Home ព័ត៌មានអន្តរជាតិ ការប្រមូលផលកាហ្វេធ្លាក់ចុះ និងតម្រូវការមានការកើនឡើងខ្លាំង ធ្វើឱ្យតម្លៃកាហ្វេពិភពលោកឡើងខ្ពស់

ការប្រមូលផលកាហ្វេធ្លាក់ចុះ និងតម្រូវការមានការកើនឡើងខ្លាំង ធ្វើឱ្យតម្លៃកាហ្វេពិភពលោកឡើងខ្ពស់

66
0

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចំនួន២ នៅតំបន់អាស៊ីដែលធ្លាប់ដាំកាហ្វេយ៉ាងច្រើន និងនាំចេញទៅកាន់ទីផ្សារពិភពលោក កន្លងមក បែរជានាំចេញកាហ្វេធ្លាក់ចុះនាពេលបច្ចុប្បន្ន ។ ហេតុនេះ វាបានជំរុញឱ្យតម្លៃកាហ្វេ Robusta លើពិភពលោកកើនឡើងយ៉ាងខ្លាំង បើគិតចាប់ពីឆ្នាំ១៩៧០ មក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgzee5DZfgqjIFAWsZmzB7wfmlZLLgoYvHyxEASifcSv2MGdBvx9_4fbX3wV1TURIIvEHzeGpgRoYr3vrh6hgOp0x3QfOgsj7pCnQBcF8YYeeZpdOkN4jTs-R4-TlnD9s6GZ6u5en-f6BkstIQN4ImOwba4F0qWjrWk3b0JYvPZ1Rgf9Y7GMf5u94zX1ie/s1075/image_2024-09-23_16-45-30%20(2).png

ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាមធ្លាក់ចុះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ខណៈការនាំចេញកាហ្វេរបស់ឥណ្ឌូណេស៊ីធ្លាក់ចុះ គឺបណ្តាលមកពីតម្រូវការក្នុងស្រុកកើនឡើងខ្ពស់ ។

ប្រទេសវៀតណាមបានផលិតកាហ្វេ Robusta ១ផ្នែកក្នុងចំណោម៣ផ្នែក នៃការផ្គត់ផ្គង់កាហ្វេលើពិភពលោក ។ ការនាំចេញកាហ្វេភាគច្រើនរបស់វៀតណាម គឺជាកាហ្វេកញ្ចប់ ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ ទើបធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដាំដុះកាហ្វេរបស់វៀតណាម មុនការប្រមូលផលកាហ្វេនៅខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AGo_Z0iilF0TNLXAUtjUh2XNXXCHzwdMt9XYGkwkoD-OmHcR-sax24-3ZRPPYtDJY5Zo0uEpwGinaLkFqv0V-CH6Jh4yjqLqYrjwdNvBPKdAL2deTxtseTNxHVke7Ncq8ppi2HiXTN9n5KRdAhilPX8viYw13B7-6e0ov6TJyXD3hLKAWz4fmxvuPIZ4/s1200/image_2024-09-23_16-45-30%20(3).png

លោក Trinh Duc Minh នាយកសមាគមកាហ្វេ Buon Ma Thuot នៅខេត្ត Dak Lak ដែលជាខេត្តដាំកាហ្វេច្រើនបំផុតរបស់វៀតណាម បញ្ជាក់ថា អាកាសធាតុដ៏អាក្រក់ និងការកាត់បន្ថយការដាំកាហ្វេរបស់កសិករវៀតណាម នឹងធ្វើឱ្យការប្រមូលផលកាហ្វេវៀតណាមធ្លាក់ចុះចាប់ពី១០% ទៅ១៥% ក្នុងរដូវកាលនេះ ។

