Home Blog Page 845

ប្លែកមែន ! ក្រុមហ៊ុនអាកាសចរណ៍បានហាមអ្នកដំណើរប្រើប្រាស់វ៉ាលិស ៣ពណ៌ ព្រោះតែរឿងនេះសោះ

0

អ្នកដំណើរតាមយន្តហោះទាំងអស់ចាំបាច់ត្រូវប្រើប្រាស់វ៉ាលិសធ្វើដំណើរសម្រាប់ដាក់អីវ៉ាន់ មិនថាការហោះហើរក្នុងប្រទេស ឬក្រៅប្រទេស ហើយពួកគេពុំបានចាប់អារម្មណ៍លើពណ៌វ៉ាលិសទេ ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Ryanair បានណែនាំឱ្យអ្នកដំណើរចៀសវាងប្រើប្រាស់វ៉ាលិសមានពណ៌ទាំងនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ ឬបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYaBxhw108e1bG58unNZBXDNmyus-8c5y8104K3UelU6k3qNOpm1SEDSSvPdACJp8sIryHfB97jyM6lFRvSTecfp-LSXVLTh4Lvzq1BBNQDB9HWzxdnASxFJMRjIKFb74ja_umQEl5UCuUVAyHrupaNAteuUoI6AZEtcNZahakSBGGnySBoLMkt2cyAUX/s4256/image_2024-09-25_08-52-24.png

ក្រុមហ៊ុនអាកាសចរណ៍ Ryanair របស់ប្រទេសអៀរឡង់ បញ្ជាក់ថា អ្នកដំណើររហូតដល់ជាង៩៩.៩% បានជ្រើសរើសវ៉ាលិសធ្វើដំណើរ ចំនួន៣ពណ៌ រួមមាន ៖ ពណ៌ខ្មៅ, ពណ៌ប្រផេះ និងពណ៌ទឹកសមុទ្រ ។ ពណ៌វ៉ាលិសទាំង៣នេះ ពេញនិយមបំផុតនៅលើពិភពលោក ទើបអ្នកដំណើរត្រូវចំណាយពេលយូរក្នុងការស្វែងរកវ៉ាលិសរបស់ខ្លួន ហើយពេលខ្លះ ក៏មានករណីច្រឡំវ៉ាលិសទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghaeETdk1rK_1FlIniIydfZw0cMXutKuk2ZnwYc-HXkQPF5evT4Pegw92gvAiCPKz1iqO3R3ERwsQwKomAsnMpYdbBD48fs2TerZ6FCePk__oGuVDjlllj9438G13YFicp_IFswEvQopYQ8k0g40asraxCjTVIk-GOclxdreT7cTuh9ZJG-NZyZPYR6yj9/s1094/image_2024-09-25_08-52-28.png
ហេតុនេះ អ្នកដំណើរគួរតែចៀសវាងប្រើប្រាស់វ៉ាលិសពណ៌ខ្មៅ, ពណ៌ប្រផេះ និងពណ៌ទឹកសមុទ្រ ប៉ុន្តែបើចាំបាច់ត្រូវប្រើប្រាស់វ៉ាលិសមានពណ៌ទាំង៣ នេះ គួរតែធ្វើសញ្ញាចំណាំអ្វីមួយ ដើម្បីងាយស្រួលស្វែងរក និងគ្មានការយល់ច្រឡំយកខុសវ៉ាលិសពេលយន្តហោះចុះចត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Px7svTlQbp1HA6nite4d7F4LHVn8OemfJ0qJZwNVrjXWjCmz_Xm9qeFU2nqEyAwGpkdxDHCwvEKZ1qF9Iy2FP_ywZ7PyaeKiJ_L2rX2J1J2yeqlGWFuYI2hvq7t_wAgbLeCaaMrdSqCremW-6PJ4OCtTlDdxuBXuWEB4KCoTZKFiPdUJcmwU9aZkAaO8/s2048/image_2024-09-25_08-52-29.png

ក្រុមហ៊ុនអាកាសចរណ៍ Ryanair ក៏បានណែនាំឱ្យអ្នកដំណើរថតចម្លងឯកសារផ្សេងៗដាក់ជាប់ខ្លួនផងដែរ ដូចជា ៖ លិខិតឆ្លងដែន, ប័ណ្ណបើកបរ និងអត្តសញ្ញាណប័ណ្ណ ។ ក្រៅពីនេះ អ្នកដំណើរគួរតែថតរូបរបស់ខ្លួនរក្សាទុកក្នុងទូរស័ព្ទដៃសម្រាប់មានហេតុការណ៍គ្រោះថ្នាក់កើតឡើង ។

ចំណែកលោក Stefan Schulte នាយកគ្រប់គ្រងអាកាសយានដ្ឋាន Frankfurt នៅប្រទេសអាល្លឺម៉ង់ ក៏បានដាស់តឿនអ្នកដំណើរឱ្យចៀសវាងប្រើប្រាស់វ៉ាលិសពណ៌ខ្មៅដូចគ្នាដែរ ដោយសារអាកាសយានដ្ឋានមានបញ្ហាបញ្ជូនវ៉ាលិសយឺតយ៉ាវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgftIXmr3z9pYf7Fn_2FckTmE6NRUx-ItoZXxbQsMhlpjoEU68p_ytBNAjxmnTbMCn25iBvsq_ukuJpcGrQwSjRzrkWkR1_qCZ6kA5_gMHbKpjnwmMghwvWLVUDgmGY49qagUtSY5_zVk8r7w99Lp2s-cclZbK-gpKAAEn9fNWhqT1AqiP-GUfmy7WDY1-f/s768/image_2024-09-25_08-52-30.png

លោក Stefan បញ្ជាក់ថា ៖ «អ្នកដំណើរភាគច្រើននិយមប្រើប្រាស់វ៉ាលិសពណ៌ខ្មៅមានកង់អូស ទើបធ្វើឱ្យភ្នាក់ងារអាកាសយានដ្ឋានចំណាយពេលយូរក្នុងការបែងចែកប្រភេទវ៉ាលិស» ៕

ថៃខកចិត្តក្រោយសារព័ត៌មានជប៉ុនផ្សាយពីចំណាត់ថ្នាក់ទូទាត់ប្រាក់តាម QR Code នៅអាស៊ាន ប៉ុន្តែគ្មានថៃ

0

ប្រទេសថៃ ៖ មហាជនថៃខកចិត្តយ៉ាងខ្លាំងក្រោយពីសារព័ត៌មានជប៉ុនផ្សាយថា ប្រទេសថៃបានប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់តាមរយៈ QR Code តិចតួច បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន ។

លើសពីនេះ សារព័ត៌មានជប៉ុនថែមទាំងសរសើរម៉ាឡេស៊ី និងកម្ពុជាថា គឺជាប្រទេសទូទាត់ប្រាក់តាម QR Code ច្រើនជាងគេ ដោយមហាជនថៃនិយាយថា ថៃគួរតែស្ថិតនៅលំដាប់ទី១ ក្នុងអាស៊ាន ដោយសារថៃធ្លាប់ជាប់ចំណាត់ថ្នាក់លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm8b8UhHvRBm8k-vwzaYGa-LkbYC1oNZidcWGXKkZkJFA7Y0yMVctXJhepii0Bi8YdjUvmhq6IzMgcIFtOldqrr-EO90CGg45LDO_hLraQN4pUKP7xoIBy8No-MDbepkC_YkGU1kjrFj0eYsgMnXSa_XYrMYs5jOh6BiEentCJouPrvrEuZ3OxvuNqmXnp/s1000/image_2024-09-25_08-41-42%20(2).png

