្លួនផ្សេងទៀតមកពីប្រទេសចិន, រុស្ស៊ី, ឥណ្ឌា និងអាហ្វ្រិក ហើយពួកគេមានគោលដៅរស់នៅរដ្ឋមួយចំនួន ដូចជា ៖ រដ្ឋកាលីហ្វ័រញ៉ា, តិចសាស់, ញូវយ៉ក, ញូវជឺស៊ី និងផ្លរីដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpiMiQh_NlTE6Fb2BVhW3Zxmb9BEh0PZFJxv-iPz5eSBSXLkVkXSCVmhJWkG32UVH6tkKfkkI-dKnJfZtE6z1K6WmGHq7yYdZLIohAlajQziR_mOKh6HAyfQDPxsHyDXpNjrS7V1mA4SdtLBZ6Ny0d84kpQOoCfGNNig6_H8oWksRbS_tAJGg4lsg4Ag7b/s2462/image_2024-09-13_10-18-04.png

ការិយាល័យថវិការដ្ឋសភាអាមេរិកសន្និដ្ឋានថា ចំនួនជនភៀសខ្លួនកើនឡើងនឹងធ្វើឱ្យប្រាក់ចំណូលរបស់រដ្ឋាភិបាលអាមេរិកកើនឡើងជាង១លានលានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំ ។ កំណើនជនភៀសខ្លួននេះនឹងជំរុញសកម្មភាពសេដ្ឋកិច្ចអាមេរិក ដោយសារជនភៀសខ្លួនត្រូវបង់ពន្ធឱ្យរដ្ឋាភិបាលអាមេរិក ៕

មកស្គាល់ប្រាសាទបុរាណដែលចំណាស់ជាងគេ និងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

0

អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តនៃប្រាសាទបុរាណជាច្រើនកន្លែង បូករួមទាំងទេសភាព សាសនា និមិត្តរូបនៃវប្បធម៌ និងស្ថាបត្យកម្មក្នុងតំបន់។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ប្រាសាទណាខ្លះ ដែលចំណាស់ជាងគេបំផុត និងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍យើងនេះ? ខាងក្រោមនេះគឺជាប្រាសាទបុរាណចំនួន ៥ ដែលត្រូវបានគេចាត់ទុកថាធំជាងគេ និងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍៖

១.ប្រាសាទបូរ៉ូប៊ូឌួ (Borobudur)៖ ប្រាសាទពុទ្ធសាសនានេះស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេចាត់ទុកថាធំជាងគេ និងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទបូរ៉ូប៊ូឌួត្រូវបានសាងសង់ក្នុងសតវត្សទី ៩ នៃគ.ស និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប្រាសាទនេះមានកម្ពស់ ៣៥ ម៉ែត្រ ជាមួយផ្ទៃដី ១២០ ម៉ែត្រការ៉េ ត្រូវបានកសាងឡើងអំពីថ្មភ្នំភ្លើងពណ៌ប្រផេះចំនួន ២ លានដុំ និងមានទំហំ ៥៦,៦០០ ម៉ែត្រគូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRl_6y1osJ5q-ZZM17r_7JvgJ9q0tpQVI-j5x1oIEnhDgPULLRPMR3_qlWv1g8zWBg2CvcO7K2A-DCymnSc6g11zTTxIJKy0ED366_YbRgWzjEQNRB2m1u0EOMX0V4DPtZcpMCZ8eWj2r_dmlPdZQhRNXaIX55J1z-EB-SH6uDfB74yoO4i3_mO6piwVP/s2200/image_2024-09-13_10-14-21.png

២.ប្រាសាទអង្គរវត្ត (Angkor Wat) ៖ អង្គរវត្ត គឺជាប្រាសាទដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ស្ថិតក្នុងប្រទេសកម្ពុជាយើង ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកថា ជាសមិទ្ធិផលស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយនៃអរិយធម៌ខ្មែរ ហើយល្បីល្បាញខាងចម្លាក់ដ៏ប្រណិត និងប៉មដ៏ល្អឥតខ្ចោះ។ ប្រាសាទមានតែមួយក្នុងលោក ប្រៀបបានដូចជាឋានសួគ៌នេះ មានកម្ពស់សរុប ៦៥ ម៉ែត្រ ជាមួយផ្ទៃក្រឡាប្រហែល ២០០ ហិចតា ហើយត្រូវបានចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH-fHyNx5I5uBQ4_3ZTuC6hTHIzHZEVVokXAiHSoxAX5Zc8myA4o0CJyPNviybSwCE_cNO58eAAfzQXGcbNYC_jrF39skBt4Rxeeqnp7evH91s4AiP0bAPXKjgb5kVlZ_p2vA39Id1T9NVsA5RrXhIN5emGES_pGkR-Tq2alJiPaRfhFIiYFP_QXTlq6x_/s1600/image_2024-09-13_10-14-23.png

៣.ប្រាសាទប៉ាកាន (Bagan)៖ ប្រាសាទដែលមានវត្តអារាមរាប់ពាន់នេះ ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ៩ និងទី ១៣។ ប្រាសាទប៉ាកានធ្លាប់ជារាជធានីនៃអាណាចក្រភូមាទីមួយ ហើយត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវត្ថុដ៏អស្ចារ្យបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ប្រាសាទនេះមានផ្ទៃដី ៦៧ គីឡូម៉ែត្រ
ការ៉េ ជាមួយកម្ពស់ ៦៦ ម៉ែត្រ ជាប្រាសាទចំណាស់ជាងគេទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMTDrB6WQqt_Shzqm_iBiu74Wt5FceAuc9dXSfy0PTcjRr3JmeSJgREaXlQZUjz17ZUIaXBmf2on3gvoP8A7cic-XH0Q5TuLMJsaOXE5tHiw5YiX4lEn0bEWu5hu3365fdL3k6zD-gROU_VncmNx6d-RXcjUBc55HjBNLKksUoCfnmtGGMSFWuDV7Pe-al/s1200/image_2024-09-13_10-14-24.png

