ឈឺបំពង់ក គឺជាស្ថានភាពដែលបំពង់ក រមាស់ ឈឺចាប់ និងមិនស្រួលដោយសារមូលហេតុជាច្រើន ប៉ុន្តែភាគច្រើនបណ្តាលមកពីជំងឺទាក់ទងនឹងផ្លូវដង្ហើម។ ការឈឺបំពង់កមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គុណភាពការងារ និងការសិក្សាផងដែរ ជាពិសេសអ្នកដែលឧស្សាហ៍ប្រើសម្លេងដូចជាគ្រូបង្រៀន ឬអ្នកណែនាំ… ក្នុងករណីនេះ អ្នកជំងឺអាចទទួលទានភេសជ្ជៈខាងក្រោមដើម្បីព្យាបាលការឈឺបំពង់កឱ្យជាយ៉ាងឆាប់រហ័ស៖
១.តែខ្ញី៖ ខ្ញីគឺជាគ្រឿងទេសមួយប្រភេទដែលប្រើជាទូទៅជាមួយលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងការរលាក ដែលអាចជួយបន្ថយការឈឺបំពង់កយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការដាក់ខ្ញីក្នុងតែដាំពុះ នឹងស្រូបយកសារធាតុល្អទាំងអស់ពីខ្ញី ធ្វើតែខ្ញីមានប្រយោជន៍ខ្លាំងក្នុងការព្យាបាលអការៈឈឺបំពង់កឱ្យបាត់ក្នុងរយៈពេលខ្លី។
២.តែជីអង្កាម៖ តែជីអង្កាមមានផ្ទុកនូវសមាសធាតុដែលប្រឆាំងនឹងការរលាក និងបន្ធូរបំពង់ក ដូច្នេះវាគឺជាភេសជ្ជៈដ៏ល្អមួយសម្រាប់បំបាត់ការឈឺចាប់ និងរមាស់ក្នុងបំពង់ក។ ការដាក់ស្លឹកជីអង្កាមស្រស់ក្នុងតែដាំពុះប្រហែល ៣-៥ នាទី រួចត្រងស្លឹកចេញ មិនត្រឹមតែជួយសម្រួលការឈឺបំពង់កប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយផងដែរ។
៣.ទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ៖ ការទទួលទានទឹកក្តៅឧណ្ឌៗ អាចជួយបំបាត់ការឈឺបំពង់ក ក្អក និងហៀរសំបោរ។ លើសពីនេះការបន្ថែមក្រូចឆ្មារពីរបីដំណក់ នឹងជួយបន្ថែមវីតាមីន C បន្តិចបន្តួចដល់រាងកាយ ក៏ដូចជាជួយបង្កើនភាពធន់ និងអាចជួយកម្ចាត់ជំងឺផ្តាសាយបានយ៉ាងងាយស្រួលផងដែរ។ ការបន្ថែមទឹកឃ្មុំទៅក្នុងទឹកក្រូចឆ្មារ ក៏អាចផ្តល់នូវការធូរស្រាលយ៉ាងឆាប់រហ័សពីការឈឺបំពង់ក និងរោគសញ្ញាក្អកទៀតផង៕.png)