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានជប៉ុនឈ្មោះ Nikkei Asia បានផ្សាយថា ម៉ាឡេស៊ី និងកម្ពុជា គឺជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានទូទាត់ប្រាក់តាម QR Code ច្រើនជាងគេ ។ សារព័ត៌មាននេះបញ្ជាក់ថា សេវាកម្មឆ្លងកាត់ព្រំដែន និងសេវាកម្មផ្នែកទេសចរណ៍បានធ្វើឱ្យការទូទាត់ប្រាក់ឌីជីថលក្នុងតំបន់នេះកើនឡើង ។

សារព័ត៌មាន Nikkei Asia បញ្ជាក់ទៀតថា ការទូទាត់ប្រាក់តាមរយៈ QR Code នៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២៣ កន្លងមក រួមមាន ៖ ម៉ាឡេស៊ី បានប្រើប្រាស់ QR Code ស្មើ ២ពាន់លានលើក, ឥណ្ឌូណេស៊ី ១.៦០០លានលើក, កម្ពុជា ៧០០លានលើក, សិង្ហបុរី ៤០០លានលើក និងវៀតណាម ២០០លានលើក ។ ប៉ុន្តែគ្មានឈ្មោះប្រទេសថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm97MevfChGXhuzZ4XU_gyelGTsWIaDsqmAgnnYcMxJvbR5TSE6mEcfq_Z6lotUAwIhLfoDlPuArZX3MfAjJvUmQuldMkoAT4LrLAfl38MFDSizf6AN-E0cgNa5mb1jNk7zfaT7lvh3cCRvU7DZk_lzqt792ishH_j7KR7s-4b4OPyG0E_v0CpqiMZYXft/s1146/image_2024-09-25_08-41-42.png

សារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមថៃសួរថា ហេតុអ្វីគ្មានឈ្មោះប្រទេសថៃបែបនេះ? ខណៈប្រទេសថៃក៏មានការទូទាត់ប្រាក់ឌីជីថលដែរ គឺតាមរយៈប្រព័ន្ធ PromptPay ។ វាធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចូលតវ៉ាក្នុងគេហទំព័ររបស់សារព័ត៌មាន Nikkei Asia យ៉ាងច្រើន ។

ជនជាតិថៃម្នាក់បានបញ្ជាក់ទៅសារព័ត៌មាន Nikkei Asia ថា ៖ «គ្រាន់តែខែសីហា ឆ្នាំ២០២៤ (ត្រឹមតែ១ខែ) ប្រទេសថៃបានប្រើប្រាស់ QR Code ខ្ពស់រហូតដល់ ២.១០៩លានលើកឯណោះ ឬស្មើទឹកប្រាក់ ៤.២០០លានបាត ។ ដូច្នេះ ការប្រើប្រាស់ QR Code របស់ថៃរយៈពេល១ខែ គឺខ្ពស់ជាងម៉ាឡេស៊ីរយៈពេល១ឆ្នាំ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw8G_TSuLrna-bVhT5qR0VG7bhZnwMwePR1TwN-v5IX1xouwFGl_dfFh8Nqpiy37TC1kTJ67JhUDVP6G4s5a5DMDHqpaXawHZ1cO1jZBtUg2l5aWotKBEqhsAqBVPnhc-yq3C_gWUeCrW4TcwK8fNQYbmasm6-0QdEDV20YLV_nnLpq04mhk_3I7kFHyn1/s2560/image_2024-09-25_08-41-43%20(2).png

ជនជាតិថៃម្នាក់ទៀតថា ៖ «សារព័ត៌មានជប៉ុន Nikkei Asia ពុំដែលចុះផ្សាយពីចំណុចល្អរបស់ប្រទេសថៃទេតាំងពីយូរមកហើយ គឺចុះផ្សាយតែចំណុចអវិជ្ជមានប៉ុណ្ណោះ» ។

ពីដំបូង សារព័ត៌មាន Nikkei Asia បានផ្សាយថា ប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ទី៥ នៃការប្រើប្រាស់ QR Code ក្នុងតំបន់អាស៊ាន ។ ប៉ុន្តែដោយសារថៃតវ៉ាច្រើនពេក ក្រោយមក សារព័ត៌មាននេះក៏បានលុបឈ្មោះប្រទេសថៃចេញពីចំណាត់ថ្នាក់ប្រទេសប្រើប្រាស់ QR Code ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4YcYpYC34D3PVVCsJ7XVq8vMHhAhXFsCT6wLuwMvkTFVEjFsVYdxhYncoletmApfnpZ7LdVYU4n8FyoETv2lqRqM_sXbe9iMOLUq-qRsVVJUiVGCcyGBR5L1ovbtpvG-6tt9Q94S8ieNmbI1xyXttAlJJjKmeFebLmz1-_V17S__9DAcFhAoXF8DwE4hx/s1146/image_2024-09-25_08-41-43.png

រីឯហ្វេសប៊ុកផេកហិរញ្ញវត្ថុថៃបញ្ជាក់ថា ប្រទេសថៃបានប្រើប្រាស់ QR Code ច្រើនជាងគេក្នុងតំបន់អាស៊ាន ហើយថៃក៏ស្ថិតក្នុងចំណាត់ថ្នាក់៤ លើពិភពលោកផងដែរ ដែលពលរដ្ឋពុំទូទាត់ជាប្រាក់សុទ្ធ កាលពីឆ្នាំ២០២៣ រួមមាន ៖ ឥណ្ឌា ជាប់ចំណាត់ថ្នាក់ទី១, ចិន ទី២, កូរ៉េខាងត្បូង ទី៣, ថៃ ទី៤, អង់គ្លេស ទី៥, នីហ្សេរីយ៉ា ទី៦, ជប៉ុន ទី៧ និងប្រេស៊ីល ទី៨ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjkZgSVhWwg1IZP_YmkRq0k2mmrKr6SqMDWEA-ckczIF-go4ta7-TQs9Ulog6Wtx-mIEkF6dM1EVhugMJJ0bUKOZUteXRtdc7ACe-eEZ8crpWPq5RltG5Lgmx4NGqslEtoPBBPWRl8gvQHJgEzZ464hEYeVbtsNMXK7DdqKodboKYoceH4oGZ3bz_7Abwn/s1260/image_2024-09-25_08-41-45.png

តំណាងកម្ពុជាលើកទី២! អ៊ិន លក្ខិណា កំពុងធ្វើឱ្យអ្នកគាំទ្រមានមោទនភាព

0

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 កំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជាសម្តែងនូវមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់នាងក្នុងការតំណាងប្រទេស។ សកម្មភាពនានារបស់ លក្ខិណា ក្នុងការប្រកួតតែងទទួលបានការចាប់អារម្មណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក សូម្បីតែអត្ថបទផ្នែកកម្សាន្តរបស់កាសែត VN Express តែងមានរូបភាពរបស់បវរកញ្ញាកម្ពុជារូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTrDRbGxf8EneRCdAW9LDGQ6Uu0ThTuga1YYZ_ZXfUND0lQLyFnrOxls8dielPg5CZ1d82lnHzLwnIHjIRWsn8WhWF65uhcd1hhM91B6VCJiBmpDydT9EyWPm2MYBZNJ9w4dKgPrBADiTnKbvVArvsKyQI6xb0STTnfx94h1KFDGtXMQECDldCwLNsnVY/s2048/image_2024-09-24_11-58-20.png

