ថ្មីៗនេះ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូចនរោត្តមជេនណា ដែលបាននាំយកសម្បត្តិវប្បធម៌ខ្មែរទៅកាន់ឆាកអន្តជាតិ ពិតជាបានធ្វើឲ្យប្រជាជនខ្មែរក៏ដូចជាជនបរទេសជុំវិញពិភពលោក កោតស្ញប់ស្ញែងនិងមានមោទនភាពជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlYyIoyUPV6w8vjPxLjyZcOMVE8bRedjx7dYvheyhjUj2adS4wtJabU3ZCR0uYZ4ZxlfETVzE2tFnTMSL9hO8Hky-x3HtB3UalejeP-t1_1tPFokU4SdTWxIQCNyMVn5PNtu3JjbY4jJniov2cLmiBhJbi8ot-6fWYIy0aBI4M543J_0mW65uvVRhrUIgV/s2048/IMG_5510.JPG

កម្មវិធី Beijing Culture Forum របស់ស្ថានីយទូរទស្សន៍ BRTV ដ៏ល្បីរបស់ប្រទេសចិន ដែលបានរៀបចំឡើងយ៉ាងមហាឡារិករយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញាកន្លងទៅថ្មីៗនេះ ក៏ដូចជាមានការញ្ជើញចូលរួមពីសំណាក់សិល្បៈករ សិល្បៈការនី មន្រ្តីជាន់ខ្ពស់ និងបុគ្គលសំខាន់ៗ មកពីជាង ៧០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1HGng2-__4KbWrGAqgH03mdKpumLfMpY5DvPjby2tsS2eOwMm0wbra0LXdjIKkY76_hyK1uozmLacoq9q5Y-2pZgLVGyowrXR-nY_rESXyqEw7Bnc1qcKnf3jcLv013wzids04cFWL1ktnvhfwfbCk9QTDdCDn1PxBW5sEKuqY9tK9oDi6Ztc9fr1Mdvg/s2048/IMG_5513.JPG

អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង នៅក្នុងកម្មវិធីដ៏ធំសម្បើមលើកនេះក៏រួមមានព្រះរាជវត្តមានរបស់ព្រះនាងតូចនរោត្តម ជេនណាផងដែរ។ នៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត អមដោយសំឡេងហ៊ោរកងរំពងពេញឆាកអន្តរជាតិ ព្រះនាងតូចបានបង្ហាញនូវភាពលេចធ្លោយ៉ាងខ្លាំង ដោយបានបកស្រាយបទចម្រៀងជាភាសាចិនយ៉ាងពិរោះរណ្តំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32b5ayH0YtnVozSO0AtLQlfwu8LD_teg0lDBlzGPHS9p2I71kh1blId42vJkDCuRvaC1_-GEhPYqNxkwxaHg5fjd_g6Eb5AkY1Ie_jEbue3xYSWfsW_YOtsInS5pOC3DZsHbYSAI7i-DsZl_znl2KNPuz3A3bCD9PHCurV3QNpJFKC-a2koSXEFRkevos/s2048/IMG_5516.JPG

ជាការកត់សម្គាល់ ទៅកាន់ទីណាកន្លែងណា ព្រះនាងជេនណា តែងលើកយកវប្បធម៌ខ្មែរទៅបង្ហាញទៅកាន់ពិភពលោកបានឃើញពីដែនដីអច្ឆរិយរបស់ខ្មែរយើងជានិច្ច ដែលបានធ្វើឲ្យកូនខ្មែរគ្រប់ៗរូបមានមោទនភាព និងជាតិសាសន៍ដទៃគោរពស្ញប់ស្ញែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6n-9-BO4OmAZqVpOMDtiIgZHtB0CgbS0pxIEmVus2FIjVP3SRUWlosM9853HZ0WaYF7A0YJwN-gqydZczJ4ECnTsFNVlQmtVzhaYIQXnKyJ1v38ZzCQ25MWYU8jwOXmWALW0Wzx8lxFgw-crVsXwTemD0-no6P8EYng_soP8z-HQEKj_FrG2CkzhrbkH/s2048/IMG_5517.JPG

គួរបញ្ជាក់ថា Beijing Culture Forum វេទិកាទីក្រុងប៉េកាំង គឺជាវេទិកាសកលថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសផ្សេងៗ ក្នុងការពិភាក្សាគ្នាឲ្យបានស៊ីជម្រៅទៅលើប្រធានបទជាច្រើន ដែលទាក់ទងទៅនឹងអរិយធម៌នៃប្រទេសផ្សេងៗ ការការពារបេតិកភណ្ឌវប្បធម៌ដែលជាកេរ្តិ៍ដំណែលពីដូនតាមក ក៏ដូចជាឈ្វេងយល់ការធ្វើអាជីវកម្មសម័យទំនើបដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងបច្ចេកវិទ្យា៕