មួយរយៈចុងក្រោយនេះនៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជាលេចឡើងនូវរឿងក្បត់ចិត្តជាច្រើនទាំងមនុស្សស្រីនិងមនុស្សប្រុស ខណៈអ្នកលក់អនឡាញមួយចំនួនតូចបែរជាយករឿងនេះទាញធ្វើជាប្រធានបទផ្សេងៗធ្វើឱ្យបាចសាចកាន់តែខ្លាំង។ រូបភាពប្រពន្ធតាមទាន់ប្តីមានស្រីថ្មី ប្តីតាមទាន់ប្រពន្ធមានប្រុសថ្មី មានភាពពេញនិយមយ៉ាងខ្លាំងនិងមានការចែករំលែកបញ្ចេញមតិយោបល់ផ្សេងៗទៅលើរឿងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisI3gTKqw6w_UJ-C-mh8XxIOm0iJJdXpZg5MGWUMiwGPCw6Tv4HhEDBKnskK49OapI5mPMVGkafsygHF9wf7UwCtw_aJGqJiao9gdKsZtIeVOeFHEEpeDj_G4emPh19urGr19JCr1dXHDckFlihN_D-Ec9X2-T5LAZMvDkGC5eAefa-ox8L2EA6aEfQKAb/s2048/image_2024-09-23_15-38-11.png

ជាមួយគ្នានេះផងដែរ គេបានឃើញតារាចម្រៀង វ៉ាន់ នីឡា ដែលកំពុងកក់កបមុខជំនួញខាងសម្រស់ក៏បានចេញមុខនិយាយចំណុចមួយដែលហាក់មានភាពលម្អៀងទើបធ្វើឱ្យកំណើនមនុស្សក្បត់ចិត្តប្រពន្ធកាន់តែច្រើនឡើង។ តារាចម្រៀងរូបនេះបានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២១ ខែកញ្ញា ថា «ពេលប្តីមានស្រីបង្ហោះតែមុខស្រីអត់បញ្ចេញមុខប្តី នេះជាមូលហេតុមួយដែរ ដែលធ្វើឱ្យបុរសខ្លះគាត់អត់ខ្វល់ទេបើសិនជាការលួចលាក់ស្រីកំណាន់គាត់ត្រូវបែកការ ព្រោះគាត់ដឹង ១០០% ទោះយ៉ាងណាប្រពន្ធសំលាញ់គាត់នៅតែនៅខាងគាត់និងទុកមុខឱ្យគាត់ជានិច្ច។ ប្រពន្ធគាត់មិនអាចបំផ្លាញមុខមាត់ឪរបស់កូនគាត់បានទេ ហើយគាត់ដឹងទៀតថាយ៉ាងច្រើនគាត់លន់តួប្រពន្ធតិចទៅប្រពន្ធគាត់លើកលែងទោសឱ្យហើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqqcxjAYZTT-M9dvp3rLY4JnGw4G6oudAa9lnlxSK21rOmBckPfBq_X-7uFETmtTHj_ke02HjUPB2g7vSpKTZIjePqUE7UucJU500U9MOw-2h6lZ5OqfuNGUclaKzEKX_c9jLrRdMYKlW9E4iUVKE-k0EqvzkuWXH_17Ku313kJqWWtlsHmMgIFnJeI9KO/s2048/image_2024-09-23_15-38-12%20(2).png

វ៉ាន់ នីឡា បន្ថែមទៀតថា «មនុស្សស្រីគឺបែបនេះ អត់បន្ទោសទេ លើកមុខមាត់ប្តីណាស់ ប្តីខុសក៏ប្តីត្រូវ សុខចិត្តលាក់ការឈឺចាប់ខ្លួនឯងក៏ដាក់ប្តីលើហឹងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHJWI9xxWmjANZz_FYaa1pPVeMjbJ9sG0UOEcy_GAArXcd-xRpz6XqvRz54whJM4W2bBHHJnAKp5GbtB_kf7KE3V-7fCbfaD96tvXY2djslfSsd0oeR12SY9zkV4xuhJOyhjZnfrw0pr6v7Gq2bZLqzjOUOGVx3rTv_xcS4Si_w4FWJ5ONTYx6Piagd_1x/s2048/image_2024-09-23_15-38-13.png

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា បន្ទាប់ពីវិលចូលសិល្បៈវិញនាងបានចេញបទចម្រៀងផ្ទាល់ខ្លួនមួយចំនួននិងបានក្តោបតំណែងជាពិធីការិនីលើកដំបូងក្នុងកម្មវិធីប្រលងចម្រៀងរ៉េប។ ក្រោយមក តារាចម្រៀងរូបនេះបានលេចមុខចេញបទចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី។ ក្រៅពីការងារសិល្បៈ វ៉ាន់ នីឡា ក៏បានបើកហាងផ្ទាល់ខ្លួនខាងផ្នែកសម្រស់ផងដែរ៕