Home Blog Page 846

ថ្មីទៀតហើយ! ម៉ឺនុយសក់ចៀនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ មិនថ្មី មិនប្លែក មិនមែនចិន ម្ហូបមួយមុខដែលផលិតពីសារ៉ាយសមុទ្រមានរូបរាងដូចសក់មនុស្ស បានកំពុងក្លាយជាអាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន។
ម្ហូបនេះមានឈ្មោះថា Fa Cai ឬសារ៉ាយសក់ទេពអប្សរ គឺជាប្រភេទស្មៅសក់ដែលប្រជាជនចិននិយមប្រើប្រាស់ជាបន្លែ។ បច្ចុប្បន្ននៅតាមដងផ្លូវនៃទីក្រុង Chengdu ខេត្ត Sichuan មុខម្ហូបដែលមើលមួយភ្លេតស្រដៀងសក់មនុស្សគឺមានប្រជាប្រិយភាពខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDHC0V0sQE_NiWojE4hcQZ2nL0JU5ubuh5r_COxkR3Ix9yEVL-ZzNAjVJOBzFDuIeWxCa69UJmU9mmkv0FsPJBdaro7FxcGbkSCwUlB12sJ0FTFAam-6yRCMJpVqztP7SEZ6I3W_qY5XHqExgUBETgvmI1kE7X0C0uGjSyXERGahcrS_V-Pgn1o3SffktW/s744/photo_2024-11-18_14-30-09%20(2).jpg

នេះជាមុខម្ហូបសំណាងដ៏ពេញនិយមនៅថ្ងៃចូលឆ្នាំសកល ព្រោះនៅក្នុងភាសាចិនកាតាំង ការបញ្ចេញសំឡេងរបស់វាស្រដៀងទៅនឹងឃ្លាថា “សម្បូរបែប”។ ម្ហូបដែលប្រើនៅថ្ងៃចូលឆ្នាំសកល ឥឡូវនេះគឺជាអាហារសម្រន់តាមដងផ្លូវដ៏ពេញនិយមនៅក្នុងប្រទេសចិន។ Fa Cai ដែលមើលទៅដូចជាសក់មនុស្ស ហាក់ដូចជាកំពុងញ៉ាំសក់បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកញ៉ាំអាហារចិនយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgco6z39ModFNYl4oLTrVXlnTCiKF56_KoaADWdvGeNJJqN9YKXqVOW1V_fQCI59GNZOLwSjkDVstTi1UXLGiwVLXHyERDKq6_n6gen9ubjZVRhT3gXST2AJmfMruwx04Fh_82dTOUcEMlyknoBmNvSvP6OcPZwZrAdr86wfluh2Q3R-QJKrtH3EGGCA8vG/s780/photo_2024-11-18_14-30-09%20(3).jpg

Fa Cai ច្រើនតែដុះនៅតំបន់វាលខ្សាច់ស្ងួតដូចជា Gansu, Shaanxi, Qinghai, Xinjiang និង Inner Mongolia។ ក្រោយពីច្រូតរួច មនុស្សនឹងសម្ងួតវាមុននឹងកែច្នៃ ដោយសារតែរូបរាងសរសៃតូចងងឹត ពេលហាលស្ងួត Fa Cai គឺមានរូបរាងដូចសក់មនុស្សពិតៗ។ ជាធម្មតាមនុស្សចម្អិនសារ៉ាយសមុទ្រជាមួយទំពាំងបាយជូរហើយញ៉ាំវាដូចជាស៊ុប។ បន្ថែមពីលើការចៀន មេចុងភៅតាមចិញ្ចើមផ្លូវក៏ដុតសារ៉ាយសមុទ្រនៅលើធ្យូង និងប្រោះម្សៅម្ទេសមួយស្រទាប់មុនពេលបម្រើដល់ភ្ញៀវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWfOd1L2gEFq-diQ8wPeeQvzta6xKW-WcGPdbOgUKYC80Xiw9ClqVis0Xb78ATs5iuC7Plr56kaVvnk8pijjNv7xWeX-pbiHOErmQPFrslyT8swQqsbK1zP4rTwagh99d-lqiUsgtm2YOOz01iG4ktdlW1dsQKbAAFR1OA9D5X5bIcC0kh1RT4mM4kjrb1/s1020/photo_2024-11-18_14-30-09.jpg

សារ៉ាយសមុទ្រ Fa Cai ឬហៅថា “សក់ទេពអប្សរ ” ដុតជាមួយអំបិលម្ទេស ឬចៀន គឺជាមុខម្ហូបថ្មីដែលទើបតែលេចឡើងក្នុងបញ្ជីអាហារតាមចិញ្ចើមផ្លូវប្រទេសចិន។ ពីមុនប្រទេសនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាមួយនឹងមុខម្ហូបមួយមុខដូចជា ថ្មដុតជាមួយអំបិល និងម្ទេស កាហ្វេស្លឹកខ្ទឹម ហើយឥឡូវនេះក៏បង្កើតម៉ឺនុយសក់ចៀនវិញម្តង ដែលការបង្កើតម៉ឺនុយថ្មីៗរហូតបែបនេះគឺដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIGUQ0wKOPLQFIqEmYwXrN_Rf163SJ_GJ-frFgRiEbiXhtk4wJDMpLpMU7zJuDL1P8a3vw4o2u3UJvvHM8knHdcab6cLD5xXw28rtIupd3esVQMvfgDbHA7xnRhERAcmvgTFfXFRo9KOIUPsZSFrajOc24zdl8YCYMmSt8WtclA2wbusd7j7F0pzrGmv1Y/s600/photo_2024-11-18_14-30-10.jpg

AI បានដណ្តើមការងាររបស់មនុស្សជាច្រើន តើ៣ឆ្នាំខាងមុខអាជីពមួយនេះអាចប្រឈមនឹងការបាត់បង់ដែរឬទេ?

0

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Unbabel បានបង្ហាកម្មវិធីថ្មីសម្រាប់បកប្រែភាសាឈ្មោះ Widn.AI ដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីប្រកួតប្រជែងជាមួយកម្មវិធីផ្សេងៗ ។ នាយកក្រុមហ៊ុននេះលើកឡើងថា រយៈពេល៣ឆ្នាំទៀត បច្ចេកវិទ្យា AI នឹងអាចបកប្រែបានច្រើនភាសា ហើយពុំចាំបាច់ពឹងផ្អែកលើអ្នកបកប្រែជាមនុស្សទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyNPmbdBD6oTdmLWep3o57u50jcR10zi88rZSXqxmSYx6SnwK8LKIcqHx-2wVOvqFIIgNMlaaYXjnJl4NyxL0odGIOStLAU1hHhkiZdOlgty-F21ceUvdzqgC5wvhcTnh4AuwxFK7ZUxmt_t5CbclxGlTKkUgkKdjSE-611NGGHHZOIJZI0FzkYGMUsNs8/s1024/image_2024-11-19_08-15-45.png

កម្មវិធី Widn.AI ត្រូវបានបង្កើតឡើងនៅលើគំរូភាសាដ៏ធំមួយដែលក្រុមហ៊ុនបង្កើតខ្លួនឯងឈ្មោះ Tower និងប្រើប្រាស់បច្ចេកវិទ្យា AI ស្រដៀងគ្នាជាមួយកម្មវិធី ChatGPT របស់ OpenAI ។

