Home ព័ត៌មានអន្តរជាតិ ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នារបស់ថៃនឹងចូលជាធរមាននៅដើមឆ្នាំ២០២៥

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នារបស់ថៃនឹងចូលជាធរមាននៅដើមឆ្នាំ២០២៥

33
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទ ដូចគ្នារបស់ប្រទេសថៃ នឹងចូលជាធរមានជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ (ឬរយៈពេល ១២០ថ្ងៃទៀត) ។ នេះបើយោងតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-9RrW43dCOyd1IR02_PrNQ1VWkIbP8TThK0njvskFl6emBXm8J5XShOueUvYSLIKHv1XCncT3Dc2ry2K-QKxZ3n-l-5rJ2oiEHN6XFIcod43Ov9yFS9VE8OvEZqx02PwTsq8pTQLi9xqY8YemaGRpvA0Ryj0CLAptPkGkhv6iKi_DvVXfrsbwgNtbGvK/s2000/image_2024-09-25_10-51-43.png

វាជាដំណឹងគួរឱ្យរីករាយមួយសម្រាប់ពលរដ្ឋថៃ ក្រោយពីព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រថៃបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា ឆ្នាំ២០២៤ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការ ក្នុងរយៈពេល ១២០ថ្ងៃទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdn5Hhp7UZakyCvZSdfzSHPLXO7S-LVoZ0UxS5DFufSBBxO4WicRfgtfXFHTk_5u6Uq4djb05yGY6Etxdelwh8sUW_AZFK4SCKM7wuBVsnkWPytuR5VLA1ESk-hHh4gr-_Akk42L3ZkzeJU8EmNFGHfXMLWnGCjBiXyWNkMjX4XT3f6VR0FkjiGa2bAeMb/s4095/image_2024-09-25_10-51-45.png

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា មានចំនួន ៦៩មាត្រា បញ្ជាក់ថា ពលរដ្ឋថៃដែលស្រឡាញ់ភេទដូចគ្នា នឹងអាចរស់នៅជាមួយគ្នាក្នុងឋានៈជាគូស្វាមី-ភរិយាស្របច្បាប់ និងពុំខុសគ្នាពីគូស្វាមី-ភរិយាជាបុរស និងស្ត្រីឡើយ ។ ក្រៅពីនេះ ពួកគេនឹងមានសិទ្ធិ, កាតព្វកិច្ច និងស្ថានភាពគ្រួសារដូចគ្នាជាមួយគូស្វាមី-ភរិយាទូទៅដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG3Xc1TAXV_zc2WTqFWMgLDXWGL7FjTxs2DowUZfL_wZLjfyCXG_lSc5vZDisFAqdIOjprmN-htAsQS06-j55hLjl494kAUrHLPzArZzLodf1gjulfHWxKnWHUWNEvyGssgovmhsuylF7UC7DeyM8wUymfOp-zsL02yH5svRNX1PCVCtvDxoy23G9jSvMA/s1200/image_2024-09-25_10-51-42.png

ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកនេះ ត្រូវតែចូលរួមវាយតម្លៃលើកត្តាផ្សេងៗតាមច្បាប់កំណត់ ដូចជា ៖ សិទ្ធិ, កាតព្វកិច្ច និងស្ថានភាពគ្រួសារ ដែលពាក់ព័ន្ធជាមួយគូស្វាមី-ភរិយាស្រឡាញ់ភេទដូចគ្នា ដើម្បីឱ្យពួកគេទទួលបានសិទ្ធិទាំងនេះដោយស្របច្បាប់ ។

បើបុគ្គលណាមានបំណងចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ថ្មី ពួកគេនឹងពុំអាចចុះសំបុត្រអាពាហ៍ពិពាហ៍បានភ្លាមៗទេ ក្នុងអំឡុងពេលច្បាប់ទើបតែប្រកាស ។ ដូច្នេះ ពួកគេត្រូវតែរង់ចាំឱ្យផុតរយៈពេល១២០ថ្ងៃសិន ឬអាចចុះសំបុត្រអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg48Mqbh1xeZmA9AqYDv7sHcxbRhPB3sn1-V2lozG7RoSMObXnyLyKfbPDwZjjGiQUqalEhgA5Vwamj8Mi5lj42j5VvTOPL8yqKGE5Arh8rMfYsE3nAGFFCDsNQk03yniePJKdK_9Rn0mckueIFdUUpoid4C0sebP5Yy5jc2xD3Gu9vbs9OeV90n6ficiaI/s1280/image_2024-09-25_10-51-52.png

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា គឺពលរដ្ឋថៃមានសិទ្ធិរៀបពាពាហ៍ពិពាហ៍ជាមួយភេទដូចគ្នាជាគូស្វាមី-ភរិយាស្របច្បាប់ ព្រមទាំងគ្មានលក្ខខណ្ឌកំណត់ថា ពលរដ្ឋថៃត្រូវតែរៀបអាពាហ៍ពិពាហ៍ជាមួយភេទផ្ទុយគ្នាទេ ។ ក្រៅពីនេះ អ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបចំពិធីភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយជនជាតិថៃអាចចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយជនបរទេស ដោយអនុវត្តតាមច្បាប់របស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2va75Kx9QCx-yfnULX6hMGHw7R0cGgvpcsphcX2sFP5FBmdaFCrsNMpKlBb4xfrBHkOdShEp0OrQNjKibmHlwq4wr6DwjfQmxl61sF3z9Z5EcZWlOtx1kAKGxAyykqd29lw3_eXnUVf8yePmytMsqg_GLh5DtuRaUoGPof2UQ-LOb__F1ni5kxEz2rfL9/s1401/image_2024-09-25_10-51-53%20(2).png
អតីតនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «វាជាការបោះជំហានដ៏សំខាន់របស់សង្គមថៃ ពីព្រោះច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេ.ទដូចគ្នា បានចូលជាធរមានហើយ ដើម្បីឱ្យពលរដ្ឋថៃមានសិទ្ធិស្មើភាព ហើយភាពចម្រុះផ្លូវភេទនឹងមានការទទួលស្គាល់យ៉ាងពេញលេញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTsaNpdWlOCLNiH1r3kjr1xT6QEYqV4cH-V8I7iFPc7R3n3kfX4gwmEP5Okvs80n5o9sUlJ5kXLqTr21qQcw8FW3Hdv1gp5m0jvrdXW4e6fbJSum1d3x1yUXdr6lr8fZHChvNwp_mzN_XAxJBc2q6gOAoIwGOoO_kyYScZzaZge65fkvvkBkYpDitw38ay/s1401/image_2024-09-25_10-51-53.png

រីឯលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានសរសេរក្នុងបណ្តាញសង្គម X ថា ៖ «ខ្ញុំសូមចូលរួមត្រេកអរចំពោះសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា ហើយក៏សូមអរគុណសម្រាប់ការជំរុញពីគ្រប់ផ្នែកផងដែរ ។ វាជាការតស៊ូរួមរបស់អ្នកគ្រប់គ្នា ដើម្បីឱ្យមានច្បាប់នេះនៅប្រទេសថៃ» ៕