Home Blog Page 843

ការផឹកទឹកក្រូចស្រស់គឺល្អ ប៉ុន្តែបើផឹករបៀបនេះអាចបំផ្លាញសុខភាពលោកអ្នកបាន

0

ទឹកក្រូចស្រស់ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន និងសារធាតុរ៉ែ ប៉ុន្តែប្រសិនបើអ្នកផឹកទឹកក្រូចស្រស់ខុសរបៀបអាចធ្វើឱ្យអ្នកខូចសុខភាពដោយមិនដឹងខ្លួន ព្រោះទឹកក្រូចស្រស់ មិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រាប់សម្រកទម្ងន់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieTWgNaHr7uDOmz6x43smEn8A_Ufik8WWXfsBGcWh7Z4cxNaYpKnBapc-K7pb4Z5y8ZwpZczACecFALdTeCDBO9SFRs17U8NQFTLJtYtRcUDSmDgQHj45Rwfq4E9-CNSzAWhpExBBl7fjrkm-GTqdBXmHUkc5Nkx7GC3F7baP3_1eNQ2zqr8cFsEwl8oHH/s1155/image_2024-09-26_15-01-59.png

១.ផឹកទឹកក្រូចស្រស់ជាមួយអាហារ៖ បើអ្នកមានទម្លាប់ផឹកទឹកក្រូចស្រស់បណ្តើរញ៉ាំអាហារបណ្ដើរ ភ្លាមៗនោះនឹងធ្វើឱ្យអ្នកតឹងទ្រូង ក៏ដូចជាពិបាកដកដង្ហើម។ ជាតិសរសៃ និងអាហារភាគច្រើនត្រូវការពេលវេលាដើម្បីរំលាយ ដូច្នេះបើចង់ផឹកទឹកក្រូចត្រូវរង់ចាំយ៉ាងហោចណាស់ ២ ម៉ោងបន្ទាប់ពីទទួលទានអាហាររួច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht0dnSpXvjbeKyA4F32q4HGWHbQ0SaFnv2PtFullr8-oYlBqMSeDhc8wkjIp21g2dbEDvyGCQYS74-tuT8ubw_JFLHtrNIp7667ql_qmZ0Mc4lCGHOzsfU5P2CIJzNCAPnTFsQm6wxCAmZtZKbLRm8uHGeep9MgJnle6_an5HkdauEDPRP_J3doLOIGfXa/s1400/image_2024-09-26_15-02-00.png

២.ផឹកទឹកក្រូចស្រស់មុនចូលគេង៖ ទឹកក្រូចស្រស់គឺមានជាតិអាស៊ីតដែលវានឹងបង្កើនកម្រិតអាស៊ីតក្នុងក្រពះ ធ្វើឱ្យក្រហាយទ្រូង រំខានដល់វដ្តនៃការគេង។ លើសពីនេះ ការផឹកទឹកក្រូចស្រស់ភ្លាមៗមុនពេលចូលគេងក៏អាចបញ្ចេញជាតិស្ករច្រើន ដែលបណ្តាលឱ្យមានថាមពលកើនឡើង ខណៈពេលដែលរាងកាយត្រូវការបន្ថយល្បឿន និងសម្រាកនៅពេលនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWbDXAzu9WHuGqL_5SnqaUxGCUPY9uxPq1rg0u99HrYFvexNmQfaNSFOcHfv66zhQoiJtWP0Xs0rVW5bdy4TmuqBDhYD9BJln_Ax_jl3Y0rDJGe4Znj4IxhTB9Y-JMZ7qOHunVcf87rMyVZAdC-4WndMlalrqbIkAaelqBaW-QJxzRtOo4TCTq3HvTuoQJ/s1000/image_2024-09-26_15-02-01.png