នាយកក្រុមហ៊ុន Unbabel លោក Vasco Pedro បានផ្តល់សម្ភាសន៍មកកាន់សារព័ត៌មាន CNBC ថា ការបង្កើតគំរូភាសាដ៏ធំរបស់ក្រុមហ៊ុន នឹងធ្វើឱ្យបច្ចេកវិទ្យា AI អាចបកប្រែបាន រហូតដល់៣២ភាសា ។ ពេលយើងចាប់ផ្តើមបង្កើតក្រុមហ៊ុន Unbabel កាលពី១០ឆ្នាំមុន AI ពុំទាន់រីកចម្រើនដូចបច្ចុប្បន្នទេ ទើបយើងស្វែងរកដំណោះស្រាយ គឺការរួមបញ្ចូលគ្នារវាងមនុស្ស និង AI ។ យើងជឿថា AI នឹងអាចបកប្រែភាសាគ្រប់ជ្រុងជ្រោយ ដោយពុំចាំបាច់ពឹងផ្អែកមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvY6-qeyPJWLNJSSrWRrgsv6uzqb7Jo1M3uWhwcmO0Sz8u62ojdzpL_AoNoEKQAeffm6TWU7YqV7Eg6TRyfiOjaSXMzb8ehRN_hfhwCNtnQfdMO4HffXftqErvrukD1uXviLuocg8W3ZP5YVrcVPmq8PnGaJLz6g4MmLORrASQZcqZM3AHL672yq_wGTCZ/s1080/image_2024-11-19_08-15-46%20(2).png

កន្លងមក ក្រុមហ៊ុន Unbabel ធ្លាប់ប្រើប្រាស់ប្រព័ន្ធ Machine Learning ដើម្បីបកប្រែភាសា បន្ទាប់មក ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីមនុស្សនៅដំណាក់កាលចុងក្រោយ ។ ប៉ុន្តែកម្មវិធីបកប្រែភាសាឈ្មោះ Widn.AI ពុំត្រូវការមនុស្សជួយបកប្រែទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUdIdurOWujY3v_swAZKCxm7XX13Vb6wENcwW14VGKNLzqX0WgBiCuTsFpkIj_CfdsTdzzh1gyUxgGVbUPbVKyxbzcPAcKszi_66nhp6t1MDgRmfvUhyphenhyphenupciR8KCsYdZcJCz4Crx9rsFt0bMjlT7YoJ05Ldj_h4VI45j1AbXCAaktGt1byolvxrWDpbV9/s1024/image_2024-11-19_08-15-46%20(3).png

លោក Vasco បន្តថា ៖ «ខ្ញុំគិតថា មនុស្សមានប្រៀបជាង AI បន្តិច ក្នុងការបកប្រែភាសាដែលសរសេរមានលក្ខណៈស្មុគស្មាញ ឬលំបាក ។ ប៉ុន្តែ AI នឹងអាចបំពេញការងារជំនួសមនុស្សយ៉ាងពិតប្រាកដ ហើយរយៈពេល៣ឆ្នាំទៀត យើងនឹងពុំត្រូវការមនុស្សបកប្រែភាសាទៀតឡើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4ESDjUz-ld3OypCk76IC5EE8gx7b3JfR9QB2VmENT7oJ07ZgZCjg0J20c9EZekFPWtsPt08wmyuBlf2LjqUoQESPN2UM99SX7UQfsbYoeQeoiXraguLqO5NxSiCsfiJZsNi6HXtTC-97YeCLpRPSNqVoipVCi3yl8JEDHuxlKJXuVzOefppKK0NTWX-s/s640/image_2024-11-19_08-15-46.png

បច្ចេកវិទ្យា AI ដណ្តើមការងាររបស់មនុស្សត្រូវបានលើកមកជជែកគ្នាយូរមកហើយ ចាប់តាំងពីការបកប្រែភាសាតាមកម្មវិធី Google Translate គឺកម្មវិធីនេះបានបកប្រែត្រឹមត្រូវខ្លះ និងខុសខ្លះ ។ ក្រោយមក ក៏មានការបង្កើតកម្មវិធីបកប្រែថ្មីៗជាបន្តបន្ទាប់ និងបកប្រែភាសាបានត្រឹមត្រូវជាងមុនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD2-1hHdKN6sKGTiUBUyVV3jBKGbwEWN-rutXcwA_X0Y1Sa1yXe6HZjXQoLAqbN00scDQmR35Z3BCJXlCKhtsi9v0jt2VBTI3vdiwRFZczNEiVeyUkD8Ro1XC4lU3NA_LF1VPoORnR2FR5yaJw4YPq-gGSr5ms6VHykd5ELnyG7Lx5V7o5tjTkhAnj2CUy/s1920/image_2024-11-19_08-15-47.png

ទោះយ៉ាងណា ការបកប្រែប្រកបដោយវិជ្ជាជីវៈ ឬការបកប្រែឯកសារសំខាន់ៗ ដូចជា ៖ ឯកសារកិច្ចសន្យាអាជីវកម្ម និងឯកសារផ្នែកពេទ្យ គឺពុំអាចបណ្តោយឱ្យបច្ចេកវិទ្យា AI បកប្រែភាសាតែឯងបានទេ ពីព្រោះឯកសារទាំងនេះតម្រូវឱ្យមនុស្សបកប្រែយ៉ាងត្រឹមត្រូវ ដើម្បីកុំឱ្យមានផលប៉ះពាល់នាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM1ngoI2rOq2n8Ky_Ca20bebN6Q7IKCP02rNQl0VVaGuIvqDBq4vJq-OhFBw78oPmErg_RPoocZHkQYeSAyMMV2yxSTxASuNOrPsnxRhUUw7RGbAnCTzsc74euNx6D0pHtlf7iefDONqR_9xk0r4yj1TRq4H2c1FKX457f5qJGMYFzg6v-nLBn8Qmpi6cl/s1500/image_2024-11-19_08-15-48.png

ចំណែកអ្នកប្រកបអាជីពបកប្រែភាសាអាចស្វែងរកជំនួយពីបច្ចេកវិទ្យា AI ក្នុងការបកប្រែដើម្បីឱ្យការងារឆាប់រហ័ស និងប្រើពេលវេលានៅសេសសល់អភិវឌ្ឍន៍ជំនាញបន្ថែមទៀត ។ ហេតុនេះ យើងនឹងប្រាកដចិត្តថា AI នឹងអាចបកប្រែភាសាបានត្រឹមត្រូវ និងរីកចម្រើនខ្លាំងកម្រិតណា ៕

ពលរដ្ឋជប៉ុនមិនយល់ស្របក្រោយអ្នកនយោបាយលើកឡើងពីវិធានការបែបនេះដើម្បីបង្កើនអត្រាកំណើត

0

ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មេដឹកនាំគណបក្សនយោបាយ១រូបនៅប្រទេសជប៉ុនបានរងការរិះគ.ន់ ពីសំណាក់មហាជន ក្រោយហាមឃាត់នារីអាយុច្រើនជាង២៥ឆ្នាំរៀបការ និងស្នើឱ្យពួកនាងកាត់មាត់ស្បូ.នចេញ បើមានអាយុច្រើនជាង៣០ឆ្នាំហើយអត់ព្រមមានកូន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5hX14o7NVDkParOdi2jmRAD7kR9qBQAczzNStzM25eBa53SCfEDxpbMtqP30I0sdVOJQiRFb7WXhDnXQHbguOvmq9PNUg-Yg2nxrk2V3B-067GwlTQd4vir0Tene8Fev97SJk9EeegaLCXljpqy1pjsVDihQwCDdZ29CCyZw6RtF6utv5b3V6FRLXo7_j/s2400/image_2024-11-18_15-49-18%20(2).png