តាមការប្រកាសរបស់កម្មវិធី Miss Cosmo លទ្ធផលបោះឆ្នោតឈុតតំណាងជាតិរបស់ប្រទេសកម្ពុជាមានឈ្មោះថា «ដែនដីនៃមន្តអាគម) ទទួលបានចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅដល់ថ្ងៃទី២៧ ខែកញ្ញា។ ក្នុងពេលបង្ហាញឈុតតំណាងជាតិ អ៊ិន លក្ខិណា ទទួលបានការសរសើរយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងស្រុកនៅក្រៅស្រុក ខណៈបណ្តាផេកនិយាយពីបវរកញ្ញាឈុតរបស់ លក្ខិណា ទទួលបានការចាប់អារម្មណ៍យ៉ាងផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipySn0caz4bQ9FHe8ARyU0TLBxiWkWaXULsFBiZhg7EMKl3j3qB0drxH8-VD3HpCuYOZc8vBm7ouadsS5B-COyxOcTLKLAYIEI9l9vfRKVs-fGIey7k0ml8gYQCrk_kOuA12LGdrYR0Euj26IaQqL0kC5fc9Wa4OM0OKWM4L2rkrdCu_WavSG3XR7iX5ZX/s2048/image_2024-09-24_11-58-24.png

មិនទាន់អស់នោះទេ នៅកម្មវិធីមួយដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២ កញ្ញា ការដើរបង្ហាញម៉ូតបង្ហាញពីប្រាសាទអង្គរវត្តនៅលើសំលៀកបំពាក់គឺពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ខណៈការបង្ហាញនេះជនរួមជាតិគឺពិតជាកោតស្ងប់ស្ងើចលក្ខិណាយ៉ាងខ្លាំងដែលបង្ហាញពីប្រាសាទអង្គរវត្តនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwIaQu-2Lhv9ovEtSoREm_I_qoo2PCc-tH_0sba2jXZH09YDNKk0Wa1CmRgLWS1z7eI7XcxtJH2rGaytX5tl6xEllH9Rxa2vYttMRce8p7fp90_JSTcjr6_wqsvrWudbWh0sKVFOxZT1H-61s_ykPP_AoL_RIrPIxJxq0ckGehQWgYjPocKClgKrk4V0tK/s2048/image_2024-09-24_11-58-35.png

សកម្មភាពរបស់ អ៊ិន លក្ខិណា ក្នុងការបង្ហាញម៉ូតដែលព័ទ្ធទៅដោយផ្ទៃទឹកនិងភ្នំគឺនាងគ្រប់គ្រងពេលវេលាក្នុងការដើរបានយ៉ាងល្អ ហើយកាមេរ៉ាក្នុងកម្មវិធីគឺចាប់យកការដើររបស់លក្ខិណា បានយ៉ាងច្បាស់។ លើសពីនេះការដើររបស់ លក្ខិណា គឺពោរពេញដោយទំនុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCx7fBqtWhQELiConXa2pFg2t_ghiJnN39PFnRb0Q_VJjkeH9jArp7cCQSo9rsVDc1JpwQ8MxNIae9DO27UDNMLs33mXR7Bj0YI3WS-cEbcceDz6EmLCpJlm9kWVh1D7EDIT6da8bSTxFs5-gB4Z1BCtOtaaO4ZIGvwhnEIUxB9GTdQ3HKxRySIRzjg-QZ/s2048/image_2024-09-24_11-58-28.png

មិនខកបំណងរបស់ហ្វេនៗនោះទេ ដែលកន្លងមកតែងតែជំរុញឱ្យនាងក្លាយជា Miss Cosmo Cambodia 2024 វែកផ្លូវប្រទេសកម្ពុជាក្នុងកម្មវិធីនេះដែលទើបបញ្ជូលបេក្ខនារីតំណាងប្រទេសចូលរួមប្រកួត ហើយ លក្ខិណា មានហ្វេនៗជាច្រើននៅលើទឹកដីវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpnPDgPSYfWC1T3jtcSEvh-bLDR4tK0bcsmnRRSH9HBLXbRiKy4i3jlEbIiuRWSwyGJ8EXJs9rauB7rbLRtCI1MMnKOgxZEnIbECu4RZ4Xgx5TbVSWn9AwPO0443ZB820IvmuGmxqJk4O9xM_M8ap4aHRDNqJlQp1mngSt-VRNvIFOO5FdNaYH_EgtD-Mh/s2048/image_2024-09-24_11-58-22.png

កំពុងតំណាងប្រទេសកម្ពុជាហើយក៏កំពុងធ្វើឱ្យអ្នកគាំទ្រមានមោទនភាពការប្រកួតតំណាងប្រទេសជាលើកទី២ បន្ទាប់ពីកម្មវិធី Miss Supranational 2022 ដោយទស្សនិកជនជាច្រើនរំពឹងថា លក្ខិណា នឹងទទួលបានចំណាត់ថ្នាក់ណាមួយក្នុងកម្មវិធី Miss Cosmo 2024 ៕

BLACKPINK នឹងវិលត្រឡប់មកវិញរួមជាមួយនឹងដំណើរទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២៥

0

យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី២៤ ខែកញ្ញា វីដេអូនៃការរាំបទ “How You Like That” របស់ BLACKPINK ទទួលបានការចូលមើលលើសពី ១.៧ ពាន់លានដងនៅលើ YouTube ។ សមិទ្ធិផលនេះកើតឡើងក្នុងរយៈពេល ៤ ឆ្នាំ ២ ខែបន្ទាប់ពីការចេញផ្សាយនៅថ្ងៃទី ៦ខែកក្កដា ឆ្នាំ២០២០ ដែលជាកំណត់ត្រាដំបូង និងខ្ពស់បំផុតសម្រាប់វីដេអូក្បាច់រាំ K-pop ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-grB8iMBKgpstSkLP9r0NBuNY8LspT0SB2TnBkhvct4tbfRhCnYDScnxfjdseNGPBJPEJ05StA5a9S21wHDus4OlhzBoQgKBXLIG8oi95DetL1eHAElwunOIxLpJ-xYflv1paEsZCphAjpYbg8B3zVp1wRybsDR5KlyqetjmbRGKGx96TQ-Et4RSqU92v/s2048/image_2024-09-24_13-55-28.png
YG Entertainment បានបន្ថែមថា «BLACKPINK គ្រោងនឹងជួបអ្នកគាំទ្រជាមួយនឹងការត្រឡប់មកវិញនូវក្រុមពេញមួយនៅឆ្នាំ២០២៥ រួមជាមួយនឹងដំណើរទេសចរណ៍ពិភពលោក»។ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រពេញពិភពលោកសប្បាយចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzRqO9EQf9DmrKwfJQ3ya_F-1PQWAayAM67sLrTrwWQVW3SAB9mcZLl2BFSnUxQDQjbFtMKs5XOtT9IPVNHfNmL6gvGo2KBxBo042A7D_xlXzGgR_Zr4UoKw2Ji9hRelyGiNDQY7fksKolg4mzfToDvxoJuKJtIvFCJsw5N8LAPyl1BXHrHnWrMvqoFVeC/s2048/image_2024-09-24_13-55-29.png

