Home Blog Page 844

វិធីសាស្ត្រក្នុងការបំបាត់ភាពតានតឹង ភាពមួម៉ៅ ស្ត្រេស

0

ស្តេ្រសគិតអីមិនចេញ តានតឹងក្នុងចិត្ត អាចសាកល្បងវិធីទាំងនេះបាន ធានាថាអ្នកនឹងសប្បាយចិត្តឡើងវិញ លែងស្មុគស្មាញដូចមុនទៀតហើយ។ ប៉ុន្តែមុននឹងយើងទៅរកវិធីសាស្ត្រ យើងត្រូវដឹងពីសញ្ញាដែលបង្ហាញថា អ្នកជាមនុស្សមានអារម្មណ៍មិនល្អឬមានភាពតានតឹង«Stress»ក្នុងចិត្តជាមុនសិន ដែលសញ្ញាទាំងនោះបង្ហាញតាមរយៈការប្រើពាក្យសម្តីខ្លាំងៗ ឬមិនចង់និយាយជាមួយនរណាម្នាក់ ហើយតែងតែស្តីបន្ទោសខ្លួនឯង និងគិតពីរឿងនេះ រឿងនោះឥតឈប់ឈរ ឬក៏បង្ហាញទឹកមុខស្រងូតស្រងាត់ជាដើម។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីកាត់បន្ថយភាពតានតឹង និងភាពមួម៉ៅក្តៅក្រហាយយ៉ាងមានប្រសិទ្ធភាព៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGZsN2cXdK1z7VLqac5lkHRDDQ8G4D2fWduSmDgM4Zoq92WOWWG8ejQcxtypEFHyFdirOajcqE-VPLfUBb3B4ODIqTV_u6qcgMO0z0BulhIR6aCWD15xPQsd8yK2yDGSf0L499DsPRiZmv9jlmMyaOk8bFVa61qG8iD1kS-bH9kFwn6hFJ7WXS-SrB9Nb/s1200/image_2024-09-25_10-19-27%20(2).png

១.ងូតទឹកក្តៅឧណ្ឌៗ៖ កំដៅជួយបន្ធូរសាច់ដុំ ក៏ដូចជាជួយកាត់បន្ថយភាពតានតឹងដែលជួបប្រទះពេញមួយថ្ងៃ វាក៏ជួយឱ្យអារម្មណ៍ស្រស់ថ្លា គិតអ្វីៗដែលវិជ្ជមាន និងធ្វើឱ្យខួរក្បាលរបស់យើងដំណើរការបានល្អជាងមុន។

២.ការសម្រាក ឬគេង៖ ការគេងប្រៀបដូចជាការឱ្យខួរក្បាលអ្នកសម្រាក អាចជួយបន្ធូរភាពតានតឹងយ៉ាងមានប្រសិទ្ធភាពបំផុត ធ្វើឱ្យខួរក្បាលស្រឡះ គិតអ្វីមួយឆាប់ចេញ ហេតុនេះចូរអ្នកព្យាយាមរកពេលសម្រាកឱ្យបានគ្រប់គ្រាន់ ឬគេងក្នុងពេលថ្ងៃរយៈពេល ២០ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmbgaWplvvsf7OhDaCcN0j_ePZppZOv5Lgfs_e0F56lMu9N4SFvN6SuqOF5rsx4ZzXU4zVBJyHPlO-fwaJmFbO1o3wPbRGSYj3AB6PH6VNB-ngf0g_5NC6jSiDVDzo0ZZeEHbzr4EsBvQVapc5JU1AMKvnkqftCIAkvcU-_EBRd2iVcFm9QFwcBC7cq84X/s1500/image_2024-09-25_10-19-27.png

៣.រក្សាផ្ទះ ឬតុធ្វើការឱ្យមានសណ្តាប់ធ្នាប់ល្អជានិច្ច៖ ការស្រាវជ្រាវបង្ហាញថា មនុស្សដែលចូលចិត្តរៀបចំផ្ទះនិងតុឱ្យមានរបៀបរៀបរយ ច្រើនតែជាមនុស្សចិត្តធ្ងន់ មិនឆាប់ខឹងផ្តេសផ្តាស់ និងមិនងាយមានភាពច្របូកច្របល់ឡើយ។ ជាការពិតណាស់ កាលណាដែលយើងឃើញរបស់របរជុំវិញខ្លួនយើងមានសណ្តាប់ធ្នាប់ល្អ អារម្មណ៍របស់យើងក៏សប្បាយរីករាយ និងស្រស់ស្រាយផងដែរ ហេតុនេះអ្នកគួរមានទម្លាប់បែបនេះជាប្រចាំ ដើម្បីការពារជំងឺថប់បារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWGeexeLQxvMsY1Ee5TehHlEOzIAx-o7DWEFRHz3oWFD_H1BoJ_v1b_7ULy7g6c778f9iYKFtiyF24vdSe_ykRp5n6uSmWIwnpnf5Bg4LHMe4fbEaZROUSSp3PkPiOyPoi6YOCjhUw7QzYCSrLgHhg4ZZqoqGP7xwkIYr2bww4fn8fx2ZdDqjRvfeOWawg/s1100/image_2024-09-25_10-19-28.png

៤.ផឹកតែបៃតង៖ តែបៃតងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ដោយសារវាមានផ្ទុកអាស៊ីតអាមីណូ Theanine ដែលត្រូវបានគេរាយការណ៍ថាធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយភាពតានតឹងយ៉ាងឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH6Pco7pvPwwzgxrfWVZDHomMeHfKxl4-zLAn4n8g8ZzPTIyEyEK7ogyjEsPWrKZrl7ous4zNsD74MhDjAMZA6C80NlgAxCIl3qWyWnv7_S4E6pmNbicOOu8ien9Z9lpCk5lQNrTKE7y38EzDieelYMasXvgmx1QrkCJbG8cRXsW9u4D9ONxjgrcMZaHpf/s1200/image_2024-09-25_10-19-29.png

៥.ដើរលេង ឬរត់ហាត់ប្រាណ៖ ការចេញទៅដើរលេង ឬរត់ វាជាសកម្មភាពធ្វើលំហាត់ប្រាណដ៏សាមញ្ញមួយ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយឡើងវិញ ក៏ដូចជាលែងស្មុគស្មាញដូចមុនទៀតហើយ៕

កុំភ្លេចតាមដានសុខភាពខ្លួនឯងផង!​ បើមានអាការៈទាំងនេះអាចមានបញ្ហាខ្សោយតម្រងនោម

0

ធ្លាប់សង្កេតមើលខ្លួនឯងអត់ ប្រសិនបើលោកអ្នកមានទម្លាប់បែបនេះជារៀងរាល់ថ្ងៃ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានជំងឺខ្សោយតម្រងនោមហើយ ដូច្នេះត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់បើទុកយូរអាចនឹងធ្ងន់ធ្ងរឡើងៗ។ ជំងឺខ្សោយតម្រងនោមដំណាក់កាលដំបូងគឺមិនមានរោគសញ្ញាច្រើននោះទេ ទោះជាយ៉ាងណាបើយោងតាមលោកវេជ្ជបណ្ឌិត Zhuang Zhen (ប្រធាននាយកដ្ឋានជំងឺប្រមាត់ និងប្រព័ន្ធទឹកនោម នៅមន្ទីរពេទ្យ Chang Gung ក្នុងទីក្រុងប៉េកាំង ប្រទេសចិន) បាននិយាយថា លោកតែងតែជួបអ្នកជំងឺវ័យក្មេងដែលមានជំងឺខ្សោយតម្រងនោមមុនពេលមកពិនិត្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3MbYWLTL8mh8AOMJh0P6YoonlGxSDbVLQ_Ho_f9qaqGzlBFPdbakXJ2RX4ae8s8YMepLbnyVlyvVY9yhNl0iyRaw6EjEoylXGmGwc33R4DOsBxsESVBPGJ2DE3ATpETszxsVFKJJg8QnPEB9vqOmqiIPJGhqI0AalTYgLS01P3JCVB8LhOVZdfuhMeaRv/s2000/image_2024-09-25_10-14-27.png

