Home ព័ត៌មានអន្តរជាតិ កន្លែងដ៏ល្បីមួយក្នុងប្រទេសអ៊ីតាលី កំពុងរងការរិះ.គន់យ៉ាងខ្លាំងពីភ្ញៀវទេសចរ

កន្លែងដ៏ល្បីមួយក្នុងប្រទេសអ៊ីតាលី កំពុងរងការរិះ.គន់យ៉ាងខ្លាំងពីភ្ញៀវទេសចរ

74
0

ប្រទេសអ៊ីតាលី៖ ប្រភពទឹក Trevi ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ត្រូវបានអ្នកទស្សនារិះ.គន់ថា អាក្រ.ក់ និងគ្មានសោភ័ណភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikmKJnTOQBD-6hDzwpcx-T7Srd_6IOMdkZUp-y-dQPDtEMeJGbGtybQZNvx4B9hvPj2rtXfckyfvcZJ0LnXLMhKfkaWpJ7PSExWqCvHLz5LpMwnFdyko2HHlmX7_CGoRuPQXXEkESbUlBvrR8Ql2dBQUQp517dN24Se6Z3EXCJUzFeiSMhxvssiNYONTxm/s1024/image_2024-11-06_14-50-29%20(2).png
ទីក្រុងរ៉ូមគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកដែលមានអ្នកទស្សនាជាមធ្យម ២១ លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកមកលេងទីក្រុងរ៉ូមច្រើនតែសម្រុកទៅប្រភពទឹក Trevi ដើម្បីបន់ស្រន់ និងបោះកាក់ចូលទៅក្នុងទឹកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYAyI9XlyChoeifYMb3xggCa-NlJAKQcFmCmgRrReXe692hW6VPqnn2_l1JyuiTMfz9mBSPNoYNGCMPB81ptoB2KSaiCQpl56hidXjW7GzbKRFmhcUxEg4SxuF4RCOD51subPCtNw9uskb614oDDEZtyLWbJL6J51tNfnEBnz1VFF5qxgFlY2h3PLNjI8-/s1024/image_2024-11-06_14-50-29.png

ទោះជាយ៉ាងណា ខណៈពេលដែលប្រភពទឹក Trevi កំពុងត្រូវបានជួសជុល អាជ្ញាធរក៏បានយកធុងទឹកតូចមួយទៅជំនួសប្រភពទឹកនោះ ដែលធ្វើឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត និងបានរិះ.គន់ថា អាក្រ.ក់ គ្មានសោភ័ណភាព។ ធុងបណ្ដោះអាសន្ននេះមានរាងចតុកោណ មិនមានការតុបតែង មិនស្អាត ដូចជាធុងទឹកកូនក្មេង ធ្វើឱ្យភ្ញៀវជាច្រើនហាក់មានការមិនពេញចិត្តយ៉ាងខ្លាំង។ អ្នកទេសចរម្នាក់ឈ្មោះ Jack បានពណ៌នាអំពីធុងទឹកតូចមួយនេះថា “មើលទៅគួរឱ្យអស់សំណើច”។ អ្នកខ្លះទៀតនិយាយថា ធុងទឹកនេះសម្រាប់ឱ្យក្មេងៗបោះកាក់ចូលតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwl_yMsGGwHI1MnM62X7CDca8gmWSohHg_abCwtd-6EmqiJYL4dFDrjIxHPJYImRIE2gAyOJoiFVhJFRC8q3t3ZUtf8L06s8LmGe6Z0kFARcnazb9My_iihYiXqMBOCq7_CgJLsOAJDZK6RRoz7DUM6EakYGLTwpvjh46AAd-Ysg7AvGWli5DkdzjctEp6/s2592/image_2024-11-06_14-50-30.png

យោងទៅតាមរឿងព្រេង ការបោះកាក់ចូលទៅក្នុងប្រភពទឹកនឹងផ្តល់ឱកាសឱ្យអ្នកទស្សនាត្រលប់មកទីនេះម្តងទៀត ក៏ដូចជាមានសំណាងល្អជាដើម។ ហេតុនេះរៀងរាល់ពីរបីថ្ងៃម្តង កាក់ត្រូវបានប្រមូល និងផ្តល់ទៅឱ្យអង្គការសប្បុរសធម៌កាតូលិកសកល សាខាការីតាស អស់រយៈពេល ១៥ ឆ្នាំមកហើយ។ ប្រពៃណីនេះបានជួយឱ្យការីតាសប្រមូលប្រាក់ប្រមាណ ១,៥ លានអឺរ៉ូក្នុងមួយឆ្នាំៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibzXHQpqrgIk0KqMCyKk34Ra2QTFFnsZynPxGnaE70ln-cz_ydFNd3keSxzoLDlqRo8PNH27HeLu8095D-DOWGNSeEezzStlZZSXt61Cd0gUuIJTtYnaIm1r1sLN9Az7FOLJqaz7pwGypL2uyfTmuxUsflPpptANZBYoFT7Qooji5ePVjZTQH3Fglt5eik/s1200/image_2024-11-06_14-52-02.png

ទោះបីជាប្រភពទឹកនេះកំពុងរងការរិះគន់យ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចររាប់ពាន់នាក់នៅតែមកទីនេះ ដើម្បីបន់ស្រន់ និងបោះកាក់ចូលដដែល។ ដើម្បីគ្រប់គ្រងការកើនឡើងនៃចំនួនអ្នកទស្សនាទៅកាន់ប្រភពទឹក អាជ្ញាធរគ្រោងនឹងបិទតំបន់ជុំវិញ Trevi ។ បន្ទាប់មកអ្នកទស្សនានឹងត្រូវធ្វើការកក់តាមអ៊ីនធឺណិត បង់ថ្លៃ ២ អឺរ៉ូ ដើម្បីចូលទៅខាងក្នុង និងដើររយៈពេល ៣០ នាទីនៅក្នុងតំបន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN2tRwAO9Q4bgUp6RdTWzk0LwqnkpcnAopa_9Ft1hy42SB-ujAf3Hk8jTth1Rsc4Kxbt3CaB_h-LVyXcorP8qMSLtjmS_gBPjFKJkGeU8m5n9JhI6u-TFpzYoEVRs4kpkL3lxSIR1P73QzCkkmLIbWyRj_5Z3zmtJ4TwhVYBuvhoEZNKxAhyphenhyphenGaSo7Ox2BA/s768/image_2024-11-06_14-52-02%20(2).png