Home Blog Page 865

តុលាការចេញដីកាឃុំខ្លួន លោក លី សាម៉េត ក្រោមបទឆបោក

0

សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនខ្លួន លោក លី សាម៉េត ហៅគ្រូមា ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។

លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួន ក្រោមបទចោទប្រកាន់ពីរឿងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចរបស់តុលាការនេះធ្វើឡើង ក្រោយពេលដែលលោក លី សាម៉េត បានចូលសារភាព នៅចំពោះមុខសមត្ថកិច្ចនៅក្រុងកំពង់សោម កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក លី សាម៉េត ត្រូវបានទៅឃុំខ្លួនបណ្ដោះអាសន្ន រងចាំការសាកសួរ និងការកាត់ក្តីជាបន្ត៕

ឱសថទិព្វ ៣ យ៉ាងជួយព្យាបាលអការៈឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព

0

ឈឺបំពង់ក គឺជាស្ថានភាពដែលបំពង់ក រមាស់ ឈឺចាប់ និងមិនស្រួលដោយសារមូលហេតុជាច្រើន ប៉ុន្តែភាគច្រើនបណ្តាលមកពីជំងឺទាក់ទងនឹងផ្លូវដង្ហើម។ ការឈឺបំពង់កមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គុណភាពការងារ និងការសិក្សាផងដែរ ជាពិសេសអ្នកដែលឧស្សាហ៍ប្រើសម្លេងដូចជាគ្រូបង្រៀន ឬអ្នកណែនាំ… ក្នុងករណីនេះ អ្នកជំងឺអាចទទួលទានភេសជ្ជៈខាងក្រោមដើម្បីព្យាបាលការឈឺបំពង់កឱ្យជាយ៉ាងឆាប់រហ័ស៖

១.តែខ្ញី៖ ខ្ញីគឺជាគ្រឿងទេសមួយប្រភេទដែលប្រើជាទូទៅជាមួយលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងការរលាក ដែលអាចជួយបន្ថយការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការដាក់ខ្ញីក្នុងតែដាំពុះ នឹងស្រូបយកសារធាតុល្អទាំងអស់ពីខ្ញី ធ្វើតែខ្ញីមានប្រយោជន៍ខ្លាំងក្នុងការព្យាបាលអការៈឈឺបំពង់កឱ្យបាត់ក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfFVxqCOJwSDXUB1ycTiDn9JT6hhsui-58dxW5sFNy-iwZrQTXbo1IXOGbNsnK3fxqVNrUS_K0jsGbZ_oSTAh-HDa_Jfk0AEObRsfnWfR6H2S2RpGwPsAg7SrTjfk-ffb3jqRg4zNpwTefBJDgVXPx8K22-KFoSJU_uK3puXbsUPTlzZfWOaYybNvD74Er/s1350/image_2024-11-06_15-19-50.png

២.តែជីអង្កាម៖ តែជីអង្កាមមានផ្ទុកនូវសមាសធាតុដែលប្រឆាំងនឹងការរលាក និងបន្ធូរបំពង់ក ដូច្នេះវាគឺជាភេសជ្ជៈដ៏ល្អមួយសម្រាប់បំបាត់ការឈឺចាប់ និងរមាស់ក្នុងបំពង់ក។ ការដាក់ស្លឹកជីអង្កាមស្រស់ក្នុងតែដាំពុះប្រហែល ៣-៥ នាទី រួចត្រងស្លឹកចេញ មិនត្រឹមតែជួយសម្រួលការឈឺបំពង់កប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqLxbcAbTLOzGeviWQAESBKPr41fZUzb8mQ9js4Z00fWdB9pQCIK3DXOeHc_8xzXtUBlontAOVYqLRfbK3RXsUKJT_eoNeVhmvIW-k1Tcs12VMV3xhlQO2dbVrFqt4yS5rUM9JI0j_QSDQcJvnVE2vfOj0rj-FP3RdSkUFuoJRUsB0UFSvIEoohzqPG_2l/s1100/image_2024-11-06_15-19-51.png

៣.ទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ៖ ការទទួលទានទឹកក្តៅឧណ្ឌៗ អាចជួយបំបាត់ការឈឺបំពង់ក ក្អក និងហៀរសំបោរ។ លើសពីនេះការបន្ថែមក្រូចឆ្មារពីរបីដំណក់ នឹងជួយបន្ថែមវីតាមីន C បន្តិចបន្តួចដល់រាងកាយ ក៏ដូចជាជួយបង្កើនភាពធន់ និងអាចជួយកម្ចាត់ជំងឺផ្តាសាយបានយ៉ាងងាយស្រួលផងដែរ។ ការបន្ថែមទឹកឃ្មុំទៅក្នុងទឹកក្រូចឆ្មារ ក៏អាចផ្តល់នូវការធូរស្រាលយ៉ាងឆាប់រហ័សពីការឈឺបំពង់ក និងរោគសញ្ញាក្អកទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAg3bUYv3ihZlVadIMe6NmI86f5G7Wona4DQVXnfLDoWQcJV6Ij5kN9ftW26WrFCvrAQp3uIV2rrvBdV6GLEBegpnVtWD4KfaAxfknBehLt0UD-EetCthUkH_B8Qm2qS2H6sY_DkDE2u1VS8YP2yc119epwxsfbBtLheAsu7lIdVbFNvWHKOLWpfv7I2b_/s1200/image_2024-11-06_15-19-51%20(2).png

អាហារពេលព្រឹកដែលអ្នកគួរញ៉ាំជាប្រចាំ ដើម្បីទទួលបានស្បែកស្អាត សម្រស់ក្មេងជាងវ័យ

0

អ្នកឯកទេសខាងចំណីអាហារបានបង្ហាញពីអាហារពេលព្រឹកចំនួន ៤ ដែលប្រឆាំងនឹងភាពចាស់ ទទួលទានជាប្រចាំធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ និងមានសុខភាពល្អ។ ជាការពិតណាស់ នៅក្នុងឧស្សាហកម្មថែរក្សាស្បែក មានសេរ៉ូមជាច្រើន ក្រែមលាបស្បែក និងជាតិសំណើមកម្រិតខ្ពស់ ដែលអាចជួយឱ្យអ្នកស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDl-Jp4Ns6I-bm_sES1GV7Guut3DiPFp75QzRM9jjnN8BBTmaA9HJ2tkojbmiJvidMUyXfizkiCUyFzNzOvfM8U1wqtMayXc04KyPxLurhHJWqYJkmbuFEa6-pSF3GlBrYWepulHXlsOYpvnqiyzgFrjFyFFdaUDONi5UFTL21IUuL4DqCc5k79qiJe5Z/s1000/image_2024-11-06_15-15-26.png