ជាអកុសល ពួកគេទាំងអស់គ្នានៅក្មេង ប៉ុន្តែមិនបានដឹងពីភាពធ្ងន់ធ្ងរនៃជំងឺតម្រងនោមនោះទេ។ ការត្រួតពិនិត្យសុខភាពជាទៀងទាត់អាចជួយរកឃើញជំងឺតម្រងនោមជាទូទៅនៅដំណាក់កាលដំបូង។ ដូច្នេះរោគសញ្ញារបស់វារួមមាន៖ ឈឺខ្នងផ្នែកខាងក្រោម, ផ្លាស់ប្តូរពណ៌ទឹកនោម, ហើមពោះ, ឈឺចង្កេះ និងជង្គង់ វិលមុខ អស់កម្លាំង, រួមទាំងមានអារម្មណ៍ក្អួតចង្អោរជាដើម។ ហេតុនេះដើម្បីឱ្យអ្នកដឹងកាន់តែច្បាស់អំពីជំងឺខ្សោយតម្រងនោមនោះ គឺទម្លាប់ប្រចាំថ្ងៃរបស់អ្នក តើអ្នកមានទម្លាប់បែបនេះទេ ប្រសិនបើមានច្បាស់ណាស់គឺអាចមានជំងឺខ្សោយតម្រងនោម ព្រោះមនុស្សខ្សោយតម្រងនោមភាគច្រើនតែងតែមានទម្លាប់ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi02XIIzP2rVFBgdYi5NvwN-GniaqwPfKanfHpRzNrnYyezdrcdEpgc4jmuulk75GdcNzkNGU0CVFaieKaiUlgFD77f0NnrukZeoEzQoOoTaYFHq34UsIO-3DEuL6GVa1JYiwZmfVm1ycNQB8f4WwCLb4_rW7cGV3LfEIGlAIavkj40sK3AlMnU90ds4Rl-/s1200/image_2024-09-25_10-14-28%20(2).png
១.ចូលចិត្តញ៉ាំអាហារដែលមានជាតិប្រៃច្រើន
២.ចូលចិត្តញ៉ាំអាហារសមុទ្រ និងផឹកស្រាបៀរ
៣.ចូលចិត្តអង្គុយនៅកន្លែងមួយក្នុងរយៈពេលយូរ និងមិនចូលចិត្តដើរច្រើន
៤.មនុស្សដែលខ្ជិលផឹកទឹក ឬមិនចូលចិត្តទឹក
៥.មនុស្សដែលនោមច្រើនដង ឬនោមញឹកញាប់
៦.មនុស្សដែលតែងតែចូលគេងយឺត និងក្រោកពីគេងយូរ
៧.អ្នកដែលទទួលទានថ្នាំមួយចំនួនជាប្រចាំ ដូច្នេះប្រសិនបើលោកអ្នកមានគ្រប់ ៧ ចំណុចនេះគួរតែទៅព្យាបាលជំងឺខ្សោយតម្រងនោមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNi0AhSIhF40Ta8f9DBdIEE4S1qQv3ktC8Mg_yo5d3ol0VkuxrK9uHFJnTdoBx3_DTZuDxdTuMwN7TDmqNJYc6mG93gPS72SIDMbIa-srHjgDf3LQaGI9xzg_jxpE_BZ33Nnp4csFiF5JRoaMEPjXLdCYb7mxkKsW7h6EMHJskKGJ_C2GKibwMI1PSbro-/s865/image_2024-09-25_10-14-28.png

មកស្គាល់សណ្ឋាគារល្អបំផុតទាំង ៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤

0

សណ្ឋាគារប្រណីតៗលំដាប់ផ្កាយគឺមានច្រើនណាស់នៅលើពិភពលោកយើងនេះ ទោះជាយ៉ាងណាយោងតាមអ្នកជំនាញមកពី The World’s 50best បានប្រកាសកាលពីថ្ងៃទី ១៧ ខែកញ្ញានៅក្នុងពិធីប្រគល់ពានរង្វាន់ផ្ទាល់នៅទីក្រុងឡុងដ៍ថា ពួកគេបានរកឃើញនិងចាត់ចំណាត់ថ្នាក់សណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោកប្រចាំឆ្នាំ ២០២៤ ហើយ ដែលសណ្ឋាគារទាំងនោះមានគ្រប់លក្ខណៈដែលក្រុមហ៊ុនចង់បាន រួមទាំងមានសេវាកម្មល្អ រហ័សរហួន ស្តង់ដារអនាម័យខ្ពស់ ម្ហូបអាហារឆ្ងាញ់ និងជាច្រើនទៀត។ ទោះជាយ៉ាងណាថ្ងៃនេះយើងសុំលើកយកសណ្ឋាគារចំនួន ៥ ប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមសណ្ឋាគារ ៥០ នៅលើពិភពលោក។

១.Capella Bangkok៖ សណ្ឋាគារលំដាប់លេខមួយរបស់ពិភពលោកក្នុងឆ្នាំ ២០២៤ នេះគឺបានទៅលើ Capella Bangkok របស់ប្រទេសថៃ។ សណ្ឋាគារនេះមានទីតាំងល្អនៅមាត់ទន្លេចៅប្រាយ៉ា ដែលនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ និងបទពិសោធន៍ដ៏សម្បូរបែប។ សម្រាប់តម្លៃបន្ទប់ចាប់ផ្តើមពី ១,០០០$ ក្នុងមួយយប់ ហើយ Capella Bangkok ក៏ផ្តល់ជម្រើសកន្លែងស្នាក់នៅបែបវីឡាសម្រាប់អ្នកធ្វើដំណើរដែលចង់រីករាយជាមួយបទពិសោធន៍ដ៏ប្រណីតៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hwmFkeTg8AiPSpaNtBHUlf_TgV1jF4msjeubujVZE4m6owyihF75WYGg8M5zmFmGPPymFLOZu22Foi9BvUltH4-5-qFhgVr49x07CfIbZOmqTE6KaFKf1u-CJ0kLA-47wZ7CTOQGdruWX3cmYRcGdU1x2Kwkwg7u4xWwFEor1nI2dyu1EqLwc-dxF9Nh/s1024/image_2024-09-25_10-04-45.png

២. Passalacqua៖ រីឯចំណាត់ថ្នាក់លេខ ២ វិញគឺបានទៅលើសណ្ឋាគារ Passalacqua ប្រទេសអ៊ីតាលី ដែលមាន ២៤ បន្ទប់ ជាមួយនឹងរចនាបថបែប boutique ដែលបង្ហាញពីសិល្បៈហត្ថកម្មដ៏អស្ចារ្យរបស់អ៊ីតាលី។ សណ្ឋាគារនេះធ្លាប់ជាវីឡាសតវត្សទី ១៨ របស់ក្រុមអភិជនជាច្រើន ហើយសម្រាប់តម្លៃចាប់ផ្តើមពី ១,៣០០ ដុល្លារក្នុងមួយយប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1ax3BWdFwoPMxHIWisRsp2l_sz4N_Jm1k1nmFccJnj-IDtPNzG4SAaMHV-HkKFfaJDn8rOajuHXr0x0hRJQrQ1R1WkCfwBcH61O3M5_1Oy9YWVPFFj0eekZ69ZlEpmyuBDI6EPEWQvrfHtt4E5oNnbPt1cRd5y9o6Kdd-jEdnC1ZFdoiWHVxSTlURyAD/s2560/image_2024-09-25_10-04-45%20(2).png

៣.Rosewood Hong Kong៖ គឺជាសណ្ឋាគារដែលជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីសណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោក ដោយផ្តល់នូវទិដ្ឋភាពនៃ Victoria Harbor ដ៏ល្បីល្បាញ។ នៅក្នុងសណ្ឋាគារនេះបន្ទប់ទឹកគឺជាចំណុចដ៏លេចធ្លោបំផុត ដែលបង្ហាញពីភាពអស្ចារ្យថ្មម៉ាប និងកញ្ចក់ ផ្តល់ឱ្យវានូវអារម្មណ៍ដូចព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះបន្ទប់គេងក៏ប្រើគ្រឿងសង្ហារឹមឈើប្រណីតៗបង្កើតការសំរាកលំហែយ៉ាងល្អបំផុត ហើយសម្រាប់តម្លៃចាប់ផ្តើមពី ៦៥០ ដុល្លារក្នុងមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-g7ry-NnS30El9OEd3lOpbhUyoyIBy0fUAsgCbqeGtVF-3J6tFmrzY7yG2qmynhyphenhyphenaDOmzP-Z87ADaTQnGUKgPzCcIfDasi_HY-0RXXfh5XqwtagfwZhNm5TgSmrS44FcQ2Qt7mQciB_YRpWM44i-EsViEAgxpF1wTcXKR_ZwAea01ljlRs2Kh3nhwtuHi/s1024/image_2024-09-25_10-04-48.png