៣.ផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត៖ ការផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត ធ្វើឱ្យបរិមាណអាស៊ីតនៅក្នុងផ្លែក្រូចបំផ្លាញស្រទាប់ធ្មេញ។ ដូច្នេះបណ្ឌិតសភាកុមារអាមេរិកបានផ្តល់អនុសាសន៍ឱ្យរង់ចាំប្រហែល ៦០ នាទីបន្ទាប់ពីផឹកទឹកក្រូចស្រស់រួច ចាំដុសធ្មេញរបស់អ្នកតាមក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjFajZ63LR1HPX2Hz7n0kXrNexSTxdj0M_ErT-WrMYeHaWYFOtM02sg_3W0dDksdGWjT8E6CwhhbYbeVErJnxcqwOGHJkPASTva6dyiMacwxN_qkYJcfmGLEmHpcQWJlHo7TFzPmgEIj3RDO5JG2UB0N1ZE2zwKYDMOF8usrQJtMn2uOKxNzMt6T7QGP4/s1280/image_2024-09-26_15-02-02.png

៤.ផឹកទឹកក្រូចស្រស់លើសពី ១ កែវក្នុងមួយថ្ងៃ៖ លោកវេជ្ជបណ្ឌិត Scott Kahan នាយកមជ្ឈមណ្ឌលជាតិសម្រាប់ទម្ងន់ និងសុខភាពសហរដ្ឋអាមេរិក បាននិយាយថា ទឹកក្រូចស្រស់មានជាតិស្ករ និងកាឡូរីច្រើនដូចជាភេសជ្ជៈប៉ូវកម្លាំងដែរ។ ភេសជ្ជៈ ១ ពែង ២៤០ មីលីលីត្រ មានជាតិស្ករ ២៦ ក្រាម ធៀបនឹង ២២ ក្រាមក្នុងទឹកក្រូចស្រស់ ១ កែវ ដែលនេះអាចបង្កើនជាតិស្ករក្នុងឈាម យូរៗទៅការឡើងជាតិស្ករក្នុងឈាមអាចនាំឱ្យមានជំងឺគ្រោះថ្នាក់ដូចជាជំងឺបេះដូង និងជំងឺតម្រងនោមជាដើម៕

ញ៉ាំផ្លែឈើទាំង ៤ នេះឱ្យបានទៀងទាត់ នោះលោកអ្នកនឹងទទួលបានស្បែកស្អាតពីខាងក្នុង

0

ផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អខ្លាំងដែរចំពោះសម្រស់របស់យើង។ ហេតុនេះដើម្បីបានស្បែកសរលោង ម៉ត់ខៃ និងមានសំណើម ស្រស់ស្អាតពីខាងក្នុង ការញ៉ាំផ្លែឈើទាំងបួននេះឱ្យទៀងទាត់ នោះលោកអ្នកទទួលបានសុខភាពល្អ និងស្បែកសភ្លឺថ្លាដូចតារា K-pop។

១.ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន C ដែលជួយឱ្យស្បែកភ្លឺថ្លា ជំរុញការផលិតកូឡាជែន កាត់បន្ថយសញ្ញានៃភាពចាស់ ចូលរួមក្នុងដំណើរការប្រឆាំងអុកស៊ីតកម្ម ការពារការបង្កើតរ៉ាឌីកាល់សេរី ដែលបំផ្លាញស្បែក។ ទាំងនេះបានជួយឱ្យស្បែកអាចទប់ទល់នឹងភ្នាក់ងារបង្កគ្រោះថ្នាក់ពីបរិយាកាសខាងក្រៅ ដូចជាពន្លឺព្រះអាទិត្យ និងធូលី ធ្វើឱ្យស្បែកមុខភ្លឺថ្លា និងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2m87yW52TUHf-RvSIGaAB-S66TKRZq0qfL4e-DBkjYR3Qy0rD98Dyn0HGBB5dEnONNuGerAVINxYFJuzDr-ulFag0QR3FAQcgpxH_2AzkVwAQcla8byLeU_Jn-yW35ATXV3eYDJbMH-LGD-fhOP2kVTGbiorbBdIa4TNKGeRLVfHevUtteVEZga_Tgg34/s1500/image_2024-09-26_14-59-48.png