ទោះជាយ៉ាងណាការទទួលទានអាហារពេលព្រឹកក៏ជារឿងសំខាន់ដែរសម្រាប់សម្រស់ ប្រសិនបើអ្នកប្រើតែផលិតផល មិនយកចិត្តទុកដាក់នឹងរបបអាហារពេលព្រឹក ឬញ៉ាំអាហារមិនត្រឹមត្រូវក៏អាចធ្វើឱ្យសម្រស់អ្នកធ្លាក់ចុះផងដែរ។ ដូច្នេះអាហារពេលព្រឹកទាំង ៤ មុខនេះអ្នកគួរតែទទួលទានជាប្រចាំដើម្បីសុខភាព និងសម្រស់ក្មេងជាងវ័យ៖

១.ស៊ុត៖ មិនថាអ្នកចូលចិត្តស៊ុតចៀន ស៊ុតស្ងោរ ឬស៊ុតចំហុយនោះទេ អ្នកជំនាញបាននិយាយថា ស៊ុតគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាហារពេលព្រឹកដែលផ្តល់ជីវជាតិដល់ស្បែករបស់អ្នក ដោយសារវាមានទាំងប្រូតេអ៊ីន និងវីតាមីន D ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0z5sLUBj-56GBiHbZqNtuHhtnPbBncIuDCpHlWFC3rLD_a4lV7-RyFhFpl__LAoWKNFBZSfd-HSb29lBNTtXElWebhfv8w385rWd5lKAcUS7A0vwqxx36sUTrm__KA7HzEtMMjmqcvR_VjeURFQDzSKa12A5sxrDmbjndJvOknTBOucXLzySzRJ2diZra/s1500/image_2024-11-06_15-13-22.png

២.តៅហ៊ូ៖ តៅហ៊ូមានប្រូតេអ៊ីនដែលជាសមាសធាតុសំខាន់នៃកោសិកាស្បែក រួមទាំង isoflavones សណ្តែកសៀង ដែលត្រូវបានបង្ហាញយ៉ាងសំខាន់កាត់បន្ថយស្នាមជ្រួញ និងបង្កើនការបត់បែនស្បែក។ វាប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងជួយជួសជុលកោសិកាដែលមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdndMte2R0peUGuFjccEboRE3zhbfpoyRCU27b5tpdit6GXy8py55Lie3rKLgk2N_2p82XmdqjoISHjWXTro3rS3LgbLZiQvEuTv7mJheafQ9QKbndHhz7Gzo0YEJQvUL4h5fZMJivOyZSY3UajIn-YdL99K4kgvhfTgnncM5cTf0lqDa_IH15GR1OQ9xy/s1200/image_2024-11-06_15-13-23.png

៣.ផ្លែប៊្លូបឺរី៖ ផ្លែប៊្លូប៊ឺរីសម្បូរទៅដោយសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិការពារ ជួយពន្យារសញ្ញាដំបូងនៃភាពចាស់មុនអាយុ។ តាមការស្រាវជ្រាវ បានរកឃើញថា Polyphenols នៅក្នុងផ្លែប្ល៊ូប៊ឺរីអាចដើរតួជាឡេការពារកម្តៅថ្ងៃ ជួយការពារកោសិកាស្បែករបស់អ្នកពីការបំផ្លាញពីកាំរស្មីយូវី និងកាត់ពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTMtOqHrt4s-oLezOsCD_W9apBeplW50UDJijg0iKAzykrByIG3FEfWcxqYlMJAt4HnB2DPFIOc1BnoCRmTtAaU6I3fxVXUit9e5iEtTyKsIKPjUmKlRcvmni8X2k7TBvA75oUaw-Xbgbf-6-Wy2pgNJti59zhhDjzDoKJjivPurZwIuntF6A8nJWqlI07/s6627/image_2024-11-06_15-13-24.png

៤.ទឹកផ្លែឈើ៖ ការផឹកទឹកផ្លែឈើពេលព្រឹកគឺពិតជាល្អខ្លាំងណាស់ ព្រោះទឹកផ្លែឈើមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារការបំផ្លាញស្បែកពីរ៉ាឌីកាល់សេរី។ លើសពីនេះទឹកផ្លែឈើក៏ជាមធ្យោបាយដ៏ល្អក្នុងការរក្សាជាតិទឹកក្នុងខ្លួន ដែលវាក៏មានឥទ្ធិពលផ្ទាល់ទៅលើសុខភាពស្បែកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvtjv3s3WdRqWMCNdbpzSSjxMW5GxSH9HibjjYv59lc78BNRtCdtHIJF__JoRDm4S_KezsI1sx1zdj4E1N9JqEoE1C-jgORCrevCsUo2pkGP3VtirTktg1gWGDwS5b8KWAIf3nbA3cJngpi8DTiqM00405sgL_ZmfHbvYpC1bY1z0lzdr7xcqU482CgYsM/s2151/image_2024-11-06_15-13-40.png

តើអំបិលពណ៌ផ្កាឈូកខុសប្លែកពីអំបិលធម្មតាដូចម្តេចខ្លះ?

0

អំបិល គឺជាគ្រឿងផ្សំយ៉ាងសំខាន់នៅក្នុងផ្ទះបាយ ហើយអំបិលភាគច្រើនដែលយើងធ្លាប់ស្គាល់ ជាអំបិលសមុទ្រ ។ បច្ចុប្បន្ន មានអំបិលមួយប្រភេទទៀតទទួលបានការពេញនិយមពីអ្នកស្រឡាញ់សុខភាព គឺអំបិលហិម៉ាល័យ (ឬអំបិលពណ៌ផ្កាឈូក) ដោយសារវាមានសារធាតុចិញ្ចឹមច្រើនជាងអំបិលធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAka_TWFDeZMYOlJ_G5RD0kY0Z170PGqETRRhpEIJM4oJwo5gz9rghhMBAPjlfJucLRQfR3twC6iCTHetmxlhPblgVYD8Jf8mloB8zKcsqOcETWhY8sEeRS94IskmvC-YLJ7ayFBpN-WUKbGORLnNQ7Nio4dckQ9JqU_4vzkvDtc8IEfOY9CBTyQhiPp4r/s600/image_2024-11-06_15-06-15%20(2).png

តើអំបិលពណ៌ផ្កាឈូកនៅភ្នំហិម៉ាល័យខុសប្លែកពីអំបិលធម្មតាដូចម្តេចខ្លះ? ហេតុអ្វីអំបិលពណ៌ផ្កាឈូកមានតម្លៃថ្លៃជាងអំបិលធម្មតា?