៤. Cheval Blanc៖ ចំណាត់ថ្នាក់ទីបួនគឺជាសណ្ឋាគារដែលមានទីតាំងនៅទីក្រុងប៉ារីសជាប់នឹងស្ពាន Pont Neuf ដ៏ល្បីល្បាញរបស់ទីក្រុង។ សណ្ឋាគារ Cheval Blanc មានបន្ទប់ចំនួន ៧២ ពោរពេញដោយពន្លឺភ្លឺចែងចាំង ដោយនៅខាងក្រៅយើងអាចឃើញទិដ្ឋភាពនៃទន្លេ Seine ដ៏ស្រស់ស្អាត ក៏ដូចជាមានបន្ទប់ទឹកថ្មម៉ាប បន្ទប់ស្លៀកពាក់ឯកជន និងត្រូវបានផ្គត់ផ្គង់ដោយទឹកអប់ពី Maison Dior ទៀតផង។ ដូច្នេះសម្រាប់តម្លៃគឺចាប់ពី ៣,០០០ ដុល្លារក្នុងមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAXCueDmb1KE-qZgnNaFIhQIdR5xRk8KzNZsvDAu6K0H2SPmoaxPh-JwqF1N_2ALv6VrHIkXTyuYJWFiAiDHJpXDEE4WwSlCJx1QiE39RhBjNJBqGMUMSmeJiu5p5yeWTiBgIu0udP35iAnE_H2s81nu9m7Ym_bMgqliwep_gyID_faKDkkC1Ci1fkB0VQ/s1280/image_2024-09-25_10-04-48%20(2).png

៥.The Upper House៖ សណ្ឋាគារក្នុងទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់ទី ៥ ដែលបង្ហាញពីស្នាដៃសិល្បៈជាង ៤០០ ដែលរៀបចំនៅគ្រប់ទីកន្លែង ធ្វើឱ្យភ្ញៀវមានអារម្មណ៍សន្តិភាពនៅគ្រប់ជ្រុងទាំងអស់។ ស្នាដៃនេះត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ ចាប់ពីសេរ៉ាមិច រហូតដល់ចម្លាក់ថ្មម៉ាប ថ្មភក់ និងសំរិទ្ធ ហេតុនេះសម្រាប់តម្លៃចាប់ផ្តើមពី ៦៥០ ដុល្លារក្នុងមួយយប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPF3Lsh6J9EGIaOQBMnt3492YReAeFj-rxecBQhBGsx9SpW8hqQObbGzP2iQIHxpIo9WAQHW7nWb-Ji1V4C1rKMR7QzEtQeGaBDZxwQ32lnk0pDOGAwvpfb4jvw2JlXnFqnELyMbDWF8LyVeOQaYqj_uWLe1UIaEypDwMjmaZWxtP4RfJwHUgdmrH2r_Eb/s1024/image_2024-09-25_10-04-49.png

តោះមកស្គាល់រមណីដ្ឋានទេសចរណ៍ល្បីៗក្នុងខេត្តត្បូងឃ្មុំដែលអ្នកមិនគួររំលងនៅរដូវភ្ជុំបិណ្ឌ

0

ត្បូងឃ្មុំគឺជាខេត្តដែលមានរមណីដ្ឋានទេសចរណ៍ល្បីៗជាច្រើនកន្លែង ជាពិសេសក៏មានបន្សល់ទុកតំបន់ប្រវត្តិសាស្ត្រជំនាន់ហ្លួងព្រះស្តេចកននាសតវត្សទី ១៦ ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ខេត្តនេះមានចម្ងាយ ២០៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយនៅថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនោះទេ ប៉ុន្តែនៅរដូវបុណ្យទានមិនថាជារដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌឡើយ នៅទីនេះគឺមានភ្ញៀវមកទស្សនាច្រើន ហើយតំបន់ដែលពេញនិយមបំផុតរួមមាន៖

១.ហ្លួងព្រះស្តេចកន៖ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ តំបន់នេះគឺជាអតីតរាជធានី នៃអំឡុងពេលមុនអង្គរ ដែលបច្ចុប្បន្ននេះត្រូវបានរៀបចំឡើងវិញឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត សម្រាប់បម្រើដល់វិស័យទេសចរណ៍។ រមណីយដ្ឋានហ្លួងព្រះស្តេចកនមានទីតាំងកសិ្សណទឹក ដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ យ៉ាងស្រស់បំព្រងមិនចាញ់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅតាមខេត្តផ្សេងៗរបស់កម្ពុជានោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIvUWg6pldKL8nRdiV7aWwxbn_Rki1AakUlGgphEw9sfF54r4MQtECwvncoF8LS3PjW8mDuTWW9uXdsHrCzqLeSrRRtIBoT6ypXiO3d11D-Pxrps-tWo6PeMYmoB2-U5HBgbfRbQdsvv5pvUElh4huwb1BVrqepNqiQJ6qOi_tbq30VpDtPK52im2fbhW/s1536/image_2024-09-25_09-53-41.png

២.ទឹកធ្លាក់ហោង៖ ជារមណីយដ្ឋានធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ទឹកធ្លាក់ហោងគឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រការ៉េ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ គឺមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសល្អបរិសុទ្ធខ្លាំងណាស់។ ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិត‌ៗ និងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ ក្រៅពីនេះភ្ញៀវជាញឹកញាប់ក៏បានមកទីនោះ ដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមា និងដើម្បីស្វែងរកពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgXWriYIcMlR348mZEYar7jTuypos4tYQMc1Q-WlDDney3fmhzqqZEH01J-ggPzO6xqzH1U3KhoXm02I_zVLEP0nqBzW06OpYWMyT-7W7EotnXDza50FelgAxp2E9HnehwJNdd6UEakYAv8KaCzhc6P9WtQOKCA4W5NktVDjGsxiKturBwzJVxEGspPal0/s1024/image_2024-09-25_09-55-24.png

៣.ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ៖ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅទីនេះមិនត្រឹមតែមានទំនប់ទឹកធំមួយសម្រាប់ហែលលេងប៉ុណ្ណោះទេ ថែមទាំងមានខ្ជុះសម្រាប់អង្គុយលេងរាប់សិប ព្រមទាំងមានពោងជួលសម្រាប់លេងទឹកផងដែរ និងមានលក់គ្រឿងក្លែមច្រើនមុខដូចជា ងៀតគោថ្មីៗ សាច់គោអាំង ពោះគោអាំង កង្កែបបោក និងចំណីចំណុកឆ្ងាញ់ជាច្រើនប្រភេទទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDZCK75BG6OegkiFl0GIlWcq8bEP4GZxVYSXggrjFh5Az4001vSnlVFs9JgM85GT10K33zA2061uPzmq3RuLVcMUdxt5w1WiW23e388Gd3-hPkRGorCb9moCooDsOj-nmQUDb7oLxTEONwN6DGUJ5oLMeAewMKgK3t1dtUpOPUAkCENHV9erMRdFEijozA/s880/image_2024-09-25_09-53-42.png

៤.ប្រាសាទព្រះធាតុបាស្រី៖ ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅពេលទៅដល់លោកអ្នកនឹងបានឃើញ ផ្លូវចូលវត្តមានគ្រឹះបា្រសាទបុរាណចំនួន២ ដែលសាងសង់អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ដ។ ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ សង់រាងជាការ៉េដែលមានទំហំ ១៥មx១៥ម ជាមួយកម្ពស់ ៣៣ ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJvHU10eCFyzo43GZ2Wq923S3WWgndVRkfDzjrOWAh4Fnf-Qk36aKk6VAe9rhPpvjJ05bxL0kv7GeSGK179eMobVkGMbDekyKRp8hDO4hvyL5VIr1W8Kl98ms7YW2PeP_64X8nWkY1A7WGvVIEdedRYKgYCKCLhyskMg4s6lNoH5im5l5Q6Bt8hM0TFvpQ/s1054/image_2024-09-25_09-53-42%20(2).png