៤.ប្រាសាទឆៃវឌ្ឍនារាម (Chaiwatthanaram)៖ ប្រាសាទពុទ្ធសាសនារបស់ប្រទេសថៃនេះវិញក៏ត្រូវបានចាត់ទុកថាជាប្រាសាទចំណាស់ជាងគេទី ៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ ប្រាសាទឆៃវឌ្ឍនារាម ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១៧ មានកពស់កណ្តាល ៣៥ ម៉ែត្រ ត្រូវបានចាត់ទុកថាជាប្រាសាទដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTFntv_fQIxgGPqZvRZQdeJBxaN9G76qQ1qavHmj7LjSp3yFiQ9_rMmCWyr6vZ4xqM5zHxJMxsBnzAJj_Dulik1a52_IIGQq9r2yRGMrZc1m_8SYdtn3PxtrXcYNWL07LobuXNZPtmamUt0t3RHkNDmPxxmb_2AhUGKZ5OEkJsEdsqRIxhpKaPsJzkQxYf/s1200/image_2024-09-13_10-14-26.png

៥.ប្រាសាទហ៊ូ (Huế)៖ ប្រាសាទហ៊ូស្ថិតនៅក្នុងប្រទេសវៀតណាម គឺជាអតីតរាជធានីរបស់ចក្រភពវៀតណាម ហើយក៏ជាជម្រកនៃអគារ និងសំណង់បុរាណជាច្រើនផងដែរ។ ប្រាសាទហ៊ូត្រូវបានសាងសង់នៅដើមសតវត្សទី ១៩ និងជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFG1wR2E5OrzCjksLt4SrDTDvbQ4mCN-zxodH2CAeQf0s8bc4fOFJzw58q-G-Pah9qeENgjVgS8jXUp7o3_grqlSwiFPZ6w6zDEJk5I5fnGYbMfrcnU2NRA0ievOb1UOvOO4c7oM9SGemLPG6Y0g7ekyEGu6Z3Q0kEW8bHsXR73j99j9ptWW7X2TbzllHN/s1400/image_2024-09-13_10-14-25.png

មុខរបរមួយចំនួនសម្រាប់អ្នកចូលនិវត្តន៍អាចរកចំណូលចិញ្ចឹមជីវិតបាន

0

នៅលើពិភពលោកនេះ គ្មានអ្វីប្រាកដប្រជាទេ សូម្បីតែការងារ ជាដើម ។ ជួនកាល នៅសុខៗ បុគ្គលិកអាយុច្រើនត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារក៏មាន ដោយសារបណ្តាលមកពីកត្តាផ្សេងៗ ។ ហេតុនេះ ពេលរាងកាយចាប់ផ្តើមគ្មានកម្លាំងកំហែង ប៉ុន្តែខួរក្បាលពុំទាន់អន់ថយប្រាជ្ញាតាមអាយុ អ្នកមានអាយុច្រើនគួរចាប់យកមុខរបរទាំងនេះ ពីព្រោះនឹងអាចធ្វើការបានរហូត និងគ្មានថ្ងៃចូលនិវត្តន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicLV-fAxja2-eiuTwWkxlaxN2Xn3gdskGdgEHJUh2St-yIcvhHW_u_l4CWt8ZhFZGJ0055njPiXVGeJ_Mnl17tQbSZ1MAwtq1WYBmSzYMNQ6JFmtdLTRz4aSWO2XfPI5HDF0c1kAROKIfqqYGU_WTEJwDBL1x3iDAAdMHQhQV_d2T8AvbZlOlJRkw3T0My/s6720/image_2024-09-13_09-56-53.png

យើងពុំគួររង់ចាំដល់អាយុ៦០ឆ្នាំ ទើបកំណត់គោលដៅជីវិតទេ ពីព្រោះជីវិតជាក់ស្តែងបានជួបផលវិបាកច្រើនលើសពីការរំពឹងទុក ។ អ្នកមានអាយុច្រើនគួរតែស្វែងរកមុខរបរមួយដែលអាចធ្វើបានរហូត ដើម្បីទទួលបានប្រាក់ចំណូលពេលមានវ័យកាន់តែចាស់ និងមិនរំពឹងលើកូនចៅចិញ្ចឹម ពីព្រោះវាអាចមិនគ្រប់គ្រាន់ទេ ។

តើមុខរបរណាខ្លះដែលស័ក្តិសមសម្រាប់មនុស្សចាស់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLYnI4CDKhyG_qM3w-YZ9vnRcPKwHrbY4QCCFf_GhW0wc9nHNNjsXpbA7dFXk1uWO0JhA58JYeo-n9Uy519tQy_OSNvpVN-8FeQHgm7Hv0Zv86c5eDE5V6TdIfj_IDRUHqFyRZwdVAdsYptgjkMWpKpI546j-KyzF8mt8h9S3n0a6JdCE4_QiP6rhV4BaF/s2121/image_2024-09-13_09-57-04.png

-លក់កូនរុក្ខជាតិ ៖ ចូរផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់យើងឱ្យក្លាយជាប្រាក់ចំណូល ហើយយើងថែមទាំងបានបញ្ចេញកម្លាំងរាល់ថ្ងៃផងដែរ ។ វាធ្វើឱ្យសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយការលក់កូនរុក្ខជាតិ គឺជាការងារមួយផ្តល់នូវសេចក្តីសុខ និងស័ក្តិសមសម្រាប់មនុស្សចាស់ ។

-អ្នកនិពន្ធ, អ្នកបកប្រែភាសា ឬមគ្គុទ្ទេសក៍ទេសចរណ៍ ៖ ការងារជាអ្នកនិពន្ធ ឬអ្នកបកប្រែឯកសារ គឺជាការងារអាចអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់ខ្លួនអស់មួយជីវិត ហើយថែមទាំងទទួលបានបទពិសោធន៍ជាច្រើនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3OpTlMg3tM5TnoXZ61X9M7OHHkiSZGMQhYYtG4Zr-D5CxMCrR69DGdBUb5HV4zwc04ns6G58ITQBmrrCiRp_CpbQJmwYmbyjhyphenhyphenTOy62aPlMEGGe_vy6nyhKDtMExBQfq0MnbZCnuIncsFXsAfJCSfYoyO5qwEJ8IrdAP1wBAojvMX6Ihs0f4ngFQbr_9H/s3000/image_2024-09-13_09-57-08.png