លោក ណាអូគិ ហ៊ិយ៉ាឃុតាក់ (Naoki Hyakuta) មេដឹកនាំគណបក្សអភិរក្សនិយមបានបញ្ចេញគំនិតប្លែកៗ ដូចជា ៖ ហាមនារីអាយុច្រើនជាង២៥ឆ្នាំរៀបការ, ហាមនារីអាយុលើស១៨ឆ្នាំ ចូលរៀននៅសាកលវិទ្យាល័យ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅប្រទេសជប៉ុន ។ លោកថែមទាំងស្នើឱ្យនារីៗកាត់មាត់ស្បូនចេញទៀតផង ពេលអាយុច្រើនជាង៣០ឆ្នាំហើយអត់ព្រមមានកូន ។ ប៉ុន្តែគំនិតរបស់លោកត្រូវបានមហាជនបង្ហាញក្តីបារម្ភ និងរិះគន់យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrTY5H7mGrkK6hfHxFJ84k6zNAsPTeSP9U1ZWuaeXKZ5iXbDIAZ3Pu9l8JYQ-tW0S83kukZ0dt5-z1dEh8nb84wIMIJDT2oYcvfu28FutOuQzcb1yDp8m0IaGUS6wVHhX99FZcwbpKhCCyOjHT7AHf5Ta9ev_R9fBxQGAs3G0jNUxEWK4tpOx6ojH9obE1/s960/image_2024-11-18_15-49-17.png
មេដឹកនាំគណបក្សនយោបាយរូបនេះបានលើកឡើងពីគំនិតរបស់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមក ក្នុងកម្មវិធីមួយបានរៀបចំក្នុង YouTube ។ លោកអះអាងថា គំនិតរបស់លោកអាចធ្វើឱ្យនារីៗឆាប់រៀបការពេលវ័យក្មេង និងឆាប់មានកូន និងដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅជប៉ុន ។ រីឯការហាមនារីចូលរៀននៅសាកលវិទ្យាល័យពេលអាយុលើស១៨ឆ្នាំ គឺនឹងធ្វើឱ្យពួកនាងរៀបការមានគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNxJhk-yzN-vYuxdJ8sZDE-IhGTl7BSggJzCmPwDIZk-EyFYB0hBcq8v9UUP9qMVj1dN8-Gh-UH05dHmBCYG4dnPAF4uYkU8CFBlkL2xYT0waXPdu7YsJ0cv9rsk4_2RSwyptkjL8q9OaKOEgb6NC-VJ2JNx77c9VC9XpQcvDJMKnf1ojhQzqO6HPVaDIz/s1024/image_2024-11-18_15-49-18.png
លោក ខាអ៊ុរិ អារិម៉ូតុ ជាមន្ត្រីធ្វើការជាមួយលោក ណាអូគិ និយាយថា គំនិតរបស់ពលរដ្ឋជប៉ុនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពេលនារីចូលបម្រើការងារក្នុងសង្គមកាន់តែច្រើន ។ បច្ចុប្បន្ន នារីគ្រប់រូបយល់ថា ការមានកូននឹងប៉ះពាល់ដល់សេចក្តីសុខផ្ទាល់ខ្លួនរបស់ពួកនាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBKXmbHElXpjaS9IAHquPiAUA_eQWq43vECu6IBdhYJ1YINVqnaA0UmL7Rfrq-OiG5656IZN7xoKjIOFomPowpWqRVlH_K1A4jqp_azKjDPO4VKtp3J8-X4mjWU2ZhDMKuSMSpRqVFl4b7N71b0y8P0UpLaZZcPCs8thyphenhyphenAh9nsGiuTfy5wShNARa2T2kfn/s770/image_2024-11-18_15-49-21.png

ក្រោយពីមហាជនពុំឯកភាពនឹងការលើកឡើងនេះ លោក ណាអូគិ ក៏បានសូមទោសជាសាធារណៈ ចំពោះពាក្យសម្តីរបស់ខ្លួនពេលថ្លែងសុន្ទរកថានៅទីក្រុងណាកូយ៉ា និងបណ្តាញសង្គម X កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយលោកប្រាប់ថា វាគ្រាន់តែជាការយល់ឃើញប៉ុណ្ណោះ ។ ក្រោយពីសូមទោសរួច លោកក៏បន្ទោសអ្នកសារព័ត៌មានជប៉ុនដែលចុះផ្សព្វផ្សាយពីគំនិតរបស់លោកថា ពុំត្រឹមត្រូវ ហើយពួកគេបានមើលវីដេអូមានខ្លឹមសារពេញលេញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfK_vkAxEfnBgljeGwH37BkoMDluDngrWc1v-AodAn8sBJLuFRZo5lDgAL7OePXrhlx_Nfb4THuTIMOifbq2WxgTnMelWPhiqpwJM-LS7f9WZIxoRM_JwfpcBE1Z0HDOjiOVuzuSye7RVr93Xvqs8QCcbS4B_h9KD3yWgPmCMMaYlredTlmUbRrfHRqwPO/s1020/image_2024-11-18_15-49-22.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលលោក ណាអូគិ ធ្វើឱ្យមហាជនរិះគន់ក្នុងបណ្តាញសង្គម ។ ជាក់ស្តែង កាលពីឆ្នាំ២០១៤ មហាជនបានរិះគន់ម្តងហើយក្រោយពីលោកបដិសេធថា កងទ័ពជប៉ុនពុំធ្លាប់សម្លាប់ពលរដ្ឋចិននៅទីក្រុងណានគីង ប្រទេសចិន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw_obBjL1AOkU2o_CssCEl_FbWHwDaOGbpRiOKok2XNXgZhCgy_SQSfAic8ugMByRTGPTpjSF30-vn-G5O_0jW_sSSEqxI-mFhVgJ8NnMRL_MNR-p9PrCzvPDDdYvW8gJaW5nlwRwCUgV2anrPpKkC97v7HdHUHHJqIw9VcF4m0j5gBvB6gSIwCBtLGY9B/s560/image_2024-11-18_15-49-23.png

ប្រទេសជប៉ុនបានប្រឈមនឹងអត្រាកំណើតថ្មីធ្លាក់ចុះយ៉ាងខ្លាំង ហើយបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ មានទារកកើតថ្មី ត្រឹមតែ៣៥០,០៧៤នាក់ ធ្លាក់ចុះ៥.៧% (គឺតិចជាងឆ្នាំ២០២៣ ចំនួន២០,៩៧៨នាក់) ៕