៥.សួនបឹងក្រចាប់៖ គឺជារមណីយដ្ឋានកែច្នៃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងត្រស់ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សួនកម្សាន្តដ៏តូចច្រឡឹងនេះពិតជាមានលក្ខណៈអំណោយផលល្អពីធម្មជាតិសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក ពីព្រោះវាមានទីតាំងស្ថិតនៅបង្កើយជាប់មាត់បឹងធម្មជាតិដ៏ធំល្វឹងល្វើយ និងមានបរិយាកាសស្ងប់ស្ងាត់បែបជនបទសុទ្ធសាធ។ សួននេះមានទំហំផ្ទៃដីមិនសូវធំប៉ុន្មានទេ តែមានការរៀបចំតុបតែងជាសួនផ្កាស្រស់ស្អាតផ្សារភ្ជាប់នឹងបរិយាកាសធម្មជាតិជុំវិញស័ក្តិសមសម្រាប់អ្នកទេសចរមកពីទីក្រុងដែលចង់ស្វែងរកកន្លែងស្ងប់ស្ងាត់ទទួលទានអាហារជួបជុំក្រុមគ្រួសារឱ្យស្រស់ស្រាយស្រឡះមុខស្រឡះមាត់តែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiB-Sfxwnc-9qTffFaR3nKzuaqejZOfEwph0eqNxGNEFsLP3qt7b4A10Ni-ibIAZn6QAZcAQ7uReMHr13zdR4tIExEFYbEV_-sBKFEs4tt_a_sKTWU5t3CxTZVOFCdZDJvKmc8Krq1bOGQu1oxqeNqMRn3muHWYSVdEeNql8Km9Jrd7oSvKZjnh-cJBAU6/s1280/photo_2024-09-25_09-45-36.jpg

មោទនភាពជាតិខ្មែរ! ព្រះនាងតូចនរោត្តមជេនណា តែងនាំយកវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិធំៗ

0

ថ្មីៗនេះ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូចនរោត្តមជេនណា ដែលបាននាំយកសម្បត្តិវប្បធម៌ខ្មែរទៅកាន់ឆាកអន្តជាតិ ពិតជាបានធ្វើឲ្យប្រជាជនខ្មែរក៏ដូចជាជនបរទេសជុំវិញពិភពលោក កោតស្ញប់ស្ញែងនិងមានមោទនភាពជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlYyIoyUPV6w8vjPxLjyZcOMVE8bRedjx7dYvheyhjUj2adS4wtJabU3ZCR0uYZ4ZxlfETVzE2tFnTMSL9hO8Hky-x3HtB3UalejeP-t1_1tPFokU4SdTWxIQCNyMVn5PNtu3JjbY4jJniov2cLmiBhJbi8ot-6fWYIy0aBI4M543J_0mW65uvVRhrUIgV/s2048/IMG_5510.JPG

កម្មវិធី Beijing Culture Forum របស់ស្ថានីយទូរទស្សន៍ BRTV ដ៏ល្បីរបស់ប្រទេសចិន ដែលបានរៀបចំឡើងយ៉ាងមហាឡារិករយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញាកន្លងទៅថ្មីៗនេះ ក៏ដូចជាមានការញ្ជើញចូលរួមពីសំណាក់សិល្បៈករ សិល្បៈការនី មន្រ្តីជាន់ខ្ពស់ និងបុគ្គលសំខាន់ៗ មកពីជាង ៧០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1HGng2-__4KbWrGAqgH03mdKpumLfMpY5DvPjby2tsS2eOwMm0wbra0LXdjIKkY76_hyK1uozmLacoq9q5Y-2pZgLVGyowrXR-nY_rESXyqEw7Bnc1qcKnf3jcLv013wzids04cFWL1ktnvhfwfbCk9QTDdCDn1PxBW5sEKuqY9tK9oDi6Ztc9fr1Mdvg/s2048/IMG_5513.JPG

អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង នៅក្នុងកម្មវិធីដ៏ធំសម្បើមលើកនេះក៏រួមមានព្រះរាជវត្តមានរបស់ព្រះនាងតូចនរោត្តម ជេនណាផងដែរ។ នៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត អមដោយសំឡេងហ៊ោរកងរំពងពេញឆាកអន្តរជាតិ ព្រះនាងតូចបានបង្ហាញនូវភាពលេចធ្លោយ៉ាងខ្លាំង ដោយបានបកស្រាយបទចម្រៀងជាភាសាចិនយ៉ាងពិរោះរណ្តំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32b5ayH0YtnVozSO0AtLQlfwu8LD_teg0lDBlzGPHS9p2I71kh1blId42vJkDCuRvaC1_-GEhPYqNxkwxaHg5fjd_g6Eb5AkY1Ie_jEbue3xYSWfsW_YOtsInS5pOC3DZsHbYSAI7i-DsZl_znl2KNPuz3A3bCD9PHCurV3QNpJFKC-a2koSXEFRkevos/s2048/IMG_5516.JPG

ជាការកត់សម្គាល់ ទៅកាន់ទីណាកន្លែងណា ព្រះនាងជេនណា តែងលើកយកវប្បធម៌ខ្មែរទៅបង្ហាញទៅកាន់ពិភពលោកបានឃើញពីដែនដីអច្ឆរិយរបស់ខ្មែរយើងជានិច្ច ដែលបានធ្វើឲ្យកូនខ្មែរគ្រប់ៗរូបមានមោទនភាព និងជាតិសាសន៍ដទៃគោរពស្ញប់ស្ញែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6n-9-BO4OmAZqVpOMDtiIgZHtB0CgbS0pxIEmVus2FIjVP3SRUWlosM9853HZ0WaYF7A0YJwN-gqydZczJ4ECnTsFNVlQmtVzhaYIQXnKyJ1v38ZzCQ25MWYU8jwOXmWALW0Wzx8lxFgw-crVsXwTemD0-no6P8EYng_soP8z-HQEKj_FrG2CkzhrbkH/s2048/IMG_5517.JPG

គួរបញ្ជាក់ថា Beijing Culture Forum វេទិកាទីក្រុងប៉េកាំង គឺជាវេទិកាសកលថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសផ្សេងៗ ក្នុងការពិភាក្សាគ្នាឲ្យបានស៊ីជម្រៅទៅលើប្រធានបទជាច្រើន ដែលទាក់ទងទៅនឹងអរិយធម៌នៃប្រទេសផ្សេងៗ ការការពារបេតិកភណ្ឌវប្បធម៌ដែលជាកេរ្តិ៍ដំណែលពីដូនតាមក ក៏ដូចជាឈ្វេងយល់ការធ្វើអាជីវកម្មសម័យទំនើបដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងបច្ចេកវិទ្យា៕

ដោយសារទឹកជំនន់ពេក សម្រេចចិត្តធ្វើរឿងនេះទាំងសោកស្តាយព្រោះតែការពារសុវត្ថិភាពអ្នកដទៃ លះបង់ក្រពើខំចិញ្ចឹមអស់រយៈពេល១៧ឆ្នាំមកហើយ

0

ប្រទេសថៃ ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅខេត្តឡាំផូន ប្រទេសថៃ បានសម្រេចចិត្តកម្ចា.ត់ សត្វក្រពើទុកធ្វើពូជទាំងអស់របស់ខ្លួន ដែលបានចិញ្ចឹមអស់រយៈពេល១៧ឆ្នាំមកហើយ ។ ម្ចាស់កសិដ្ឋានបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ មានភ្លៀងធ្លាក់ខ្លាំងពេក និងបារម្ភខ្លា.ច មានទឹកជំនន់លិចទ្រុង ហើយក្រពើរួចពីទ្រុងទៅខាំអ្នកស្រុកធ្វើឱ្យកើតរឿងក្តៅក្រហាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt0eZp7BfIMq3MaSmtgYiFW0C0mtN8eH7CpesvqLHRHAO0vTDBctLqYe-z5XwgWcaPJ-dY7_nw50bcrNY_-YAEPy11jXCps5pVtPBu4_PupdtB_nbkBm5gjRbILAhK-w1Z1OcUohKQ_w8lNH95JSeuGOLiq1k0IpdQZFqtevTs45GfgLofaHQJwzsK7wAK/s1280/photo_2024-09-25_08-58-12.jpg

