សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនខ្លួន លោក លី សាម៉េត ហៅគ្រូមា ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។
លោក លី សាម៉េត ហៅគ្រូមា ត្រូវបានតុលាការចេញដីកាឃុំខ្លួន ក្រោមបទចោទប្រកាន់ពីរឿងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចរបស់តុលាការនេះធ្វើឡើង ក្រោយពេលដែលលោក លី សាម៉េត បានចូលសារភាព នៅចំពោះមុខសមត្ថកិច្ចនៅក្រុងកំពង់សោម កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក លី សាម៉េត ត្រូវបានទៅឃុំខ្លួនបណ្ដោះអាសន្ន រងចាំការសាកសួរ និងការកាត់ក្តីជាបន្ត៕