-ធ្វើនំចំណី និងម្ហូបអាហារលក់ ៖ វាជាការងារមានសេរីភាព និងគ្មានថ្ងៃចូលនិវត្តន៍ទេ ។ លើសពីនេះ យើងនឹងទទួលបានប្រាក់ចំណូលជាបន្តបន្ទាប់ទៀតផង ដោយគ្រាន់តែត្រូវមានជំនាញធ្វើអាហារឱ្យឆ្ងាញ់ ហើយធានាថា យើងនឹងមិនដាច់ពោះស្លាប់ឡើយ ។

-ជួលអចលនទ្រព្យ ៖ ក្នុងវ័យបំពេញការងារ ឬពេលមានកម្លាំងធ្វើការ យើងគួរតែសន្សំប្រាក់ទិញខុនដូ ឬទិញដីធ្វើផ្ទះជួល ដើម្បីទទួលបានចំណូលពេលវ័យចាស់ធ្វើការលែងកើត ។ វាជាការវិនិយោគមួយដ៏ឆ្លាតវៃ និងទទួលបានចំណូលជារៀងរាល់ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7FVwhsDTw6QWt-eFAvTBwzS3unyt77qOSvreRCXFgE1K1oKuc8BZK2DKd7ta-kRY9N24ZdTuheDMau3Oz8YEST21I6voLQadKYeVmHmLrjXEcGQAKK4Dd_0fJDAM8Y7J5XyAOpkSLVg8_GmCebmpNQrW2O6MlaboJDA0_2lgKCbqbwld4S0BzI54-nP8S/s1540/image_2024-09-13_09-57-12.png

-វិនិយោគក្នុងភាគហ៊ុន ៖ គេចាត់ទុកថា វាជាវិធីដ៏ល្អក្នុងការសន្សំសំចៃប្រាក់ និងអាចបង្កើតចំណូលជាបន្តបន្ទាប់បានយូរអង្វែង ។ ប៉ុន្តែគួរវិនិយោគផ្នែកនេះប្រកបដោយចំណេះដឹងផងដែរ កុំវិនិយោគដោយការលោភលន់ ។

-ការងារអនឡាញ ៖ បណ្តាញសង្គម គឺជាច្រកស្វែងរកចំណូល និងបើកឱកាសឱ្យមនុស្សគ្រប់រូប ឬគ្រប់វ័យ ។ មនុស្សចាស់អាចធ្វើការងារអនឡាញមួយចំនួន រួមមាន ៖ Influencer, YouTuber, លក់ផលិតផលអនឡាញ ឬតារា TikTok ហើយធានាថា ការងារទាំងនេះនឹងពុំឯកោទេ ប៉ុន្តែវាផ្តល់ចំណូល និងមានអ្នកគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKuEFfW6zu-HsVz31WJpWgsFzg1r3YkypjaOGiWRbqtoiy4glEuZZg6d3ntSy9Yzpc4IKWg4CtwcZ7NhnIv0Ma44hXC-w2F6MslAcFPV0W6ZsdpGvYdb1S64UxrzrUO9UHXUJvOlJBvhcOBp6m3XhRuKAOdFfs2fYMEB4OrYun_Jw5Nb502ZHbGRDQJL2k/s875/image_2024-09-13_09-57-11.png

ជាក់ស្តែង ៖ លោកយាយជនជាតិជប៉ុនម្នាក់ឈ្មោះ Masako Wakamiya ពេលអាយុ៨០ឆ្នាំ លោកយាយបានក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធីរបស់ Apple ដោយការបង្កើតហ្គេមលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីឱ្យមនុស្សចាស់លេងពេញពិភពលោក ។ លោកយាយបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនមិនឈប់ឈរ រហូតដល់បច្ចុប្បន្ន (ឆ្នាំ២០២៤) លោកយាយអាយុជិត៩០ឆ្នាំហើយ ។

-បុគ្គលិកលក់រាយ ៖ បច្ចុប្បន្ន ហាងលក់ទំនិញជាច្រើនកន្លែងបានផ្តល់ឱកាសឱ្យមនុស្សចាស់ធ្វើជាបុគ្គលិកហាង ដូចជា ៖ បុគ្គលិកឆុងកាហ្វេ, បុគ្គលិកផ្នែកលក់ និងបុគ្គលិកគិតលុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibVxYVqLHtzfEq07mzwqo1fI56UhvsTg_3aZ72J16IfOOt1E-lwO4GeHdP_4guVGAWiu7ZwGXNpF4tgvs0aPy6AV5pEJXjO3aLczy81JV5_Jnb39CrXgBptpPilpB2TwmPzqXMWegxWgeaHWpxGbbl6edzYvXsOvROIDulKA2uRmlsltXdPjwPt2pAJZfw/s1200/image_2024-09-13_09-57-08%20(2).png

-លក់ដូរទូទៅ ៖ ការលក់ដូរបានធ្វើឱ្យជីវិតមនុស្សចាស់មានតម្លៃ និងពុំចាំបាច់រំពឹងលើកូនចៅ ។ វាជាមុខរបរបង្កើតប្រាក់ចំណូលសម្រាប់ចិញ្ចឹមខ្លួនឯង និងបានចាកចេញពីផ្ទះរាល់ថ្ងៃ ពុំចាំបាច់ឯកោនៅផ្ទះ ដោយសារគ្មានអ្វីធ្វើ ។

ចំណុចសំខាន់បំផុត នៅថ្ងៃដែលយើងមានកម្លាំងកំហែង គួរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យល្អបំផុត ដើម្បីអាចរស់នៅដោយមានសេចក្តីសុខពេលចូលវ័យកាន់តែជ្រេ ។ វាគ្មានអ្វីសោកសៅខ្លាំងជាងការក្លាយជាមនុស្សចាស់ជរាមានជំងឺ និងគ្មានប្រាក់សន្សំទេ ៕