២.Cherry៖ ផ្លែឆឺរីសម្បូរទៅដោយវីតាមីន C ដែលជំរុញការផលិតកូឡាជែន និងធ្វើឱ្យស្បែកមានសំណើមសភ្លឺថ្លា។ Cherries ក៏មានផ្ទុកសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយ ជួយប្រឆាំងនឹងឥទ្ធិពលនៃកាំរស្មី UV កាត់បន្ថយការរលាក និងហើម។ លើសពីនេះ Cherry ក៏រក្សាសំណើមផងដែរព្រោះវាសម្បូរប៉ូតាស្យូម ដែលមាតិកាវីតាមីន A នៅក្នុងផ្លែឆឺរីនេះក៏ជួយការពារភាពចាស់នៃស្បែកបានយ៉ាងល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1NkwZRzbRa0LV6F76k2rct_Yju2-YyO1ND5jb-AuvypFihPR8GKro8WL00QqVphaymr5cf-zzCFFT97ajLX-ezu3v4S5XYR-p-I-SxBWLfATJVnQBoj6d5Lvmi66c0UztxD48e4bq8NcisaZpJhPBxbS6Zetg-lswpoN1Zl-ugLKUXR78lKuAf2Kzj-Gs/s1900/image_2024-09-26_14-59-50.png

៣.ផ្លែផាសិន៖ ផ្លែ passion មានរសជាតិជូរផ្អែម ហើយវាពិតជាល្អខ្លាំងណាស់សម្រាប់ស្បែក។ ផ្លែផាសិនមានផ្ទុកនូវវីតាមីន C ច្រើន ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយកាត់បន្ថយការបង្កើតសារធាតុ melanin ក៏ដូចជាជួយឱ្យស្បែកកាន់តែរលោង និងមានពណ៌ស្បែកស៊ីជម្ពូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCcQ_OciM7xHySxkmeGVytkO9NcTkRznRcZYkV6urUTCFRWRPXph1PzLq3ixeeLn2It2Y4mAAz25x5MBpoAfv1ZXzAdwNut8WiwnYDC8vO0Ku0Gt_BQl7_WidESWQEr3NsSaXTlHsisXAUXSCX6hh8ymdpRiFjf5qJbKkTqTljQapYc2ZqAp0Bk5iGvGE-/s1200/image_2024-09-26_14-59-53.png

៤.ផ្លែតាសក់៖ តាសក់សម្បូរទៅដោយជាតិទឹកអាចផ្តល់សំណើម និងមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការរលាក និងហើម។ វាក៏អាចជួយកាត់បន្ថយស្នាមមុន ស្នាមអុចខ្មៅ និងផ្តល់សំណើមដល់ស្បែកមុខ ក៏ដូចជាជួយកែលម្អភាពយឺតនៃស្បែក និងការបង្កើតឡើងវិញនៅកោសិកាថ្មីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMem2-hw_zCBSpSQorE_a6VWfgiHO2yjk9qDI_Z9wiuyvqDo0EeZtHmggItrdluw2t9X1fS42IMI9EFHaDDUdLQSI9fktWmeW-NOssiTDR8QxCW8DwNmJGVA4rYMNl2-YjXpiN3wkPPxn6zkGDOvCUWaPh1PV8Ub56_fK0TC0ZVYzWN902cfHGrJTZmyV/s1155/image_2024-09-26_14-59-54.png

តើពិតដែរឬទេ? អ្នកនឹងមានប្រថ្នូលមិនល្អទេ ប្រសិនបើអ្នកសុបិនឃើញរឿងទាំងនេះ

0

ជឿថានរណាក៏ធ្លាប់គេងយល់សប្តិ ឬសុបិនដែរ ដែលការសុបិនទាំងនេះភាគច្រើនទំនងជាកើតឡើងដោយសារការអស់កម្លាំងខ្លាំងពេក ឬគេងស្រមើស្រម៉ៃច្រើនពេក។ ទោះជាយ៉ាងណា ការសុបិនខ្លះក៏អាចបញ្ជាក់ពីរឿងហេតុដែលត្រៀមនឹងកើតឡើងនាពេលខាងមុខផងដែរ ហើយពេលខ្លះក៏អាចមានលាភ ឬអាចមានគ្រោះអាក្រក់កើតឡើងទៀងផង។ ដូច្នេះហើយប្រសិនបើអ្នកគេងយល់សប្តិឃើញរឿងទាំងនេះ បញ្ជាក់ថាជាសញ្ញាមិនល្អឡើយ។

