ត្រីឆ្លាមហ្គ្រីនលែន ( Somniosus microcephalus ) គឺជាសត្វឆ្អឹងកងមួយដែលមានអាយុកាលប៉ាន់ស្មានប្រហែល ៤០០ ឆ្នាំ ត្រូវបានគេរកឃើញជាញឹកញាប់នៅតំបន់ទឹកជ្រៅនៃមហាសមុទ្រអាត្លង់ទិកខាងជើង និងអាកទិក។

ត្រីឆ្លាមហ្គ្រីនលែននីមួយៗគឺមានអាយុច្រើនណាស់ ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជាត្រីឆ្លាមមួយប្រភេទនេះមានអាយុវែងជាងគេ ខណៈត្រីឆ្លាមផ្សេងៗទៀតមានអាយុត្រឹមតែ ៧០ ទៅ ៨០ ឆ្នាំប៉ុណ្ណោះ។
យោងតាមគេហទំព័របរទេស IFL Science បានឱ្យដឹងថា មូលហេតុដែលត្រីឆ្លាមហ្គ្រីនលែនអាចរស់នៅបានរហូតដល់ ៤០០ ឆ្នាំ គឺដោយសារពួកវាមានហ្សែនច្រើនជាងគេរហូតដល់ ៨១ រួមបញ្ចូលគ្នាដែលហ្សែននេះមានតួនាទីក្នុងការជួសជុល DNA របស់ពួកវាជាហេតុធ្វើឱ្យពួកវាមានអាយុវែងជាងគេ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Leibniz និងវិទ្យាស្ថាន Fritz Lipmann រួមទាំងស្ថាប័នជាច្រើនផ្សេងទៀត បានឱ្យដឹងថា ពួកគេបានធ្វើការពិសោធន៍ទៅលើត្រីឆ្លាម Greenland ដោយរកឃើញថា ត្រីនេះមានហ្សែនរហូតដល់ ៨១ ដែលហ្សែនរបស់ពួកវាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹងអំពីយន្តការម៉ូលេគុលនៃភាពចាស់នៅក្នុងសត្វដែលមានអាយុវែងបំផុត។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនឹងត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅ ដើម្បីបញ្ជាក់អំពីមូលហេតុថា ហេតុអ្វីបានជាត្រីឆ្លាមហ្គ្រីនលែន មានហ្សែនច្រើនបែបនេះរហូតដល់ ៨១ បញ្ចូលគ្នា ក៏ដូចជាត្រូវសិក្សាស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូររបស់ហ្សែនពួកវានីមួយៗ ដែលរួមចំណែកដល់សមត្ថភាពរបស់ត្រីឆ្លាម Greenland ក្នុងការរស់នៅបានយូរ។ គួរបញ្ជាក់ដែរថា ត្រីឆ្លាម Greenland គឺជាសត្វដែលមានអាយុច្រើនជាងគេបំផុតក្នុងលោក ក្រៅពីត្រីមួយប្រភេទនេះចំណាត់ថ្នាក់ទីគឺបានទៅលើត្រី Koi ដែលមានអាយុ ២២០ ឆ្នាំ និងអណ្តើកសមុទ្រក្រហម (Red Sea Urchin) ជាមួយអាយុ ២០០ ឆ្នាំ៕










