Home ព័ត៌មានអន្តរជាតិ មកស្គាល់ប្រាសាទបុរាណដែលចំណាស់ជាងគេ និងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

មកស្គាល់ប្រាសាទបុរាណដែលចំណាស់ជាងគេ និងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍

85
0

អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តនៃប្រាសាទបុរាណជាច្រើនកន្លែង បូករួមទាំងទេសភាព សាសនា និមិត្តរូបនៃវប្បធម៌ និងស្ថាបត្យកម្មក្នុងតំបន់។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ប្រាសាទណាខ្លះ ដែលចំណាស់ជាងគេបំផុត និងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍យើងនេះ? ខាងក្រោមនេះគឺជាប្រាសាទបុរាណចំនួន ៥ ដែលត្រូវបានគេចាត់ទុកថាធំជាងគេ និងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍៖

១.ប្រាសាទបូរ៉ូប៊ូឌួ (Borobudur)៖ ប្រាសាទពុទ្ធសាសនានេះស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេចាត់ទុកថាធំជាងគេ និងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទបូរ៉ូប៊ូឌួត្រូវបានសាងសង់ក្នុងសតវត្សទី ៩ នៃគ.ស និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប្រាសាទនេះមានកម្ពស់ ៣៥ ម៉ែត្រ ជាមួយផ្ទៃដី ១២០ ម៉ែត្រការ៉េ ត្រូវបានកសាងឡើងអំពីថ្មភ្នំភ្លើងពណ៌ប្រផេះចំនួន ២ លានដុំ និងមានទំហំ ៥៦,៦០០ ម៉ែត្រគូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRl_6y1osJ5q-ZZM17r_7JvgJ9q0tpQVI-j5x1oIEnhDgPULLRPMR3_qlWv1g8zWBg2CvcO7K2A-DCymnSc6g11zTTxIJKy0ED366_YbRgWzjEQNRB2m1u0EOMX0V4DPtZcpMCZ8eWj2r_dmlPdZQhRNXaIX55J1z-EB-SH6uDfB74yoO4i3_mO6piwVP/s2200/image_2024-09-13_10-14-21.png

២.ប្រាសាទអង្គរវត្ត (Angkor Wat) ៖ អង្គរវត្ត គឺជាប្រាសាទដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ស្ថិតក្នុងប្រទេសកម្ពុជាយើង ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកថា ជាសមិទ្ធិផលស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយនៃអរិយធម៌ខ្មែរ ហើយល្បីល្បាញខាងចម្លាក់ដ៏ប្រណិត និងប៉មដ៏ល្អឥតខ្ចោះ។ ប្រាសាទមានតែមួយក្នុងលោក ប្រៀបបានដូចជាឋានសួគ៌នេះ មានកម្ពស់សរុប ៦៥ ម៉ែត្រ ជាមួយផ្ទៃក្រឡាប្រហែល ២០០ ហិចតា ហើយត្រូវបានចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH-fHyNx5I5uBQ4_3ZTuC6hTHIzHZEVVokXAiHSoxAX5Zc8myA4o0CJyPNviybSwCE_cNO58eAAfzQXGcbNYC_jrF39skBt4Rxeeqnp7evH91s4AiP0bAPXKjgb5kVlZ_p2vA39Id1T9NVsA5RrXhIN5emGES_pGkR-Tq2alJiPaRfhFIiYFP_QXTlq6x_/s1600/image_2024-09-13_10-14-23.png

៣.ប្រាសាទប៉ាកាន (Bagan)៖ ប្រាសាទដែលមានវត្តអារាមរាប់ពាន់នេះ ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ៩ និងទី ១៣។ ប្រាសាទប៉ាកានធ្លាប់ជារាជធានីនៃអាណាចក្រភូមាទីមួយ ហើយត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវត្ថុដ៏អស្ចារ្យបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ប្រាសាទនេះមានផ្ទៃដី ៦៧ គីឡូម៉ែត្រ
ការ៉េ ជាមួយកម្ពស់ ៦៦ ម៉ែត្រ ជាប្រាសាទចំណាស់ជាងគេទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMTDrB6WQqt_Shzqm_iBiu74Wt5FceAuc9dXSfy0PTcjRr3JmeSJgREaXlQZUjz17ZUIaXBmf2on3gvoP8A7cic-XH0Q5TuLMJsaOXE5tHiw5YiX4lEn0bEWu5hu3365fdL3k6zD-gROU_VncmNx6d-RXcjUBc55HjBNLKksUoCfnmtGGMSFWuDV7Pe-al/s1200/image_2024-09-13_10-14-24.png

៤.ប្រាសាទឆៃវឌ្ឍនារាម (Chaiwatthanaram)៖ ប្រាសាទពុទ្ធសាសនារបស់ប្រទេសថៃនេះវិញក៏ត្រូវបានចាត់ទុកថាជាប្រាសាទចំណាស់ជាងគេទី ៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ ប្រាសាទឆៃវឌ្ឍនារាម ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១៧ មានកពស់កណ្តាល ៣៥ ម៉ែត្រ ត្រូវបានចាត់ទុកថាជាប្រាសាទដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTFntv_fQIxgGPqZvRZQdeJBxaN9G76qQ1qavHmj7LjSp3yFiQ9_rMmCWyr6vZ4xqM5zHxJMxsBnzAJj_Dulik1a52_IIGQq9r2yRGMrZc1m_8SYdtn3PxtrXcYNWL07LobuXNZPtmamUt0t3RHkNDmPxxmb_2AhUGKZ5OEkJsEdsqRIxhpKaPsJzkQxYf/s1200/image_2024-09-13_10-14-26.png

៥.ប្រាសាទហ៊ូ (Huế)៖ ប្រាសាទហ៊ូស្ថិតនៅក្នុងប្រទេសវៀតណាម គឺជាអតីតរាជធានីរបស់ចក្រភពវៀតណាម ហើយក៏ជាជម្រកនៃអគារ និងសំណង់បុរាណជាច្រើនផងដែរ។ ប្រាសាទហ៊ូត្រូវបានសាងសង់នៅដើមសតវត្សទី ១៩ និងជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFG1wR2E5OrzCjksLt4SrDTDvbQ4mCN-zxodH2CAeQf0s8bc4fOFJzw58q-G-Pah9qeENgjVgS8jXUp7o3_grqlSwiFPZ6w6zDEJk5I5fnGYbMfrcnU2NRA0ievOb1UOvOO4c7oM9SGemLPG6Y0g7ekyEGu6Z3Q0kEW8bHsXR73j99j9ptWW7X2TbzllHN/s1400/image_2024-09-13_10-14-25.png