១.គេដេញចាប់៖ សុបិនអាក្រក់មួយនេះអាចមានអត្តន័យជាច្រើនខុសៗគ្នាទៅតាមរឿងដែលអ្នកជួបប្រទះរៀងៗខ្លួន។ ទោះបីជាការបកស្រាយតែងតែមានន័យច្រើនប៉ុន្តែជាទូទៅ ការសុបិនឃើញគេដេញចាប់ មិនថាជាប៉ូលីស មនុស្សចម្លែក ឬមនុស្សដែលយើងស្គាល់នោះទេ កំពុងដេញចាប់យើងបង្ហាញថា អ្នកកំពុងមានការព្រួយបារម្ភនឹងភាពមិនច្បាស់លាស់នៃអនាគតរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDFqcfd19yqgjN4vSdVbAI-1DGAgPFEQv85ERYgUBs3vPhwyn12SeBqoszHiQk-3lubo1uSJglIWND-Mnsl04wd69T6oOj_n_ugnIAlzFKlR7fyAMdXKwafwlVqusNW_azWfqqTCS00WJo967YG-OiN1ryYi1R-qCCSYWGtruP78j8FFwzrlPYSWIQg2BP/s857/image_2024-09-26_14-53-41.png

២.ធ្លាក់ចុះពីទីខ្ពស់៖ មិនថាធ្លាក់ពីលើដើមឈើ អគារខ្ពស់ ភ្នំ ឫពីលើមេឃនោះទេ ការយល់សប្តិបែបនេះបានន័យថាអ្នកកំពុងតែមានអារម្មណ៏ស្មុគស្មាញ និងជ្រួលច្របល់ មិនស្ងប់ក្នុងចិត្ត។ វាក៏អាចជាសញ្ញាដែលរាងកាយអ្នកទាមទារឱ្យអ្នកសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIczetg0M0LBxw3dxKL2nHg8U0zMtkuTyy1Z8tyihqJgk_FDtHxFZLaZDBKP_S4yVWtYsuplpRbqq16lcXf9DLlHCWvcqpfVir5uE0dhShMFN2w1maY6imWILDCfY-4-IgZEmE9lTLgkGYSP15-gf26QLZftNvm5RZ7KmBwZKP0TfqNaMnSeakict7HjmF/s1155/image_2024-09-26_14-53-41%20(2).png

៣.សេចក្ដីស្លាប់៖ ការយល់សប្តិឃើញខ្លួនឯងស្លាប់អ្នកខ្លះថាល្អ ប៉ុន្តែការពិតទៅអ្នកអាចមានជម្ងឺប្រចាំកាយ ដោយដឹងថាអ្នកអាចនឹងមិនមានពេលច្រើនទៀតទេ។ ម៉្យាងវិញទៀតវាក៏មានន័យថា អ្នកមិនអាចកាត់ផ្ដាច់នរណាម្នាក់ចេញពីជីវិតរបស់អ្នកបានឡើយ។ និយាយឱ្យខ្លីទៅអ្នកអាចនឹងកំពុងមានការលំបាកក្នុងការទទួលយកការផ្លាស់ប្តូរថ្មីដែលអាចនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj65K29EGMS0kSpNea1ApituskY13dAL25upkyP-86NFTJABHhR87lu3ZDvokA5UMyAbNf0xszpDJyFzGyNMxuSGlV24lUuztfT5P91u2fFi8J_NIEdFOH9uJk8QY7AIsE3ZSEh4Yos_6SPPgddIyvSha9lM1DpjfNKG8NZA5ZTmM218Qn3Kp_MSYzcqU-S/s1500/image_2024-09-26_14-53-41%20(3).png