អំបិលពណ៌ផ្កាឈូកល្បីល្បាញយ៉ាងខ្លាំងលើពិភពលោកសម្រាប់ធ្វើជាគ្រឿងផ្សំអាហារ ដោយសារវាផ្តល់នូវអាហារូបត្ថម្ភច្រើនជាងអំបិលធម្មតា ។ ការពិត អំបិលនេះមានប្រភពនៅប្រទេសប៉ាគីស្ថាន ប៉ុន្តែត្រូវបានអាជីវករឥណ្ឌាយកអំបិលមកលក់នៅប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀត ដោយដាក់ស្លាកថា ផលិតនៅឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX2QSumVNmQ3my_OrSIbQR0LAP_dbNm7mPYgd7qw7UdEwqtw7EmcljESt_lRGz1upTGt1cL1K0n5uebJzsJyGmQwJJ6-U_A1Uqa2x4SDaK9AnliQY6NmsFsgERgZtQfXddNHrJGpitOdKQVGfm1Lh0hj3-V3fClWJCJDFDwFECIyB2-lsbQGWjfrgLUDmQ/s1024/image_2024-11-06_15-06-15%20(3).png

អំបិលពណ៌ផ្កាឈូកមានអាយុរាប់លានឆ្នាំ ត្រូវបានគេប្រទះឃើញនៅបរិវេណជើងភ្នំហិម៉ាល័យ ដែលកើតឡើងដោយសារការប្រែប្រួលរបស់សារធាតុរ៉ែ ។ អំបិលពណ៌ផ្កាឈូកមានសារធាតុរ៉ែច្រើនជាងអំបិលធម្មតា ពិសេស វាមានសារធាតុកាល់ស្យូម, ប៉ូតាស្យូម និងសារធាតុដែក ទើបធ្វើឱ្យវាមានពណ៌ផ្កាឈូក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHOHiYJ9k2fYKUIZMaIN1M_45xxEqgaT2bgALB09KvDlwgIkKDJcniAdOsRlFt9A1EA0FS9cFsdCq0EBUCUq7u8VDXlGfFywUfjB_KlA3lZ83scFdGOtw1eHm_bVA-B6IFW8Nod2jhOldo36t_hSIrZwyBAu6K0BZaOhvSPcKTDpho8FI0hRT10loQhxi/s1000/image_2024-11-06_15-06-15.png

ចំណែកអំបិលធម្មតាមានសារធាតុសូដ្យូមច្រើនជាងអំបិលពណ៌ផ្កាឈូក ហើយពេលខ្លះ ត្រូវបានគេបន្ថែមសារធាតុអៃអូឌីនដើម្បីការពារជំងឺពក ក ។ ប៉ុន្តែអំបិលពណ៌ផ្កាឈូក ពុំចាំបាច់បន្ថែមសារធាតុទេ ហើយអ្នកដែលស្រឡាញ់សុខភាពតែងតែជ្រើសយកអំបិលពណ៌ផ្កាឈូកមកដាក់ក្នុងផ្ទះបាយ ដោយសារវាមានសារធាតុសូដ្យូមតិចជាងអំបិលធម្មតា ដែលបណ្តាលឱ្យកើតអាការៈហើមដៃជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI6tncrxSdsln4yaHm0Z0ZdhtgXxkciVPbvN6UhpF4X9XudQOAP0njdaJPNmipKdEMH2yVeJrEDLOmXqLG3KduM2QHtXURtRWkB0gIktcTWD5EUTmcoqmO6_JNm2AfepQN3-8D4C0yQeacGzwyGEeDANe2RCWeXD1y7zAHJFGMCOlmuSC8bNR-pJIiOVp4/s1280/image_2024-11-06_15-06-16%20(2).png

អំបិលពណ៌ផ្កាឈូកអាចជួយដល់ប្រព័ន្ធរំលាយអាហារ ខណៈអំបិលធម្មតានឹងមានប្រយោជន៍ដល់សុខភាព លុះត្រាតែយើងបរិភោគក្នុងបរិមាណសមស្រប ពីព្រោះសារធាតុសូដ្យូមខ្ពស់ក្នុងអំបិលធម្មតាអាចបង្កជាជំងឺលើសឈាម ។ អំបិលផ្កាឈូកដែលដាក់លក់តាមទីផ្សារ មាន២ប្រភេទ គឺអំបិលគ្រាប់ និងអំបិលម៉ត់ ហើយអំបិលគ្រាប់មានតម្លៃថ្លៃជាងអំបិលម៉ត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm2C8T9N4kLFmF4BD57OZcngB0IQHDr2MHBe0rcLODzMNENsRglrCCQebp4e5EBsJY2ylqaG3pBZpmyu3f2CGQ3s8KVS_mvpK_QR_beUTWBd6e1pB8BuDqffvVslMmsjgM-2AtTD_JOzJBjpIF-2j6ex7X5UF5i59Xo2BdUlLx_KOi3N2G7XGghgvz2pf7/s1024/image_2024-11-06_15-06-16.png

ក្រៅពីការយកអំបិលផ្កាឈូកមកធ្វើជាគ្រឿងផ្សំអាហារ គេក៏អាចយកអំបិលនេះទៅធ្វើជាល្អាងអំបិលហិម៉ាល័យផងដែរ ដើម្បីជួយកម្ចាត់ជាតិពុលលើបរិយាកាស និងពុំប៉ះពាល់សួត ។ អំបិលនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដូចជា ៖

-ជួយរក្សាកម្រិតជាតិរាវក្នុងរាងកាយ
-ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម និងពន្យារភាពចាស់
-ជួយខួរក្បាល, សាច់ដុំ និងប្រព័ន្ធប្រសាទដំណើរការបានល្អ
-ជួយប្រព័ន្ធផ្លូវដង្ហើម និងគ្រប់គ្រងសម្ពាធឈាម
-ជួយឱ្យឆ្អឹងរឹងមាំ និងការពារការរមួលក្រពើ
-ជំរុញតម្រូវការផ្លូវភេទ និងសម្រាកលក់ស្រួល ៕

