Home ព័ត៌មានអន្តរជាតិ ត្រឹមតែ CV ដាក់ពាក្យធ្វើការសោះ អាចដាក់ដេញថ្លៃបានដល់តម្លៃរាប់ម៉ឺនដុល្លារ

ត្រឹមតែ CV ដាក់ពាក្យធ្វើការសោះ អាចដាក់ដេញថ្លៃបានដល់តម្លៃរាប់ម៉ឺនដុល្លារ

50
0

ក្រដាសមួយសន្លឹកដែលមានរូបថតនិងប្រវត្តិរូបសង្ខេបរបស់ Steve Jobs និង Bill Gates កាលពីពួកគេនៅអាយុ ១៨ ឆ្នាំ បានកំពុងរីករាលដាលខ្លាំងពេញបណ្តាញសង្គម នៅពេលដែលបុគ្គលល្បីៗជាច្រើនបានសម្រុកដេញថ្លៃក្រដាសនីមួយៗក្នុងតម្លៃខ្ពស់កប់ពពក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSOr04rMJouk3WcKeddPdrYsGTWazGOOKSgs4V_WJkc4ZwoSgBrGhQlGMiNqGBO_2aJhuEYt-wq5vUlhMshzKVNgVQGm6_HwwI90QSp3F-fUfh87CMZjobEf5UwD15yuVOGEtuYNVP7qpMAHI99wDtgrYP_Do68L2C2YfLSo_uslnQpJ-o9UhvTQy0sU3P/s1080/photo_2024-09-04_12-55-25%20(2).jpg

យោងតាម Business Insider នៅពេលដែលអ្នកយកព័ត៌មានជនជាតិអាមេរិកម្នាក់ឈ្មោះ Jon Erlichman បានបង្ហោះក្រដាសពីរសន្លឹកនៅក្នុងបណ្តាញសង្គម ដោយក្រដាសទាំងនោះគឺជា CV របស់ Steve Jobs ដែលជាសហស្ថាបនិក Apple ក្នុងឆ្នាំ ១៩៧៣ និងចៅហ្វាយនាយ Microsoft លោក Bill Gates ក្នុងឆ្នាំ ១៩៧៤ នៅពេលដែលពួកគេទាំងពីរមានអាយុ ១៨ ឆ្នាំ បានកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើអ៊ីនធឺណិត ហើយក៏មានគេសុំដេញថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim-xq5SRkUGkztRsX8L26J7kirjsxXABbRstwPiO8-laCfcxTwxwImfHNYMqAduEruehoEE2HNsU7pCuzIyY8rTX_0qcvNdSxmPB48GDQqg1nR9ZVWtIANMTxzZ-DPbvLSj36SSI0xh9tEX6OWgMD03Uu4dqy-oM1WHPT1CBTvtz7zS8GbdcMhwp6QEKKg/s1280/photo_2024-09-04_12-55-25%20(3).jpg

ទោះជាយ៉ាងណានៅក្នុង CV របស់អ្នកទាំងពីរ គេបានកត់សម្គាល់ឃើញថា ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានសរសេរឈ្មោះខុស ដោយលោកបានសរសេរឈ្មោះ Steve Jobs តាមពិតទៅឈ្មោះពិតរបស់លោកគឺ «Steven Jobs» ទេ ប៉ុន្តែនៅពេលដែលលោកសរសេរខុសបែបនេះ ឈ្មោះ Steve Jobs ក៏ត្រូវបានគេយកទៅប្រើប្រាស់ជាផ្លូវការតែម្តង។ ដូច្នេះពាក្យសុំការងារដំបូងបង្អស់របស់ Steve Jobs ត្រូវបានគេដេញថ្លៃដោយជោគជ័យក្នុងតម្លៃ ២២២,៤០០ ដុល្លារអាមេរិក ខណៈប្រវត្តិរូបសង្ខេបរបស់លោក Bill Gates វិញបច្ចុប្បន្នត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរកុំព្យូទ័រមួយក្នុងទីក្រុង Seattle ប្រទេសសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjVWyRjcMXYiwHAONSjpBemgnTXYsNCKuTdCfr_tkwAnFHXwAlh4a1Hb8CBQfZWCqGWxIJ-Cpr6O-magbUhP-Lh3ldT2uopfl3v_ar98vrD3erV7amPAaaNPOljwBWphl4YvhtCHNIyLWJAq7ECAm-zR0N_CoK9siHCt-yAt82_KAmlZmZ-kj2QG2yLMuX/s1020/photo_2024-09-04_12-55-25.jpg

ប្រវត្តិរូបសង្ខេបរបស់អ្នកទាំងពីរគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយលោក Bill Gates បានសរសេរក្នុង CV ថាលោកជានិស្សិតនៅសាកលវិទ្យាល័យ Harvard អាយុ ១៨ ឆ្នាំមានជំនាញអក្សរសាស្រ្តអង់គ្លេស ក៏ដូចជាមានកម្ពស់ ១៧៨ សង់ទីម៉ែត្រ និងទម្ងន់ ៥៩ គីឡូក្រាម នៅលីវនិងជាពលរដ្ឋអាមេរិក ដោយអាចធ្វើការជាមួយប្រព័ន្ធម៉ាស៊ីនមេ និងភាសាសរសេរកម្មវិធីផ្សេងៗគ្នាជាច្រើន។ ខណៈលោក Steve Jobs វិញបានសរសេរក្នុង CV ថាលោកមានជំនាញកុំព្យូទ័រ ជាពិសេសបច្ចេកវិទ្យា និងការរចនា រួមជាមួយសមត្ថភាពពិសេសផ្នែកអេឡិចត្រូនិច ហើយនៅក្នុង CV នោះលោកបានដាក់ពាក្យទៅផ្នែក “បច្ចេកទេសរចនាឌីជីថល” ៕