ស្ងាត់ៗ! ប្រទេសចិនបានដឹកជញ្ជូនឥដ្ឋទៅឋានព្រះច័ន្ទ ដើម្បីសាងសង់មូលដ្ឋានជាលើកដំបូង
ប្រទេសចិន៖ ថ្មីៗនេះយាន Thien Chau 8 ដែលផ្ទុកឥដ្ឋរាប់រយបានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាស Thien Cung ដើម្បីសាកល្បងសាងសង់មូលដ្ឋាននៅលើឋានព្រះច័ន្ទជាលើកដំបូង។
ពួកគេមិនត្រឹមសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ ឥឡូវនេះក៏បានអនុវត្តជាក់ស្តែងតែម្តង ដោយយកឥដ្ឋមានគុណភាពរាប់រយទៅកាន់ឋានព្រះច័ន្ទ ដើម្បីសាកល្បងសាងសង់មូលដ្ឋាននៅទីនេះ។

ឥដ្ឋនេះមានសមត្ថភាពទប់ទល់នឹងស្ថានភាពដ៏អាក្រក់នៅលើឋានព្រះច័ន្ទ រួមទាំងការប្រែប្រួលសីតុណ្ហភាពធំៗពី -១៩០ អង្សាសេទៅ ១៨០ អង្សាសេ ក៏ដូចជាទប់ទល់នឹងវិទ្យុសកម្មលោហធាតុដ៏ខ្លាំង និងមីក្រូម៉េតេអ័រធ្លាក់ កង្វះបរិយាកាសក្រាស់ដើម្បីការពារអាកាសយានិក។ សាស្ត្រាចារ្យ Zhou Cheng នៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និងសហការីរបស់លោក បាននិយាយថា យើងនឹងដំឡើងក្បឿងជាចម្បងនៅក្នុងលំហ បន្ទាប់មកយើងនឹងដាក់វានៅខាងក្រៅស្ថានីយអវកាស ហើយទុកវានៅទីនោះ ដោយឱ្យវាប្រឈមនឹងកត្តាបរិស្ថាន ដើម្បីមើលថាតើគុណភាពឥដ្ឋទៅជាយ៉ាងណា។.png)
គំរូឥដ្ឋត្រូវបានផលិតចេញពីគ្រឿងផ្សំដែលយកពីឋានព្រះច័ន្ទដូចជា basalt និង anorthosite ដែលវាគឺជាវត្ថុធាតុដើមមានច្រើននៅលើព្រះច័ន្ទ។ យោងតាមការសិក្សា ឥដ្ឋមានសមត្ថភាពផ្ទុកលើសពីមួយតោនក្នុងមួយសង់ទីម៉ែត្រការ៉េ ហើយលក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយនៃពួកវាគឺសមត្ថភាពក្នុងការភ្ជាប់របស់ពួកវាដោយមិនចាំបាច់មានសារធាតុស្អិត។ ដូច្នេះហើយ ពួកវាជួយពង្រឹងភាពជាប់ល្អនៃរចនាសម្ព័ន្ធ និងសម្រួលដល់ដំណើរការសាងសង់។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃមហិច្ឆិតារបស់ប្រទេសចិនក្នុងការកសាងស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) នៅឆ្នាំ ២០៣០។ នេះក៏ជាគម្រោងរួមគ្នាជាមួយប្រទេសរុស្ស៊ី និងមានការចូលរួមពីប្រទេសជាច្រើនទៀត រួមទាំងប្រទេសវេណេហ្ស៊ុយអេឡា ថៃ ប៉ាគីស្ថាន សេណេហ្គាល់ រួមជាមួយនឹងអង្គការបរទេសប្រហែល ៤០ ផងដែរ។ ប្រទេសចិនក៏មានគោលបំណងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ ២០៣០ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរុករកអវកាសរបស់ខ្លួន៕









.png)
.png)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-PxiWNytxVhf-UdAzNRlsvxyjwggXD8U-CJf0t_xtJKc0JU4Cw-Vk0KOjQidArnHB3g6mMb0bVSdXsZYLdLtoPHMuMLhrOnXz4HYqnVrHZP7JtcDc_UnWEkoNqEH07mwz5IqfO7UnQjyBP7G_S-VU_joC5gcjB8WsTP-WHZWpogxCOk4JuCloH0D4xjH/s1080/image_2024-11-19_10-23-18.png


.png)








.png)








.png)
.png)


.jpg)
.jpg)




.png)
.png)