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ហ្វេសប៊ុកមួយឈ្មោះ «Natthapak Khumkad» ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្តឡាំផូន បានបង្ហោះរូបភាពសកម្មភាពចាប់ក្រពើពូជចេញពីទ្រុង និងនិយាយថា ៖ «ខ្ញុំបានសម្រេចចិត្តចាប់ក្រពើទុកធ្វើពូជដែលចិញ្ចឹមអស់រយៈពេល១៧ឆ្នាំ ចេញពីអាងចិញ្ចឹមទាំងអស់ ។ រីឯមូលហេតុ គឺដោយសារភ្លៀងធ្លាក់ខ្លាំងនៅឆ្នាំនេះ ទើបខ្ញុំប្រញាប់សម្រេចចិត្តឱ្យបានលឿនបំផុត» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGXNuUBeXB15KntHv_YflHRzJY2eZBkvuVWb5W2VYOD9K-GAC7VsFGP30flUIgk2zG4xI67CbBVAP32w2WdoKWJjv9HR6UHlLkyRG59NBg58m4BkG8ieuQ4-uzDwfBDUO-I2_mOTxqiMHddekAUFtg9QInrtqE-Cp0jNYyTwgr5LVm1dRsufPqtdUFens6/s1280/photo_2024-09-25_08-58-13.jpg
ម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើបន្តថា ៖ «យើងការពារប្រសើរជាងការដោះស្រាយបញ្ហានៅពេលក្រោយ ហើយខ្ញុំបានពិភាក្សាជាមួយក្រុមគ្រួសារ និងសាច់ញាតិរួចអស់ហើយ គឺពួកយើងបានឯកភាពគ្នា ។ តាមពិត ខ្ញុំពុំចង់កម្ចាត់ក្រពើទាំងនេះទេ តែដោយសារខ្ញុំបានពិចារណាពីកត្តាជាច្រើនអស់មួយរយៈធំ ទើបសម្រេចចិត្តបែបនេះ វាជាជម្រើសល្អបំផុតសម្រាប់ពេលនេះ ។ នៅឆ្នាំ២០២៥ ខ្ញុំនឹងពុំរក្សាទុកពងក្រពើ ឬបង្កើតកូនក្រពើទៀតទេ ហើយខ្ញុំជឿថា ក្រោយភ្លៀងមេឃនឹងស្រឡះមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj004-PgieXPm1Pq0pdRojNtV1c9ZVvhqrN2Eu_eMCHCyIYQYDowIalLgjef7OUTE2OeB6HEOlbuyWoRKf-svscVkvY-98kFiXip1VF4NZ_nX72I5FCacV-DrP8L1jQ2yTCfgpYkWNaFAqmvKhp9C0MvVm23S5VzxcQ4CKTQLdSL8Eyww9bRW5bSWrqJU3h/s1280/photo_2024-09-25_08-58-16.jpg

លោក Natthapak Khumkad អាយុ៣៧ឆ្នាំ បន្តថា កសិដ្ឋានចិញ្ចឹមក្រពើនេះស្ថិតនៅភូមិសាន់ខាក់យ៉ម ឃុំម៉ាក់ខឿជេ ស្រុកមឿងឡាំផូន ខេត្តឡាំផូន ហើយគ្រួសារលោកបានរកស៊ីលក់សាច់គោ និងសាច់ជ្រូកអាំងជាច្រើនឆ្នាំហើយ ។ ដូច្នេះ គ្រួសារលោកក៏ទិញក្រពើមកចិញ្ចឹមអស់រយៈពេល១៧ឆ្នាំហើយ ដើម្បីឱ្យវាស៊ីគ្រោងឆ្នឹងគោ និងជ្រូក ។ មុនដំបូង លោកចិញ្ចឹមក្រពើត្រឹមតែ១២៥ក្បាលប៉ុណ្ណោះ ហើយពេលនេះ វាបានកើតកូនចៅរហូតដល់ជាង៥០០ក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI8X7osGW1stLGZgzn6eb_oEfhneKEPLZ9zMR1th6gz9AW-Dxkgq1ZWORRQNg3zXyHS57rOgGAJzpa6b8fkABDdsZd5I-jL4o2v0qiTqTjFqXPoZ4dNxfuQGpoiLm8xYQPNHGVW7wHZ8qYMf6rvagW565YmtXaR6cFrJh5Oawfz_Nha6yfeqqIQx9QY6fj/s1280/photo_2024-09-25_08-58-11.jpg

លោកបន្ថែមថា ពេលមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបណ្តាលឱ្យបរិវេណទ្រុងក្រពើមានទឹកលិច ហើយលោកបារម្ភខ្លាចក្រពើធំៗរួចពីទ្រុងទៅខាំអ្នកស្រុកបង្កការក្តៅក្រហាយដល់លោក ។ ហេតុនេះ លោកក៏សម្រេចចិត្តកម្ចាត់ក្រពើពូជចំនួន៩០ក្បាលដែលមានអាយុច្រើន ហើយនៅសល់តែក្រពើតូចៗប្រមាណ៥០០ក្បាលក្នុងទ្រុង ។ លោកនឹងចាប់ផ្តើមចិញ្ចឹមជាថ្មីពេលផុតរដូវភ្លៀង ហើយពេលនេះ លោកចង់ឱ្យអ្នកស្រុកមានសុវត្ថិភាពបំផុត ៕

រដូវភ្ជុំបិណ្ឌអត់ដឹងទៅណា តោះមកស្គាល់កន្លែងទេសចរណ៍ល្បីៗទាំង ៥ ក្នុងប្រទេសឡាវ

0

ឡាវក៏ជាប្រទេសកាន់សាសនាព្រះពុទ្ធដូចយើងដែរ ក្នុងអំឡុងខែភ្ជុំនេះមនុស្សម្នាភាគច្រើតែងជួបជុំគ្នាធ្វើបុណ្យ ធ្វើទាន និងដើរកម្សាន្តទៅតាមតំបន់នានា។ ក្នុងនោះក៏មានអ្នកខ្លះចង់ដើរលេងទៅក្រៅប្រទេសផងដែរ ដូច្នេះយើងសូមណែនាំឱ្យទៅប្រទេសឡាវ ព្រោះប្រទេសនេះគឺមានទំនៀមទំលាប់ស្រដៀងនឹងខ្មែរយើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmzu8vvNKIHk7tcYmJkNc4ivy_FLeAG9DR6XlSrfXlpD0VoIRmdgxkx_s3WTYl1OCX90MDZENqhDmHhuptVi0fPNnr0Z1CRT3B7PX8_N9rp9-8PqJf9U1_npkcM7xIShBul8fG392lt8BZot3zfLl0zdEoI1RgvYX8ygaoK_iYtMTJ-4Gujyi_OwP_qd5_/s1120/image_2024-09-25_09-24-28%20(2).pngឡាវគឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ជាពិសេសគឺតំបន់ទេសចរណ៍ផ្ទាល់តែម្ដង សុទ្ធតែស្អាត និងមានបរិយាសកាសស្ងប់ស្ងាត់ រួមទាំងស្រស់ស្រាយទៀតផង។ លើសពីនេះ ក្រៅពីមានតំបន់ទេសចរណ៍ធម្មជាតិស្អាតបែបបុរាណ ប្រទេសឡាវក៏មានការចំណាយលើការស្នាក់នៅ និងអាហារហូបចុក ក្នុងតម្លៃសមរម្យផងដែរ។ ខាងក្រោមនេះគឺជាកន្លែងទាំង ៥ ដែលស្អាតខ្លាំងបំផុតក្នុងប្រទេសឡាវ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2TFEoKzV_LBGQrQWxI8UHRRlCKqiT2RlIdozJ1F23Iby0KHLUJkZuZAivW6Mzj_DrVK3zab5xOd0-fVeMr6ofdpgWVAXejyHALgCaq7-N5U5oWz59FSaSbvGf-vKYtRr0k6maggDyfNaDGeR7PRdNdlWZcgqqhqlfW0zwxngLe_q-VaG22iZNmQDkGzq/s1200/image_2024-09-25_09-24-28.png