វណ្ណដា និង វណ្ណថាន បង្កើតប្រវត្តិសាស្រ្តរួមគ្នាលើកដំបូង

0

ទីបំផុតបទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទទួលបានសមិទ្ធផលដ៏ជោគជ័យមានការស្តាប់លើសពី១០០លានដង បន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃ។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ វណ្ណថាន មានបទចម្រៀង១០០M ខណៈជាលើកទី២ សម្រាប់ វណ្ណដា បន្ទាប់ពីបទ «Time To Rise» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHC_QuN2wTxmRlt4w530ds-vyfCIm_4z1UDxeAGlelknEfoHkgUlF-9nnKioOefpcFmOZSdIo2acRMlUDA4ozncyRnuAVL7wwplVphWHs_-VwHYWoQW1wcTiLhjumk7yPW1dAjWAFMI3goosIaoM83nPMVkjmr38ybQibuMU9BGPozt2GglHOo-blhdJRO/s2048/image_2024-05-30_16-00-48.png

កាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកា តារាចម្រៀង វណ្ណថាន បានបង្ហាញពីការអបអរនៃបទ«កំលោះស្រុកខ្មែរ» ដែលសហការជាមួយ វណ្ណដា មានការស្តាប់១០០លានដងនៅលើយូធូប ខណៈ វណ្ណដា ក៏បានបង្ហាញពីការអបអររបស់ខ្លួននៃភាពជោគជ័យក្នុងបទចម្រៀងនេះដូចគ្នា។ «កំលោះស្រុកខ្មែរ» បានទម្លាក់កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទេបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបានក្លាយជាបទដ៏ជោគជ័យបំផុតរបស់អ្នកទាំងពីរបន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDF3Nb8Hs4xFpmiwfNgR74c2SfJMK0THB6umQ_KvzbS-EzhvYVfH2xpH0KAI2zdpyz8CCIQVCopaTITN0XHSkLXeFzV74PYu-JX-NR9qPv065JAfGz1NZX7JFnMfuoApRvw4gATuwJj-b5asudqmW69zetzsD8_s6PzzemDfUThlckdn17S6Kbsxugv6Yy/s2048/image_2024-05-30_16-01-02.png

នេះជាលើកដំបូងក្នុងអាជីពរបស់ខ្លួនសម្រាប់តារាចម្រៀង វណ្ណថាន ដែលមានបទចម្រៀងផ្ទុះខ្លាំងមានការស្តាប់រហូតទៅដល់១០០លានដងដែលជាប្រវត្តិសាស្រ្តលើកដំបូងរបស់លោក។ ចំណែកឯតារាចម្រៀងរ៉េប វណ្ណដា វិញគឺបានសាងកំណត់ត្រាលើកទី២ហើយសម្រាប់តារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះបន្ទាប់ពីបទ «Time To Rise» ដែលមានវត្តមានលោកតា គង់ ណៃ ចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHLcxr0Ip4yJIEdWbgLITsqncCzi3i0CvheFNoMcphdvHjEjQyPvM51S5NiEuPhDjVW-kw9oC0Dbk48n-DoONQcN1QMBHjK_35uCtldIKkYFo1zOHHRl6ouSwXAaNsl0X4uD0QFp5z89bCPXRxm0twc0oKa1HOs_dgnkltSJQLbT2WrxdXDqWzc2orKHs/s2048/image_2024-05-30_16-01-05.png
អំឡុងពេលប្រគំតន្រ្តីនៅខេត្តសៀមរាបកាលពីដើមខែវិច្ឆិកា នេះ វណ្ណថាន បានបង្ហើបដែរថានឹងមានកាដូពិសេសជូនហ្វេនៗពីអ្នកទាំងពីរបន្ទាប់ពីបទ កំលោះស្រុកខ្មែរ ទទួលបាន ១០០ M ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf80iwXqpb6WiNYDzplZRWwEv2kZ7gh2CsLKWDD7BPC5INI2Jja4WcPBpSJ_buN3XL8ukeT-0cup2gGrQjpx6BBk6-OKNAS-DEPrJNnwUrkO8lAr3LhfymeNyai8GmLdvWs1sFVncrB0nssARo0w7QI8vS-TQ2SKnZtIffRo_Ixn7waluyiUuq3blWL9FW/s2048/image_2024-05-30_16-01-07.png

គួរបញ្ជាក់ផងដែរថា វណ្ណដា , វណ្ណថាន គឺជាដៃគូដ៏ល្អដែលបានចេញស្នាដៃរួមគ្នាបំរើអារម្មណ៍ទស្សនិកជនជាមួយនឹងបទពីរោះៗ ហើយអ្នកទាំងពីរបានចេញទៅសម្តែងនៅក្រៅប្រទេសជាមួយគ្នាជាច្រើនលើកផងដែរ៕

ប្រាសាទ ដាវីន ជាផ្កាយនាំសំណាងរបស់កម្ពុជានៅលើឆាកបវរកញ្ញាចក្រវាលលើកទី៧៣

0

ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានបំបែកប្រវិត្តសាស្រ្តបើកទ្វារកម្ពុជាចូល TOP ក្នុងកម្មវិធី Miss Universe លើកដំបូងចាប់តាំងពីការប្រកួតក្នុងឆ្នាំ២០១៧មក។ ប្រាសាទ ដាវីន ប្រៀបដូចផ្កាយនាំសំណាងនាំឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិនិងឈ្នះទៅលើវគ្គផ្សេងៗទៀតជាទីគាប់ប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi079GHuKEVHtUJMVznzsiQ0odMnnB878zIiL0qbXpvdHamDPgK4uv9lXZ3sg3miGUZz2qMidl5hxj3AjQTJ4wtcck224vh8FfavA-t-0x0uXcQAj1b7_Kqg7r92vCBzox3xMxmSUFVpaiFaM25qiaTdamBGSDaTFjKi6Bz83d2xnJX_ulWfCcQlupeKTux/s1500/image_2024-11-18_09-01-33.png

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា នៅប្រទេសម៉ិកស៊ិកត្រូវនឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ម៉ោងនៅកម្ពុជាបានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលលើកទី៧៣ហើយដោយបានទៅបវរកញ្ញា Victoria តំណាងប្រទេស ដាណឺម៉ាក ដែលជាអតីត TOP20 Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKLVlAX7VMIKYUEuCKFQjNCEDlcIe1RXWtyITUiKJkJlKrAnwcZFSem6PxJxnLVi3NYSICHKC_Xxg_R3zfj49DCizVhP1b9qX2oDsDco7Yqzx4OpD3uWgNaofREWrtoPURtCDLih-irUqrpWrkJJUBg2zeEJFlRnjX5CstpDvw-4Pwjt2R9IC5d8GYjCQV/s1792/image_2024-11-18_09-01-36.png

សម្រាប់ប្រទេសកម្ពុជាវិញដែលមានអ្នកតំណាងអ្នកនាង ប្រាសាទ ដាវីន បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលអាចជាប់ TOP30 ក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ២០២៤។ នេះជាលើកដំបូងហើយដែល Miss Universe Cambodia 2024 បានធ្វើឱ្យកម្ពុជាចូលTOPលើកដំបូងក្នុងវិស័យនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទ ដាវីន ជាស្រ្តីកម្ពុជាទី១ ដែលឈ្នះពានរង្វាន់ពិសេសពីកម្មវិធីនេះខណៈបេក្ខភាពចូលរួមប្រកួតមានទៅដល់ជាង១២០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1EDp_00flub1EqncYsCgYScqCKALWo4nYo61mlRom7-kv8zbyFmUisUfETXWEyPa6KiJhYxdDEDaY-4g46S9NXrVGkTcKHpBvPHWLxt9S8R3BCFA8rosvprr5xoH1ANdAcULeivE9hgyXqOXgN5hyfoWjW7ZBTOJ5PirsFsiWouN2E2JBZmLKKHcGIja/s2048/image_2024-11-18_09-01-31.png