កន្លែងដ៏ល្បីមួយក្នុងប្រទេសអ៊ីតាលី កំពុងរងការរិះ.គន់យ៉ាងខ្លាំងពីភ្ញៀវទេសចរ

0

ប្រទេសអ៊ីតាលី៖ ប្រភពទឹក Trevi ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ត្រូវបានអ្នកទស្សនារិះ.គន់ថា អាក្រ.ក់ និងគ្មានសោភ័ណភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikmKJnTOQBD-6hDzwpcx-T7Srd_6IOMdkZUp-y-dQPDtEMeJGbGtybQZNvx4B9hvPj2rtXfckyfvcZJ0LnXLMhKfkaWpJ7PSExWqCvHLz5LpMwnFdyko2HHlmX7_CGoRuPQXXEkESbUlBvrR8Ql2dBQUQp517dN24Se6Z3EXCJUzFeiSMhxvssiNYONTxm/s1024/image_2024-11-06_14-50-29%20(2).png
ទីក្រុងរ៉ូមគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកដែលមានអ្នកទស្សនាជាមធ្យម ២១ លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកមកលេងទីក្រុងរ៉ូមច្រើនតែសម្រុកទៅប្រភពទឹក Trevi ដើម្បីបន់ស្រន់ និងបោះកាក់ចូលទៅក្នុងទឹកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYAyI9XlyChoeifYMb3xggCa-NlJAKQcFmCmgRrReXe692hW6VPqnn2_l1JyuiTMfz9mBSPNoYNGCMPB81ptoB2KSaiCQpl56hidXjW7GzbKRFmhcUxEg4SxuF4RCOD51subPCtNw9uskb614oDDEZtyLWbJL6J51tNfnEBnz1VFF5qxgFlY2h3PLNjI8-/s1024/image_2024-11-06_14-50-29.png

ទោះជាយ៉ាងណា ខណៈពេលដែលប្រភពទឹក Trevi កំពុងត្រូវបានជួសជុល អាជ្ញាធរក៏បានយកធុងទឹកតូចមួយទៅជំនួសប្រភពទឹកនោះ ដែលធ្វើឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត និងបានរិះ.គន់ថា អាក្រ.ក់ គ្មានសោភ័ណភាព។ ធុងបណ្ដោះអាសន្ននេះមានរាងចតុកោណ មិនមានការតុបតែង មិនស្អាត ដូចជាធុងទឹកកូនក្មេង ធ្វើឱ្យភ្ញៀវជាច្រើនហាក់មានការមិនពេញចិត្តយ៉ាងខ្លាំង។ អ្នកទេសចរម្នាក់ឈ្មោះ Jack បានពណ៌នាអំពីធុងទឹកតូចមួយនេះថា “មើលទៅគួរឱ្យអស់សំណើច”។ អ្នកខ្លះទៀតនិយាយថា ធុងទឹកនេះសម្រាប់ឱ្យក្មេងៗបោះកាក់ចូលតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwl_yMsGGwHI1MnM62X7CDca8gmWSohHg_abCwtd-6EmqiJYL4dFDrjIxHPJYImRIE2gAyOJoiFVhJFRC8q3t3ZUtf8L06s8LmGe6Z0kFARcnazb9My_iihYiXqMBOCq7_CgJLsOAJDZK6RRoz7DUM6EakYGLTwpvjh46AAd-Ysg7AvGWli5DkdzjctEp6/s2592/image_2024-11-06_14-50-30.png

យោងទៅតាមរឿងព្រេង ការបោះកាក់ចូលទៅក្នុងប្រភពទឹកនឹងផ្តល់ឱកាសឱ្យអ្នកទស្សនាត្រលប់មកទីនេះម្តងទៀត ក៏ដូចជាមានសំណាងល្អជាដើម។ ហេតុនេះរៀងរាល់ពីរបីថ្ងៃម្តង កាក់ត្រូវបានប្រមូល និងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌កាតូលិកសកល សាខាការីតាស អស់រយៈពេល ១៥ ឆ្នាំមកហើយ។ ប្រពៃណីនេះបានជួយឱ្យការីតាសប្រមូលប្រាក់ប្រមាណ ១,៥ លានអឺរ៉ូក្នុងមួយឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibzXHQpqrgIk0KqMCyKk34Ra2QTFFnsZynPxGnaE70ln-cz_ydFNd3keSxzoLDlqRo8PNH27HeLu8095D-DOWGNSeEezzStlZZSXt61Cd0gUuIJTtYnaIm1r1sLN9Az7FOLJqaz7pwGypL2uyfTmuxUsflPpptANZBYoFT7Qooji5ePVjZTQH3Fglt5eik/s1200/image_2024-11-06_14-52-02.png

ទោះបីជាប្រភពទឹកនេះកំពុងរងការរិះគន់យ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចររាប់ពាន់នាក់នៅតែមកទីនេះ ដើម្បីបន់ស្រន់ និងបោះកាក់ចូលដដែល។ ដើម្បីគ្រប់គ្រងការកើនឡើងនៃចំនួនអ្នកទស្សនាទៅកាន់ប្រភពទឹក អាជ្ញាធរគ្រោងនឹងបិទតំបន់ជុំវិញ Trevi ។ បន្ទាប់មកអ្នកទស្សនានឹងត្រូវធ្វើការកក់តាមអ៊ីនធឺណិត បង់ថ្លៃ ២ អឺរ៉ូ ដើម្បីចូលទៅខាងក្នុង និងដើររយៈពេល ៣០ នាទីនៅក្នុងតំបន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN2tRwAO9Q4bgUp6RdTWzk0LwqnkpcnAopa_9Ft1hy42SB-ujAf3Hk8jTth1Rsc4Kxbt3CaB_h-LVyXcorP8qMSLtjmS_gBPjFKJkGeU8m5n9JhI6u-TFpzYoEVRs4kpkL3lxSIR1P73QzCkkmLIbWyRj_5Z3zmtJ4TwhVYBuvhoEZNKxAhyphenhyphenGaSo7Ox2BA/s768/image_2024-11-06_14-52-02%20(2).png

តារាសម្ដែងចិន Zhou Yutong រ.ងការរិះគ.ន់ថាមានអាកប្ប.កិរិយាមិនសម.រម្យ

0

តារាសម្តែងចិន Zhou Yutong បានប្រឈមមុខនឹងការរិះគន់ចំពោះការចោទប្រកាន់ថាបង្ហាញការមិនគោរពចំពោះមិត្តរួមការងាររៀមច្បង និងបង្ហាញ «អាកប្បកិរិយាមិនសមរម្យ»។

យោងតាម QQ តារាសម្តែងចិន Zhou Yutong វ័យ ៣០ ឆ្នាំរូបនេះបានជេរប្រមាថមិត្តរួមការងារដូចជា Gina Jin, Victoria Song និង Chen Hao ជាដើម។ ឧប្បត្តិហេតុដែលបានលើកឡើងរួមមានការចាប់ផ្តើមអាហារមុនពេលអ្នកផ្សេងទៀត បើកទ្វារបន្ទប់ទឹក ខណៈពេលដែល Gina Jin នៅខាងក្នុង រៀបចំផែនការរបស់នាងនៅក្នុងក្រុម និងការប៉ះទង្គិចជាមួយ Chen Hao ជុំវិញការណែនាំអំពីការធ្វើដំណើរសន្សំថវិកា។ Zhou Yutong ក៏បានទាក់ទាញការរិះគន់ចំពោះការយកអាហារសម្រន់ដើម្បីបរិភោគដោយសម្ងាត់ ដោយចៀសវាងការចែករំលែកជាមួយក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi35NhAnykpRAg6FTMSw7edXN65y50PA9wz1lHjaB5i-ms0roOAe7hyphenhyphen_HzZgSoT3oEVhtcn87JxpB03ye8AOchb_f6GinDOjcd6rkmci9xeiAm_X5KNnmwjFC4GivwDP5ga8LtvsH41aN19SIP0JjndbQnL8D8hP9nSdC8hfhThjcr9iMSyx7FC1BHWRTaN/s1600/image_2024-11-05_15-27-10.png