១.ឧទ្យានព្រះពុទ្ធ Xieng Khuan៖ ឧទ្យានព្រះពុទ្ធ Xieng Khuan ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៥៨ មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីកណ្តាលនៃរដ្ឋធានីវៀងច័ន្ទ។ ឧទ្យាននេះមានចម្លាក់ និងស្នាដៃសិល្បៈជាង ២០០ ត្រូវបានធ្វើឡើងពីបេតុងពង្រឹងក្នុងទំហំចាប់ពីតូចទៅធំ រួមមានចម្លាក់ព្រះពុទ្ធ ព្រះហិណ្ឌូមួយចំនួន និងរូបចម្លាក់មនុស្ស បិសាច សត្វ និងសត្វទេវកថាមួយចំនួនតូចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnKZdqeE5hfMFQ0WX287yAJjRlXKdubcxPCqwvAN3qMegoqDCXAXoSH2FWjUROcbD_q_FZrFC5Ez25irfoNxOQ5C64WoozmXmoDWByPe5mr8Pi4mNHTXm_qqE9tOwC-nvVIXDc20Fp-t9quv0JbxCBKtgTVnZCNfThHRL2tDT4QcR9yy66ehIvvL6L0hP1/s1120/image_2024-09-25_09-24-29.png

២.ប្រាសាទវត្តភូ៖ ប្រាសាទវត្តភូ (Wat Phu) ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ។ ប្រាសាទនេះជាកន្លែងគោរពបូជាចំណាស់បំផុតមួយក្នុងប្រទេស ដែលមានទីតាំងនៅជើងភ្នំភូកៅ ដែលត្រូវបានគេចាត់ទុកជាភ្នំពិសិដ្ឋ។ វត្តភូគឺជាប្រាសាទពុទ្ធសាសនា ប៉ុន្តែពេលទៅដល់ទីតាំងនោះអ្នកក៏បានឃើញសារីរិកធាតុនៃប្រវត្តិសាស្រ្តហិណ្ឌូផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJB6pcX041ZpJDwDABRUPl0r4MGL_kin5G7oCBlNMolsxn3rs3z19BtPzazFVB9Xnnl7iYpfoDyenaeNydyc2PVgY5B-vXDMf1JMaxgEJkKykf1fzS37d-nERMtBwcadhPzxuGCPN7NhV-C7jMC5guRjp44-AU0867RpWaDinES1BkHXIeWrQoUUH_UBk3/s2560/image_2024-09-25_09-24-29%20(2).png

៣.ប្រាសាទព្រះធាតុហ្លួង៖ ប្រាសាទព្រះធាតុហ្លួង (he Pha That Luang Temple) ស្ថិតនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ គឺជាកន្លែងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់មួយរបស់ប្រទេស។ ប្រាសាទព្រះធាតុហ្លួង ឬហ្លួងព្រះធាតុ គឺជាកន្លែងគោរពបូជាព្រះឆ្អឹងទ្រូងរបស់ព្រះសាម្មាសាមពុទ្ធ ហើយនៅជិតប្រាសាទនេះភ្ញៀវទេសចរក៏អាចដើរទស្សនា វិមានប៉ាតស៊ៃ វត្តស៊ីសាកេត វត្តព្រះកែវ និងសួនព្រះពុទ្ធបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5uZJ8jW41_6jbGY9akUPIbbfJog-DP8RKExeP8EVPVKMplPY9QHtGvPvBDeBTRBmGWhXdvhw9Q7laNv39Q8da7GbPPnbowdHMMYW_4Q9f7ki2n15WCnrUmxYGWwexNWhx0C8648IDmvZ-LtKbiUWQZwx0wkG0wgImlr1PZv_iO72_28NGSE9IfnUne127/s2000/image_2024-09-25_09-24-31.png

៤.ច្រកទ្វារជ័យជំនះ Patuxay៖ Patuxay គឺជាកន្លែងសំខាន់នៃរដ្ឋធានីវៀងច័ន្ទ ដោយវាជាការរំឮកដល់ប្រជាជនឡាវដែលបានពលីជីវិត នៅក្នុងសង្រ្គាមមុនបដិវត្តកុម្មុយនិស្ត។ កន្លែងនេះពីមុនត្រូវបានគេស្គាល់ថាជាវិមាន Anousavary ដែលត្រូវបានសាងសង់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៨ ហើយក៏ជាបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn4h5tSJYAnDJbou8AWVYuTwGLbq_0d1dPcbUY_oUK-zDgroerHvzl5DE9c299LyitYZezBt5Yep3n1zy_pXZpuYEbNpDk6LR_7zzFgCUFtIW_0vf9nwg1r6XVhpnn1Xjk58Efq-2qH0SmtysGOvh93KWXNVGIVbtoSvcmAKhL_sySOMxeX1Cf5fKvLOM9/s1200/image_2024-09-25_09-24-32.png

៥.ទឹកធ្លាក់ Kuang Si៖ ទឹកធ្លាក់ Kuang Si មានចម្ងាយជិត ៣០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហ្លួងព្រះបាង ជាមួយទឹកធ្លាក់ថ្មកំបោរ កម្ពស់ ៤ ជាន់ ឬប្រហែល ៧០ម៉ែត្រ និងហ៊ុព័ទ្ធដោយភ្នំ ព្រៃឈើ បង្កើតបានជារូបភាពធម្មជាតិដ៏ស្រស់ស្អាតបំផុតមិនធ្លាប់មាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg24byAqdFhL83Q-pldbicCeqLBWY419Uzq7c4F2C7e9uxxCIXsfAsgaPaIaFS3hQsHuRM7S6qbQybtJmW8r38KHm_RNUzIsIkHtdImyNdNrWF3edsN-WfaQ7kw5rvoxsFFHbwYVcLWR1YOAUD1KjmT-sCQ57bSgpXGFxk9D71MWfpBZ_FIqD9LpcB3FE0e/s2048/image_2024-09-25_09-24-33.png

Magic V3 របស់ Honor គឺជាស្មាតហ្វូនបត់បានស្តើងបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ

0

ក្រុមហ៊ុនចិន Honor បានប្រកាសចេញស្មាតហ្វូនបត់ Magic V3 ដែលមានទំហំ 4.35 mm ពេលបើក និង 9.2 mm ពេលបត់ ជាមួយទម្ងន់ 226 ក្រាម គឺជាស្មាតហ្វូនដែលមានអេក្រង់បត់បានស្តើងបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7gRG5zOiHLsaKsEJmg5wDP0TyKXt8zfb3KiOuJ2sdW2yTmqpD2eAcJsZz48z3ZEfSkZdtarVPc6avE3pZ7wtzfFC7PwcjCNki4qxkQU8WeYMiql5Ay6UpmJxlt4aw48dK6uSJjXYRBy-UtQ0bfAvyV9sSqBg9gXeA21r7su6jeyY1VL4_TFnPCghzssNi/s1200/image_2024-09-25_09-09-55%20(2).png

ស្មាតហ្វូនបត់ Magic V3 របស់ Honor គឺបានយកឈ្នះស្មាតហ្វូនបត់ Galaxy Z Fold 6 របស់ Samsung ក្លាយជាស្មាតហ្វូនដែលមានអេក្រង់បត់បានស្តើងបំផុតនាពេលបច្ចុប្បន្ននេះ។ វាត្រូវបានណែនាំនៅក្នុងប្រទេសចិនកាលពីខែកក្កដា ប៉ុន្តែថ្មីៗនេះវាក៏ត្រូវបានណែនាំទៅកាន់ទីផ្សារអន្តរជាតិតាមរយៈការតាំងពិព័រណ៍បច្ចេកវិទ្យា IFA 2024 ដែលធ្វើឡើងនៅថ្ងៃទី ៦-១០ ខែកញ្ញានៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6HicPSkL8wEcNnTMiKGCRcku6MoaRfwRNdO7OVzzTNnLqILpXIMOLDujP16O3vU2AcTIbW2ibpkM02ELgsMVGdfLRsVgdmWHIfjhyD915Q2c0vqlp-NLT9EUnsJgHPZFkKZaY3YjxRdTewyXnYxCkXDO251_IqNlOkbY14p7i58C7X3HzlkcH-qCTD7jV/s1200/image_2024-09-25_09-09-56%20(2).png