៤.ខ្មោចព្រាយ បិសាច៖ ប្រសិនបើលោកអ្នកមានក្តីសុបិនម្តងហើយម្តងទៀតអំពីខ្មោច បិសាច និងអមនុស្ស វាអាចបង្ហាញពីការប៉ះទង្គិចផ្នែកផ្លូវចិត្ត, ឧប្បត្តិហេតុណាមួយ ស្ត្រេស ឬការរងគ្រោះនៃប្រភេទណាមួយ ដែលទាមទារឱ្យអ្នកដោះស្រាយជាបន្ទាន់ ឬទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVdkmLCbYZGNeVFHqSL-ObEqEq1T0qEoVGesohQNmXj2YJXACrfUddNcCY4GzntwO3jKhjFk9TFXVGFl3DQD29fSLz-V68hlJC8MsCxAxdCT6PJRGR6aOydhN15F-fIbY4Auiw6ZNuJMVid9YIb5tv7EQFWNDmAK8fXhTH2CJ1nkdFpIwnKjV1ig5Zs16i/s1006/image_2024-09-26_14-53-41%20(4).png

៥.ជាប់ឃុំឃាំង៖ ប្រសិនបើអ្នកយល់សប្តិឃើញថា អ្នកកំពុងតែជាប់ឃុំឃាំងនៅក្នុងបន្ទប់តូចមួយ ដែលអ្នកមិនអាចចេញបាន។ សុបិនអាក្រក់បែបនេះអាចនឹងបានន័យថាអ្នកកំពុងប្រឈមមុខនឹងស្ថានភាពមួយនៅក្នុងជីវិតរបស់អ្នកអាចជារឿងស្នេហា លុយកាក់ ការរៀនសូត្រ និងការងារជាដើមដែលអ្នកមិនទាន់អាចដោះស្រាយបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEildseR2_h-b4kER7ei5fOG73Qq4W4jMuUKYyj0HP1wQF1fJTffLOnEOKIWT04sOQLma60m4fvp_F_qNuFlsAkWVf7CCYk_JdTIOvJca4YLUy7TX-liKZSPu2IBUIPAbl06P3FAsH9HhGG9ZDuSf2OAxuocChWXR6iedZ-Xw02Ag6lFOyZXwoqpUzggm33A/s825/image_2024-09-26_14-53-42.png

៦.ខកខានមិនបានចូលរួមហេតុការណ៏សំខាន់ណាមួយ៖ ការដែលគេងយល់សប្តិឃើញ ខកការណាត់ជួបសំខាន់ណាមួយដូចជា ការសម្ភាសន៏ការងារ ការប្រឡង ដែលធ្វើឱ្យអ្នកមានអារម្មណ៏ថាសោកស្ដាយ និងពិបាកចិត្តជាខ្លាំងនោះ អាចជាសញ្ញាអ្នកប្រាថ្នាធ្វើរឿងអ្វីមួយតែមិនបានដូចចិត្ត៕

បើមានរោគសញ្ញា ២ យ៉ាងនេះបញ្ជាក់ថាអ្នកកំពុងមានជំងឺឆ្កួ.តជ្រូកហើយ

0

មិនមែនជាការលេងសើចទេ ជំងឺឆ្កួ.តជ្រូកគឺពិតជាកាចសាហាវខ្លាំងណាស់ ត្រូវបានមនុស្សជាច្រើនតែងមើលរំលងពីអាការៈ និងរោគសញ្ញារបស់វា។ យោងតាមសារព័ត៌មានថៃ បច្ចុប្បន្នប្រជាជនថៃប្រមាណ ៦៥០,០០០ នាក់កំពុងទទួលរងនូវជំងឺឆ្កួ.តជ្រូក ហើយត្រូវបានគេចាត់ទុកថាជាជំងឺគ្រោះ.ថ្នាក់បែបស្ងប់ស្ងាត់ដែលអាចកើតមានចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDxh3VbDdtqscH2YWG0cFIXiObN5Oe07r_fFS2aqyKnlOLR03a3NaUTqR-q2mW-d80ej_lZYczIjqtDAUMPJHBoPwB8MOxF4Tz5Vj7p9Kehfjgmjkgp_P_2ZBpdgazh8ULO-o5PpjQGev1Au_hEFS6_h8qmJY70OxTFWuff_gIUDGKZAfo3jlBqt6-4d0/s1600/image_2024-09-26_14-48-46.png