នៅក្នុងឧទាហរណ៍មួយ នៅពេលដែល Gina Jin សុំខ្ចីក្រែមលាបមាត់ តារាស្រី Zhou Yutong បានឆ្លើយតបថា «មានតែអ្នកដែលមានចរិតច្រើនទេដែលអាចដកក្រែមនេះបាន» ដែលជាមតិមួយដែលត្រូវបានគេមើលឃើញថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើភាពទំនើបរបស់ Gina Jin ។ មានការទម្លាយទៀតថា Zhou Yutong បានឱ្យអំណោយមិត្តរួមសម្តែងរបស់នាងគឺ Wu​ lei នូវនាឡិកាក្មេងលេងមួយក្នុងប្រអប់ Rolex ហើយក្រោយមកបានសុំភេសជ្ជៈថ្លៃជាថ្នូរនឹងការតបស្នង។ សម្រាប់ថ្ងៃកំណើតរបស់តារារួមសម្ដែង Gong Jun តារាស្រីរូបនេះបានបង្ហាញរូបខ្លួននាងផ្ទាល់ ដែលធ្វើឱ្យលោកមិនស្រួល ហើយជំរុញឱ្យលោកបញ្ជាក់ឱ្យច្បាស់ថាវាជាជម្រើសរបស់នាង ហើយមិនបញ្ជាក់ពីទំនាក់ទំនងស្នេហានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYcumpQfzFq86zepz6uuqGjq6dpW4aaWu3p_HFWpVAcS0gxWjVaOBFunqxFVMbvMrhTaYS6Of93KX0kXj4y8egd9cD4bNYBYC4bNfX3jG6Y3gsBAyU1XS-Y3B2c9Pl3NnYfLJOrvVIw9E8efTXNVJN3UnHLEM5ns07R2tevEHIbxF8QRzebRgoMIep1lNv/s1600/image_2024-11-06_14-45-52.png

Zhou Yutong ក៏បានផ្តល់ឱ្យតារាសម្តែងស្រី Gina Jin នូវរូបតុក្កតា Hello Kitty ដែលស្រដៀងនឹងវត្ថុដែលមានកំណត់តម្លៃជាង ៦,០០០ យន់ ប្រមាណ ៨៤០ដុល្លារអាម៉េរិកដែលក្រោយមកអ្នកគាំទ្របានរកឃើញថាជាការក្លែងបន្លំវត្ថុនេះមានតម្លៃត្រឹមតែ ២០-៣០ យន់ខ្ទង់ជាង២ដុល្លារទៅជាង៤ ដុល្លារប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3sUflc0Kp7gYmMV5LYtef0KiTdyGkiWD2TIYc6A-iwP3cF3Tc6xeXsf-t5k9dtfT4NoVCMfN6btkbbp7a-bc5bXg0942rvOXX6fm2PEz-dlp6R04fP6-VTsvjeKMv4OLhQRfsRgE69wV6VhyK0bRWRfF0u4Hys0-20d7YoPEvkL8FmAoRFZxSLhlLprcW/s1111/image_2024-11-06_14-45-53.png

ផ្ទុះភាពចម្រូងចម្រាសនេះ តារាស្រី Zhou Yutong បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា «អារម្មណ៍របស់ខ្ញុំគឺស្មុគស្មាញបន្តិច។ ថ្មីៗនេះ ខ្ញុំបានឮមតិជាច្រើន និងកំពុងឆ្លុះបញ្ចាំងពីអតីតកាល។ ខ្ញុំនឹងរកពេលវេលាសមស្របមួយដើម្បីសន្ទនាជាមួយមនុស្សគ្រប់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcfRimRQIeNHtE1zch_r9WkTqjKAMjz2Vj31RfdpyKJ6VP_bCm06JvFVMQLswyjXlcJbhEiTzecqzqzkqqe_PHNbFX-AEeDPdtjkV4LsVikfUl0PYNb9yYjZewErbODvblxNaDF51egRtXwlH__SIsq9Xdc1nepX2v9550oPIUrh-MPWaqwrZlMtNekgQs/s1700/image_2024-11-05_15-27-10%20(2).png

Zhou Yutong មានវ័យ៣០ឆ្នាំ ជាតួឯកស្រីលេចធ្លោក្នុងវិស័យភាពយន្តចិន បានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០១៣ ហើយទទួលបានភាពល្បីល្បាញតាមរយៈការសម្តែងរបស់នាងជាបន្តបន្ទាប់។ នាងក៏មានតួនាទីថ្មីៗ ក្នុងរឿង «Will Love in Spring» ជាមួយតារាសម្តែង Li Xian ដែលសម្តែងជាតួឯកស្រីពិការជើងផងដែរ៕

មានការប្រៀ.បធៀ.បការរ៉េបដោយផ្ទាល់របស់ ជី ដេវីត និង វណ្ណដា នៅលើឆាកប្រគំតន្រ្តី

0

អ្នកលេងបណ្តាញសង្គមទិកតុកបានប្រៀបធៀបការរ៉េបរបស់តារាចម្រៀង វណ្ណដា និង ជី ដេវីត ដែលមានការច្រៀងរ៉េបញាប់ដោយផ្ទាល់នៅលើឆាកប្រគំតន្រ្តី។ ទស្សនិកជនបានលើកឡើងថា «ស្រលាញ់ទាំងពីរព្រោះជាខ្មែរដូចគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvfgRSbCwncEiWn-z_5DefvozNx88hzv2XA2bp7_E5k4thHe_9nov9BDG3plBl8LstJ179Cmb4T_NMgN5yCEjoS5d25pQmvgH_bW-kuCRtGvXMK1EMausD9Ok2EL6A3P9glQKCmmertUFiEDUGgwqwt1SxfdFjJjLkfGi3OXZx2UW5HHZaKZcH-2KxJ-fE/s2048/image_2024-11-04_11-18-13.png