សម្រាប់កំណត់ត្រាអន្តរជាតិ ប្រាសាទ ដាវីន ជាស្ត្រីរៀបការ និងជាម្ដាយមកពីទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលជាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ ទទួលបានពានរង្វាន់ Gold Winner Voice for Change និងជាប់ Top 3 Fan Vote Category of the Fan Vote និងមួយទៀតគឺ Top 20 Best Make Up។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyojXtn_2Q72vKsUIIot4NPQiKmPBLYJ2CqSwFztPqXegNh_ECqMvS1wZ_TUWj08OxbOOA3JtQRji9QuVVgAJEoW5PHRNhVwntNPDtPHg9X_Uy9LHuxcIgzbTCPmYFyn6SiVv6dgAURgRTSd-xCbq_5KBrJPVTmBi76cLdpXqJn4fuvfkAAMQmns4zULqC/s1350/image_2024-11-18_09-01-40.png

ជោគជ័យមួយនេះរបស់ ប្រាសាទ ដាវីន ពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ដ្បិតថា ប្រាសាទ ដាវីន មិនអាចបោះជំហានចូលទៅកាន់វគ្គTOP12 ប៉ុន្តែការចូលក្នុងវគ្គ TOP30 នឹងនាំឱ្យកម្ពុជាមានការទទួលស្គាល់ច្រើនជាងមុន និងវែកផ្លូវឱ្យបេក្ខភាពតំណាងប្រទេសកម្ពុជាក្រោយៗទៀតនឹងធ្វើឱ្យកម្ពុជាកាន់តែរីកមុខមាត់មួយកម្រិតទៀត៕

ទម្លាប់អា.ក្រក់ ៥ យ៉ាងដែលធ្វើឱ្យទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកឆាប់ខូច!

0

ទម្លាប់នៃការប្រើប្រាស់របស់របរប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា ជាពិសេសជាមួយសម្ភារៈបច្ចេកវិទ្យាដូចជា ទូរស័ព្ទ ឬកុំព្យូទ័រ អ្នកខ្លះក៏បានដឹង ហើយចេះថែទាំត្រឹមត្រូវ ខណៈអ្នកខ្លះទៀតមិនបានដឹង កំពុងបន្តសកម្មភាពដដែលៗ ធ្វើឱ្យឧបករណ៍របស់យើងមិនអាចប្រើបានយូរអង្វែង ឬឆាប់ខូចមុនអាយុកាល។ ដូច្នេះអ្នកគួរពិនិត្យមើល និងផ្លាស់ប្ដូរសកម្មភាពទាំងនេះចេញភ្លាម៖

១.យកអាហារសម្រន់ទៅញុំមុខកុំព្យូទ័រ៖ និយាយឱ្យងាយយល់ អ្នកចំណាយពេលញុំអាហារសម្រន់ដូចជា នំកញ្ចប់ ឬកាហ្វេដោយយកកុំព្យូទ័រជាទ្រនាប់ជំនួសឱ្យតុ ធ្វើឱ្យកម្ទេចកំទីនំ ឬកាហ្វេស្រក់លើក្តារចុច ពីមួយថ្ងៃទៅមួយថ្ងៃបណ្ដាលឱ្យកុំព្យូទ័រកខ្វក់ ងាយគាំង ឬខូចតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHG01k7BvnA3aNtDMir9cNyAQO4-BvKXVch3IWYGFXGyD6n8iUWL-oOl-VPF1VTp1K6IiA69XatjhPUPOXcKhV1CT1edqBDgARGjrIVdnICJMWnRevGqgYZKHLb7-lTfJn_d52T05aYsqz4iATSwvbPTkz2TmzgEXN5z8im5nQbPybDAmhHzXN47UImxXH/s760/image_2024-11-18_15-06-32.png

២.សាកថ្មទូរស័ព្ទទុកចោលមួយយប់ទល់ភ្លឺ៖ ការសាកថ្មទុកចោលពេញមួយយប់ អាចបណ្ដាលឱ្យកើតមានករណីផ្ទុះថ្មស្មាតហ្វូន។ ទោះជាយ៉ាងណាការផ្ទុះនេះគឺកើតឡើងដោយសារ ការទុកឱ្យទូរស័ព្ទអស់ថ្មរហូតដល់ ០% ការប្រើប្រាស់ឆ្នាំងសាកក្លែងក្លាយ ឬជារបស់គ្មានធានាពីក្រុមហ៊ុននាំចូល។ លើសពីនេះទូរស័ព្ទក្តៅខ្លាំង មិនទុកឱ្យត្រជាក់សិន តែយកទៅសាកថ្មពេលទូរស័ព្ទកំពុងក្ដៅខ្លាំង ក៏អាចបណ្ដាលឱ្យឆេះបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9l7D-WL3_Ipj2JiilFbW7gAI6kg5Xplr0O8JeNFFcBwbs9m8TReeBWoIzDRC_gW6Fphn7_peAKFPVzdp4nNcFa59zdOegxfK1lsGDUUZj6h9gs9xxC6Q2ShqAuPzP_16NdLNL_v9W2za9XCvVTUak3ELKwjHczXMcZTCzk0PmlYh9X7pts6pcsJEOHvgh/s1224/image_2024-11-18_15-06-32%20(2).png

៣.ដើរចេញទាំងមិនបានបិទកុំព្យូទ័រ៖ យុវវ័យដែលចូលចិត្តប្រើកុំព្យូទ័រយូរដៃ (Laptop) ភាគច្រើនដើរចេញពីកុំព្យូទ័រខ្លួន ដោយមិនបានបិទឱ្យរលត់នោះទេ គ្រាន់តែចុច sleep រួចទុកចោលរាប់សិបម៉ោង។ យោងតាមប្រភពពីអ្នកបច្ចេកទេសកុំព្យូទ័រ បានលើកឡើងថា កត្តានេះហើយជាចំណែកមួយ ធ្វើឱ្យផ្ទៃអេក្រង់កុំព្យូទ័រឆាប់ធ្លាក់គុណភាពពន្លឺ និងធ្វើឱ្យថ្មមិនសូវកាន់ភ្លើងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQlVOTFdjJ9G7S_TJOJ4HrpGiLA8shUjC4U3-3J-VgX4zEhcJElLHmoDi6e_Cr8lqqJ-dZTUcH4fz6Tdwvjfs_y2GnwvUg_xBM4TMUpOCHoYdXUpUtWQ6dOL4DL5kC4UOHfq9KJk0qaDolD7RYvb3dE1Rs8E2DqOvvSTuY7-l6Ub7eLA5LHevAzc8YR70h/s1500/image_2024-11-18_15-06-32%20(3).png