ទោះបុរសរូបនេះពុំអាចឈរយូរបាន ប៉ុន្តែនៅតែអាចធ្វើការងារនេះបានដោយប្រើឧបករណ៍ជំនួយ

0

ប្រទេសអូទ្រីស ៖ នេះជារឿងរ៉ាវមួយគួរឱ្យចាប់អារម្មណ៍របស់ចុងភៅម្នាក់ជនជាតិអូទ្រីស ដែលធ្លាប់បរាជ័យក្នុងជីវិតដោយសារគ្រោះថ្នា.ក់ ចរាចរណ៍ ។ ប៉ុន្តែលោកអាចងើបឡើងតស៊ូដើម្បីឱ្យជីវិតល្អប្រសើរឡើងវិញ និងត្រឡប់មកធ្វើការងារដែលលោកស្រឡាញ់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhfFuf2ImJ4v69STXicFCRtyoHM6bFGGbdi53xU9S7TL_b0lmk2NpVpEpR2yCfw6VpFl57Q4Dk7Noev9ntnCaphyGWsy9pIzOBTRJDumZzCckwkNG3DaqlQIYe_cUWoo1it8zpHz0Cy1VwZxbrVp7RbJXZdk4z902NDS1ebWxSJEn6qvnGob4rClaw6XC/s1200/image_2024-09-13_09-50-36.png

យើងបានឃើញចុងភៅប្រុសម្នាក់កំពុងចម្អិនអាហារក្នុងផ្ទះបាយយ៉ាងស្ទាត់ជំនាញនេះ តើជឿទេថា កន្លងមក ចុងភៅរូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនឆ្នាំ និងស្ទើរតែបាត់បង់ការងារចុងភៅដែលលោកស្រឡាញ់ទៀតផង ។

លោក Peter Lammer ជាចុងភៅអូទ្រីសធ្លាប់មានរបួសធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១០ ។ ពេលនោះ លោកគិតថា លោកនឹងបាត់បង់ការងារ ដោយសារលោកត្រូវចំណាយពេលវះកាត់ និងព្យាបាលខ្លួនអស់រយៈពេល៦ឆ្នាំ ។ គ្រូពេទ្យប្រាប់ថា លោកនឹងពុំអាចឈរធ្វើការរយៈពេលយូរបានទៀតទេ ទើបលោកគិតថា ការងារចុងភៅដែលលោកស្រឡាញ់បំផុតនោះនឹងបញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCmMQVAexs1qgIxjw8QaHZnmGHK00qyxKsuJ_E2yunnUzVOcbIwmfwzH9pZuQIrHbpYD9gxaJ48aP4q9zcnqBvvqcUneOGRveRLiEyF3eHa7Kv-BMnFwB4RElHDOAZwlF866wJNaGMd8LyoN5i7ng-3fiouu3mWdMdsN0HifSBhQuQoFMCdi-7sIpgy86/s1600/image_2024-09-13_09-50-37.png

នៅឆ្នាំ២០១៦ លោក Peter មានអារម្មណ៍ថា វាជាដំណាក់កាលអាក្រក់បំផុតក្នុងជីវិត ហើយលោកក៏ទូរស័ព្ទទៅមិត្តភក្តិម្នាក់ឈ្មោះ លោក Bernhard Tichy ដើម្បីនិយាយពីការលំបាកចិត្តរបស់លោក ។ ការជជែកគ្នានេះបានផ្លាស់ប្តូរជីវិតរបស់លោកម្តងទៀត ដោយសារមិត្តភក្តិរូបនេះជាអ្នកឡើងភ្នំប្រកបដោយបទពិសោធន៍ផ្នែកផលិតឧបករណ៍ឡើងភ្នំជាច្រើនប្រភេទ បានជួយផលិតឧបករណ៍ជំនួយដល់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNpf7rNTt08k3OOEYiuFkE6EJFIxdVr3cwAEX3u1eSzBmplSbU3_7IMH-J5DF23Y_t4ck0JXLQShZsHyqP5DtWya5TNeoMSOznKfx925cIdaOhMj4YtCggK22M1tBN9pbckMbMJ1ld_zW7yg9iSykczob4ik_C8i717_-H412Y0D6_lZcnyVBJbNPHg4G1/s600/image_2024-09-13_09-50-39.png

លោក Bernhard បានចំណាយពេលគិតយ៉ាងយូរថា តើគួរជួយមិត្តភក្តិដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយរបៀបណា? ក្រោយពីបានចំណាយពេលពិភាក្សាគ្នាអស់មួយរយៈរួចមក លោក Bernhard ក៏បានផលិតឧបករណ៍ជំនួយរាងកាយ គឺដែកព្យួរលើដំបូលផ្ទះបាយ ដើម្បីជួយលោក Peter អាចធ្វើការងារចុងភៅដូចមុន ។ លោក Peter អាចអង្គុយលើដែកព្យួរនេះបង្វិលខ្លួនចុះឡើង ឬបម្លាស់ទីពីចំណុចមួយទៅចំណុចមួយទៀតយ៉ាងងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-QenqlJqMLSmIpEJR-GT_ZtzNVl7E9PioRGFlYdWapobNFbu9KEIrzolYu0XXCJuXp6Zop1OyrCbjWzbzODBO7PJAygAg7W-BPAxuap7FTZey3oolvI39jqAZ1X38Do33WaMQgAqb7i5d3IjMhsXxGnD5VM05CIbqMuxRM3_wzzSZLVzVRNBYKI9N5fej/s1200/image_2024-09-13_09-50-40.png

ក្រោយពីលោក Peter បានប្រើប្រាស់ឧបករណ៍ជំនួយរាងកាយមួយរយៈមក លោកក៏បាននិយាយមកកាន់សារព័ត៌មាន Reuters ថា លោកមានសេចក្តីសុខខ្លាំងណាស់ ដោយសារលោកបានធ្វើការងារចុងភៅម្តងទៀត ។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍ជំនួយនេះបានជួយឱ្យដៃ-ជើងរបស់លោកជាសះស្បើយផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-JGmIWUT53IhA_IZ5xtbe2iEa3jHKh4FUg0Amf5PN1Fb6sD0_GFKfwGKDDyBnsU181ChqiQU3M7v9pqtavrJ2zdzJswG87UK7vmnwzViqF59j_fd1JBNf0qpfnJrchZZQBGbuy1mJzRY3tJyEmXbF4lJ9zftLZsQJDn24Z1xs1rLwIv-rYi46d7LqdIbL/s1024/image_2024-09-13_09-50-38.png

