ជាទូទៅសត្វផេនឃ្វីនច្រើនតែមានពណ៌ខ្មៅលាយស ហើយតែងតែរកឃើញពួកវានៅតំបន់ទឹកកក ទោះជាយ៉ាងណាកាលពីអំឡុងឆ្នាំ ២០២១ គេបានប្រទះឃើញសត្វផេនឃ្វីនមួយក្បាលមានពណ៌លឿងខុសប្លែកពីគេ ជាសត្វដ៏កម្របំផុតនៅតំបន់អង់តាក់ទិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះបានទាក់ទាញការអារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ និងអ្នកស្រឡាញ់សត្វព្រៃជុំវិញពិភពលោក។ កាលពីឆ្នាំ ២០២១ អ្នកថតរូបសត្វព្រៃ Yves Adams ម្នាក់បានធ្វើដំណើរទៅកាន់រដ្ឋ Georgia ភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក មានឱកាសចាប់យកសត្វភេនឃ្វីនដ៏កម្រមួយក្បាលពណ៌លឿងភ្លឺ។ 
Adams បាននិយាយថា នៅពេលដែលសត្វភេនឃ្វីនចម្លែកហែលទៅជិតក្រុម មនុស្សគ្រប់គ្នានៅក្នុងបេសកកម្មនោះគឺមានការស្រឡាំងកាំងយ៉ាងខ្លាំង ហើយក៏បាននាំគ្នាចាប់ផ្តើមថតរូបភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ រូបរាងរបស់សត្វនេះមានរយៈពេលតិចជាងមួយនាទី មុនពេលវាបាត់ចូលទៅក្នុងហ្វូងសត្វភេនឃ្វីនរាប់ពាន់ក្បាលផ្សេងទៀត។ មូលហេតុចម្បងដែលសត្វភេនឃ្វីនមួយក្បាលនេះមានពណ៌លឿងខុសប្លែកពីសត្វភេនឃ្វីនដ៏ទៃ គឺដោយសារតែការផ្លាស់ប្តូរហ្សែនដ៏កម្រមួយ។ .png)
ការផ្លាស់ប្តូរនេះប៉ះពាល់ដល់ការផលិតសារធាតុ melanin ដែលបង្កើតជាពណ៌ខ្មៅ និងពណ៌សនៅក្នុងរោមបក្សី។ ទោះជាយ៉ាងណាការផ្លាស់ប្តូរនេះគឺកម្រមានណាស់ លុះត្រាឪពុកម្តាយទាំងពីរមានហ្សែន recessive ដូចគ្នា ហើយវាក៏មិនមែនជារឿងថ្មីទាំងស្រុងនៅក្នុងពិភពសត្វដែរ។ អ្នកវិទ្យាសាស្ត្រ Allison Schulz បាននិយាយថា បាតុភូតដែលសត្វភេនឃ្វីននេះជួបប្រទះគឺ vitiligo ដែលជាជំងឺម្យ៉ាងធ្វើឱ្យរាងកាយមិនអាចសំយោគសារធាតុពណ៌មេឡានីនបានពេញលេញ។ តាមរបៀបនេះ បក្សីត្រូវរក្សានូវសារធាតុពណ៌លឿងមួយចំនួននៅក្នុងរោមរបស់វា។ vitiligo ក៏អនុញ្ញាតឱ្យសារធាតុពណ៌មួយចំនួននៅដដែលផងដែរ នេះមានន័យថាសត្វភេនឃ្វីននៅតែរក្សារោមពណ៌សរបស់វាដូចធម្មតា ប៉ុន្តែមិនមានពណ៌សទាំងស្រុងនោះទេ។ 
ទោះជាយ៉ាងណាជំងឺនេះមិនរីករាលដាលដល់សត្វភេនឃ្វីនដទៃទៀតឡើយ។ ថ្វីត្បិតតែសត្វភេនឃ្វីនពណ៌លឿងនេះបង្កើតការចាប់អារម្មណ៍ និងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយ ការមានពណ៌រោមផ្សេងគ្នាប្រហែលជាមិនផ្តល់អត្ថប្រយោជន៍ដល់វានោះទេ។ ភាពខុសគ្នានៃពណ៌នេះអាចនាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដល់សត្វនីមួយៗ នៅក្នុងធម្មជាតិ ពណ៌របស់សត្វភេនឃ្វីនគឺជាកត្តាសំខាន់ដែលជួយពួកគេលាក់បាំងពីសត្រូវ។ រោមខ្មៅរបស់ពួកវាជួយឱ្យពួកវាលាយឡំជាមួយសមុទ្រនៅពេលមើលពីខាងលើ ខណៈក្បាលពោះពណ៌សជួយឱ្យពួកវាលាក់ខ្លួនពីសត្រូវដែលហែលទឹកនៅក្រោមទឹក។ ដូច្នេះហើយ ពណ៌លឿងដ៏ភ្លឺបែបនេះនឹងជួយឱ្យសត្រូវរកឃើញពួកវាបានយ៉ាងងាយស្រួល។ 
លើសពីនេះ ការមានពណ៌រោមខុសៗគ្នា ក៏អាចបណ្តាលឱ្យសត្វភេនឃ្វីននេះ ត្រូវបានគ្នីគ្នាវាចៀសវាងផងដែរ។ សរុបសេចក្តីមក របកគំហើញនេះមិនត្រឹមតែគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកសំណួរជាច្រើនអំពីការអភិវឌ្ឍន៍ និងសារៈសំខាន់នៃការផ្លាស់ប្តូរហ្សែនជាក់លាក់នៅក្នុងពិភពសត្វផងដែរ។ ដូច្នេះការរកឃើញសត្វភេនឃ្វីនពណ៌លឿងនៅក្នុងទ្វីបអង់តាក់ទិក គឺជាបាតុភូតដ៏គួរឱ្យកត់សម្គាល់មួយ មានតែពេលវេលា និងការសិក្សាបន្ថែមទៀតទេដែលអាចផ្តល់ចម្លើយត្រឹមត្រូវអំពីការអភិវឌ្ឍន៍អនាគតរបស់សត្វភេនឃ្វីនមួយក្បាលនេះ៕