៤.ទុកទូរស័ព្ទ ឬថេប្លេតចោលក្នុងរថយន្ត៖ ទង្វើនេះក៏រាប់ថា ជាទម្លាប់មិនល្អដែលអ្នកគួរតែកែចេញផងដែរ។ មិនត្រឹមតែកត្តាសុវត្ថិភាពប៉ុណ្ណោះទេ វាក៏ជាកត្តាបច្ចេកវិទ្យាផងដែរ។ ឧទាហរណ៍៖ ប្រសិនបើអ្នកទុកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចចោលក្នុងរថយន្តដែលមានសីតុណ្ហភាពត្រជាក់រាប់សិបម៉ោង នោះអេក្រង់និងថ្ម ចាប់ផ្តើមធ្លាក់គុណភាព បើសិនសីតុណ្ហភាពក្តៅវិញ ឧបករណ៍កាន់តែឆាប់ខូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN925GpyvD6zJW1EGkF7gapPhtXeb95IuAdmXON794BJ9-uZk4F1JDvxSqa-s1JSAwzVnUGtFYNjt9Wu9GnKUXG_8nKDXH8G3y5Q_giTzxD5q-zVI0lJpRqOhj-iQr5F7tFsLvL62lKu_s-7xOoJlwb6ySXI8WiGG3pQgudJJRsukcTbqa81vHq_tTWWuo/s800/image_2024-11-18_15-06-33.png

៥.ប្រើឆ្នាំងសាកចល័ត៖ តើអ្នកធ្លាប់ខ្ចីឆ្នាំងសាកមិត្តភក្តិមកសាកទូរស័ព្ទដែរឬទេ? ទង្វើនេះ ក៏រាប់ចូលជាទម្លាប់មិនល្អដែរ ដោយហេតុថា រន្ធសាកថ្ម និងទូរស័ព្ទមិនប៉ុនគ្នា ទោះប៉ុនគ្នា ក៏ការបញ្ចូលចរន្តមិនលឿនដូចរបស់ដើមអ្នកដែរ នេះក៏អាចធ្វើឱ្យស្មាតហ្វូនអ្នកឆាប់ខូចដែរ៕

ឈ្វេងយល់! ក្នុងករណីប្តូរទីលំនៅ តើពលរដ្ឋគួរធ្វើសៀវភៅស្នាក់នៅថ្មីឬអត់?

0

សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធាននគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ។

សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ ដោយផ្តល់បានតែមួយគត់ជូនចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់។

ដោយឡែកចំពោះករណីបើប្អូនប្រជាពលរដ្ឋចង់ផ្លាស់ប្តូទីលំនៅ មិនថាពីភូមិមួយទៅភូមិមួយ ឬពីឃុំមួយទៅឃុំមួយ ឬពីខេត្តមកភ្នំពេញ ពីភ្នំពេញទៅខេត្ត គឺសាមីខ្លួនត្រូវតែធ្វើសៀវភៅស្នាក់នៅថ្មី នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

ក្នុងការធ្វើនេះ សាមីខ្លួន ត្រូវតែជាប្រជាពលរដ្ឋខ្មែរ និងមានសញ្ជាតិខ្មែរ ហើយត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលជាទីលំនៅអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីស្នើសុំបំពេញនូវសុំណុំបែបបទដែលត្រូវផ្លាស់ចេញ និងបញ្ចាក់ឱ្យបានច្បាស់ចំពោះទីលំនៅថ្មីដែលខ្លួនត្រូវផ្លាស់ទៅនៅ៕

ឈ្វេងយល់! ក្នុងករណីប្តូរទីលំនៅ តើពលរដ្ឋគួរធ្វើសៀវភៅស្នាក់នៅថ្មីឬអត់?

កំណើនអត្រាមនុស្សចាស់របស់អាល្លឺម៉ង់ ធ្វើឱ្យកើតមានហានិភ័យកាន់តែខ្លាំងឡើង

0

ប្រទេសអាល្លឺម៉ង់៖ ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍កាលពីពេលថ្មីៗនេះថា ពលរដ្ឋអាល្លឺម៉ង់វ័យចំណាស់ជាង ៣ លាននាក់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅបច្ចុប្បន្នកំពុងប្រឈមនឹងភាពក្រីក្រ ហើយអង្គុយសុំទានពាសពេញផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmboUtk3AuvkgM148uS1zJDjHaZTVjkFTpkTeyz57qBMHMoWz1SJRk22ZQNvfgueN4RDtuAmX_1UlT4KiCoEjrihjzjmW-vtaC8hOAC1AnxVqf_B8wl5WGn_B1h-UWhLQsmYzpICi5TgDqt6J5ujQa9bqLn1iJ42S5UEvNctpV87alJKhT4zbHYd29ii2S/s2560/image_2024-11-18_13-39-00.png
សារព័តមានបរទេសចុះផ្សាយថា ចំនួនមនុស្សចាស់រស់នៅក្នុងភាពក្រីក្រនៅប្រទេសអាល្លឺម៉ង់គឺបានកើនឡើងយ៉ាងខ្លាំង និងឆាប់រហ័សបំផុតបើធៀបនឹង ១០ ឆ្នាំមុនពី ២.៤ លាននាក់រហូតដល់ ៣.២ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2hOGCf2O81j1ki_ulln29r2bml_V-QUCcDEzZvo3f_xJRxuiTwT7ukmPx0NqbXWYHsUolVJhY_CG0drivdokUAwYx6-SAJ57F1elVJyWIXhS7VoX7F6wTgtFopPVonUElhXTVmR-WFHKsjxFaBxPExxCVCuUnH5egWVmzahey_t9z4Tp8tBq69Gl4pa83/s1600/image_2024-11-18_13-39-02%20(2).png

បញ្ហានៃភាពក្រីក្រក្នុងចំណោមមនុស្សចាស់បានធ្វើឱ្យមានការជជែកវែកញែកកាន់តែខ្លាំងអំពីកំណែទម្រង់សោធននិវត្តន៍នៅក្នុងប្រទេស ដោយគណបក្សនយោបាយអាល្លឺម៉ង់បច្ចុប្បន្នបានកំពុងបែកបាក់គ្នា ហើយមិនទាន់មានដំណោះស្រាយណាមួយដែលមានសក្តានុពលជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបាននោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចំនួនប្រជាជនវ័យចំណាស់របស់ប្រទេសអាល្លឺម៉ង់ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយកើនឡើងពី ១២ លាននាក់ក្នុងឆ្នាំ ១៩៩១ ដល់ ១៨,៧ លាននាក់ក្នុងឆ្នាំ ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7xHSed-56fgseLJxIDMa1QoM3o7IlvtmbnnPS-BETVKf1U8A7PQ6QUFwM7lmZv9hsmHd55fahrx1ovtU3RtyAF9cRcWUs-ImWJJJfqHlef6SHxj2ft6Mmnbi_QVNMr2GFye4iCLXG5z-itFBxuWTCESf1mrwt6uwuuQmV6FjSl87d7yydJ8d2btr23Fih/s1199/image_2024-11-18_13-39-02.png

