Home ព័ត៌មានអន្តរជាតិ វិធីសាស្ត្រងាយៗ លក្ខណៈសម្គាល់មនុស្សនិយាយកុហក

វិធីសាស្ត្រងាយៗ លក្ខណៈសម្គាល់មនុស្សនិយាយកុហក

66
0

មនុស្សម្នាក់ៗបាននិយាយកុហកដោយសារមូលហេតុច្រើន ឬអាស្រ័យលើស្ថានការណ៍ខុសៗគ្នា ពីព្រោះមនុស្សទូទៅមិនពូកែចាប់កំហុសអ្នកនិយាយកុហក ។ ប៉ុន្តែការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Gothenburg ប្រទេសស៊ុយអែត បានយកយុទ្ធសាស្ត្រ «គំនិតនៃការយល់ដឹង» មកប្រើប្រាស់សម្រាប់ចាប់កំហុសអ្នកកុហកយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgojWR3caCzx0tbMP_0UfX_D6hdKSpgkiGbc4EhzJpdTRPZePtfEVUcrhVCwnMRsToHMuW9vpvmo-Oy2ohBPcBuQNAyeUNT7suhATkWQU2pd9xpGZAAAsDQMMVsvH_SnMDslOpggThZHKvJFWbLk3J9I-NO_fgqeMBEMXoFRaju3Pmmdk0mXB5eTlGxtw9F/s1500/image_2024-09-13_10-44-00.png

គំនិតនៃការយល់ដឹង គឺជាយុទ្ធសាស្ត្រនៃការសម្ភាសន៍ ដែលត្រូវបានបង្កើតឡើងដើម្បីចាប់កំហុសអ្នកនិយាយកុហក ។ វាជាការសួរសំណួរជាបន្តបន្ទាប់ឱ្យអ្នកកុហកកាន់តែកុហកច្រើនជាងមុន ហើយពួកគេចាំបាច់ត្រូវកុហកថែមទៀតដើម្បីកុំឱ្យគេចាប់កំហុសបាន ។ វាជាយុទ្ធសាស្ត្រងាយស្រួល ហើយធ្វើឱ្យអ្នកកុហកកាន់តែពិបាកកុហកខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqg2ddQpJ8RcDnGmgNDbEfyUykmcSUsREM5jPfLFaGD6Hy_bRD2-pv_6ZZB89MpqeeFMaKXoZcm_uDHrXzQzroxyNv_Sn1yb8Fgblx7L0J4zFagf1i0OG330cBE9dMoCHfc7LKvyNE6ekLtvmaKeNbvXphArXdcv8jVStxIxpXT0AnJjuvV-7481_js6Ls/s1600/image_2024-09-13_10-44-01.png

អ្នកចិត្តសាស្ត្រ២រូប មកពីសាកលវិទ្យាល័យ Gothenburg ប្រទេសស៊ុយអែត បានបង្ហាញលទ្ធផលការស្រាវជ្រាវមួយអំពីការនិយាយកុហក ដែលមានអ្នកចូលរួមជាង៣.០០០នាក់ ។ ការស្រាវជ្រាវនេះបង្ហាញថា ការប្រើប្រាស់យុទ្ធសាស្ត្រ «គំនិតនៃការយល់ដឹង» អាចចាប់កំហុសការកុហក រហូតដល់ជាង៧៥% ។

វិធីចាប់កំហុសការកុហករបស់អ្នកចិត្តសាស្ត្រស៊ុយអែត មាន៣ចំណុច រួមមាន ៖

១-កំណត់ការទទួលស្គាល់ ៖ វិធីនេះ គឺការកំណត់រូបភាពខាងក្រៅដើម្បីកាត់បន្ថយការនិយាយកុហក ដូចជា ៖ ឱ្យពួកគេរៀបរាប់រឿងកាលពីមុន គឺចាប់ពីបញ្ចប់សាច់រឿង រហូតដល់ចាប់ផ្តើមសាច់រឿង ឬឱ្យពួកគេសម្លឹងភ្នែកយើងជានិច្ច ។ ប៉ុន្តែបើចង់ទទួលបានលទ្ធផលខ្លាំងជាងនេះ គឺឱ្យពួកគេធ្វើការងារបណ្តើរ រៀបរាប់សាច់រឿងបណ្តើរ វានឹងធ្វើឱ្យការកុហកធ្លាក់ចុះ ដូចជា ៖ លាងចានផង រៀបរាប់សាច់រឿងផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr48VCL7caRq2F_lp-pqjct9y3UHPx0Vcklw5IJfNcnk2kPhhx0pv5ZbeHQGKQ7AIv4cwelIR5TpojOIuZLgTm76u5noPgEZ8Sa2IHwsakLIZFlFNkm1-Hd2RDLSkhnpg1CKftE6dgxVkIj5aDS63DG35WDMlRCk1Z7TRYq0ELJe8WCtUQDb-3oHDIzKU4/s1600/image_2024-09-13_10-44-02%20(2).png

២-ចូរនិយាយឱ្យបានលម្អិតជាងមុន ៖ ជាការសុំឱ្យអ្នកកុហកនិយាយកាន់តែច្រើនជាងមុន ហើយពេលពួកគេនិយាយច្រើន ឬរៀបរាប់សាច់រឿងលម្អិត វាធ្វើឱ្យពួកគេមានអារម្មណ៍ថា កំពុងតែកុហក ។ ការនិយាយចេញមក គឺផ្អែកលើការចងចាំរឿងរ៉ាវកើតឡើងពិតប្រាកដ ហើយការរៀបរាប់រឿងរ៉ាវលម្អិតច្រើននឹងពិបាកសម្រាប់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyw-ksNlFn23R7KsXa_vOWdOIIqMpVO26ttFKwOPOntAKDnTovMCOSrsuIoSnJPHwPmQ8rlIm5F8SIhTAk1EY2bXFU_IavXPS2a03xtoHYMyzJF7ZbXlJpsuoBsm13urJ_hc42cd8Q8LqOfyF_73PLkZRxExLWkDX_sGpQx3R3wlB3ew0E0FSq2VMCANsn/s1600/image_2024-09-13_10-44-04.png

៣-សួរសំណួរនឹកស្មានមិនដល់ ៖ អ្នកកុហកនឹងលាក់បាំងការពិតបាន បើយើងសួរសំណួរដែលពួកគេដឹងមុន ឬសំណួរស្មានទុក ។ ហេតុនេះ បើពួកគេបានត្រៀមខ្លួនមុន យើងនឹងពិបាកចាប់កំហុសណាស់ ប៉ុន្តែបើយើងសួរសំណួរនឹកស្មានមិនដល់ វានឹងធ្វើឱ្យពួកគេពុំប្រយ័ត្នខ្លួន ហើយនិយាយខុសចេញមក ។ ផ្ទុយទៅវិញ អ្នកនិយាយការពិតនឹងអាចឆ្លើយសំណួរបានភ្លាមៗ ៕