ជំងឺឆ្កួ.តជ្រូក គឺជាជំងឺប្រព័ន្ធប្រសាទនៃខួរក្បាលដែលបណ្តាលឱ្យមានការប្រកាច់ជាញឹកញាប់។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺឆ្កួ.តជ្រូកប៉ះពាល់ដល់មនុស្ស ៥០ លាននាក់ជុំវិញពិភពលោក និងយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានឱ្យដឹងទៀតថា បច្ចុប្បន្នមនុស្សជិត ៣.៥ លាននាក់នៅក្នុងប្រទេសសហរដ្ឋអាមេរិកសុទ្ធតែទទួលរងនូវជំងឺឆ្កួ.តជ្រូកទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzLrQuvV_m438jmvb4qDFXV-jqQA-sx0iEzvCzOT-h-U-h93lyZLwKBvj0AOqmrTL43zjXclklif4wfMYCa2nKrG1JTn_cxjBgumr0IiokMd4TWJnPYxb32UnZuD9M-ZEK33OBgqPpTRNkn8EpzF8JEyyBCpOry37LOU8LL_cEd8WGDt4BdD2eacZmpnE0/s1000/image_2024-09-26_14-48-47%20(2).png

មូលហេតុដែលបណ្តាលឱ្យមានជំងឺឆ្កួ.តជ្រូកគឺដោយសារ ការសេពគ្រឿងស្រវឹងលើសកម្រិត ក៏ដូចជាការឆ្លងមេរោគខួរក្បាល ខួរក្បាលខ្វះអុកស៊ីហ្សែន ឬជួបគ្រោះថ្នាក់ណាមួយដែលបណ្តាលឱ្យមានស្លាកស្នាមក្នុងខួរក្បាល ឬអាចទាក់ទងទៅនឹងហ្សែន និងលក្ខខណ្ឌឆ្លងដូចជាមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺរលាកស្រោមខួរជាដើម។ ជំងឺឆ្កួតជ្រូកអាចវិវឌ្ឍនៅគ្រប់វ័យ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជាធម្មតាកើតឡើងក្នុងវ័យកុមារភាព ឬក្រោយអាយុ ៦០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf_SVpPrbG-BjOKQ0HSaCM868XYpGzcQpLUi4aXTXVB9Pgauu58sxtQrrYX82ax1pg-uJ06xwgi32CKcGndnH0eTNakP7Hl_VetrHyjAbdvzMmw4_PNRx_WqoX2UhxDXvgr2VcPpbdnY8dJUJ7vRJy5gopq1L8-V78FvfzkIKDn4eCr00-JOEWg2J4q7-5/s1000/image_2024-09-26_14-48-47.png

ដូច្នេះរោគសញ្ញានៃជំងឺឆ្កួតជ្រូកត្រូវបានចែកចេញជា ២ ប្រភេទគឺ៖ ទីមួយ ឧស្សាហ៍ប្រកាច់ ប្រកាច់ពេញរាងកាយទាំងមូលតែម្តងក្នុងរយៈពេលយូរ ហើយទីពីរគឺព្រិលភ្នែកញឹកញាប់ វង្វេងស្មារតី ភ្លេចភ្លាំង និងការមិនយល់ដឹងអ្វីទាំងអស់។ ហេតុនេះប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើទាំងស្រុង សូមកុំប្រងើយកន្តើយឱ្យសោះ ចូរអ្នកទៅរកគ្រូពេទ្យឱ្យបានឆាប់បំផុត បើមិនព្យាបាលទាន់ពេលនោះ វានឹងអាចបណ្តាលឱ្យលោកអ្នកមានជំងឺវិកលចរិត៕

ស្ត្រីយើងមិនគួររំលងផលិតផល ៣ ប្រភេទនេះដាច់ខាត បើចង់បានមុខស្អាត

0

ផលិតផលទាំងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីគ្រប់រូបព្រោះវាជួយប្រឆាំងភាពចាស់ ការពារស្បែកពីផលប៉ះពាល់ផ្សេងៗ និងផ្តល់សំណើមដល់ស្បែកគ្រប់ពេលវេលា។ នេះបើយោងតាមគេហទំព័រ The Sun គ្រូពេទ្យជំនាញខាងសើស្បែក Amber Olson Rourke ដែលជាស្ថាបនិកម៉ាកផលិតផលថែរក្សាស្បែក និងដងខ្លួននៅសហរដ្ឋអាមេរិក បានចែករំលែកថា ប្រសិនបើស្ត្រីចង់បានសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងក្មេងជាងវ័យ ផលិតផលទាំងបីមុខនេះគឺចាំបាច់បំផុតសម្រាប់អ្នក។