ដូច្នេះប្រទេសនេះមិនត្រឹមតែកើនឡើងនៃប្រជាជនវ័យចំណាស់ប៉ុណ្ណោះទេ វាក៏កើនឡើងកត្តានៃភាពក្រក្ររបស់ប្រជាជនវ័យចំណាស់ផងដែរ។ យោងតាមការិយាល័យស្ថិតិសហព័ន្ធ ក្នុងចំណោមទ្វីបអឺរ៉ុប ប្រទេសអាល្លឺម៉ងគឺមានប្រជាជនវ័យចំណាស់ក្រីក្រច្រើនជាងគេបំផុត។ ហានិភ័យនៃភាពក្រីក្រនៅប្រទេសអាល្លឺម៉ង់ត្រូវបានកំណត់ថាមានប្រាក់ចំណូលក្រោម ៦០% នៃមធ្យមភាគបន្ទាប់ពីទទួលបានអត្ថប្រយោជន៍សង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHFQpNr0g4kcdKfCNZ3yJsEUn7iFxsoTdFAIzAg9-IqV6_jXz5TP2sSl2qYE637egRu4xrR87Lrcw-Uwi5D4yxJd6uRknv0qy_G8YnLwggqDzPmPgAwM_mkuT1G8XL7pCApVTrg6gAQcgcTb7TD-V6zYUQ8K0FRT_h72nkk4CYEgGNMCIhuRP6riWnat0/s1200/image_2024-11-18_13-39-03.png

គួរបញ្ជាក់ដែរថា ក្នុងពាក់កណ្តាលទសវត្សរ៍រយៈពេល ៣០ ឆ្នាំមកនេះសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅលើផ្លូវសម្រាប់កំណើនយឺត ដោយកត់សម្គាល់ថា បណ្តាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោកគឺមានកម្រិតជីវភាពធ្លាក់ចុះ ដោយសារតែអតិផរណាធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចសំខាន់ៗជាច្រើន។ ដូច្នេះការថយចុះកម្រិតជីវភាពដែលបណ្តាលមកពីអតិផរណាគឺ “ទំនងជាមិនវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនោះទេ”៕

ទីក្រុងញូវដែលីរបស់ឥណ្ឌាប្រឈមនឹងបរិយាកាសកខ្វ.ក់បំផុតលើពិភពលោក

0

ប្រទេសឥណ្ឌា ៖ ផ្សែងអ័ព្ទនៅពាសពេញបរិយាកាសក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា ពុំបានកើតឡើងដោយសារអាកាសធាតុត្រជាក់ទេ ប៉ុន្តែវាជាធូលីកខ្វ.ក់ដែលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ តាំងពីព្រឹកព្រលឹម ការធ្វើដំណើររបស់ពលរដ្ឋជួបការលំបាកមើលពុំឃើញផ្លូវដោយសារធូលីកខ្វ.ក់ ហើយសន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលបានវាស់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺស្មើនឹង៤៥៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTcCj8r5RRiIWZsL9pFfQISIplBQ-w-ftETbr41fL2ku_VTHDR0s9fSO9ala7bD09KN9sq4mC4jt7xtKthP8DaQHMHqScuVmDnk9N_mGzUla0mmxf8QLi0fYj65977UzrwqLNhUYJGbk7EyEt_OgVChETZ7GTxG1yXeJ_j9R1k9Ox1T2PjLGm8hST4uFCl/s2400/image_2024-11-18_13-21-40%20(2).png

សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងញូវដែលី ស្ថិតក្នុងកម្រិតមានគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ ហើយរដ្ឋាភិបាលឥណ្ឌាស្នើឱ្យពលរដ្ឋផ្អាកហាត់ប្រាណក្នុងអំឡុងពេលនេះ ពីព្រោះអាចប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬមានជំងឺផ្លូវដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPAaxBAYSV9yi3tB1YlQfgAcj2RBaaHojc_HYbZXtNuOXm8DY7Dh0XnmYVpw8gMvoWUA7SelX2GmeTEV0c2AAubaD4I_g982q9K3MBt2pVbdjqXh5IEk7Axcl7_vtOJyGbLM2ilLpr8uqvEMTekxZ5DCRczF8My57R3weOa8fHMikefKVG1oLhKDVajKt7/s1200/image_2024-11-18_13-21-40.png

ទីក្រុងញូវដែលី និងតំបន់នៅជុំវិញបានប្រឈមនឹងអាកាសធាតុដ៏អាក្រក់ រហូតដល់ជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានមានបរិយាកាសកខ្វក់បំផុតលើពិភពលោក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងមក ។ មូលហេតុចម្បងធ្វើឱ្យនៅទីនេះប្រឈមនឹងបរិយាកាសកខ្វក់ និងធូលីពុល គឺបណ្តាលមកពីការដុតចំប៉ើងខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhELNDuy1eUOnb5_njKn_aH5tS8cKGf-AMMw2y24iGR7EYqYptu3H3P0SuBQFpArSXC0dthBLXurYNMttTzwiInxOrD11ZMLs8ZxYTDPzWXQJq68N4S89Z4-qc6TDewdjDz_gO-eex924mQRhp6CO5Q4xsrcSS1Of53Gu7PgGRJUpMabsHqgXyYZC3HStMO/s1920/image_2024-11-18_13-21-42.png

ក្រុមហ៊ុនឥណ្ឌា Airvoice លើកឡើងថា ការរៀបចំពិធីបុណ្យ Diwali សម្រាប់អ្នកគោរពសាសនាហិណ្ឌូ និងជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ឥណ្ឌា កាលពីថ្ងៃទី៣១ ខែតុលា កន្លងមក បានធ្វើឱ្យតំបន់មួយចំនួនមានបរិយាកាសកខ្វក់រហូតដល់៨៧៥% ។ ក្រៅពីនេះ ពលរដ្ឋឥណ្ឌាក៏បានប្រឈមនឹងទឹកខ្វក់ក្នុងទន្លេយ៉ាក់មុណា នៅទីក្រុងញូវដែលី ផងដែរ ។ បច្ចុប្បន្ន ទន្លេនេះគ្របដណ្តប់ទៅដោយពពុះ ពណ៌ស ដោយសារការបង្ហូរទឹកស្អុយចេញពីរោងចក្រឧស្សាហកម្ម ជាពិសេស រោងចក្រតម្បាញនៅរដ្ឋហារ៉ាយាណា និងរដ្ឋអុតតារៈប្រាថេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6BHGosUuElPNmxdfizyMHxnyKKwPF4IJfNltWMao7cw1r1nD-_0HdSrwILdg1LP2ff5YBcLX9chPRKp8DHSGtK20-jdgN28cB6wPFU5ESo9TBPHi1JeSNEqcNQXrsEUoBdfHf24gHDup0oTmNZYWq7Rh5J0bSp0EAtOVV0rZfLay-Zy7E3fa79zOJTNkd/s1200/image_2024-11-18_13-21-43%20(3).png

