អ្នកឯកទេសខាងចំណីអាហារបានបង្ហាញពីអាហារពេលព្រឹកចំនួន ៤ ដែលប្រឆាំងនឹងភាពចាស់ ទទួលទានជាប្រចាំធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ និងមានសុខភាពល្អ។ ជាការពិតណាស់ នៅក្នុងឧស្សាហកម្មថែរក្សាស្បែក មានសេរ៉ូមជាច្រើន ក្រែមលាបស្បែក និងជាតិសំណើមកម្រិតខ្ពស់ ដែលអាចជួយឱ្យអ្នកស្រស់ស្អាត។
ទោះជាយ៉ាងណាការទទួលទានអាហារពេលព្រឹកក៏ជារឿងសំខាន់ដែរសម្រាប់សម្រស់ ប្រសិនបើអ្នកប្រើតែផលិតផល មិនយកចិត្តទុកដាក់នឹងរបបអាហារពេលព្រឹក ឬញ៉ាំអាហារមិនត្រឹមត្រូវក៏អាចធ្វើឱ្យសម្រស់អ្នកធ្លាក់ចុះផងដែរ។ ដូច្នេះអាហារពេលព្រឹកទាំង ៤ មុខនេះអ្នកគួរតែទទួលទានជាប្រចាំដើម្បីសុខភាព និងសម្រស់ក្មេងជាងវ័យ៖

១.ស៊ុត៖ មិនថាអ្នកចូលចិត្តស៊ុតចៀន ស៊ុតស្ងោរ ឬស៊ុតចំហុយនោះទេ អ្នកជំនាញបាននិយាយថា ស៊ុតគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាហារពេលព្រឹកដែលផ្តល់ជីវជាតិដល់ស្បែករបស់អ្នក ដោយសារវាមានទាំងប្រូតេអ៊ីន និងវីតាមីន D ។
២.តៅហ៊ូ៖ តៅហ៊ូមានប្រូតេអ៊ីនដែលជាសមាសធាតុសំខាន់នៃកោសិកាស្បែក រួមទាំង isoflavones សណ្តែកសៀង ដែលត្រូវបានបង្ហាញយ៉ាងសំខាន់កាត់បន្ថយស្នាមជ្រួញ និងបង្កើនការបត់បែនស្បែក។ វាប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ និងជួយជួសជុលកោសិកាដែលមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក។
៣.ផ្លែប៊្លូបឺរី៖ ផ្លែប៊្លូប៊ឺរីសម្បូរទៅដោយសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិការពារ ជួយពន្យារសញ្ញាដំបូងនៃភាពចាស់មុនអាយុ។ តាមការស្រាវជ្រាវ បានរកឃើញថា Polyphenols នៅក្នុងផ្លែប្ល៊ូប៊ឺរីអាចដើរតួជាឡេការពារកម្តៅថ្ងៃ ជួយការពារកោសិកាស្បែករបស់អ្នកពីការបំផ្លាញពីកាំរស្មីយូវី និងកាត់ពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព។
៤.ទឹកផ្លែឈើ៖ ការផឹកទឹកផ្លែឈើពេលព្រឹកគឺពិតជាល្អខ្លាំងណាស់ ព្រោះទឹកផ្លែឈើមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារការបំផ្លាញស្បែកពីរ៉ាឌីកាល់សេរី។ លើសពីនេះទឹកផ្លែឈើក៏ជាមធ្យោបាយដ៏ល្អក្នុងការរក្សាជាតិទឹកក្នុងខ្លួន ដែលវាក៏មានឥទ្ធិពលផ្ទាល់ទៅលើសុខភាពស្បែកផងដែរ៕