១.ហ្វូមលាងមុខ៖ ការដុសហ្វូមលាងមុខគឺជារឿងចាំបាច់បំផុតដែលអ្នកត្រូវសម្អាតជារៀងរាល់ថ្ងៃ ព្រោះវានឹងជួយការពារភាពចាស់មុនអាយុដែលបណ្តាលមកពីការបំពុល និងរ៉ាឌីកាល់សេរី។ អ្នកជំនាញពន្យល់ថា នៅពេលដែលអ្នកកាន់តែចាស់ សមត្ថភាពនៃស្បែករបស់អ្នកក្នុងការជម្រុះកោសិកានឹងថយចុះ ដូច្នេះការលាងសម្អាតមុខឱ្យបានត្រឹមត្រូវជាប្រចាំនឹងជំរុញការបង្កើតឡើងវិញនូវកោសិកា ក៏ដូចជានាំមកនូវស្បែកស្រស់ថ្លាជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyphenhyphenGA6OJf6l9om1G8ZSOAhwBawKDtMnz-jLmqYKoM-dhYvSMfailGyc4xRXUqo6qJqT9sIhxE1rw_Lv9s5RJMSYqMjaF7oYJ7zGzJ-03iY-m9ntN1L_yTR304-GN0v8_6NRMzutaHCus18AHfPwxWNRO4kJCyKs9GwgJdjqL40-v3OTIoKVlfJCeg48DeT/s1080/image_2024-09-26_14-44-34.png

២.សេរ៉ូមវីតាមីន C៖ អ្នកជំនាញខាងស្បែក Rourke បាននិយាយថា វីតាមីន C គឺជាធាតុផ្សំដ៏មានប្រយោជន៍បំផុតនៅក្នុងផលិតផលថែរក្សាស្បែក ព្រោះវានឹងជួយ “ជួសជុលការខូចខាត” ដែលបានកើតឡើងរួចហើយ។ ហេតុនេះសេរ៉ូមវីតាមីន C នឹងជួយកាត់បន្ថយស្នាមជ្រួញ ចំណុចខ្មៅ និងស្បែករលុង យារធ្លាក់យ៉ាងមានប្រសិទ្ធភាពបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUOsR0A5BPD8ZslkrJ6ebuHDiD4fF0Dy3tDMbN7mVCTHca76z2lE76SR-0P29hyphenhyphenM7xnN1mth5D-RrZvPm3SMf6r8xQv4cHP6N9JPgucC8xQAUOYytJfNpdQUY8TJiN0Qrf04XzSKmFVATgGyn7DtSJfeaETgjXY7Uc5nSlCi29J5SwXpRoRSAyVkpBsOMm/s1296/image_2024-09-26_14-44-34%20(2).png

៣.ឡេការពារកម្តៅថ្ងៃ៖ យោងតាមការស្រាវជ្រាវរបស់ Scripps Health “អ្នកដែលមិនប្រើឡេការពារកម្តៅថ្ងៃអាចមានហានិភ័យខ្ពស់នៃភាពចាស់មុនអាយុ ខណៈអ្នកដែលប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំទំនងជាមានសម្រស់ក្មេងជាងវ័យ”។ ដូច្នេះហើយអ្នកគួរតែជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលគមទូលំទូលាយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះវាមានប្រសិទ្ធភាពការពារស្បែកពីផលប៉ះពាល់នៃកាំរស្មី UV។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4EKtrofCUJOWppcrV0__LdDfFPPywhm2HGS0qOPy-RjpsG7va3br6rNXlTLcPrOG9YSfJ1Ey2BYl_epy6dCuPKcLKtN0dJ7ihGoLIXEKsJfPA9K1CeMRpE-ufwZ-TZfG_ye9G_kV3NE5_sCCu9ipMRXeNr8iEIiT9mJlhFSPxikYGt2-XvRNEXXUtPT2Q/s1500/image_2024-09-26_14-44-34%20(3).png