កាលពីប្រគំតន្រ្តីនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ វណ្ណដា ត្រូវបានហ្វេនៗសំណូមពរឱ្យសម្តែងបទ JO2 ខណៈ វណ្ណដា បានឆ្លើយតបថាលោកមិនដែលសម្តែងបទនេះនៅលើឆាកនោះទេដោយ វណ្ណដា បានជ្រើសរើសបទចម្រៀងសប្បាយៗផ្សេងទៀតឱ្យទស្សនិកជនសប្បាយរីករាយ។ យ៉ាងណាមិញ ក្រឡេកទៅអ្នកលេងទិកតុកវិញបានកាត់វីដេអូការរ៉េបដោយផ្ទាល់របស់ វណ្ណដា នាពេលថ្មីៗនេះនិងការរ៉េបរបស់ ជី ដេវីត ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioq_vIhMCyqkztOcGtptdHZX_BwGAgCPr6Dbv1YmmDwbZ65QgSk7cnlcMql23PMILjK0t1fftjAsO01Ze2SNlfBeB7AO-IUxeebKNuGd8X5ELFOq3HRrZheKQs4NO_sOlPHzZrFG5fjk8SQG2EdM8RItnESBdI-2PbBxzFAaS9WQ5XS9wF6LFGu1g_vvpt/s2048/image_2024-11-04_11-18-09.png

វីដេអូ១នាទីនៃការរ៉េបដោយផ្ទាល់របស់ ជី ដេវីត និង វណ្ណដា បានធ្វើឱ្យមានការទាក់ទាញអ្នកចូលទស្សនារាប់ម៉ឺននាក់ និងការចុច Like ជាង២ពាន់នាក់និងមតិជាច្រើនផងដែរ។ ហ្វេនៗបានបង្ហាញការចូលចិត្តទៅលើអាយដលរៀងៗខ្លួនមិនសូវជាផ្ទុះចម្រូងចម្រាសប៉ុន្មាននោះទេថែមទាំងមានមតិខ្លះ បង្ហាញការស្រលាញ់ចូលចិត្តអ្នកទាំងពីរ និងបានលើកឡើងទៀតថាម្នាក់មួយបែបមិនចាញ់គ្នានោះទេ ខណៈអ្នកទាំងពីរសុទ្ធតែល្បីល្បាញដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidLVddWnzoopiCEff1w_O5r35_bLRx6q6MkV1W-t6DzkM9ireFCeP_QDoGkTAu23fNOkR_dYLh9NKjt8x6TYEb4dRBUZRnVSINgoUuWxCGshdxiN7xrIPEyhsvOA01aVB5n8AzLu7x2HExZTkdrJ7Rc2GE0_eixewD-86xhgmaLsiI2DxydNbTbNS3npA/s1800/image_2024-11-06_09-11-43%20(2).png

គួរបញ្ជាក់ថា ចាប់តាំងពី ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាជួបមុខតទល់នៅក្នុងពិធីការមង្គលការ ហេង វិសាល និង ជា ស្រីនា មកហ្វេនៗមួយចំនួនបានរំងាប់ការខឹងស្អប់គ្នាបានខ្លះ ខណៈកាលពីកន្លងមកហ្វេនៗមួយចំនួនរបស់អ្នកទាំងពីរគឺតែងតែរកាំរកូសជាមួយគ្នាជានិច្ច ដ្បិតថាមិនបញ្ចប់ទាំងស្រុង ប៉ុន្តែក៏រំងាប់ចិត្តស្ងប់បានមួយផ្នែកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHm4xO3N-zBnuVWZ3Xb0ZuwEgVOk_OJxej6HLWfOivYmcEt8sS4Zfd0vNBrriX2gX8h-HinxGlxlmvdy9S5zzqlo2_NsvQFQoLa0yBRvFTeVK1mgY1yo-fqdirRP-HqhAYXWryxL3MHBmW1NfPtSXUaYHBJsYCJ5vyV5etwk6LwAtOJp5mOeGWqXLmUKH/s960/image_2024-11-06_09-11-43.png

ត្រៀម! ព្រឹត្តិការណ៍កីឡាធំៗចំនួន៣ នឹងប្រារព្ធនៅរមណីយដ្ឋានអង្គរនាចុងឆ្នាំនេះ

0

កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា តាមកម្មវិធីដែលគ្រោងទុកនៅចុងឆ្នាំ២០២៤នេះខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ កីឡាធំៗចំនួនបីនឹងរៀបចំនៅតំបន់អង្គរ ។

ព្រឹត្តិការណ៍ទាំងបីនេះមាន៖ ១.ព្រឹត្តិកាណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលនឹងរៀបចំឡើង នៅថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifP1f6N8F6D8QZeDPPql7U16zN3PKTa308lPhNyfnhPfVK1NJwS0OVNn1MH2jLPOGn53woGKTXCSbThmZQb7D5ra0CrA34914VdiW9pQGd8ONVjvK2X7iXlRbI99A7ugigD8fgPAZ-UpFMbqH5zk3o8id-blzI5xQfS5Lijsh1zMstDcRP226DhzTsmxgm/s1280/IMG_7098.JPG

ទី២ ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក(The 5th World Kun Khmer Championship) នៅទីធ្លាមុខ ព្រះរាជដំណាក់ ខេត្តសៀមរាប ជាប់មាត់ស្ទឹងសៀមរាប ដែលនឹងរៀបចំឡើងចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghxm_olTevmmY-fdHJ-QLPthFjO30mSZz8IymzYaqH3JIibZTPaU7Fz0bFVtpZTTQLNhDJKcMPrjUjy8V3iilyR7HGyLMCIoknDR_L4Ls_3lxYALDmEzo6ymlhXQ8QK5aTtkjYbEeomu76ZiHWYdHez2oWLD0lTawjE4cnXxs90mnAMNqjErByo6JkgNIe/s1024/image_2024-11-06_14-11-17.png

និងទី៣.ព្រឹត្តិកាណ៍រត់ប្រណាំងឆ្លងកាត់ឧបស័គ្គ “Raid Amazons”ដ៏មានប្រជាប្រិយភាពនៃតំបន់អឺរ៉ុប ដោយអ្នកចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់វិញ្ញាសារចំនួន៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំងទូកកានូ ជិះកង់ នៅក្នុងតំបន់ រមណីដ្ឋានអង្គរ និងនៅតំបន់បឹងទន្លេសាប ដែលនឹងរៀប ចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKGmbywfSvhY5-7Jbbj-RGXL4wKyoaeHQE79KCqy1FiQyyk7IeleDCfrKxPDlmxr0K6_OV7pNxSYwqmz-ZgzQcbPf5A9mwpiKUwJz310gQ0Zco06wbEv8_kND_yhFD5FsWNwR7wZvLYZskH7lzcVYGsM6c5l3tIw1SN6ESvnWJfADP56P77rdKmXNeQsNC/s900/image_2024-11-06_14-10-56.png

ជាការត្រៀមលក្ខណៈឱ្យបានល្អគ្រប់ជ្រុងជ្រោយ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានា ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ដើម្បីជំរុញកីឡាទេសចរណ៍ និងវប្បធម៌ឱ្យកាន់តែមានភាពទាក់ទាញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប៕

តើពិតអាចទៅរួចដែរឬទេ ថតរូបក្នុងវត្តនៅប្រទេសថៃតែជាប់រូបប្រែ.ត នៅខាងក្រោយ?