Magic V3 មិនត្រឹមតែជាទូរស័ព្ទដែលអាចបត់បានស្ដើងបំផុតក្នុងពិភពលោកប៉ុណ្ណោះទេ វាក៏ជាស្មាតហ្វូន Android ដ៏ល្បីមួយផងដែរ ជាមួយនឹងលក្ខណៈពិសេសល្អបំផុតមួយចំនួនដែលអ្នកអាចទទួលបាន។ Magic V3 គឺស្តើងជាង Galaxy Z Fold 6 រហូតដល់ ៣០% ឯណោះដូច្នេះដើម្បីសម្រេចបាននូវភាពស្តើងបែបនេះ ក្រុមហ៊ុន Honor បាននិយាយថា ខ្លួនបានប្រើប្រាស់ឧបករណ៍សំខាន់ៗ និងទំនើបៗជាច្រើនដើម្បីផលិតស្មាតហ្វូនដ៏អស្ចារ្យមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpH-HCewpOtMvu5t4PFJlzc1aLPS1NzGbiCne43bevBRRoHrAkPVZyprpBNkY5xN7i5Quu83jmYxb7jY3ZwBlzAjC6sjLboFYi_t3uh_sXK_ZYogb2IhKBp-iYEqzgqM3I0OKOSGNtdHbaGrMo5FROzg7D3dM9de05ScnSuqsMcfBLImp9XsYLDWTDliT3/s1024/image_2024-09-25_09-09-57.png

ទោះបីជាការរចនា និងការកំណត់រចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះរបស់វាក៏ដោយ ក៏ Honor ដាក់តម្លៃ Magic V3 ទាបជាង Galaxy Z Fold6 របស់ Samsung ដែរ។ ដូច្នេះសម្រាប់តម្លៃស្មាតហ្វូនបត់ Honor Magic V3 គឺ ១,៩៩៩ អឺរ៉ូ (ប្រហែលជាង ២២០០ ដុល្លារអាមេរិក) ខណៈ Samsung Galaxy Z Fold6 វិញគឺមានតម្លៃ ២,៩៩៩ អឺរ៉ូ (ប្រហែលជាង ២៤០០ ដុល្លារអាមេរិក) ទោះជាយ៉ាងណាដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន Honor ក្រុមហ៊ុន Samsung បច្ចុប្បន្នក៏បានកែសម្រួលតម្លៃទូរស័ព្ទរបស់ខ្លួនមកស្មើនឹងដៃគូប្រកួតប្រជែងខ្លួនផងដែរគឺ ១,៩៩៩ អឺរ៉ូ (ប្រហែលជាង ២២០០ ដុល្លារអាមេរិក) ដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlDN-GkVw8HqBx8nZVutGVpbKnpdJCv5gVV5YfI3TwUwFHIZOhOPfTRYAwbs25IqSdMzhrQbcHpDC6SBaVYnlb_8tOQxnaFJskB8-5KoMvu2345Ga2Dh6RmUJRhSCSe22pqPX8Dh4Z3D9kWQE4gSAhrZW0sKZPU1Vv9XDYWsfxHRAvcb7-qhab8MRB_L9X/s1420/image_2024-09-25_09-09-55.png

ប្រទះឃើញសត្វផេនឃ្វីនពណ៌លឿងដ៏កម្រនៅតំបន់អង់តាក់ទិក

0

ជាទូទៅសត្វផេនឃ្វីនច្រើនតែមានពណ៌ខ្មៅលាយស ហើយតែងតែរកឃើញពួកវានៅតំបន់ទឹកកក ទោះជាយ៉ាងណាកាលពីអំឡុងឆ្នាំ ២០២១ គេបានប្រទះឃើញសត្វផេនឃ្វីនមួយក្បាលមានពណ៌លឿងខុសប្លែកពីគេ ជាសត្វដ៏កម្របំផុតនៅតំបន់អង់តាក់ទិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះបានទាក់ទាញការអារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ និងអ្នកស្រឡាញ់សត្វព្រៃជុំវិញពិភពលោក។ កាលពីឆ្នាំ ២០២១ អ្នកថតរូបសត្វព្រៃ Yves Adams ម្នាក់បានធ្វើដំណើរទៅកាន់រដ្ឋ Georgia ភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក មានឱកាសចាប់យកសត្វភេនឃ្វីនដ៏កម្រមួយក្បាលពណ៌លឿងភ្លឺ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNLmsWNuy0hiqg75liJ5Ip0Q7AnQqDPELxI1MwwF-HyqAm1sph-p2-rRsOIPOkIpiCCsaP5poZUOa1iQ9999ay67_ABIXD-Rl6bUmvCfScUCILPdYpxFOePG7C8iv6xR9kgzK-OashcV8h2TS-IpK1xJ9uXpULYZqXsmM6Fen0RxxqwgRPdLCArLzQIPf/s2400/image_2024-09-25_09-05-38.png

Adams បាននិយាយថា នៅពេលដែលសត្វភេនឃ្វីនចម្លែកហែលទៅជិតក្រុម មនុស្សគ្រប់គ្នានៅក្នុងបេសកកម្មនោះគឺមានការស្រឡាំងកាំងយ៉ាងខ្លាំង ហើយក៏បាននាំគ្នាចាប់ផ្តើមថតរូបភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ រូបរាងរបស់សត្វនេះមានរយៈពេលតិចជាងមួយនាទី មុនពេលវាបាត់ចូលទៅក្នុងហ្វូងសត្វភេនឃ្វីនរាប់ពាន់ក្បាលផ្សេងទៀត។ មូលហេតុចម្បងដែលសត្វភេនឃ្វីនមួយក្បាលនេះមានពណ៌លឿងខុសប្លែកពីសត្វភេនឃ្វីនដ៏ទៃ គឺដោយសារតែការផ្លាស់ប្តូរហ្សែនដ៏កម្រមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAvhlYEJadvOOpplrQTIPL5cLh0S0zpfiN00x_K5D-TRgysOcVx93H5b6cZMT4QTo8pMZ2BsP4YTH2V1Ts5PIYpV7WgijEZZKjLqeJDAfCK1P72kKsifw260O9gvxdwD2cqANTM1iZMqHvuSGD67g7yRP-ql_2MaGAGCAarRSJa8pEFM-6AJpe-RuvU8Fm/s1200/image_2024-09-25_09-05-40%20(2).png

ការផ្លាស់ប្តូរនេះប៉ះពាល់ដល់ការផលិតសារធាតុ melanin ដែលបង្កើតជាពណ៌ខ្មៅ និងពណ៌សនៅក្នុងរោមបក្សី។ ទោះជាយ៉ាងណាការផ្លាស់ប្តូរនេះគឺកម្រមានណាស់ លុះត្រាឪពុកម្តាយទាំងពីរមានហ្សែន recessive ដូចគ្នា ហើយវាក៏មិនមែនជារឿងថ្មីទាំងស្រុងនៅក្នុងពិភពសត្វដែរ។ អ្នកវិទ្យាសាស្ត្រ Allison Schulz បាននិយាយថា បាតុភូតដែលសត្វភេនឃ្វីននេះជួបប្រទះគឺ vitiligo ដែលជាជំងឺម្យ៉ាងធ្វើឱ្យរាងកាយមិនអាចសំយោគសារធាតុពណ៌មេឡានីនបានពេញលេញ។ តាមរបៀបនេះ បក្សីត្រូវរក្សានូវសារធាតុពណ៌លឿងមួយចំនួននៅក្នុងរោមរបស់វា។ vitiligo ក៏អនុញ្ញាតឱ្យសារធាតុពណ៌មួយចំនួននៅដដែលផងដែរ នេះមានន័យថាសត្វភេនឃ្វីននៅតែរក្សារោមពណ៌សរបស់វាដូចធម្មតា ប៉ុន្តែមិនមានពណ៌សទាំងស្រុងនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj41x8k1NdJ17B1z10MQ9rnhO_LgmW8tQm8EHNLGXU319igmDEZoIdXA5r6y3d8Pz83IaPc7NPHZUfgaBtYgHJdFbQ1XpvsFieYf7JMKpMmzueA6-uFwpHTSgTC1Q9-OxJcuMFohLGA9Z4WpRxwC6NsTCauJcJsfdY8unuOSWrvwvy71fDB-O2LnIEc1JMx/s990/image_2024-09-25_09-05-40.png

