មរ.ណភាពរបស់តារាសម្តែងថៃដ៏ល្បីឈ្មោះ Om Akkaphan បានធ្វើឱ្យទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកបង្ហាញការសោកស្តាយចំពោះតារាសម្តែងរូបនេះយ៉ាងខ្លាំង។ ក្នុងនោះពិធីការិនី ថន លក្ខិណា តារាស្រីប្រចាំប្រទេសកម្ពុជាដែលធ្លាប់បានសម្តែងជាមួយតារាប្រុសរូបនេះកាលពី១០ឆ្នាំមុនបានបង្ហោះសារចូលរួមរំលែកទុក្ខ និងបានបង្ហាញថាតួឯកប្រុសប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧រូបនេះជាមនុស្សល្អ ពូកែ រួសរាយរាក់ទាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixlXgeKhISloM7FtT40Tt9W6_va3sNUDReXTKh6xrBh8HpAsAZlzG0c5xc1RwjFQAKFp6mhehzBcrVvUNPcGFT7pbrxg71yGrfQ1-Xrb4BnR-rByFbgp8Flno4TV3S4j8nYHbe0y9qVF20domUFUITR9NRuUgujhhoPGPhijOf4o743RqnxcVI4wcz4iyp/s2048/image_2024-09-25_09-16-03.png

នៅយប់ថ្ងៃទី២៤ ខែកញ្ញា កញ្ញា ថន លក្ខិណា បានបង្ហោះរូបភាព៣សន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនជាមួយតារាប្រុស Om Akkaphan ដោយបានដាក់ខ្លឹមសារថា « ពិតជាសោកស្តាយចំពោះការបាត់បង់គាត់…ធ្លាប់ថតរឿងជាមួយគាត់កាលឆ្នាំ ២០១៤ គិតមកដល់ពេលនេះមានរយៈពេល ១០ ឆ្នាំហើយ គាត់ជាមនុស្សល្អ រួសរាយ រាក់ទាក់ និង ពូកែ សូមដួងវិញ្ញាណក្ខន្ធបងប្រុសទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។ អ្នកទាំងពីរធ្លាប់សម្តែងនៅខ្សែភាពយន្ត «The Return » ដែលបានចាក់បញ្ចាំងក្នុងរោងកុនក្នុងឆ្នាំ២០១៥ មានចំណងជើងជាភាសាខ្មែរថា «គំនុំខ្មោចសងសឹក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcD4RWERYtjdDrvYBAspUjOYAC1qCWNCZl2E8KenBZrhnSkuZKSxj_KmPbLqoCdmTiJHLZHnLeL5GREaRBkdJYR9W1dO-3h0o9SXpcriUUzcLTKQm2DgY0DgDjcEer1KbfLDdZN-Ypvqu7o5WDGsxxASWQvF7NYRoBzmq4nlqC4A6FCA2evmtqCpGM3Oe0/s827/image_2024-09-25_09-16-08.png

លោក Om Akkaphan បានលាចាកលោកកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវ័យ៣៩ឆ្នាំបន្ទាប់ពីតស៊ូជាមួយនឹងជំងឺមហារីកជិត២ឆ្នាំ។ លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់បេះដូងក្នុងខែតុលា ឆ្នាំ២០២២ ឆ្លងកាត់ការព្យាបាលដោយគីមីចំនួន ៥ ដង និងការវះកាត់ធំនៅដើមឆ្នាំ២០២៣ ។ បន្ទាប់មកគ្រូពេទ្យបានរកឃើញដុំសាច់តូចៗចំនួន ២ បន្ថែមទៀតនៅក្នុងសួតរបស់តារាសម្តែង។ ការព្យាយាលជំងឺមហារីកនៅបរិវេណសាច់ដុំបេះដូង និងរាលដាលដល់សួតរបស់តារាសម្តែង Om Akkaphan មានពេលមួយដែលជំងឺរបស់លោកធូរស្បើយ ហើយលោកថែមទាំងមានបំណងចង់ចូលប្រឡូកសិល្បៈជួបអ្នកគាំទ្រវិញប៉ុន្តែការតស៊ូរបស់លោកមច្ចុរាជនៅតែផ្តាច់ជីវិតលោក។ ពិធីបុណ្យសពរបស់តារាសម្ដែងរូបនេះរៀបចំនៅវត្តថាថុង ក្រុងបាងកក។ ពិធីស្រោចទឹក និងសូត្រមន្ត មានរយៈពេលជិតមួយសប្តាហ៍។ ពិធីបូជាសពនឹងធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSdg7QQzzR7HRgdjDG9BI1UDX1f_0gVUREL9ZsGgB5EdtR8lj1ASzJ2q2kBIo6TzYHVrISiqtM40ACLZK8drd2XLHLIheySAfhV5FVQaDuMRNM3frwiHMVQcHCQo513N8NboDu_7XruWbmrjId7yHoQpgpD9VFc8wbpHqyUbuo3jhiE76nAw0rhyaxh63r/s2048/image_2024-09-25_09-15-59%20(3).png

គួរឱ្យដឹងថា ក្នុងអាជីពសិល្បៈ១៦ឆ្នាំ Om Akkaphan ឈានជើងចូលក្នុងវិស័យសិល្បៈដំបូងតាមរយៈការថត Music Video ។ បន្ទាប់មក លោកបានសម្តែងជាតួរងក្នុងរឿងដំបូងឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងសម្តែងឱ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដោយក្រសោបតំណែងជាតួឯកជាច្រើនរឿងជាមួយតារាស្រីជួរមុខជាច្រើនរូប។ ក្រៅពីអាជីពសិល្បៈរូបលោកជាអ្នកមុជទឹកអាជីពដោយតែងតែចូលរួមសកម្មភាពនៅសមុទ្រ៕