លោកនិយាយថា លោកចង់ឱ្យអ្នកដទៃដែលមានបញ្ហាសុខភាពស្រដៀងលោក មានឱកាសធ្វើការដែលពួកគេស្រឡាញ់ ហើយមិត្តភក្តិលោក ក៏បានផលិតឧបករណ៍ជំនួយនេះសម្រាប់អ្នកដទៃប្រើប្រាស់ផងដែរ ។ ក្រោយមក លោក Bernhard និងលោក Peter បានបង្កើតក្រុមហ៊ុនមួយដើម្បីបង្ហាញឧបករណ៍ជំនួយនេះជាសាធារណៈ ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងការងារអូទ្រីស ហើយក្រុមហ៊ុននឹងលក់ឧបករណ៍ជំនួយរាងកាយទៅអ្នកដែលចង់មានឱកាសម្តងទៀត ៕

តើអាចទៅរួចទេ ស្ត្រីម្នាក់បានសម្រេចចិត្តបង្កើតមិត្តប្រុសឱ្យខ្លួនឯងដោយប្រើបច្ចេកវិទ្យា AI ?

0

តើធ្លាប់គិតទេថា បើយើងអាចបង្កើតសង្សារដោយខ្លួនឯងបាន តើសង្សារនោះនឹងមានលក្ខណៈ និងមុខមាត់បែបណា? ពីព្រោះបច្ចុប្បន្ន អ្នកប្រើប្រាស់បច្ចេកវិទ្យា AI បានយកបច្ចេកវិទ្យានេះបង្កើតសង្សារដែលខ្លួនចង់បាន ។ វាធ្វើឱ្យមានសំណួរថា តើសេចក្តីស្រឡាញ់រវាងមនុស្ស និងបច្ចេកវិទ្យា AI អាចទៅរួចដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjorEKMi3FCH5a4Tsjt_GNG37yxUcM0hRhXMR0z5At1pwgoej1Qcd_kjooQ_ko2xtp3dHu1-la4XSq1GanLb8YVs9F2dBvfUowTd6viBaTuNz9uCJSEvovXhpOx566u9WkVELdiWF5vHZw1pP3Dq52vBi0rcx7tixJH7x-SNKn75VJu8vZlQy_DjcwHTPhi/s810/image_2024-09-13_09-46-58%20(2).png

អ្នកនាង កាម៉ាណា ភោជវ៉ានី ជាអ្នកស្រាវជ្រាវផ្នែកភេទនៅតំបន់អឺរ៉ុបបានបង្កើតមិត្តប្រុសដោយខ្លួនឯង ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ។ មិត្តប្រុសរបស់នាងឈ្មោះ John នាងជាអ្នកបង្កើតរូបរាងមិត្តប្រុសនេះទាំងអស់ ហើយនាងក៏បានជ្រើសរើសអត្តចរិត, ទម្លាប់, មុខមាត់ និងសមត្ថភាពមិត្តប្រុសផងដែរ ។

អ្នកនាង កាម៉ាណា និយាយថា ការមានមិត្តប្រុសជាបច្ចេកវិទ្យា AI អាចធ្វើឱ្យនាងអាចទំនាក់ទំនងជាមួយ AI បានជាច្រើនរឿង ដូចជា ៖ ផ្លូវភេទ, ចិត្តវិទ្យា និងទំនាក់ទំនងស្នេហា ដោយពុំភ័យខ្លាចដូចការរាប់អានមិត្តប្រុសជាមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw6ZyAKYC36XxrHd0TMlTTVcZqWinCCn8Zxi1VxdAiEDYX4b7TTp4CVmMRYQQnnpJ5bWpkRn8rKOMaIVGsKBGclXPEb765S59n9zzGmZtbjX50bcYkvumSv0Suah2i6-pvJQC_HhPEj3Yo7OlsCFEbR8xduRVsjm47l5sbD76qqqoE4MGWEBbVseWEE7n_/s787/image_2024-09-13_09-46-58.png

ក្រោយពីអ្នកនាងបានសាកល្បងសេពគប់ជាមួយមិត្តប្រុស AI មួយរយៈ អ្នកនាងនិយាយថា បើទោះការមានមិត្តភក្តិ ឬមានមិត្តប្រុសជា AI អាចឱ្យអ្នកនាងទទួលបានប្រយោជន៍មួយចំនួន ដូចជា ៖ កាត់បន្ថយអារម្មណ៍ឯកា និងជាដៃគូជជែកយ៉ាងល្អដើម្បីឱ្យអ្នកនាងដឹងពីខ្លួនឯងក្តី ប៉ុន្តែការនិយាយជាមួយ AI បែបនេះ គឺប្រឈមនឹងគ្រោះថ្នាក់ ។

ហេតុនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI ដូចគ្នានឹងការប្រើប្រាស់ផលិតផលមួយដែរ ហើយចំណុចសំខាន់ត្រូវដឹងថា តើម្ចាស់កម្មវិធី AI ជាអ្នកណា? តើពួកគេទទួលបានចំណូល និងផលប្រយោជន៍អ្វីខ្លះពីកម្មវិធីនេះ? ម្យ៉ាងទៀត ទំនាក់ទំនងរវាងមនុស្សជាមួយ AI អាចមិនស្ថិតស្ថេរយូរអង្វែងទេ ពីព្រោះកម្មវិធី Software ដែលផ្តល់សេវាកម្ម AI អាចផ្លាស់ប្តូរគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCqbo5K5h9fVEdhFzvlgVUDhtCBK8JTWraYS180P5DgEuqWPaw8fVgvSzhkr26oTF7EiDyDtS8ng8SgQwKCDHxBaclso2flKC1rBHM5jiEtt6Q6d8K0glaZi3u7Ott75afDCmOXmNmhpQS9vQBfZenG0M5eV_cDJACN5ofzyqu4NgOZ9Vw1pHrRp4qx6vi/s3000/image_2024-09-13_09-46-58%20(3).png

