Home ព័ត៌មានអន្តរជាតិ អាមេរិករកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ប៉ុន្តែពុំធ្លាប់ប៉ះពាល់បក្សី

អាមេរិករកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ប៉ុន្តែពុំធ្លាប់ប៉ះពាល់បក្សី

46
0

សហរដ្ឋអាមេរិក ៖ អាមេរិកបានរកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ប៉ុន្តែពុំធ្លាប់ប៉ះពាល់បក្សីឈឺពីមុន ។ វាជាករណីដំបូងគេនៅអាមេរិក ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា អ្នកជំងឺរូបនេះឆ្លងពីណាទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkkPRnXi29MHiWWvYJ2HbU9G0pGXTyK2lvWy8seHbqmCAzG_-MafLTOReRVcWC9o5fqReYdTKYbdC5thknE9CrPGWc8MFtCsz4FyDbIZ1qNDmQt26MUmTgTjZX2u50cL9X07hSU1m-uiOh28X0b3SQSQQMFn8ag-LE81dnuFhB6A9Xz-figpZQuNkK4gI7/s3500/image_2024-09-13_09-27-39.png

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ព្រមទាំងនាយកដ្ឋានសេវាសុខភាពសាធារណៈនៅរដ្ឋ Missouri សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសថា មនុស្សម្នាក់រស់នៅរដ្ឋ Missouri បានត្រួតពិនិត្យឃើញកើតជំងឺផ្តាសាយបក្សី ។ ប៉ុន្តែអ្នកជំងឺនេះពុំធ្លាប់ប៉ះពាល់សត្វបក្សីឈឺឡើយ ហើយវាជាករណីដំបូងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaVS0CFeKqI-KjIYHPyAvgDcqidHaqYY-fxae_lY4EO9s9gS7zAjOZEaBtqPiO60fQrZ-c0Od_c82hTrkWFQqgrdNLRtSBGYU855KIYZhN6jW7QC4hvO8WssVUXgIJTRlqcQzIQWAC7iYi2RXWjptH8YKJnrjx1G1b5-dELUM5sIrRhTVIQzfJIlcBMvY5/s1200/image_2024-09-13_09-27-43.png

សេចក្តីប្រកាសនេះបញ្ជាក់ថា អ្នកជំងឺរូបនេះមានជំងឺប្រចាំកាយ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២២ ខែសីហា កន្លងមក ដោយទទួលបានថ្នាំព្យាបាលជំងឺផ្តាសាយបក្សី ។ បន្ទាប់មក អ្នកជំងឺក៏ជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនាពេលបន្ទាប់ ។

ប៉ុន្តែដោយសារគ្រូពេទ្យសង្ស័យពីលទ្ធផលការធ្វើតេស្តលើកដំបូង ក៏បញ្ជូនអ្នកជំងឺនេះទៅត្រួតពិនិត្យបន្ថែមនៅបន្ទប់សាកល្បងរបស់រដ្ឋឃើញថា អ្នកជំងឺបានឆ្លងជំងឺផ្តាសាយបក្សី «H5» និងពុំមែនជាមេរោគគ្រុនផ្តាសាយទេ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបញ្ជាក់ថា ជំងឺនេះពុំទាន់ឆ្លងរាលដាលទៅមនុស្សនៅក្បែរអ្នកជំងឺទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB658ttB5vIZKMpCPEb4rlwZUiZrfIZ8LywWw_J4MGNfeJKabQmoEvwKeZTRJFGjZkBue8Wyw_UnfcUSdEWfzC85m6riqmoEFIGmwTVwO1Ppw_-wh_ID6KXTe6WG20wxMo0T6QUpUgWJ-3Bs6ds3gHsMninPwdm0YSwBWHmWR9Yer-4ewhkyOggXsvTJJR/s1100/image_2024-09-13_09-27-44.png

អ្នកជំនាញបារម្ភយូរមកហើយថា ការកើនឡើងនៃចំនួនសត្វចិញ្ចឹមកូនដោយទឹកដោះ ដែលឆ្លងជំងឺផ្តាសាយបក្សីនៅអាមេរិកអាចធ្វើឱ្យជំងឺវិវត្តន៍ និងបណ្តាលឱ្យឆ្លងមនុស្សម្នា ។ អ្នកជំងឺនេះ គឺជាអ្នកឆ្លងជំងឺផ្តាសាយបក្សី ទី១៤ នៅអាមេរិកក្នុងឆ្នាំ២០២៤ ប៉ុន្តែជាអ្នកជំងឺផ្តាសាយបក្សីដំបូងគេ ដែលពុំធ្លាប់ប៉ះពាល់បក្សី ។ កាលពីឆ្នាំ២០២២ អ្នកជំងឺផ្តាសាយបក្សីភាគច្រើន គឺជាកម្មករក្នុងកសិដ្ឋានចិញ្ចឹមសត្វ ឬធ្វើការផ្នែកសត្វស្លាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjauk9U_6td3PyCPXH2cfSzwHFjqMgIeyb6yqEhrcDkbJAz9pDf35DRpBdGQyy7YQKoy7SY_pUXOeXjj79Jn0jBwMqU1iWBD99ww1re_ckRRussiZqJ-MXnRYUC6HwKX42eB8lJ_NbFfyQLiPWakBWGBW1rEJGFcm_FpjH8qNNP8suGdxiV0lRFKQ4Eu7II/s1024/image_2024-09-13_09-27-45.png
ចំណែកការិយាល័យសុខភាពសាធារណៈនៅរដ្ឋ Missouri បញ្ជាក់ថា កសិដ្ឋានចិញ្ចឹមសត្វក្នុងរដ្ឋនេះ គ្មានអ្នកកើតជំងឺផ្តាសាយបក្សីទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា មានឆ្លងមេរោគក្នុងកសិដ្ឋានចិញ្ចឹមសត្វស្លាប ឬឆ្លងមេរោគពីសត្វស្លាបព្រៃជាច្រើនករណី ហើយមនុស្សអាចឆ្លងជំងឺនេះពីបរិយាកាសកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaXbsLt_NhPd5o93a_Cr6-DHDaYaDJHiDVMaBV09fpfOO56B4HCKRxyQTRSdhkbFNPtWFiOgfjy5Wbu6lx07fo2NJUN2uMjFHH-Tz75zwOJzNtLhTlz2XkU9faK36bFYvms74DwHK8mni68CCw8l2A6T7Zb4UIQgGYXOMqR8E2HlUWxT0HeNEiOCQRxnwe/s1024/image_2024-09-13_09-27-46.png

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបញ្ជាក់ថា គ្រោះថ្នាក់របស់ជំងឺផ្តាសាយបក្សីចំពោះសង្គមស្ថិតក្នុងកម្រិតទាបនៅឡើយ ដោយសារស្ថានការណ៍អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រោះអ្នកជំនាញ ឬគ្រូពេទ្យមានទិន្នន័យច្រើនជាងមុន ៕