នាយកសមាគមកាហ្វេនិយាយថា ៖ «គ្រោះរាំងស្ងួតបានធ្វើឱ្យដើមកាហ្វេផ្តល់ផលតិចតួច ហើយគ្រាប់កាហ្វេមានទំហំតូចៗ ។ រីឯភ្លៀងធ្លាក់នឹងប៉ះពាល់ដល់ការប្រមូលផលកាហ្វេ និងការហាលថ្ងៃគ្រាប់កាហ្វេរបស់កសិករ ហើយវាក៏ប៉ះពាល់ដល់ការដឹកជញ្ជូនផងដែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeO6O0-BSloGf2M8wM5nysck4zQj5jiCijOBK1e_crpMJzIa5Wryr0BvLj1La-AfLwvO-4jHMworNgSxXQmAAH9H7etVSlYNrAhKcElYxCVOlfHVC86NLdWlR3vmPxG4QrnoUZyeuud71tydL9iExHDwAIMWfXocxlJY5oo2LKsxTquC73haXBIsw7QYy/s780/image_2024-09-23_16-45-30.png
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិកបង្ហាញថា ទិន្នផលកាហ្វេវៀតណាមជាង៩៥% ក្នុងរដូវកាលនេះ គឺជាកាហ្វេ Robusta ។ រីឯសារព័ត៌មាន Bloomberg រាយការណ៍ថា បរិមាណកាហ្វេទទួលផលប៉ះពាល់ដោយសារអាកាសធាតុ វាបានធ្វើឱ្យតម្លៃកាហ្វេ Robusta កើនឡើងទ្វេដង កាលពីឆ្នាំ២០២៣ ។ បច្ចុប្បន្ន តម្លៃកាហ្វេ Robusta គឺជិតស្មើកាហ្វេ Arabica ។

Volcafe គឺជាក្រុមហ៊ុនលក់កាហ្វេដ៏ធំសន្និដ្ឋានថា ពិភពលោកនឹងខ្វះខាតកាហ្វេ Robusta ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ដែលជាការខ្វះខាតកាហ្វេអស់រយៈពេល៤ឆ្នាំជាប់ៗគ្នា ។ ក្រៅពីនេះ កសិករវៀតណាមបានកាត់បន្ថយការដាំកាហ្វេ ដោយសារពួកគេប្តូរទៅដាំដំណាំទុរេន និងប័រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUFcrXIewlloj3DCyCSENujViYszEDk5Uvq-24uSupU64PkKPthf1FQIxSjqn95QfnGrZppoHaUXROp7aKZUdmoiCX3JLs4ArXp98sFcENdVHyHdbzk42h0BuwAEeWmVz-VyQGFoikMuKaCFfsawNa7MCZ2mOOeHahyWAAI87uWGpYpCeJovJqvIDpRlzA/s1440/image_2024-09-23_16-45-31.png

ដោយឡែក ឥណ្ឌូណេស៊ី គឺជាប្រទេសនាំចេញកាហ្វេ Robusta ក្នុងចំណោមប្រទេសនាំចេញកាហ្វេធំៗលើពិភពលោក បែរជាមានតម្រូវការកាហ្វេក្នុងស្រុកកើនឡើងខ្លាំង ទើបឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញកាហ្វេទៅកាន់ទីផ្សារពិភពលោក ។ ហេតុនេះ ការនាំចេញកាហ្វេធ្លាក់ចុះរបស់ឥណ្ឌូណេស៊ី ពុំពាក់ព័ន្ធនឹងកត្តាអាកាសធាតុទេ ។

លោក Moelyono Susilo នាយកសមាគមនាំចេញ និងឧស្សាហកម្មកាហ្វេឥណ្ឌូណេស៊ីនិយាយថា ទិន្នផលកាហ្វេនៅឆ្នាំ២០២៤ អាចកើនឡើងដល់១០លានថង់ (១ថង់ ស្មើ៦០គីឡូក្រាម) ហើយវានឹងខ្ពស់ជាងឆ្នាំ២០២៣ ប្រមាណ១៤% ។ បើទោះជាការផលិតកាហ្វេកើនឡើងក្តី ប៉ុន្តែឥណ្ឌូណេស៊ីនឹងនាំចេញកាហ្វេត្រឹមតែ២៥ម៉ឺនតោនប៉ុណ្ណោះ ដោយសារតម្រូវការក្នុងស្រុកកើនឡើង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjs_xCRq6VmXMLMa7s45WsLr7P4TuJa0uCzznrtO9_Zgc-Vlb4OigHf-6nRAMlqwaI5Xn5Xqe87vjMI3LQps_2cd1qFj9n-EhY4kjdYpZgcjiZDtYh-3fmd39aAkChEJwt_KYr7KEE7Z27pp63qfYWP61n7GbdiZbOxsouz79LKNY2L8uLkvCoMdFZ7U4/s1200/image_2024-09-23_16-45-33.png