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យអ្នកស្រុកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីមានការចែកចាយរូបភាពថតជាប់ប្រែ.ត ក្នុងថ្ងៃចេញព្រះវស្សានៅប្រទេសថៃ ដែលរូបភាពនេះមើលទៅ គួរឱ្យព្រឺសម្បុរខ្លាំងណាស់ ។ រីឯព្រះចៅអធិការវត្តមានសង្ឃដីកាថា នេះជារឿងធម្មតាទេ ដែលខ្មោ.ច ឬប្រែ.ត តែងតែចេញមកសុំបុណ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJVbKoZtdNEGQk2UoSH9MIEPrD2V-HXWJnqxZBGssYlmKuqc-JSmKssp0O6OsEH0BRVzt5Gtbb4yPwrWggrNNxob65z95NmdzwOIwm7DBDwPbzcOd-sxc0ONYqiXnAhvaiBci_Xq8eBSnkmrG4yIfEOnOVTG5fVcbaVk66bmV5NUtCP5gYvRTABiyeve4/s1280/image_2024-11-06_13-41-24%20(2).png

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរទៅកាន់វត្តមួយកន្លែងនៅស្រុកឡង ខេត្តព្រែ ក្រោយមានអ្នកបង្ហោះរូបភាពប្រែតក្នុងបណ្តាញសង្គម និងសរសេរថា ប្រែតមានពិតប្រាកដ រីឯបុណ្យ-បាប ក៏មានពិតប្រាកដ ។ អ្នកលេងបណ្តាញសង្គមម្នាក់បានចូលបញ្ចេញមតិថា រូបភាពនេះថតនៅវត្តមួយក្នុងខេត្តព្រែ ។

អ្នកស្រុកបានជជែកគ្នាពីរឿងនេះនៅតាមហាងលក់ដូរ និងក្នុងវត្ត ហើយក្រុមការងារសារព័ត៌មានក៏បានជួបជាមួយព្រះចៅអធិការវត្ត និងព្រះសង្ឃ១អង្គ ដែលបានថតរូបជាប់ប្រែត ។ ព្រះអង្គរៀបរាប់ថា រូបភាពនេះថតកាលពីពេលយប់ថ្ងៃចេញព្រះវស្សា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrvlzSJgwj9F1I_S7BzvcM040CxDzjo_Fa2LlthZ56VvRCuI5T8ISoTXw6Cejze_QLI2pmv6eLoQ3rpR7Wm_5eFlZ8k9hfq6i310aHZlBBVU4jj6DBXxQbYpzqmx46JJLK8zebg4m3QhaXK5PI0K5MIpuuSVrfnQOcUGIfRQrW4U2Mo7qBcIhQrLqJbRoc/s1280/image_2024-11-06_13-41-24.png

    ក្រោយពីព្រះអង្គនិមន្តពីសូត្រធម៌បុណ្យសព ក៏បានអង្គុយលើកៅអីថ្មក្បែរកុដ្ឋ ហើយយកទូរស័ព្ទដៃមកថតព្រះច័ន្ទពេញវង្ស និងថតបរិវេណក្បែរវត្ត ។ ពេលនោះ ព្រះអង្គឮសំឡេងសត្វស្លាបយំ ឆ្កែលូតាមផ្លូវ និងឃើញស្រមោលខ្មៅនៅទិសខាងកើត ទើបព្រះអង្គថតស្រមោលខ្មៅនេះ ។ ពេលបើកទូរស័ព្ទមើល ស្រាប់តែឃើញប្រែតក្នុងនោះ ទើបព្រះអង្គយករូបនេះមកឱ្យព្រះចៅអធិការវត្តមើល ។

    ព្រះចៅអធិការវត្ត «ណាគេ» ព្រះនាម ប្រាសីទ វរ៉ាកាន មានសង្ឃដីកាថា វាជារឿងធម្មតាទេ ពីព្រោះប្រែតតែងតែបង្ហាញខ្លួនក្នុងវត្តយូរហើយ គឺព្រះចៅអធិការវត្តធ្លាប់បានឮសំឡេងប្រែតយំកាលពីឆ្នាំ២០០០ ។ ប្រែតនេះបានមកសុំបុណ្យ រហូតដល់វត្តរៀបចំពិធីសូត្រធម៌ឧទ្ទិសកុសលឱ្យ រីឯការថតជាប់ប្រែតលើកនេះ គឺពាក់ព័ន្ធនឹងការកើត ចាស់ ឈឺ ស្លាប់ ហើយបង្ហាញថា បុណ្យ-បាបមានពិតមែន ហើយឋានសួគ៌ និងនរក ក៏មានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJXkgqVbyMjb9yK6H09ZAj6xlG4F4Jm3y9mM6mIO23NKy_vrvJByV5mQIgsmvgRbG6tRkG6DlI9X2ozVIFlbEhKhk7PPoR1HpMYw7DdO5GhDov-e3k0ctNxZ6yaGEMWNQtJBAiiSCm_Roujbs5XTepnAxrGjADd7qKsoOKLWAeDpn-9TfJgjhahDvLjZFU/s1996/image_2024-11-06_13-41-23.png

    វត្តនេះមានរឿងរ៉ាវប្លែកៗតាំងពីយូរមកហើយ ដោយអ្នកស្រុកនិយាយបន្តគ្នាថា កាលពីជាង១០០ឆ្នាំមុន ក្មេងវត្តម្នាក់បានយកធ្នូមកបាញ់សត្វព្រៃបណ្តាលឱ្យងាប់ រួចហើយយកសាច់របស់វាមកធ្វើម្ហូបបរិភោគជាមួយអ្នកស្រុក និងព្រះសង្ឃ រីឯព្រះចៅអធិការវត្តពុំជ្រាបទេ ។ ក្រោយមក អ្នកដែលបរិភោគសាច់សត្វ និងគ្រួសារពួកគេបានស្លាប់អស់ពាក់កណ្តាលភូមិ រហូតដល់អ្នកស្រុកខ្លាច និងផ្លាស់ប្តូរទីលំនៅ ។

