ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានបំបែកប្រវិត្តសាស្រ្តបើកទ្វារកម្ពុជាចូល TOP ក្នុងកម្មវិធី Miss Universe លើកដំបូងចាប់តាំងពីការប្រកួតក្នុងឆ្នាំ២០១៧មក។ ប្រាសាទ ដាវីន ប្រៀបដូចផ្កាយនាំសំណាងនាំឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិនិងឈ្នះទៅលើវគ្គផ្សេងៗទៀតជាទីគាប់ប្រសើរ។
កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា នៅប្រទេសម៉ិកស៊ិកត្រូវនឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ម៉ោងនៅកម្ពុជាបានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលលើកទី៧៣ហើយដោយបានទៅបវរកញ្ញា Victoria តំណាងប្រទេស ដាណឺម៉ាក ដែលជាអតីត TOP20 Miss Grand International 2022។
សម្រាប់ប្រទេសកម្ពុជាវិញដែលមានអ្នកតំណាងអ្នកនាង ប្រាសាទ ដាវីន បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលអាចជាប់ TOP30 ក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ២០២៤។ នេះជាលើកដំបូងហើយដែល Miss Universe Cambodia 2024 បានធ្វើឱ្យកម្ពុជាចូលTOPលើកដំបូងក្នុងវិស័យនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទ ដាវីន ជាស្រ្តីកម្ពុជាទី១ ដែលឈ្នះពានរង្វាន់ពិសេសពីកម្មវិធីនេះខណៈបេក្ខភាពចូលរួមប្រកួតមានទៅដល់ជាង១២០ ប្រទេស។
សម្រាប់កំណត់ត្រាអន្តរជាតិ ប្រាសាទ ដាវីន ជាស្ត្រីរៀបការ និងជាម្ដាយមកពីទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលជាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ ទទួលបានពានរង្វាន់ Gold Winner Voice for Change និងជាប់ Top 3 Fan Vote Category of the Fan Vote និងមួយទៀតគឺ Top 20 Best Make Up។
ជោគជ័យមួយនេះរបស់ ប្រាសាទ ដាវីន ពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ដ្បិតថា ប្រាសាទ ដាវីន មិនអាចបោះជំហានចូលទៅកាន់វគ្គTOP12 ប៉ុន្តែការចូលក្នុងវគ្គ TOP30 នឹងនាំឱ្យកម្ពុជាមានការទទួលស្គាល់ច្រើនជាងមុន និងវែកផ្លូវឱ្យបេក្ខភាពតំណាងប្រទេសកម្ពុជាក្រោយៗទៀតនឹងធ្វើឱ្យកម្ពុជាកាន់តែរីកមុខមាត់មួយកម្រិតទៀត៕