Home ព័ត៌មានអន្តរជាតិ ទីក្រុងញូវដែលីរបស់ឥណ្ឌាប្រឈមនឹងបរិយាកាសកខ្វ.ក់បំផុតលើពិភពលោក

ទីក្រុងញូវដែលីរបស់ឥណ្ឌាប្រឈមនឹងបរិយាកាសកខ្វ.ក់បំផុតលើពិភពលោក

69
0

ប្រទេសឥណ្ឌា ៖ ផ្សែងអ័ព្ទនៅពាសពេញបរិយាកាសក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា ពុំបានកើតឡើងដោយសារអាកាសធាតុត្រជាក់ទេ ប៉ុន្តែវាជាធូលីកខ្វ.ក់ដែលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ តាំងពីព្រឹកព្រលឹម ការធ្វើដំណើររបស់ពលរដ្ឋជួបការលំបាកមើលពុំឃើញផ្លូវដោយសារធូលីកខ្វ.ក់ ហើយសន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលបានវាស់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺស្មើនឹង៤៥៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTcCj8r5RRiIWZsL9pFfQISIplBQ-w-ftETbr41fL2ku_VTHDR0s9fSO9ala7bD09KN9sq4mC4jt7xtKthP8DaQHMHqScuVmDnk9N_mGzUla0mmxf8QLi0fYj65977UzrwqLNhUYJGbk7EyEt_OgVChETZ7GTxG1yXeJ_j9R1k9Ox1T2PjLGm8hST4uFCl/s2400/image_2024-11-18_13-21-40%20(2).png

សន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងញូវដែលី ស្ថិតក្នុងកម្រិតមានគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ ហើយរដ្ឋាភិបាលឥណ្ឌាស្នើឱ្យពលរដ្ឋផ្អាកហាត់ប្រាណក្នុងអំឡុងពេលនេះ ពីព្រោះអាចប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬមានជំងឺផ្លូវដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPAaxBAYSV9yi3tB1YlQfgAcj2RBaaHojc_HYbZXtNuOXm8DY7Dh0XnmYVpw8gMvoWUA7SelX2GmeTEV0c2AAubaD4I_g982q9K3MBt2pVbdjqXh5IEk7Axcl7_vtOJyGbLM2ilLpr8uqvEMTekxZ5DCRczF8My57R3weOa8fHMikefKVG1oLhKDVajKt7/s1200/image_2024-11-18_13-21-40.png

ទីក្រុងញូវដែលី និងតំបន់នៅជុំវិញបានប្រឈមនឹងអាកាសធាតុដ៏អាក្រក់ រហូតដល់ជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានមានបរិយាកាសកខ្វក់បំផុតលើពិភពលោក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងមក ។ មូលហេតុចម្បងធ្វើឱ្យនៅទីនេះប្រឈមនឹងបរិយាកាសកខ្វក់ និងធូលីពុល គឺបណ្តាលមកពីការដុតចំប៉ើងខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhELNDuy1eUOnb5_njKn_aH5tS8cKGf-AMMw2y24iGR7EYqYptu3H3P0SuBQFpArSXC0dthBLXurYNMttTzwiInxOrD11ZMLs8ZxYTDPzWXQJq68N4S89Z4-qc6TDewdjDz_gO-eex924mQRhp6CO5Q4xsrcSS1Of53Gu7PgGRJUpMabsHqgXyYZC3HStMO/s1920/image_2024-11-18_13-21-42.png

ក្រុមហ៊ុនឥណ្ឌា Airvoice លើកឡើងថា ការរៀបចំពិធីបុណ្យ Diwali សម្រាប់អ្នកគោរពសាសនាហិណ្ឌូ និងជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ឥណ្ឌា កាលពីថ្ងៃទី៣១ ខែតុលា កន្លងមក បានធ្វើឱ្យតំបន់មួយចំនួនមានបរិយាកាសកខ្វក់រហូតដល់៨៧៥% ។ ក្រៅពីនេះ ពលរដ្ឋឥណ្ឌាក៏បានប្រឈមនឹងទឹកខ្វក់ក្នុងទន្លេយ៉ាក់មុណា នៅទីក្រុងញូវដែលី ផងដែរ ។ បច្ចុប្បន្ន ទន្លេនេះគ្របដណ្តប់ទៅដោយពពុះ ពណ៌ស ដោយសារការបង្ហូរទឹកស្អុយចេញពីរោងចក្រឧស្សាហកម្ម ជាពិសេស រោងចក្រតម្បាញនៅរដ្ឋហារ៉ាយាណា និងរដ្ឋអុតតារៈប្រាថេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6BHGosUuElPNmxdfizyMHxnyKKwPF4IJfNltWMao7cw1r1nD-_0HdSrwILdg1LP2ff5YBcLX9chPRKp8DHSGtK20-jdgN28cB6wPFU5ESo9TBPHi1JeSNEqcNQXrsEUoBdfHf24gHDup0oTmNZYWq7Rh5J0bSp0EAtOVV0rZfLay-Zy7E3fa79zOJTNkd/s1200/image_2024-11-18_13-21-43%20(3).png

ភ្នាក់ងារគ្រប់គ្រងទឹកនៅឥណ្ឌាបញ្ជាក់ថា ទឹកស្អុយ និងពពុះក្នុងទន្លេយ៉ាក់មុណា មានប្រភពមកពីរដ្ឋនៅក្បែរ និងគ្មានប្រភពពីទីក្រុងញូវដែលីទេ ហើយពួកគេបានសំណូមពរឱ្យថ្នាក់ដឹកនាំរដ្ឋនីមួយៗមានវិធានការគ្រប់គ្រងការបង្ហូរទឹកស្អុយចូលទន្លេ ។ ពពុះពណ៌ស គ្របដណ្តប់ក្នុងទន្លេនេះ កើតឡើងស្របពេលអ្នកគោរពសាសនាហិណ្ឌូធ្វើពិធីសាសនាក្នុងទន្លេ ដូចជា ៖ ងូតទឹក និងត្រាំទឹក ដែលជាពិធីបុណ្យបូជាព្រះអាទិត្យ ដែលពួកគេពុំអាចចៀសវាង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVA3R5YeoevzzR4xcicpZB7qanCzpFBv-r67gfBrhPmIY-rIxXiJ82UZyC9LrtigzEhuIRBa5ItDEWx3RbBCUzip8BGJi0Kg-eT9YKD4CC1BceueNMpWP7HZAWyjYjShRS7bx4aSz-xSX2LzjAzVZECiWig0LY3DWaCFdmQLqG54R7gAX-xKZnzmADgthN/s1200/image_2024-11-18_13-21-43.png