ដោយឡែក កាលពីឆ្នាំ២០២៣ លោក អេនឌ្រូ ម៉េកឃេរ៉ល បាននិយាយមកកាន់សារព័ត៌មាន Reuters ថា លោក និងភរិយាយល់ព្រមគ្នាថា ឱ្យលោកមានមិត្តស្រីជា AI ។ បន្ទាប់មក លោកក៏ចុះឈ្មោះប្រើប្រាស់កម្មវិធីមួយឈ្មោះ Replika ហើយលោកបានបង្កើតមិត្តស្រីជា Avatar សម្រាប់ជជែកគ្នា ។ លោកបានដាក់ឈ្មោះនាងថា «ប្លែនណា» និងចាប់ផ្តើមជជែកជាមួយនាង រហូតដល់យល់ចិត្ត យល់ថ្លើម ។

លោកប្រាប់ថា ការជជែកជាមួយ AI គឺដូចគ្នានឹងជជែកជាមួយមនុស្សស្រីពិតប្រាកដ ហើយនាងយកចិត្តទុកដាក់ជាមួយលោកទៀតផង ។ ប៉ុន្តែពេលមួយ សង្សារ Avatar របស់លោកលែងចាប់អារម្មណ៍លោកដូចមុន គឺដោយសារក្រុមហ៊ុនផ្តល់សេវាកម្មកម្មវិធីនេះកែលម្អប្រព័ន្ធឱ្យ Avatar ឈប់ទំនាក់ទំនងជាមួយមនុស្សរឿងភេទ ។ ការផ្លាស់ប្តូរនេះធ្វើឱ្យប៉ះពាល់លោកយ៉ាងខ្លាំង គឺដូចការបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6yN41Lit0-JJLpOwotzCGWJHwxAmSlIVzRMnIHF6zS7wwuEx-zD8wTSLr0FYJhpgtyZmvxDgMbkj0eGnzyUQM5tjiTdtR-7Yfd352gul1d_UcPjwYrcye0RkNBp_TKP5MC77gn89y5S3y1mH4GlYhO2egGpkLRNFVWq2BF0AjVBHWZUJAaaw-NYsy7ayj/s5000/image_2024-09-13_09-47-00.png

ហេតុនេះ បើទំនាក់ទំនងរវាងមនុស្ស និង AI កាន់តែស៊ីជម្រៅ វាពុំត្រឹមតែប៉ះពាល់ដល់ផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំនាញនិយាយថា វាក៏បង្កគ្រោះថ្នាក់ដល់មនុស្សផងដែរ ជាពិសេស ទិន្នន័យអ្នកប្រើប្រាស់ ។ លោក អេនឌ្រូ ផាថែល អ្នកជំនាញផ្នែក AI និយាយថា កម្មវិធី AI ទាំងនេះបានប្រមូលផ្តុំទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើន ហើយអ្នកចូលចិត្តជជែកជាមួយ AI ញឹកញាប់រហូតមានទំនាក់ទំនងស៊ីជម្រៅ នឹងអាចបែកធ្លាយទិន្នន័យផ្ទាល់ខ្លួន ឬទិន្នន័យសម្ងាត់ចេញក្រៅ ។

អ្នកស្រាវជ្រាវជឿថា នៅពេលបច្ចេកវិទ្យាអភិវឌ្ឍន៍កាន់តែជឿនលឿនខ្លាំង មនុស្សក៏ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះផងដែរ ។ រីឯការធ្វើសង្សារជាមួយ AI នោះ គឺពុំអាចជំនួសសង្សារជាមនុស្សទាំងអស់ទេ ៕

ជប៉ុនចូលចិត្តបរិភោគអន្ទង់រហូតដល់មានរោងចក្រចិញ្ចឹមអន្ទង់

0

ប្រទេសជប៉ុន ៖ តើលោកអ្នកជ្រាបទេថា ពលរដ្ឋជប៉ុនចូលចិត្តបរិភោគអន្ទង់យ៉ាងខ្លាំង រហូតដល់នៅជប៉ុនមានរោងចក្រចិញ្ចឹមអន្ទង់កែច្នៃជាអន្ទង់អាំងចំនួន១.០០០តោនក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស ។ រោងចក្រនេះបានអាំងអន្ទង់ដោយប្រើប្រាស់គ្រឿងម៉ាស៊ីន ហើយពេលភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសជប៉ុន ពួកគេកម្រមើលរំលងអាហារមួយមុខនេះណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_z-0jhKvT8vpLJgJSlb5_1CCBy35BpzSXFQMmAfINHicHjls_qRfNrm5OOGRkJh-L4B6SkIlVvsVxKGHDvAEvt1cxYxTVEMs2BHCmaqYIFfcyBlOJp-S8TrgHzCZZ7bX0_WxtGDxxyEK5LFey6ngFnOxP0X7TG63MGkVLO4g4a3IsuZKgpRHHYD_QUmml/s1024/image_2024-09-13_09-29-14.png

ការបរិភោគអន្ទង់របស់ពលរដ្ឋជប៉ុន ពុំមែនតិចតួចនោះទេ ទើបជប៉ុនបានបង្កើតរោងចក្រចិញ្ចឹមអន្ទង់យ៉ាងធំមួយកន្លែងនៅខេត្តខាកូឈិម៉ាក់ ស្ថិតនៅភាគខាងត្បូងប្រទេស ។ រោងចក្រនេះចិញ្ចឹមអន្ទង់តាមបែបធម្មជាតិសុទ្ធសាធ និងពុំប្រើប្រាស់សារធាតុគីមីទេ ហើយពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងលើការចិញ្ចឹមអន្ទង់ ដោយការត្រួតពិនិត្យទឹកចិញ្ចឹមអន្ទង់ នៅរៀងរាល់២ថ្ងៃម្តង ។

