ត្បូងឃ្មុំគឺជាខេត្តដែលមានរមណីដ្ឋានទេសចរណ៍ល្បីៗជាច្រើនកន្លែង ជាពិសេសក៏មានបន្សល់ទុកតំបន់ប្រវត្តិសាស្ត្រជំនាន់ហ្លួងព្រះស្តេចកននាសតវត្សទី ១៦ ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ខេត្តនេះមានចម្ងាយ ២០៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយនៅថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនោះទេ ប៉ុន្តែនៅរដូវបុណ្យទានមិនថាជារដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌឡើយ នៅទីនេះគឺមានភ្ញៀវមកទស្សនាច្រើន ហើយតំបន់ដែលពេញនិយមបំផុតរួមមាន៖

១.ហ្លួងព្រះស្តេចកន៖ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ តំបន់នេះគឺជាអតីតរាជធានី នៃអំឡុងពេលមុនអង្គរ ដែលបច្ចុប្បន្ននេះត្រូវបានរៀបចំឡើងវិញឱ្យក្លាយជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តសាស្រ្ត សម្រាប់បម្រើដល់វិស័យទេសចរណ៍។ រមណីយដ្ឋានហ្លួងព្រះស្តេចកនមានទីតាំងកសិ្សណទឹក ដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ យ៉ាងស្រស់បំព្រងមិនចាញ់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅតាមខេត្តផ្សេងៗរបស់កម្ពុជានោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHIvUWg6pldKL8nRdiV7aWwxbn_Rki1AakUlGgphEw9sfF54r4MQtECwvncoF8LS3PjW8mDuTWW9uXdsHrCzqLeSrRRtIBoT6ypXiO3d11D-Pxrps-tWo6PeMYmoB2-U5HBgbfRbQdsvv5pvUElh4huwb1BVrqepNqiQJ6qOi_tbq30VpDtPK52im2fbhW/s1536/image_2024-09-25_09-53-41.png

២.ទឹកធ្លាក់ហោង៖ ជារមណីយដ្ឋានធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ទឹកធ្លាក់ហោងគឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រការ៉េ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ គឺមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសល្អបរិសុទ្ធខ្លាំងណាស់។ ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិត‌ៗ និងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ ក្រៅពីនេះភ្ញៀវជាញឹកញាប់ក៏បានមកទីនោះ ដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមា និងដើម្បីស្វែងរកពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgXWriYIcMlR348mZEYar7jTuypos4tYQMc1Q-WlDDney3fmhzqqZEH01J-ggPzO6xqzH1U3KhoXm02I_zVLEP0nqBzW06OpYWMyT-7W7EotnXDza50FelgAxp2E9HnehwJNdd6UEakYAv8KaCzhc6P9WtQOKCA4W5NktVDjGsxiKturBwzJVxEGspPal0/s1024/image_2024-09-25_09-55-24.png

៣.ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ៖ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅទីនេះមិនត្រឹមតែមានទំនប់ទឹកធំមួយសម្រាប់ហែលលេងប៉ុណ្ណោះទេ ថែមទាំងមានខ្ជុះសម្រាប់អង្គុយលេងរាប់សិប ព្រមទាំងមានពោងជួលសម្រាប់លេងទឹកផងដែរ និងមានលក់គ្រឿងក្លែមច្រើនមុខដូចជា ងៀតគោថ្មីៗ សាច់គោអាំង ពោះគោអាំង កង្កែបបោក និងចំណីចំណុកឆ្ងាញ់ជាច្រើនប្រភេទទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDZCK75BG6OegkiFl0GIlWcq8bEP4GZxVYSXggrjFh5Az4001vSnlVFs9JgM85GT10K33zA2061uPzmq3RuLVcMUdxt5w1WiW23e388Gd3-hPkRGorCb9moCooDsOj-nmQUDb7oLxTEONwN6DGUJ5oLMeAewMKgK3t1dtUpOPUAkCENHV9erMRdFEijozA/s880/image_2024-09-25_09-53-42.png

៤.ប្រាសាទព្រះធាតុបាស្រី៖ ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅពេលទៅដល់លោកអ្នកនឹងបានឃើញ ផ្លូវចូលវត្តមានគ្រឹះបា្រសាទបុរាណចំនួន២ ដែលសាងសង់អំពីថ្មបាយក្រៀម ហើយផ្នែកខាងស្ដាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ដ។ ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ សង់រាងជាការ៉េដែលមានទំហំ ១៥មx១៥ម ជាមួយកម្ពស់ ៣៣ ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJvHU10eCFyzo43GZ2Wq923S3WWgndVRkfDzjrOWAh4Fnf-Qk36aKk6VAe9rhPpvjJ05bxL0kv7GeSGK179eMobVkGMbDekyKRp8hDO4hvyL5VIr1W8Kl98ms7YW2PeP_64X8nWkY1A7WGvVIEdedRYKgYCKCLhyskMg4s6lNoH5im5l5Q6Bt8hM0TFvpQ/s1054/image_2024-09-25_09-53-42%20(2).png

៥.សួនបឹងក្រចាប់៖ គឺជារមណីយដ្ឋានកែច្នៃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងត្រស់ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សួនកម្សាន្តដ៏តូចច្រឡឹងនេះពិតជាមានលក្ខណៈអំណោយផលល្អពីធម្មជាតិសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក ពីព្រោះវាមានទីតាំងស្ថិតនៅបង្កើយជាប់មាត់បឹងធម្មជាតិដ៏ធំល្វឹងល្វើយ និងមានបរិយាកាសស្ងប់ស្ងាត់បែបជនបទសុទ្ធសាធ។ សួននេះមានទំហំផ្ទៃដីមិនសូវធំប៉ុន្មានទេ តែមានការរៀបចំតុបតែងជាសួនផ្កាស្រស់ស្អាតផ្សារភ្ជាប់នឹងបរិយាកាសធម្មជាតិជុំវិញស័ក្តិសមសម្រាប់អ្នកទេសចរមកពីទីក្រុងដែលចង់ស្វែងរកកន្លែងស្ងប់ស្ងាត់ទទួលទានអាហារជួបជុំក្រុមគ្រួសារឱ្យស្រស់ស្រាយស្រឡះមុខស្រឡះមាត់តែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiB-Sfxwnc-9qTffFaR3nKzuaqejZOfEwph0eqNxGNEFsLP3qt7b4A10Ni-ibIAZn6QAZcAQ7uReMHr13zdR4tIExEFYbEV_-sBKFEs4tt_a_sKTWU5t3CxTZVOFCdZDJvKmc8Krq1bOGQu1oxqeNqMRn3muHWYSVdEeNql8Km9Jrd7oSvKZjnh-cJBAU6/s1280/photo_2024-09-25_09-45-36.jpg