Home ព័ត៌មានជាតិ ឃា.ត់មនុស្សជាង ៣០០នាក់ ក្នុងប្រតិបត្តិការបង្រ្កាប Online Scam ដ៏ខ្លាំងក្លានៅប៉ោយប៉ែត

ឃា.ត់មនុស្សជាង ៣០០នាក់ ក្នុងប្រតិបត្តិការបង្រ្កាប Online Scam ដ៏ខ្លាំងក្លានៅប៉ោយប៉ែត

69
0

ស្នូរកាំភ្លើ.ងផ្ទុះជាច្រើនគ្រាប់បានបន្លឺឡើងក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោ.កតាមអនឡាញទ្រង់ទ្រាយធំ ដោយសមត្ថកិច្ចកម្ពុជាឃា.ត់ខ្លួនមនុស្សបានជាង ៣០០នាក់ ដែលភាគច្រើនជាជនបរទេស ពីទីតាំងអគារប្រព្រឹត្តបទល្មើស Online Scams ២កន្លែងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcUytunHEqXWhWonN0a5p1XBFO6NA6zjFNXmLjqv4wyiUsFiTxeg5bhVWAuWtIbfyJ0-3cRi2sFinRAKMXT47KhXAlOD5PNO21LUIb6c0WRPtTkWUdmMQ-ROjbnS0AwC1OW0_19P44ZQ7UvzoGyDD5wDNysHQiH_Fs_NPOaFen-LIu2v1WbZreekfA8fTR/s1280/photo_2026-04-23_10-47-50%20(2).jpg

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7-3dwpT1_LgpmTcusOAQTpbTqIoCu4NZlosknTCa9aikuZ_IOV-KXCrCJBYRMpDpuknbC8KAchRyaAEhxEVD53EMJJRP9-3vH-V5QD2f4uaeDtjkha-6Ts5eCZR-Z6_hElCXxY9bpmSFbqRzjCc80s3VNeF0OwV0V799o_j4q7OTZtELL8TnrIirFTJXE/s1280/photo_2026-04-23_10-47-51%20(3).jpg

បើតាមសេចក្ដីរាយការណ៍ព័ត៌មាន កម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ ដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋជនបន្ទាប់ពីជនសង្ស័យជាច្រើនបានសម្រុករត់ចេញពីអគារដែលសមត្ថកិច្ចឡោមព័ទ្ធ។ ក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងរកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy-3rENe3GAXaWl5Dlp1hAPzAtOU9fRx-HnudUBPnHgh7hNlTa4L_Y_DcBsRtAKcI14lyIUMHvfppwY65YwWskLRS48mvZ1FmX45VlZWc5qDwmPvQb-U2wvuX6L9eB0TbbEQhvCHjjI5UulsFgQWjzar6Gubup_YWhyphenhyphenMxgo9HP7rZ2KfbzR1HU6HUwdfXJ/s1024/photo_2026-04-23_10-47-50%20(3).jpg
គួរបញ្ជាក់ថា កម្ពុជាបានចាត់ទុកយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាកិច្ចការអាទិភាព ដើម្បីកសាងទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii-D0hBNrdwHqaf2UBbxzLgApjj9dNUOZNAkfh_rrjBM7G3AoMIRE7Lkj-KiqjXSU9PHENULguCRUKui-7v1hePaz5djl1wUySFf9cyesFuWu2ZUg5aI4xSiGUalPU8A293OrQUD3CoXwtXwECyrqXc9CD2Y9DrTHns9wcO6Sm5tbAi2fkeQkCdi1O3VGW/s1024/photo_2026-04-23_10-47-51.jpg

ជាមួយគ្នានេះ កម្ពុជាក៏បានបង្កើតនូវសេចក្ដីព្រៀងច្បាប់ ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមត្រួតពិនិត្យដោយព្រឹទ្ធសភា ជាមួយនឹងការរំពឹងថាវានឹងទទួលបានការអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggmYsnHym_w-4wpv0ldpIJnIONd2F3YInPgf9GSeDI984FsZBGHMIrOFMy8GX1cnjjR43QZZcsRPY0xkH8ld4XsS0lt8WmpB0i0Masmw0SiyEdhJuBRLl9TtU-lywgSYPOtPAYyiuUWgimms8fnvIToNsvlNWYdEZbzJzdC1jdjxtmg8h09nerWPvZYWJq/s1280/photo_2026-04-23_10-47-51%20(2).jpg

យោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់នេះមានគោលបំណងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