BLACKPINK បានក្លាយជា”YouTube Queen” ដែលមិនអាចប្រកែកបានដោយបន្សល់ទុកនូវសញ្ញាណដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តនៃក្រុមនារី K-pop ។ ពួកគេមានវីដេអូចំនួន ៤ នៅលើ YouTube ផ្លូវការរបស់ពួកគេដែលមានការចូលមើលលើសពីពាន់លានដង។ចំនួននៃការមើលដ៏ផ្ទុះនៃវីដេអូក្បាច់រាំរបស់ពួកគេគឺជាពាណិជ្ជសញ្ញារបស់ BLACKPINK ដែលបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទូទាំងពិភពលោកនៅក្នុងការសម្តែងរបស់ពួកគេ។ វីដេអូចម្រៀងបទ “How You Like That” ថ្មីៗនេះមានអ្នកចូលមើលលើសពី ១.៣ ពាន់លានដង ដោយរក្សាបាននូវប្រជាប្រិយភាពរបស់វា ធ្វើឱ្យនិន្នាការនាពេលអនាគតមានការរំពឹងទុកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia-4Yg1YIcH9RGpzppK2U691UuMaThLQgGAb_X1M_085PXzlYD4Se3NIVT3FsLPH3KqDd1LVkteA5x3gKqZMaENXNg94xsSHgQZ2BZCIBviYCBRSzhzYeyw7qgJkVHdEsBHdl6WJzIX9I_KJsEEpCzeeZl4HYE4EmtJIUbBZoKTfOVLQbq8L5mtWXVH2GM/s1600/image_2024-09-25_08-28-51.png

” How You Like That ” បង្ហាញពីសារនៃការឡើងខ្ពស់ទោះបីជាមានកាលៈទេសៈណាមួយក៏ដោយ។ វាបានឈ្នះពានរង្វាន់ “Song of the Summer” នៅក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ ២០២០ និងបានជាប់ចំណាត់ថ្នាក់កំពូល “Global Top Summer Song” របស់ YouTube ក្នុងឆ្នាំដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEQ5nWKC41O670v6_JTAFhRBZ5cHjaUdzFkDZrtRk1-1yXbO9tcNcke4PcqVltY7eyrnbKW1ndR7X71PrDClLfMLekySJmIr_lkQn2UBOfw_KQrHI-YNDmtDTGW261V1Z6lfkYM_4oebUwQKrBv2QkMGEtSRuWoOdCwM7bi17ogGB2Fk-5GgTmTc5ZQP1/s1309/image_2024-09-25_08-28-52.png

បទចម្រៀងនេះក៏ទទួលបានការសម្តែងតារាងគួរឱ្យចាប់អារម្មណ៍ផងដែរ។ វាបានឈានដល់ “Perfect All Kill” នៅលើតារាងកូរ៉េ និងជាប់ចំណាត់ថ្នាក់ទី ២ នៅលើ Spotify’s Global Top 50 ក៏ដូចជាទី ២០ និងទី ៣៣នៅលើ UK Official Singles Top 100 និង Billboard Hot 100 រៀងគ្នា ដែលជាការកត់សម្គាល់ភាពជោគជ័យគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារពេញនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmKGjxNrR9_oSIDp1qUIWL8XcQYZuJoeeIpPVKXmCDXSOIOMB8bW0lLP8Fz9PurznisFvEVu283UWPeTZ0ctwf5rOOtpzvscDcIz-gyccos34RUFo1gUb2RKzugVBLqqR3NCTktgM0qrNJzg8IkQojz0zSqKmWis30N1wAYCjOlHY52rEMB7zDEgbargkg/s2000/image_2024-09-25_08-29-04.png

ទន្ទឹមនឹងនេះ BLACKPINK បានបញ្ចេញវីដេអូសរុបចំនួន ៤៧ ដែលមានអ្នកចូលមើលជាង ១០០ លានដង ដែលបង្ហាញពីភាពរឹងមាំរបស់ពួកគេនៅលើ YouTube ។ ឆាណែល YouTube ផ្លូវការរបស់ពួកគេមានអ្នកតាមដានជាង ៩៤.៨លាននាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមសិល្បករប្រុសស្រីទាំងអស់នៅទូទាំងពិភពលោក ជាមួយនឹងការមើលមាតិកាសរុបលើសពី ៣៦.៧ ពាន់លាន៕

Bai Lu ច្រៀងបទថ្មីក្នុងថ្ងៃខួបកំណើតរបស់ខ្លួនរងនូវការវែកញែកថា«ពិបាកស្តាប់»

0

Bai Lu បានសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗ ក្លាយជាតារាស្រីលេចធ្លោម្នាក់ទាំងក្នុងវិស័យម៉ូត និងការផ្សាយពាណិជ្ជកម្ម។ Bai Lu ត្រូវបានអ្នកគាំទ្រចិន និងអាស៊ីស្គាល់ពីរឿងភាគជាច្រើនទាំងសម័យនិងបុរាណ។ កាលពីល្ងាចថ្ងៃទី ២២ ខែកញ្ញា តារាសម្តែងចិន រូបនេះ បានរៀបចំព្រឹត្តិការណ៍ប្រគំន្ត្រីជួបជុំអ្នកគាំទ្រក្នុងឱកាសខួបកំណើតអាយុ ៣០ឆ្នាំរបស់នាងនៅទីក្រុងសៀងហៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5eRiNnSSePfq07ce9Yeq058rClXWERHhOCqEoN_plhUQcUfcxLXWtwvylO6B4pCLXioxSmv9AN_c_ruoli6Jgf4Jij9IIpypWozVRY8IoSL7Ic8BzJkyO_B_j2cUDz9353ZhrfBw6OcIRu_fytmZxFE08nyoQiuFE2FBVsDD9eVfGt-J03h6Lm-j6V8Rs/s1020/image_2024-09-24_08-41-12.png

នៅក្នុងកម្មវិធីរបស់ខ្លួននាងបានសម្តែងបទចម្រៀងពីអាល់ប៊ុមថ្មីរបស់នាងដែលមានចំណងជើងថា «My Odyssey»។ ក្រៅពីសម្ដែងក្នុងភាពយន្ត តារាស្រីរូបនេះក៏ល្បីខាងការច្រៀងដែរ។ Bai Lu តែងច្រៀងបទចម្រៀងភាពយន្ត ពេលខ្លះផ្សព្វផ្សាយដូចតារាអាជីពដែរ។ យ៉ាងណាមិញ ការផ្សាយផ្ទាល់របស់ Bai Lu ក្នុងឱកាសខួបកំណើតលើកនេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHqahDu4WXd9smConMSkQ57_6L3l5OsiGb4Vj3-5XeHAiaBZyDO3uumSdIp2LwEfB4dqAxRKmoULMVYY4g2SOC30M67nQPKr53uSmVlE13COyp9qoQqJ7Jy6SF5DSnL1j4uDZ98CmDBnWBfuzmgXHpZFQ0s5rand84VN8SQeBINQjrqgpWiYfyVeOG0ec9/s1024/image_2024-09-24_08-41-14.png

«សម្លេងញ័រ សម្លេងស្រទន់ បានក្លាយជាការស្វែងរកបន្ទាប់ពីការប្រគំតន្ត្រីខួបកំណើតជាមួយនឹងពាក្យគន្លឹះ “ពិបាកស្តាប់” »។ តារាស្រី Bai Lu បាត់បង់ស្ទីលច្រៀងផ្ទាល់ បង្ហាញភាពអាម៉ាស់លើឆាកយ៉ាងច្បាស់។ ទោះបីជាត្រូវបានសង្គ្រោះដោយរូបរាងដ៏ស្រស់ស្អាតនិងភ្លឺចាំងរបស់នាងក៏ដោយក៏ការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការច្រៀងផ្ទាល់ដែលខកចិត្ត។ មុនពេលល្បីខាងសម្តែង Bai Lu ធ្លាប់ជា idol trainee នៅ SM Entertainment ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0KEiHpilpq7Mqznc-fT_NsWtKeVcl8bVm1SI12SiT8KyK2rdAc4LxsNjPr3fBiiZo1oN1LQ3CZrtV5XA30DuZnNyCQvW3J08SNN5xadybhNEWt9uPCXT58T8cEV6bQPpOw1_ic6PnXMcV3MmnTLooVxyB-REsEsdB2kIVMGtpAhupSsJJKUnp3-6kR4rL/s1080/image_2024-09-24_08-41-15%20(2).png