ទោះជាយ៉ាងណាជំងឺនេះមិនរីករាលដាលដល់សត្វភេនឃ្វីនដទៃទៀតឡើយ។ ថ្វីត្បិតតែសត្វភេនឃ្វីនពណ៌លឿងនេះបង្កើតការចាប់អារម្មណ៍ និងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយ ការមានពណ៌រោមផ្សេងគ្នាប្រហែលជាមិនផ្តល់អត្ថប្រយោជន៍ដល់វានោះទេ។ ភាពខុសគ្នានៃពណ៌នេះអាចនាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដល់សត្វនីមួយៗ នៅក្នុងធម្មជាតិ ពណ៌របស់សត្វភេនឃ្វីនគឺជាកត្តាសំខាន់ដែលជួយពួកគេលាក់បាំងពីសត្រូវ។ រោមខ្មៅរបស់ពួកវាជួយឱ្យពួកវាលាយឡំជាមួយសមុទ្រនៅពេលមើលពីខាងលើ ខណៈក្បាលពោះពណ៌សជួយឱ្យពួកវាលាក់ខ្លួនពីសត្រូវដែលហែលទឹកនៅក្រោមទឹក។ ដូច្នេះហើយ ពណ៌លឿងដ៏ភ្លឺបែបនេះនឹងជួយឱ្យសត្រូវរកឃើញពួកវាបានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCS-1FrFua1Yp29dMgSWzf1HGiDc93838eCw6Q0d5Iw1pgttlfmahBTN2ptc3GTvPq_DsDl2KqXV_4KHGfr7vHLCc9FNyorA5gZs0kNRK9MkDjmLBMKixNoNC3fn_l0y98l8c-7S7g1JzKPpi7tJ_M31657HamDJJjEQ2CPv3v3VsQwdRy7cilBuHOHMAk/s1200/image_2024-09-25_09-05-41.png

លើសពីនេះ ការមានពណ៌រោមខុសៗគ្នា ក៏អាចបណ្តាលឱ្យសត្វភេនឃ្វីននេះ ត្រូវបានគ្នីគ្នាវាចៀសវាងផងដែរ។ សរុបសេចក្តីមក របកគំហើញនេះមិនត្រឹមតែគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកសំណួរជាច្រើនអំពីការអភិវឌ្ឍន៍ និងសារៈសំខាន់នៃការផ្លាស់ប្តូរហ្សែនជាក់លាក់នៅក្នុងពិភពសត្វផងដែរ។ ដូច្នេះការរកឃើញសត្វភេនឃ្វីនពណ៌លឿងនៅក្នុងទ្វីបអង់តាក់ទិក គឺជាបាតុភូតដ៏គួរឱ្យកត់សម្គាល់មួយ មានតែពេលវេលា និងការសិក្សាបន្ថែមទៀតទេដែលអាចផ្តល់ចម្លើយត្រឹមត្រូវអំពីការអភិវឌ្ឍន៍អនាគតរបស់សត្វភេនឃ្វីនមួយក្បាលនេះ៕

ត្រឹមតែ CV ដាក់ពាក្យធ្វើការសោះ អាចដាក់ដេញថ្លៃបានដល់តម្លៃរាប់ម៉ឺនដុល្លារ

0

ក្រដាសមួយសន្លឹកដែលមានរូបថតនិងប្រវត្តិរូបសង្ខេបរបស់ Steve Jobs និង Bill Gates កាលពីពួកគេនៅអាយុ ១៨ ឆ្នាំ បានកំពុងរីករាលដាលខ្លាំងពេញបណ្តាញសង្គម នៅពេលដែលបុគ្គលល្បីៗជាច្រើនបានសម្រុកដេញថ្លៃក្រដាសនីមួយៗក្នុងតម្លៃខ្ពស់កប់ពពក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSOr04rMJouk3WcKeddPdrYsGTWazGOOKSgs4V_WJkc4ZwoSgBrGhQlGMiNqGBO_2aJhuEYt-wq5vUlhMshzKVNgVQGm6_HwwI90QSp3F-fUfh87CMZjobEf5UwD15yuVOGEtuYNVP7qpMAHI99wDtgrYP_Do68L2C2YfLSo_uslnQpJ-o9UhvTQy0sU3P/s1080/photo_2024-09-04_12-55-25%20(2).jpg

យោងតាម Business Insider នៅពេលដែលអ្នកយកព័ត៌មានជនជាតិអាមេរិកម្នាក់ឈ្មោះ Jon Erlichman បានបង្ហោះក្រដាសពីរសន្លឹកនៅក្នុងបណ្តាញសង្គម ដោយក្រដាសទាំងនោះគឺជា CV របស់ Steve Jobs ដែលជាសហស្ថាបនិក Apple ក្នុងឆ្នាំ ១៩៧៣ និងចៅហ្វាយនាយ Microsoft លោក Bill Gates ក្នុងឆ្នាំ ១៩៧៤ នៅពេលដែលពួកគេទាំងពីរមានអាយុ ១៨ ឆ្នាំ បានកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើអ៊ីនធឺណិត ហើយក៏មានគេសុំដេញថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim-xq5SRkUGkztRsX8L26J7kirjsxXABbRstwPiO8-laCfcxTwxwImfHNYMqAduEruehoEE2HNsU7pCuzIyY8rTX_0qcvNdSxmPB48GDQqg1nR9ZVWtIANMTxzZ-DPbvLSj36SSI0xh9tEX6OWgMD03Uu4dqy-oM1WHPT1CBTvtz7zS8GbdcMhwp6QEKKg/s1280/photo_2024-09-04_12-55-25%20(3).jpg

ទោះជាយ៉ាងណានៅក្នុង CV របស់អ្នកទាំងពីរ គេបានកត់សម្គាល់ឃើញថា ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានសរសេរឈ្មោះខុស ដោយលោកបានសរសេរឈ្មោះ Steve Jobs តាមពិតទៅឈ្មោះពិតរបស់លោកគឺ «Steven Jobs» ទេ ប៉ុន្តែនៅពេលដែលលោកសរសេរខុសបែបនេះ ឈ្មោះ Steve Jobs ក៏ត្រូវបានគេយកទៅប្រើប្រាស់ជាផ្លូវការតែម្តង។ ដូច្នេះពាក្យសុំការងារដំបូងបង្អស់របស់ Steve Jobs ត្រូវបានគេដេញថ្លៃដោយជោគជ័យក្នុងតម្លៃ ២២២,៤០០ ដុល្លារអាមេរិក ខណៈប្រវត្តិរូបសង្ខេបរបស់លោក Bill Gates វិញបច្ចុប្បន្នត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរកុំព្យូទ័រមួយក្នុងទីក្រុង Seattle ប្រទេសសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjVWyRjcMXYiwHAONSjpBemgnTXYsNCKuTdCfr_tkwAnFHXwAlh4a1Hb8CBQfZWCqGWxIJ-Cpr6O-magbUhP-Lh3ldT2uopfl3v_ar98vrD3erV7amPAaaNPOljwBWphl4YvhtCHNIyLWJAq7ECAm-zR0N_CoK9siHCt-yAt82_KAmlZmZ-kj2QG2yLMuX/s1020/photo_2024-09-04_12-55-25.jpg

ប្រវត្តិរូបសង្ខេបរបស់អ្នកទាំងពីរគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយលោក Bill Gates បានសរសេរក្នុង CV ថាលោកជានិស្សិតនៅសាកលវិទ្យាល័យ Harvard អាយុ ១៨ ឆ្នាំមានជំនាញអក្សរសាស្រ្តអង់គ្លេស ក៏ដូចជាមានកម្ពស់ ១៧៨ សង់ទីម៉ែត្រ និងទម្ងន់ ៥៩ គីឡូក្រាម នៅលីវនិងជាពលរដ្ឋអាមេរិក ដោយអាចធ្វើការជាមួយប្រព័ន្ធម៉ាស៊ីនមេ និងភាសាសរសេរកម្មវិធីផ្សេងៗគ្នាជាច្រើន។ ខណៈលោក Steve Jobs វិញបានសរសេរក្នុង CV ថាលោកមានជំនាញកុំព្យូទ័រ ជាពិសេសបច្ចេកវិទ្យា និងការរចនា រួមជាមួយសមត្ថភាពពិសេសផ្នែកអេឡិចត្រូនិច ហើយនៅក្នុង CV នោះលោកបានដាក់ពាក្យទៅផ្នែក “បច្ចេកទេសរចនាឌីជីថល” ៕