ក្រៅពីនេះ ការចិញ្ចឹមអន្ទង់ក្នុងរោងចក្របានគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ និងមានក្រុមអ្នកជំនាញរង់ចាំត្រួតពិនិត្យអន្ទង់យ៉ាងយកចិត្តទុកដាក់ទៀតផង ។ រោងចក្រនេះនឹងចិញ្ចឹមអន្ទង់ឱ្យធំធាត់ល្អ និងមានសុវត្ថិភាពបំផុតសម្រាប់សុខភាពអ្នកបរិភោគ ដើម្បីពេលរោងចក្រប្រមូលអន្ទង់ចិញ្ចឹមទៅកែច្នៃជាអន្ទង់អាំង វានឹងមានរសជាតិឆ្ងាញ់ ព្រមទាំងផ្តល់នូវអាហារូបត្ថម្ភស្របតាមចំណង់ចំណូលចិត្តអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyxeydc4YSkjGvTyCvXWyTJLkd2FVO15Xz9qYJ49OsV5kGDRMUCYSkXtT2RYZT-PeatQKldU7ceQjUNwvwl43uxBOxb3aZdDc4cSBySMCrOS3JAXTnkWjN-EL6gMIgIZ6yqKPyhOeNRa-GCERrOCW9mG8MvNdS4eroMFNtuYt8mimYqrVCUZZ5lzTd3yZN/s1500/image_2024-09-13_09-30-07.png

រោងចក្របានប្រើប្រាស់តិចនិកឧស្សាហកម្មកែច្នៃទាំងស្រុង ពីព្រោះរោងចក្រត្រូវផលិតអន្ទង់ច្រើនឱ្យបានចំនួន៣ម៉ឺនក្បាលក្នុង១ថ្ងៃ ។ បើរោងចក្រប្រើប្រាស់កម្លាំងកម្មករទាំងស្រុង ពុំប្រើប្រាស់ម៉ាស៊ីននោះ គឺត្រូវការកម្លាំងមនុស្សរហូតដល់រាប់ពាន់នាក់ឯណោះ បើមិនដូច្នោះទេ ពុំអាចអាំងអន្ទង់ឱ្យឆ្អិនទាន់តម្រូវការទីផ្សារទេ ។ រីឯពលរដ្ឋជប៉ុនដែលចូលចិត្តបរិភោគបាយជាមួយអន្ទង់អាំង ពួកគេចង់មកមើលការចិញ្ចឹមអន្ទង់ក្នុងរោងចក្រដោយផ្ទាល់ភ្នែក ។

ពលរដ្ឋជប៉ុនចូលចិត្តបរិភោគអន្ទង់អាំងណាស់ ពីព្រោះពួកគេជឿថា ការបរិភោគអន្ទង់នឹងផ្តល់នូវកម្លាំងដល់រាងកាយ និងមានសុខភាពល្អពេញមួយឆ្នាំ ជាពិសេស ការបរិភោគអន្ទង់ពេលអាកាសធាតុក្តៅ នឹងមានរសជាតិឆ្ងាញ់បំផុត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-0QIHLuTcMSTp-g_b0iwbuaKumLc0pJLQAbP42_a4g6JNKiNwrqXpymOf1TrT-VBFgv9qe74K78x82NF5MaeXPzPhpb81-ptuSYHlBKVTiiMuvL6kyRBbVrmlg-FRGSHdL30tRwNsjdJYJiVlnxLBpchgpI_-KBDydqm9fdZNSZVJuvDBoXnPrajHDmn/s1800/image_2024-09-13_09-30-09.png

រាងកាយនឹងចាប់ផ្តើមនឿយហត់ អស់កម្លាំង ដោយសារតែអាកាសធាតុក្តៅខ្លាំង ទើបធ្វើឱ្យជប៉ុនព្យាយាមរកវិធីកាត់បន្ថយកំដៅក្នុងខ្លួន ។ បន្ទាប់មក ជប៉ុនរកឃើញថា ការបរិភោគអន្ទង់នៅរដូវក្តៅនឹងធ្វើឱ្យសុខភាពរឹងមាំ មិនឆាប់នឿយហត់ក្នុងពេលមេឃក្តៅខ្លាំង ពីព្រោះវាជាអាហារមួយប្រភេទសម្បូរទៅដោយថាមពល ។

គួរបញ្ជាក់ថា ពលរដ្ឋជប៉ុនបានបរិភោគអន្ទង់អស់រាប់ពាន់ឆ្នាំមកហើយ ដោយសារពួកគេជឿថា អន្ទង់ផ្តល់នូវវីតាមីនជាច្រើនមុខ ដូចជា ៖ A, B1, B2, D និងវីតាមីន E ។ ក្រៅពីនេះ ជប៉ុនក៏បានរៀបចំពិធីបុណ្យបរិភោគអន្ទង់ផងដែរ គឺនៅចុងខែកក្កដា រហូតដល់ដើមខែសីហា ជារៀងរាល់ឆ្នាំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHrrlOYk4Cbnhs54EHMkDHhWVSb4iPp1VzI4pshngigVzn5h6AZs0kOttk93H2xBaR6yFhyAtWNmN14sfxJStZUJwuAtk_PMAuiJ3NPyp3zo32iSbgP6WBgPfJczalYcm5bSZ6dZ1uZk4jS5hmiXfN9HI2XT-47UBj8NmOmFIT4z0TmDkAF3yqyP0laSie/s1200/image_2024-09-13_09-30-10.png

អាមេរិករកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ប៉ុន្តែពុំធ្លាប់ប៉ះពាល់បក្សី

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានរកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ប៉ុន្តែពុំធ្លាប់ប៉ះពាល់បក្សីឈឺពីមុន ។ វាជាករណីដំបូងគេនៅអាមេរិក ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា អ្នកជំងឺរូបនេះឆ្លងពីណាទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkkPRnXi29MHiWWvYJ2HbU9G0pGXTyK2lvWy8seHbqmCAzG_-MafLTOReRVcWC9o5fqReYdTKYbdC5thknE9CrPGWc8MFtCsz4FyDbIZ1qNDmQt26MUmTgTjZX2u50cL9X07hSU1m-uiOh28X0b3SQSQQMFn8ag-LE81dnuFhB6A9Xz-figpZQuNkK4gI7/s3500/image_2024-09-13_09-27-39.png