Bai Lu បានបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកគាំទ្រថា «ការប្រគំតន្ត្រីនេះគឺដើម្បីបំពេញក្តីស្រមៃរបស់ខ្ញុំ។ ចាប់ពីពេលនេះទៅខ្ញុំនឹងខិតខំប្រឹងប្រែង និងក្លាយជាតារាសម្តែងដ៏ល្អម្នាក់»។ ការច្រៀងរបស់នាងបានទាក់ទាញការមើលរាប់លានជាមួយនឹងការពិភាក្សាយ៉ាងក្តៅគគុក។ អ្នកលេងអ៊ីនធឺណិតភាគច្រើនរិះគន់សំឡេងនាង និងមតិមួយចំនួនថែមទាំងនិយាយថា Bai Lu «កុំស្វែងរកខ្លួនឯង តែរកបទភ្លេងសិន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYop1UlBPL8g7Hq4xz7WW98UYuBVMxASuRi_TS_n9reDWyB1AY-ksqYQY9ohjj7-IhfOe36f5haVtcEeOxcfFU8fQfe_FDbYCKLYlplUpH06_7zI0XkSDyMNqMneWq5wIad5UzUndxnd2ZPB_am0fAt62hAXtX2KW9o_vHg3_dI8-ocom8TMi0_L0VB2tb/s1620/image_2024-09-24_08-41-16.png

ទោះជាយ៉ាងណាក៏មានមតិថានេះជាព្រឹត្តិការណ៍ដែល Bai Lu រៀបចំសម្រាប់អ្នកគាំទ្រតែប៉ុណ្ណោះ។ នាងគឺជាតារាសម្ដែង មិនមែនជាអ្នកចម្រៀង ដូច្នេះហើយនាងមិនអាចតឹងរ៉ឹងចំពោះសំឡេងរបស់នាងបានឡើយ។ តារាស្រីរូបនេះបានចែករំលែកអារម្មណ៍ថា៖ «ខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំអាចផ្តល់ថាមពលវិជ្ជមានដល់មនុស្សជាច្រើននោះទេ។ នេះជាហេតុផលដែលខ្ញុំតែងតែចូលរួមក្នុងកម្មវិធី Running Man។ ប្រសិនបើវត្តមានរបស់ខ្ញុំអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ វាមានន័យច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoYurjY_g7EpU-1-1g9RJ6yFPa1n478we5qRSngb8uRquGsMIfzLdsLOJCxaWBdG2S9lZgpIkUC_owrH5HOM0PgoebEZq3tiS-uO87Hd6iz5nwDpyF8VF-V7fC2yl0TDcyEg5Fuh8MKScFIsul3z_tqC3ScKgKlLGktrH984nLeykinONqO0flzJlB6aAe/s1288/image_2024-09-24_16-47-04.png

Bai Lu ក៏បាននិយាយដែរថា ស្ថានភាពសុខភាពរបស់នាងមិនសូវល្អប៉ុន្មានទេ។ ប៉ុន្តែនាងនឹងនៅតែព្យាយាមនាំយកស្នាដៃល្អៗមកទស្សនិកជន។ Bai Lu សង្ឃឹមថាអ្នកគាំទ្រជឿជាក់លើការសម្ដែងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-O2CYsGJPb2muW9lWMAsOLkHkv2HCjsDcasPptFHvw-n3F_q0g0eZ1dzWOvKy_LJFpx_oW6O-lMFYzvY6mCxzXQVR5crFRop6UuCh8nO3AT0eprB5U5c1Hc2JJke8C2kRLwhyUmuoQTydReVdw_bgpfHkcDl3_e-Kz2A7T-p1puPRjQHrILANXuZFr4kR/s3000/image_2024-09-24_16-47-05.png

មុននឹងមានការជជែកវែកញែកនេះ Bai Lu បានបង្កឱ្យមានភាពចម្រូងចម្រាសនៅពេលដែលនាងបានចេញអាល់ប៊ុម «My Odyssey» ដែលមាន ៣ បទ ហើយបានប្រកាសថានឹងរៀបចំការប្រគំតន្ត្រីនៅថ្ងៃទី ២២ខែកញ្ញា។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថាចូលទស្សនាដោយមិនគិតថ្លៃ ប៉ុន្តែបន្ទាប់ពីនោះមានតែអ្នកគាំទ្រដែលទិញរបស់ដែលអមជាមួយប៉ុណ្ណោះមានឱកាសចូលទៅក្នុងសម្រាប់ការប្រគំតន្ត្រី។ អាល់ប៊ុមមួយមានតម្លៃ ១២ យន់ ប្រមាណ១.៧ដុល្លារ ហើយវត្ថុអមមានតម្លៃចន្លោះពី ៣៥ ទៅ ១៨៥ យន់ ប្រមាណជិត៥ដុល្លារទៅជាង២៦ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRzw7NSRqoP4BPXBVwcuXWjVYZ_H7UFhsj6bG8QtJgp2_N7e5VsnjmxvrZu8PNnj1qSLGPotjuUyvJ4V6ffmKWTgRZti5KHDFuGOhJkbpeGBJ3K7dLRhs3x54CvIzjLqyH5uowUs8UBaFEtcBKjpZx2HYUyPyfpmwbnMtkPoAKeb8jFn4Y4cbWz9hgyFfi/s853/image_2024-09-24_16-47-09.png
ការធ្វើដូចនេះ Bai Lu រងការរិះគន់ពីមហាជនជាច្រើន។ បន្ទាប់ពីទទួលបានប្រតិកម្មចម្រុះ ក្រុមហ៊ុនរបស់ Bai Lu បានបង្ហោះសារសូមទោសដោយប្រកាសថា ខ្លួននឹងមិនលក់របស់របរទៀតទេ ហើយនឹងផ្តល់សំបុត្រដោយឥតគិតថ្លៃសម្រាប់ការសម្តែងបទចម្រៀងថ្មី៕

មូលហេតុ នៃការបាក់ស្រុកផ្លូវម្តុំស្ពានស្ទឹងមានជ័យ

0

កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីបាក់ស្រុតផ្លូវ ប្រវែង១៤៦ម៉ែត្រ និងទទឹង៥ម៉ែត្រ ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhREtaw0YV82HHU9C8vcrmDNI4ll5tntWoY3P4uEjnhZl6FBva7izYJecAYRJLzn4XlqUIGKuMrs8JdklaAE-fjg-WMGcxlrjKj1kpgd1DKiRptIWzZEFb-I_zGsyryQVwbY1qlTFRQK9cfRZY5vFGISjRZ_rv1gVsidgDTe6B9Z9w5tEnt9jftpB9bF-Kx/s2048/460992966_26897837683165269_5460103819585527747_n.jpg

ជុំវិញរកណីនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការចុះពិនិត្យ និងណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនឹងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0aeY38yoz4hgTQJOhnQ-o9ZTAyc0Vb6FdBJvyMWxDZ8o_0fMlaE4RSppX5lp8WfhumZNV5OMY3l8ivpJk1uWIhksbM3g-Ya4cpLEXPO3f17wB4vi_hpSNJCxkvUX4THlhoVQhBEQcPJUY6JvvIeaD9tebeia_vkqJjYB1QJL3GWek268jIZ1JolbcvfiX/s2048/461091311_26897838263165211_2016237189936668560_n.jpg