    អ្នកស្រុកបាននាំគ្នាធ្វើពិធីសុំខមាលទោសដើម្បីឱ្យមានសេចក្តីសុខក្នុងភូមិឡើងវិញ ហើយក៏មានការរៀបចំពិធីនៅក្បែររបងវត្តរហូតមកដល់បច្ចុប្បន្ន ដោយសារអ្នកស្រុកនៅតែមានជំនឿ ៕

រថយន្តទំនើបស្រោបដោយមាស មានតែមួយគត់ក្នុងលោក

0

Rolls-Royce Phantom Goldfinger គឺជារថយន្តទំនើបស្រោបដោយមាសមានតែមួយគត់ក្នុងលោក ជាមួយតម្លៃខ្ពស់បំផុតមិនគួរឱ្យជឿ។
រថយន្តដ៏ប្រណីតនេះមានតែមួយប៉ុណ្ណោះជាមួយនឹងជម្រើសពិសេសដែលត្រូវបានបំផុសគំនិតដោយរថយន្តបុរាណ ១៩៣៧ Phantom III Sedanca de Ville។ វាត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីមួយ ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការចេញផ្សាយខ្សែភាពយន្តខ្នាតធំ Goldfinger អំពីចារកម្ម James Bond 007 ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc_uPpyjLcP8izvQLw19GbtsdVkfwE7EVCMrj8-wMjLnf38KWWwx7OpOpkwY_KCrd_qRMC3hZNS3hsZFiW0lNX_sxYCQ2TWMzd6uU1zAg__qmAF5HDyUI8Or36jAOFUUaqTCQh8DKELap2ZuJXWJlmG8cmSpok8Pb0xz0wCgn9jO200O5_BrQVEvFpMcnK/s1280/image_2024-11-06_13-21-58%20(2).png
រថយន្តនេះមានពីរពណ៌លាយគ្នាគឺលឿង និងខ្មៅ ដែលមានលក្ខណៈស្រដៀងនឹងរថយន្តបុរាណ Phantom III Sedanca de Ville។ នៅខាងមុខឡានផ្នែកខាងក្រៅ មានក្រឡាចត្រង្គដ៏ល្បីល្បាញជាមួយនិមិត្តសញ្ញា Spirit of Ecstasy ស្រោបដោយមាស ១៨ ការ៉ាត់។ មិនត្រឹមតែលេចធ្លោនៅផ្នែកខាងក្រៅប៉ុណ្ណោះទេ ផ្នែកខាងក្នុងរបស់ Rolls-Royce Phantom Goldfinger ក៏ត្រូវបានបង្កើតឡើងយ៉ាងល្អប្រណីតជាមួយនឹងព័ត៌មានលម្អិតអំពីមាសផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJbrkaB03b-RqVMnVsLaSFLGmUPKXpKG0FUsH2MjA2U2jq-SBxtJF0HnKP63H6YLrvj3gpO929Me_7DFCw8pFrV4cRYWAM_9PV_MkekeLDnnxGlIjdnUy8c2JWlD7fZRIGaP-xT2ie7IxXbuWms53MvjeiJB48hxCOEaiaxSk0Wwx1V4JgLn_1KimXfB7K/s2560/image_2024-11-06_13-21-57.png

ដូច្នេះកន្លែងដែលលេចធ្លោបំផុតក្នុងរថយន្តនេះគឺរបារមាស ១៨ ការ៉ាត់ភ្លឺចាំង ត្រូវបានរក្សាទុកនៅក្នុងបន្ទប់សម្ងាត់នៅលើកុងសូល ហើយបន្ទប់ផ្ទុកខាងមុខ និងខាងក្រោយ ក៏ដូចជាបន្ទប់ស្រោមដៃក៏ត្រូវបានគ្របដណ្តប់ដោយពណ៌មាសផងដែរ។ ទន្ទឹមនឹងនេះតុបរិភោគអាហារក៏ស្រោបដោយមាស ២២ ការ៉ាត់ និងពិដាន Starlight បង្កើតមេឃផ្កាយដ៏អស្ចារ្យបំផុតផងដែរ ហើយបន្ទះជំហានទ្វារក៏ត្រូវបានរចនាឡើងដូចជារបារមាសទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFhEXTVP0t536bNhUeji6TjXp6qIKs0t32yX2I9JapKlULMOvT5ts0FIkWcme7yTKTpDPhKjx8Cm8_z7Yc9_ae-dprrDd6GA6UeJkJhE1Iqxec9JLTovP8xjRxThFZxXgxgH1L4Q6lXi42IizTLk-VOVSKVxmSG4rY3N0FuuKeoyaG2wwGCnCRAde7RwzU/s1024/image_2024-11-06_13-21-58.png

លើសពីនេះ សំណាញ់ប្រព័ន្ធសំឡេង រន្ធខ្យល់ គ្រាប់ចុចមុខងារ និងចានកាតដែលឆ្លាក់ដោយលេខ VIN 007 សុទ្ធតែស្រោបដោយមាសទាំងអស់។ ផ្នែកខាងក្នុងរបស់ Rolls-Royce Phantom Goldfinger ប្រើស្បែកពណ៌ខៀវក្រម៉ៅ រួមបញ្ចូលគ្នាជាមួយឈើ Royal Walnut ដ៏ល្អឥតខ្ចោះ។ កៅអីខាងក្រោយរបស់រយន្តនេះក៏ត្រូវបានរចនាឡើងក្នុងការកំណត់រចនាសម្ព័ន្ធ Serenity ជាមួយនឹងថ្នេរផ្ទុយគ្នា និងនិមិត្តសញ្ញាពណ៌លឿងបង្កើតជារូបរាងស្រស់ស្អាតបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLyDOdzLqvtRHv71qTa0Ue9_pqUbrYx3uD4w82Y38cSwODPir7cYbH58BHHkRnDsdot9JtFx24WW87BJ_EYLXi4NtAWzmKZBumCxtNL3TpQzydAsaTSm7lunMhGZ40M9V9ZnAJ7syx8Z3Uq6W9w41fgC6z5_N7n04d8lPzdeSQEV8FvtFE6BAUnWYBSbx/s1280/photo_2024-11-06_13-30-22.jpg

Rolls-Royce Phantom Goldfinger ប្រើម៉ាស៊ីន 6.75L twin-turbo V12 ដែលផលិតបានកម្លាំងអតិបរមា ៥៧១ សេះ និងកម្លាំងបង្វិលជុំអតិបរមា ៩០០ Nm។ ហេតុនេះតម្លៃរបស់វាត្រូវបានគេដឹងថា មានតម្លៃប្រហែល ៦ លានដុល្លារអាមេរិកឡើងទៅ ដោយបច្ចុប្បន្នរថយន្តនេះត្រូវបានប្រគល់ឱ្យអ្នកប្រមូលរថយន្តដ៏ល្បីល្បាញម្នាក់នៅចក្រភពអង់គ្លេស៕