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ព្រមទាំងនាយកដ្ឋានសេវាសុខភាពសាធារណៈនៅរដ្ឋ Missouri សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសថា មនុស្សម្នាក់រស់នៅរដ្ឋ Missouri បានត្រួតពិនិត្យឃើញកើតជំងឺផ្តាសាយបក្សី ។ ប៉ុន្តែអ្នកជំងឺនេះពុំធ្លាប់ប៉ះពាល់សត្វបក្សីឈឺឡើយ ហើយវាជាករណីដំបូងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaVS0CFeKqI-KjIYHPyAvgDcqidHaqYY-fxae_lY4EO9s9gS7zAjOZEaBtqPiO60fQrZ-c0Od_c82hTrkWFQqgrdNLRtSBGYU855KIYZhN6jW7QC4hvO8WssVUXgIJTRlqcQzIQWAC7iYi2RXWjptH8YKJnrjx1G1b5-dELUM5sIrRhTVIQzfJIlcBMvY5/s1200/image_2024-09-13_09-27-43.png

សេចក្តីប្រកាសនេះបញ្ជាក់ថា អ្នកជំងឺរូបនេះមានជំងឺប្រចាំកាយ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២២ ខែសីហា កន្លងមក ដោយទទួលបានថ្នាំព្យាបាលជំងឺផ្តាសាយបក្សី ។ បន្ទាប់មក អ្នកជំងឺក៏ជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនាពេលបន្ទាប់ ។

ប៉ុន្តែដោយសារគ្រូពេទ្យសង្ស័យពីលទ្ធផលការធ្វើតេស្តលើកដំបូង ក៏បញ្ជូនអ្នកជំងឺនេះទៅត្រួតពិនិត្យបន្ថែមនៅបន្ទប់សាកល្បងរបស់រដ្ឋឃើញថា អ្នកជំងឺបានឆ្លងជំងឺផ្តាសាយបក្សី «H5» និងពុំមែនជាមេរោគគ្រុនផ្តាសាយទេ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបញ្ជាក់ថា ជំងឺនេះពុំទាន់ឆ្លងរាលដាលទៅមនុស្សនៅក្បែរអ្នកជំងឺទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB658ttB5vIZKMpCPEb4rlwZUiZrfIZ8LywWw_J4MGNfeJKabQmoEvwKeZTRJFGjZkBue8Wyw_UnfcUSdEWfzC85m6riqmoEFIGmwTVwO1Ppw_-wh_ID6KXTe6WG20wxMo0T6QUpUgWJ-3Bs6ds3gHsMninPwdm0YSwBWHmWR9Yer-4ewhkyOggXsvTJJR/s1100/image_2024-09-13_09-27-44.png

អ្នកជំនាញបារម្ភយូរមកហើយថា ការកើនឡើងនៃចំនួនសត្វចិញ្ចឹមកូនដោយទឹកដោះ ដែលឆ្លងជំងឺផ្តាសាយបក្សីនៅអាមេរិកអាចធ្វើឱ្យជំងឺវិវត្តន៍ និងបណ្តាលឱ្យឆ្លងមនុស្សម្នា ។ អ្នកជំងឺនេះ គឺជាអ្នកឆ្លងជំងឺផ្តាសាយបក្សី ទី១៤ នៅអាមេរិកក្នុងឆ្នាំ២០២៤ ប៉ុន្តែជាអ្នកជំងឺផ្តាសាយបក្សីដំបូងគេ ដែលពុំធ្លាប់ប៉ះពាល់បក្សី ។ កាលពីឆ្នាំ២០២២ អ្នកជំងឺផ្តាសាយបក្សីភាគច្រើន គឺជាកម្មករក្នុងកសិដ្ឋានចិញ្ចឹមសត្វ ឬធ្វើការផ្នែកសត្វស្លាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjauk9U_6td3PyCPXH2cfSzwHFjqMgIeyb6yqEhrcDkbJAz9pDf35DRpBdGQyy7YQKoy7SY_pUXOeXjj79Jn0jBwMqU1iWBD99ww1re_ckRRussiZqJ-MXnRYUC6HwKX42eB8lJ_NbFfyQLiPWakBWGBW1rEJGFcm_FpjH8qNNP8suGdxiV0lRFKQ4Eu7II/s1024/image_2024-09-13_09-27-45.png
ចំណែកការិយាល័យសុខភាពសាធារណៈនៅរដ្ឋ Missouri បញ្ជាក់ថា កសិដ្ឋានចិញ្ចឹមសត្វក្នុងរដ្ឋនេះ គ្មានអ្នកកើតជំងឺផ្តាសាយបក្សីទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា មានឆ្លងមេរោគក្នុងកសិដ្ឋានចិញ្ចឹមសត្វស្លាប ឬឆ្លងមេរោគពីសត្វស្លាបព្រៃជាច្រើនករណី ហើយមនុស្សអាចឆ្លងជំងឺនេះពីបរិយាកាសកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaXbsLt_NhPd5o93a_Cr6-DHDaYaDJHiDVMaBV09fpfOO56B4HCKRxyQTRSdhkbFNPtWFiOgfjy5Wbu6lx07fo2NJUN2uMjFHH-Tz75zwOJzNtLhTlz2XkU9faK36bFYvms74DwHK8mni68CCw8l2A6T7Zb4UIQgGYXOMqR8E2HlUWxT0HeNEiOCQRxnwe/s1024/image_2024-09-13_09-27-46.png

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបញ្ជាក់ថា គ្រោះថ្នាក់របស់ជំងឺផ្តាសាយបក្សីចំពោះសង្គមស្ថិតក្នុងកម្រិតទាបនៅឡើយ ដោយសារស្ថានការណ៍អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រោះអ្នកជំនាញ ឬគ្រូពេទ្យមានទិន្នន័យច្រើនជាងមុន ៕