ក្រោយពីការត្រួតពិនិត្យយ៉ាងយកចិត្តទុក អាជ្ញាធរបានកំណត់ថា៖”ការបាក់ស្រុតផ្លូវនេះដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលឱ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឱ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង”៕

Influencer ដ៏ល្បីរបស់អ៊ីតាលីថា អាហារថៃពុំគួរឱ្យបរិភោគ ខណៈថៃលើកឡើងបែបនេះវិញ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា Influencer ដ៏ល្បីល្បាញជនជាតិអ៊ីតាលីម្នាក់ជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះ «vinnilimeira» ចូលចិត្តតែងខ្លួនជាមនុស្សស្រី និងតែងតែនិយាយពីអាហាររបស់ប្រទេសនានា ជាពិសេស អាហារនៅអាស៊ី ។ នាពេលថ្មីៗនេះ ជនជាតិអ៊ីតាលីបានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គមនិយាយពីអាហារថៃ ដូចជា ៖ ពស់អាំង ខ្យាដំរី និងក្អែប ដែលធ្វើឱ្យពលរដ្ឋថៃទទួលយកមិនបាន ហើយថាវាជាអាហាររបស់ខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVVa-XH7dK-8uOcEHbHDs5BDkgur0X19amdykA-hHYU3cTmEwew02CF0r8e7iVYUDrycQrtS2PxV_DOB9OPXMhcJVtrYG70KCM4fSDQUzKUyJy6H_iSy479XpVwzOrK-CObE4MvcHvDXx00uPwCuSS2QBpNwErWAfRfIdx9xnXvPmefR2FL9fbYwLJXELq/s685/Screenshot%202024-09-24%20162810.png

នៅក្នុងវីដេអូ គេបានឃើញបុរសអ៊ីតាលីរូបនេះស្លៀកពាក់អៀមមនុស្សស្រី ហើយសរសេរថា ខ្លួនទៅបរិភោគ Fast Food នៅប្រទេសថៃ ។ រីឯអាហារថៃដំបូងដែលបុរសអ៊ីតាលីបង្ហាញនោះ គឺពស់អាំង ព្រមទាំងខ្យាដំរី និងក្អែបដោតចង្កាក់ ។ បន្ទាប់មក បុរសអ៊ីតាលី ក៏បានបង្ហាញអាហារថៃផ្សេងទៀត គឺកំពឹសឆៅ និងចង្រឹតដោតចង្កាក់ ហើយបុរសអ៊ីតាលីនិយាយថា អាហារថៃទាំងនេះពុំគួរឱ្យបរិភោគទាល់តែសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTV4ft62acR3ltwOtrB_qEdH-KYguM9GQG7zeVZ8FXK499XYRdPpcXEsmXr85LTP5wSYBR5Bu9LY2OQBLfh9TOsfz-NrtNGKVT8nZ5kBhiElJAj22m5vX83HPm6lIlClCvNDKJ9ksPBUkhlLnywXueg_USB56Mx_8TAV3xnqqSEqYEAYCWaYF6Olh5lqF/s688/Screenshot%202024-09-24%20162825.png

ក្រោយឃើញវីដេអូនេះ អ្នកលេងបណ្តាញសង្គមអ៊ីតាលីនិយាយថា ៖ «បើមកប្រទេសថៃ ខ្ញុំមុខជាពិបាករកអាហារបរិភោគមិនខាន ហើយខ្ញុំសុខចិត្តផឹកឈាមខ្លួនឯងវិញ» ។ ជនជាតិអ៊ីតាលីម្នាក់ទៀតថា ៖ «ខ្ញុំមិនរិះគន់ទេ ពីព្រោះច្រើនឆ្នាំកន្លងមកនេះ ដូនតាថៃបានជួបការលំបាកយ៉ាងច្រើន ដូចជា ភាពក្រីក្រ និងខ្វះខាតស្បៀងអាហារ ទើបពួកគេបរិភោគបែបនេះ ។ អាហារខាងលើ គឺថៃបរិភោគតាំងពីដូនតាមកម៉្លេះ ហើយបច្ចុប្បន្ន វាក្លាយជាទម្លាប់របស់ពួកគេទៅហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguWpPJgBbT5lUE-v9q-5kcUGd4gsXLLsR7sEiSKgEJKapk_B2bqyI4mVgEd6zh1-iqQupVRG82jDy3kpgrDMCaeLz9WbGW8Cl1_O3o5PkQd4lg7idYJ8lCiQXnayEjNIoT_npTolPStewgkkDb-e725eY3Orqrnjg_0YJf_wZx8ks5kR718FbhiwhvBCiJ/s681/Screenshot%202024-09-24%20162904.png

ប៉ុន្តែជនជាតិអ៊ីតាលីខ្លះទៀតថា នៅប្រទេសថៃមានអាហារឆ្ងាញ់ៗច្រើន ប៉ុន្តែពួកគេយល់ថា Influencer អ៊ីតាលីរូបនេះបានបង្កើតមាតិការម្ហូបថៃប្លែកៗដើម្បីឱ្យមានអ្នកមើលច្រើន និងយល់ថា ប្រទេសថៃសម្បូរអាហារប្រភេទនេះ ។

ចំណែកអ្នកលេងបណ្តាញសង្គមថៃនិយាយថា ការបង្ហោះបែបនេះធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃយ៉ាងខ្លាំង ជាពិសេស ភ្ញៀវទេសចរបរទេសដែលពុំធ្លាប់មកលេងថៃ គឺពួកគេនឹងគិតពីចំណុចអវិជ្ជមានមិនខាន ។ វីដេអូនេះបង្ហាញថា អាហាររបស់ថៃដែលលក់តាមផ្លូវពុំគួរឱ្យបរិភោគ និងកខ្វក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCDOvWz_FUgAW1VF6WcN6e0vnDkc84h1YFHmiCtrh2p_TFwRZCw6Av8L9xe7_9fWokFw0BPrstLIqIeeCG_I4dj3LDEz6ykhCA_mjNr15WxafDToeC3X7yo25SMbeIgD6odjR6WW-hWxANAJVXW0R3UfNNC-Q3rynQvkapXf0Wh1MszsuAVrukkj7EmUI8/s680/Screenshot%202024-09-24%20162920.png

ជនជាតិថៃម្នាក់និយាយថា ៖ «ការបញ្ចេញមតិរបស់អ៊ីតាលីពុំត្រឹមត្រូវទេ ពីព្រោះការបរិភោគពស់អាំង ព្រមទាំងខ្យាដំរី និងក្អែបដោតចង្កាក់ ពុំមែនជាទម្លាប់ ឬវប្បធម៌របស់ថៃទេ វាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់មនុស្សមួយក្រុមតូចប៉ុណ្ណោះ ។ ដូច្នេះ កុំនិយាយបែបនេះ បើអ្នកពុំដឹងច្បាស់លាស់ទេនោះ» ។ រីឯជនជាតិថៃទៀតម្នាក់ថា ៖ «Influencer រូបនេះ ពិតជាកូនកាត់អ៊ីតាលី-ខ្មែរមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCRQ27IAl6ruoZZPVGdj6iCnSg66YLq-N6dvGArHYgnLg5T2RK5ZuDeNCCYWaZ6rZTo0nXj5UdmRqSh_wwSemXJdtfqaWD8UKVrQWBw7qCcnUi8Pdnm_VWOmchSeiG-X1_FHUo9lp_gg5T__Ikoj_kJ4hkLSDRgKVIcLVUnGm6qheiN3CtboWutcJbvri/s694/Screenshot%202024-09-24%20162750.png

