Home ព័ត៌មានអន្តរជាតិ មូលហេតុទាំងនេះហើយ ដែលព្យុះយ៉ាហ្គីបានបំផ្លិចបំផ្លាញប្រទេសវៀតណាមខ្លាំងជាងគេ

មូលហេតុទាំងនេះហើយ ដែលព្យុះយ៉ាហ្គីបានបំផ្លិចបំផ្លាញប្រទេសវៀតណាមខ្លាំងជាងគេ

61
0

ព្យុះយ៉ាហ្គីគឺបានបោកបក់មកលើប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ទោះជាយ៉ាងណាវៀតណាមគឺជាប្រទេសដែលរងគ្រោះដោយសារឥទ្ធិពលព្យុះយ៉ាហ្គីខ្លាំងជាងគេ នេះក៏ដោយសារមូលហេតុធំៗដូចខាងក្រោម៖
យោងតាម Vnexpress មូលហេតុដែលព្យុះយ៉ាហ្គីបានបំផ្លិចបំផ្លាញប្រទេសវៀតណាមខ្លាំងជាងគេគឺដោយសារកត្តាដី ជម្រាល ភូគព្ភសាស្ត្រ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះ គឺជាមូលហេតុនៃទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅតំបន់ជាច្រើនក្នុងប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8ktJzA_Tj5iGc6G3JJ12BWLesdUiysb-6jWSAw9LX-coWwln-5fJUiUeZlsvJFiPxxb0r5oLMZVRHVZMu1nO8HcA-Qr2G78w4kSMPFXOJ3Fyy65hV7EqzK-rXJocJm5ZljlDwxODR3CYCKrLv510Tiklhmt4AScHZBKkF7VQCvdm9SwOl3ULVgISdKCB0/s770/image_2024-09-19_10-06-43%20(2).png

យោងតាមប្រភពនេះជាងមួយសប្តាហ៍កន្លងទៅ តំបន់ភាគខាងជើងជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះមនុស្ស ២៩២ នាក់បានស្លាប់ ៣៨ នាក់បានបាត់ខ្លួន និង ១,៩០៨ នាក់បានរងរបួស។ ហើយ Lao Cai គឺជាខេត្តដែលរងការបំផ្លិចបំផ្លាញខ្លាំងជាងគេបំផុតដោយមនុស្ស ១១៨ នាក់បានស្លាប់ និង ៥០ នាក់ទៀតបានបាត់ខ្លួន។ លើសពីនេះការបាក់ដី និងទឹកជំនន់ភ្លាមៗនៅខេត្ត Lang Nu ស្រុក Bao Yen កាលពីថ្ងៃទី១០ ខែកញ្ញា ក៏បានបំផ្លាញដំបូលផ្ទះចំនួន ៣៣ ខ្នងសម្លាប់មនុស្ស ៥២ នាក់ និងបាត់ខ្លួនចំនួន ១៤ នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ0eLn7BEGkanSODNiahUigCzM06kXOpQm21vAkPqA3Wmq1UQZMrl2oMRVOBwaS_SQuNtGLvTR74AkJK16smA6tQ42TUh5LWO22FuVWfQT661S7pB4giT0Zk6OHkl6ZLNYIhTIzUnch8FA4s7jST1bTTZQNtTrL2_MN7dJHkp1Gc2kYH-Rzz_oR14WBHRX/s960/image_2024-09-19_10-06-43%20(3).png

សរុបមកប្រទេសវៀតណាមគឺបានខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដោយបានខាតបង់ប្រាក់រហូតដល់ ១.៦ ពាន់លានដុល្លារអាមេរិកឯណោះ។ សាស្ត្រាចារ្យ Tran Le Luu អ្នកសម្របសម្រួលកម្មវិធីអនុបណ្ឌិតផ្នែកបច្ចេកវិទ្យានៅសាកលវិទ្យាល័យ Viet Duc បាននិយាយថា មូលហេតុចម្បងគឺភូគព្ភសាស្ត្រខ្សោយ ដោយសារភាគខាងជើងប្រទេសវៀតណាម មិនសូវមានដើមឈើធំៗ ក៏ដូចជាកង្វះខាតបន្លែ ដីចោត ផ្ទះកកកុញខ្លាំងពេក ជាហេតុបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-eTSHXPRNOocyaJ190QxR-TzSEb4-md8G2wA25IouGNMTH4Zh5BN0PI7tUqE8lsGIk8qec7yVYfBYHkl6zSGGn5Nas6XljtCNMND3frUiYQwsJWGC-bGW_glGjGznkxoslc3PHnGi_r5q9UAuo_QCDH-mnKw0Q_myZaohpqiFc3qosPCxcNtZwxUgvri/s825/image_2024-09-19_10-06-43.png

ទន្ទឹមនឹងនេះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ អូសបន្លាយយូរផងដែរ។ គួរបញ្ជាក់ដែរថា គ្រោះទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំនួន ១៩០,០០០ ហិកតា ដំណាំដូចជាពោត និងដំឡូងមីក៏បានជន់លិចចំនួន ៤៨,០០០ ហិកតា និងខូចខាតផ្ទះជិត ២៣២,០០០ នៅភាគខាងជើងប្រទេសវៀតណាម។ ហើយទីក្រុង Haiphong ដែលជាកន្លែងសម្រាប់សួនឧស្សាហកម្មជាច្រើនក៏បានកត់ត្រាការខាតបង់ និងការខូចខាតប្រហែល ១១ ពាន់ពាន់លានដុង (ប្រមាណ ៤៤៨.៤៣ លានដុល្លារអាមេរិក) ពីព្យុះទីហ្វុងផងដែរ៕