ភ្នាក់ងារគ្រប់គ្រងទឹកនៅឥណ្ឌាបញ្ជាក់ថា ទឹកស្អុយ និងពពុះក្នុងទន្លេយ៉ាក់មុណា មានប្រភពមកពីរដ្ឋនៅក្បែរ និងគ្មានប្រភពពីទីក្រុងញូវដែលីទេ ហើយពួកគេបានសំណូមពរឱ្យថ្នាក់ដឹកនាំរដ្ឋនីមួយៗមានវិធានការគ្រប់គ្រងការបង្ហូរទឹកស្អុយចូលទន្លេ ។ ពពុះពណ៌ស គ្របដណ្តប់ក្នុងទន្លេនេះ កើតឡើងស្របពេលអ្នកគោរពសាសនាហិណ្ឌូធ្វើពិធីសាសនាក្នុងទន្លេ ដូចជា ៖ ងូតទឹក និងត្រាំទឹក ដែលជាពិធីបុណ្យបូជាព្រះអាទិត្យ ដែលពួកគេពុំអាចចៀសវាង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVA3R5YeoevzzR4xcicpZB7qanCzpFBv-r67gfBrhPmIY-rIxXiJ82UZyC9LrtigzEhuIRBa5ItDEWx3RbBCUzip8BGJi0Kg-eT9YKD4CC1BceueNMpWP7HZAWyjYjShRS7bx4aSz-xSX2LzjAzVZECiWig0LY3DWaCFdmQLqG54R7gAX-xKZnzmADgthN/s1200/image_2024-11-18_13-21-43.png

ទីក្រុងក្រោមដីដែលមានអាយុជាង ៣ ពាន់ឆ្នាំក្នុងប្រទេសទួរគី បានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

0

ទីក្រុង Kaymakli ស្ថិតនៅជម្រៅ ៨៥ ម៉ែត្រក្រោមដី ជាមួយនឹងជាន់ដែលមានមុខងារសំខាន់ៗជាច្រើន អាចផ្ទុកមនុស្សបាន ៣,០០០ នាក់។ ទីក្រុងនេះមានទីតាំងនៅតំបន់ Cappadocia ក្នុងខេត្ត Nevşehir ប្រទេសទួរគី មានអាយុជាង ៣ ពាន់ឆ្នាំហើយ បច្ចុប្បន្នគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយ។ នៅតំបន់ Cappadocia មានទីក្រុងក្រោមដីជាច្រើន ប៉ុន្តែមានតែ ១៦ ប៉ុណ្ណោះដែលបើកសម្រាប់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1QdVTAr-BOj-E8ClJB3XdGjy4TuBdS7DWW-ZCzK2anFJyKT-uhcXAj7AtuMfvqPLjupKlbcW9fe8LTS12nYn_yFigmuX9sPd5w1enz6ECALKfQWT9eb8_ZRc7p_XCAVBmJMWsyes36MDOlY6vk2DvRoStrcWvxUaN2C1g0NvDpxpkQfkr41fPS5tOVA/s900/photo_2024-05-30_14-48-34%20(3).jpg

Kaymakli គឺជាទីក្រុងក្រោមដីដ៏ធំបំផុត និងត្រូវបានថែរក្សាយ៉ាងល្អ ដោយបានបើកជាលើកដំបូងដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅឆ្នាំ ១៩៦៤។ Kaymakli មានផ្ទៃដីប្រហែល ២.៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅជម្រៅ ៨៥ ម៉ែត្រក្រោមដី ហើយត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៥។ យោងតាមឯកសារបុរាណបានបង្ហាញថា គម្រោងនេះត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ៦-៧ មុនគ.សតវត្សបន្ទាប់ គឺជាគម្រោងដែលជីកនៅពីក្រោមថ្ម បង្កើតឡើងដោយការផ្ទុះភ្នំភ្លើង មានសមត្ថភាពផ្ទុកមនុស្សប្រហែល ៣,០០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxRpqhzwe1r7Eviv6fzvtZFa5680o91zigyRmmDQPeQOE1CF1F_RYvk21ExpCl0OLFohZAI_QYAX6VCtyzaU96NV4Xf6jf_ihli1Ns0s1l4UFfZEymRVjmSenQDq8nFSCvoHfzWpqCDsn4Ecz4xx4L42e7jtn69rs3lnXCvenOjSF83HN40iFGXdcwiOM/s800/photo_2024-05-30_14-48-34%20(4).jpg

ទីក្រុងនេះគឺជាជម្រកប្រឆាំងនឹងការឈ្លានពាន គ្រោះមហន្តរាយធម្មជាតិ និងបម្រុងស្បៀងអាហារ និងទឹក ដោយមាន ៨ ជាន់ ដែលជាន់នីមួយៗត្រូវបានបែងចែកទៅជាតំបន់ដូចជា បសុសត្វ ព្រះវិហារ កន្លែងផ្ទុកអាហារ បន្ទប់ដាក់ស្រា កន្លែងស្តុកទុក និងផ្ទះបាយជាដើម។ ទោះជាយ៉ាងណាបច្ចុប្បន្នភ្ញៀវអាចចូលបានត្រឹមតែ ៤ ជាន់ប៉ុណ្ណោះ ដោយផ្លូវដើរក្នុងទីក្រុងក្រោមដីគឺមានជ្រុងតូចចង្អៀត ខ្យល់ខ្លាំង និងចោត។ នៅផ្នែកជាច្រើន អ្នកទស្សនាត្រូវពត់ខ្លួនទាប ដើម្បីអាចផ្លាស់ទីបាន។ ការរចនាផ្លូវដើរតូចចង្អៀតបែបនេះគឺមានបំណងជួយមនុស្សការពារសត្រូវមិនឱ្យចូលទៅជិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAXBHNh75W1qZyhdu2xf0hRQNAW3NYLd7tzRnhnH9xV3kcIy-Xhwy9ccBMKIpgEAJmahnSGcv0FkbGMTU7EjxQXTDNn1Vq95UtyZYUPfue0qfPIXpV4rgsTJJRfSV41dFDLv5ORIjsdx2kRnNp0QI-69LxnmVtdLIIAJa1H1Hy0jZsf32-VE-5I9DFwPY/s900/DERINKUYU-UNDERGROUND-CITY-CAPPADOCIA-CAVE--e1563275746866.jpg

ដូច្នោះហើយ នៅពេលដែលខ្មាំងសត្រូវឈ្លានពានទីក្រុង គេអាចទៅបានតែម្នាក់ប៉ុណ្ណោះ ហើយប្រជាជនអាចវាយលុក និងបំផ្លាញសត្រូវបានយ៉ាងងាយ។ ហេតុនេះដើម្បីធានាសុវត្ថិភាព និងចៀសវាងការវង្វេង អ្នកទស្សនាត្រូវបានណែនាំឱ្យដើរតាមទិសព្រួញជានិច្ច។ គួរបញ្ជាក់ដែរថា សម្រាប់តម្លៃចូលទស្សនាទីក្រុងក្រោមដីដែលមានអាយុកាលជាង ៣ ពាន់ឆ្នាំក្នុងប្រទេសទួរគីគឺ ១៣ អឺរ៉ូក្នុងម្នាក់ (ប្រមាណជាង ១៣ ដុល្លារអាមេរិក)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGGnSY0ySDt88xTtw63v2NgbkGMWPNbMRTH0gJMR5DyJ0Y72l_nHq48yn1yWgKY0TcdTNY1mwyWPBIT9HCDaAXaxMJb1lmsau9IiMBLMCr0o3Mn5unppd3tEQPlpOwzNzU64hRfqFPenMHjY8dfIELKPCH94RWD4J7_Xptspo9Dbp1jckJvA5DUUNoYHM/s5060/bwnhqg88gvo51.jpg