ជនជាតិថៃផ្សេងទៀតថា ៖ «តើវីដេអូអាហារនេះថតនៅថៃឬយ៉ាងណា? ឬវាជាអាហារលក់នៅខ្មែរ? ខ្ញុំធ្លាប់ឃើញនៅតំបន់ទេសចរណ៍ គឺផ្លូវខៅសានរបស់ថៃ មានអាហារប្រភេទនេះលក់ឱ្យភ្ញៀវទេសចរអឺរ៉ុបដែលចូលចិត្តអ្វីប្លែកៗ ។ ប៉ុន្តែខ្ញុំពុំដឹងថា អ្នកលក់អាហារនៅផ្លូវខៅសាន គឺជាជនជាតិខ្មែរឬក៏អត់ ។ រីឯកំពឹសឆៅ គឺជាអាហារថៃពិតប្រាកដ ដែលមានលក់នៅតាមផ្សារណាត់» ៕

មានរឿងអ្វីទៀតហើយ! ពលរដ្ឋឥណ្ឌូណេស៊ីចាប់ក្រពើយក្ស១ក្បាលវះពោះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គ្រួសារ និងអ្នកស្រុកបានជួយគ្នាតាមរកបុរសចំណាស់ម្នាក់បាត់ខ្លួនពុំឃើញត្រឡប់មកផ្ទះ រហូតឃើញក្រពើយក្ស១ក្បាលពាំរាងកាយមនុស្ស និងចាប់ក្រពើវះពោះ ។ ហេតុការណ៍ដ៏រន្ធ.ត់ នេះបានកើតឡើងក្នុងទីក្រុងរីយ៉ៅ ស្ថិតនៅប្រជុំកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។

បុរសចំណាយដែលក្លាយជាចំណីក្រពើ ឈ្មោះ យ៉ាស់មីន អាយុ៦៨ឆ្នាំ បានប្រាប់គ្រួសារថា ចេញទៅរកត្រីក្នុងទន្លេ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា កន្លងមក ។ ប៉ុន្តែរហូតមកដល់យប់ថ្ងៃដដែល លោក យ៉ាស់មីន ពុំបានត្រឡប់មកផ្ទះវិញទេ ដែលធ្វើឱ្យគ្រួសារបារម្ភយ៉ាងខ្លាំងថា លោកមុខជាមានគ្រោះថ្នាក់មិនខាន ។ ហេតុនេះ សាច់ញាតិក៏បានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងនាំគ្នាតាមរកលោក យ៉ាស់មីន ដល់កន្លែងរកត្រី ។

កូនប្រុសរបស់លោក យ៉ាស់មីន បានប្រទះឃើញសម្លៀកបំពាក់ឪពុកនៅបរិវេណមាត់ទឹក ប៉ុន្តែពុំឃើញឪពុកនៅទីនេះទេ ។ អ្នកស្រុកក៏ជួយគ្នាតាមរកបន្តទៀត រហូតដល់ព្រឹកថ្ងៃទី២០ ខែកញ្ញា ទើបអ្នកស្រុកម្នាក់ឮសូរសំឡេងក្នុងទឹក ដែលស្ថិតនៅឆ្ងាយពីបរិវេណទុកសម្លៀកបំពាក់ និងសម្ភារៈរកត្រីរបស់លោក យ៉ាស់មីន ប្រមាណ២០០ម៉ែត្រ ។

វាធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះសំឡេងក្នុងទឹកនេះ គឺជាសំឡេងរបស់ក្រពើយក្ស១ក្បាល ដែលក្នុងមាត់របស់វាកំពុងទំពារសាច់មនុស្ស ។ ដូច្នេះ អ្នកស្រុកក៏ប្រើប្រាស់អគ្គិសនីឆក់ក្រពើ១នេះរហូតដល់ងាប់ និងលើកខ្លួនវាឡើងលើគោកវះពោះ ហើយពួកគេក៏បានឃើញសាកសពលោក យ៉ាស់មីន ក្នុងនោះ ។

សមត្ថកិច្ចនិយាយថា រាងកាយសាកសពបានដាច់ជាកំណាត់ៗពីគ្នា ហើយគ្រួសារសាកសពមិនត្រូវការឱ្យសមត្ថកិច្ចស៊ើបអង្កេតបន្តទេ ដោយសារពួកគេបានឃើញភស្តុតាងជាក់ស្តែងរួចហើយ ។ កន្លងមក ក៏ធ្លាប់មានហេតុការណ៍ក្រពើស៊ីអ្នករកត្រីនៅតំបន់នេះដែរ គឺយុវជន អេនឌិកា អាយុ២១ឆ្នាំ បានមករើសខ្យងនៅទន្លេ កាលពីថ្ងៃទី១៥ ខែកញ្ញា ហើយត្រូវបានក្រពើចាប់អូសទម្លាក់ទឹក ។ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ទើបអ្នកស្រុករកឃើញសាកសពយុវជននៅមាត់ទឹក ។

តំបន់ប្រជុំកោះនៅប្រទេសឥណ្ឌូណេស៊ី មានក្រពើរស់នៅស្មើជាង១៤ពូជ ហើយក្រពើភាគច្រើនមានទំហំធំ និងកាចសាហាវខ្លាំង ។ អ្នកអភិរក្សសត្វជឿថា តំបន់រស់នៅរបស់ក្រពើកាន់តែខិតជិតលំនៅឋានមនុស្ស ហើយមនុស្សបាននេសាទច្រើនពេក ទើបធ្វើឱ្យអស់ចំណីក្រពើ ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីមានតំបន់ឆ្នេរសមុទ្រតិចជាងមុន ដោយសារការធ្វើកសិដ្ឋាន ខណៈអ្នកស្រុកនៅតែងូតទឹក និងរកត្រីក្នុងទន្លេ ដែលកត្តាទាំងនេះធ្វើឱ្យពួកគេងាយនឹងក្លាយជាចំណីក្រពើ ៕

ប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គលើ កាន់តែខិតជិតដល់ចំណុចប្រកាសអាសន្ន

0

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្ពស់១០.៤៤ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់១០.៧០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzkFe31BCJs_1j2CR-0VwlFUe3bqgQoXkR3jeRD26fRp6phgxOlLU7rm1XUFyiN6GB0e2iZGOw7EuKrmdKfIalE0BcFstoOQA9fvS3GzFv7Nxm8N5oUHvlNXIf9jv_3CcxQTgx2VuoJN5y-yRwZ_H-68J6Zm1Xk6tvGt2tTGt1rGQLsaJGBpyKLv3uQ5D/s1280/image_2024-09-24_16-17-47%20(2).png

បើតាមលោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ថា៖”ទឹកភ្លៀងនៅតែបន្តធ្លាក់ពីតិច ទៅមធ្យម នៅក្នុងតំបន់ភូមិសាស្ត្រខេត្តស្ទឹងត្រែង និងនៅតំបន់ប្រទេសជិតខាងផ្នែកមេគង្គលើ ដែលធ្វើឱ្យកម្ពស់ទឹកហក់ខ្លាំង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3kTJWCVoNxzFzMXqBukGw26-hkaziJcRC7JcqGu5zfF2CnAfsrNGF21rS1dhBzZmJnfxUZu5IE6VO2uttuXvlwnWIInWKv_1ECwnjN0McKurZ18hPWBYULd3V0-_BPjkjkKucwRNgZ-qdLOyzcXFQyGHFe6yEoBzjQHYMlUqX2uatAEt1VuPBTtSk8H4j/s1280/image_2024-09-24_16-17-48.png
លោកប្រធានមន្ទីរធនធានទឹក ក៏បានសង្កត់ធ្ងន់ថា៖”ឆ្នាំនេះទឹកទន្លេមេគង្គ មានបរិមាណខ្ពស់ជាងឆ្នាំ២០២៣ ដោយសារតែនៅផ្នែកក្បាលទន្លេមានភ្លៀង។ ចំណែកនៅប្រទេសឡាវ-វៀតណាម ក៏មានទឺកឡើងខ្លាំងដែរ ទើបឥទ្ធិពល នៃលំហូរទឹកមកដល់ប្រទេសកម្ពុជាបែបនេះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0TCWpHoutWwenxO5rtXFH94ImWF8Y-O02ZNZbKJ3YuZ76ToXvLZDX68nAx3hR0KNiEVloDg0aOTZuL1uySUgVLnv0-X5mosyzbxpHVTyZYaoeH8HSCy2v92fauznwDKci0WqxkTJJAM_30oF17hJluLHc2zd1wvgxf9TZ5A1QhmULwxwcWFT8gb0texSX/s1280/image_2024-09-24_16-17-49%20(2).png
តែយ៉ាងណាមិញ អាជ្ញាធរខេត្តបានរៀបចំត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាជននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrs5RiAaqXHHc1xbobrcJAbVmiwOGm1dVnLBJ7gTPpb1lu4YZR4Gr32QcKfOEdFK1oYyCem6_3iEhAJMD__KJfMlCpebG4rd6kCrU_fw_YcdfE-VB-lhyphenhyphenNW6Itwj2jLPsThpsokigswyjEslbu3xxNNCqKVZc5jkzoLnir4h8gpPirIpDYGo7oQmwrKB6f/s1280/image_2024-09-24_16-17-48.png

គួរបញ្ជាក់ថា បច្ចុប្បន្នទៅទន្លេមេគង្គលើ មានកម្ពស់១០,៥០ម៉ែត្រ ចំណុចកម្ពស់ទឹកប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ និងចំណុចកម្ពស់ប្រកាសអាសន្ន១១,៣០ម៉ែត្រ៕

ការត្រឡប់មកវិញជាលើកទី២ របស់ Speed! តើកម្ពុជាចំណេញឬខាត?

0

កាលពីថ្ងៃទី ២៣ ខែកញ្ញានេះ IshowSpeed Youtuber សញ្ជាតិអាមេរិកដ៏ល្បីល្បាញបានវិលមកកាន់ទឹកដីនៃប្រទេសកម្ពុជាយើងម្តងទៀត ខណៈក៏បាន Live Stream បង្ហាញនូវសកម្មភាពគួរជាទីចាប់អារម្មណ៍ជាច្រើន។

នាថ្ងៃទី ២៣ ខែកញ្ញា Speed បានមកដល់រាជធានីភ្នំពេញ និងបានធ្វើការ Live Stream នៅវេលាម៉ោង ៣ រសៀលនៅលើឆាណែលយូធូបផ្លូវការរបស់លោក និងមានអ្នកចូលទស្សនារហូតដល់ទៅរាប់សែននាក់។ គ្រាន់តែចុះពីលើរថយន្តភ្លាម រឿងដំបូងដែលលោកបានភ្លក់នំគូឆាយយ៉ាងឆ្ងាញ់ពិសារ បន្ទាប់មកក៏ធ្វើដំណើរទៅមើលទិដ្ឋភាពក្នុងផ្សារទូលទំពូង ទទួលបាននូវការស្វាគន៍យ៉ាងកក់ក្តៅពីសំណាក់អាជីវករនិងប្រជាពលរដ្ឋខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aJ8Ssz6DVqJDWJtyBx2nOtktUgvoRDQqixiK7YAqgHeCOQWkh89Eec6aLsMc7v0Vi_B_mFktAPb60ak1Et2AUcybUMsQ01WLrUea5okodfvc5MxzZxPaK6qPqdFEVivuJGURFKFiZ7EaflfJXVBa0O9Hb3ZqLi922I3AAMb5yO9YdrW4olbowpfAnuIU/s1062/IMG_5528.JPG

បន្ថែមពីនេះលោកក៏បានលើកយកមួកស្លឹកត្នោតខ្មែរមកពាក់ និងដើរឆ្ពោះទៅកាន់ក្លឹបប្រដាល់គុណខ្មែរនិងកន្លែង។ នៅទីនោះ លោកបានទទួលយកក្រម៉ាខ្មែរមកបង់ករ និងបានស្លៀកខោគុនខ្មែរ ហើយក៏សាកល្បងឡើងសង្វៀនប្រកួតជាមួយកីឡាករគុណខ្មែរនៅទីនោះផងដែរ។ជាងនេះទៅទៀត Speed ក៏បានធ្វើការភ្លក់នំអន្សមដែលជានំប្រពៃណីរបស់ខ្មែរទៀតផង។ ម្យ៉ាងវិញទៀត ស៊ីក្លូដែលជាយាន្តជំនះប្រពៃណីរបស់កម្ពុជា ក៏បានលេចវត្តមាននៅក្នុងការឡាយរបស់ Speed យ៉ាងមានភាពទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmh3IjeFgZyha4ULId8talnlMMfn7wWHe_jO-da094RL_nfZgtZsD5tVIoNWUgzqO7XwpsU_a0DSzuQkrk6L9_l3-H8Cr1sIIOhGU-xlRFf1I1NipHKEEl62JAPNik79UanjgclWZAHhk2VmdCvmK09TPfge-E0iWK6poNTR84BnS_G2CCzcMSpf4yJRdN/s1065/IMG_5527.JPG
កាន់តែពិសេស Speed ក៏បានទៅទស្សនាសារមន្ទីរជាតិកម្ពុជា ដែលប្រមូលផ្តុំទៅដោយវប្បធម៌ខ្មែរយ៉ាងច្រើនពោរពាស ស្របពេលដែលលោកក៏បានបង្ហាញនូវអារម្មណ៍រំភើបចិត្តជាខ្លាំងនៅពេលដែលកាន់ទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid_qISFY3m3IrKXJwY4NMlxIPzHr9jFWUhHsMy3K7Jtj7wmh-TcgNSv6V3sTsr61q4tV92IF-WRFgVUO_ovnBfC7GN3buAodWpHEEi59r1odwEHUWvtxk4FeyGeWSmwzTXsJkvb7bmly4wyWXAOWAA3024r-gFUoVerfRLcSAisldbP09fQBqt4UrmDmoi/s1117/Screenshot%202024-09-24%20135330.png

ទោះជាយ៉ាងណា ការមកដល់របស់ Speed ក្នុងអំឡុងពេលនោះ ទិដ្ឋភាពមួយរហូតដល់ផ្ទុះនូវការរិះគន់ពេញបណ្តាញសង្គមនោះគឺភាពឥតសណ្តាប់ធ្នាប់នៅក្នុងចំណោមអ្នកគាំទ្រមួយចំនួន ដែលឆ្លុះបញ្ចាំងអំពីកង្វះភាពយល់ដឹងផ្នែកវិន័យនិងសីលធម៌ក្នុងការរស់នៅនិងប្រាស្រ័យទាក់ទង ដែលនឹងនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរដទៃទៀត ក៏ដូចជាមុខមាត់សង្គមជាតិទាំងមូល៕