លើសពីនេះអ្នកជំនាញ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផឹកទឹកឱ្យបានច្រើន និងការគេងឱ្យបានគ្រប់គ្រាន់ផងដែរ៖ “ការផឹកទឹកអាចរក្សាកោសិកាស្បែកឱ្យស ជួយកាត់បន្ថយភាពជ្រីវជ្រួញ និងសញ្ញានៃភាពចាស់។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យមានភាពចាស់មុនអាយុផងដែរ” ។ ហើយការគេងគ្រប់គ្រាន់ ក៏អាចធ្វើឱ្យរាងកាយ ខួរក្បាល និងស្បែក បង្កើតឡើងវិញ និងមានភាពស្រស់ថ្លាជាងមុន។ បន្ថែមពីនេះការគេងក៏ជួយលំហូរឈាមកើនឡើង ដើម្បីផលិតខូឡាជែន និងអរម៉ូនលូតលាស់កាន់តែច្រើនទៀតផង៕

ហេតុផល ៥ យ៉ាងដែលរថយន្ត EV របស់ចិនមានតម្លៃថោ.កជាងរថយន្តជប៉ុន និងអាមេរិក

0

ប្រិយមិត្តធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាផលិតផលរបស់ចិននីមួយៗ មិនថាជារថយន្ត ឬស្មាតហ្វូននោះទេភាគច្រើនសុទ្ធតែមានតម្លៃថោ.ក បើធៀបទៅនឹងផលិតផលពីប្រទេសជប៉ុន និងអាមេរិក។ ជាការពិតណាស់រថយន្តអគ្គិសនីរបស់ចិននាពេលបច្ចុប្បន្ននេះគឺកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារវាជួយសន្សំសំចៃប្រេង ល្អចំពោះបរិស្ថាន ទំនើបទាន់សម័យ ស្រស់ស្អាត និងមានតម្លៃសមរម្យ។ ដូច្នេះហើយតើមូលហេតុអ្វីបានជារថយន្តអគ្គិសនីរបស់ចិនមានតម្លៃថោ.កជាងគេបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZ05Vvme7dQo-OCYtipKC1rbrN-tm-D_qoFvx0lBAXFlVncHPx60PGsp6KibG-Dc4miDthwd8pMLTWC_MCPwvLiJL9I9uNdT6rBO4XU7FqtxAz87sw3wK0Bme4KhprR-5AYZ7A8T7ISy-jFkiyydI8a8AIfvl1qb6h3zksPkjfPTo2Rq3Ey5NS7J-Xq-i/s1200/image_2024-09-26_14-32-50.png

សម្រាប់មូលហេតុគឺមាន ៥ ទីមួយសេដ្ឋកិច្ចនៃមាត្រដ្ឋាន៖ ប្រទេសចិនអាចត្រូវបានចាត់ទុកថាជារោងចក្រនៃពិភពលោក ដែលមានមូលដ្ឋានផលិតកម្មធំ និងរឹងមាំជាងគេ ហើយក៏មានប្រជាជនច្រើនជាងគេផងដែរ។ ជាលទ្ធផលការចំណាយលើការផលិតគឺមានការថយចុះគួរឱ្យកត់សម្គាល់ជាងប្រទេសដទៃទៀត ដូច្នេះនៅពេលផលិតក្នុងបរិមាណច្រើន តម្លៃក្នុងមួយឯកតានឹងថយចុះទៅតាមនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKA_18gpIkldu4zaE12gCc5QTbc2F4zSgfgCyo-sMUzqXWat95hxAenim_Fgb-Aer6G0UhRIA4EBJSEFN2H2Cj2uFWkrTIzyWMBfW6Iqord8v0Ue6dX3tk8gaIsd18Z7THbeKiE-f-76Kb0Ktrnmm695TsVCzd31resanuU5KxFZE6czJLkusQ-0Diaarc/s1200/image_2024-09-26_14-32-51%20(2).png

ហេតុផលទីពីរមានការគាំទ្រពីរដ្ឋាភិបាល៖ រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឧស្សាហកម្មរថយន្តអគ្គិសនី ដោយមានគោលនយោបាយលើកកម្ពស់ពន្ធទាំងពីរ។ ហេតុនេះប្រាក់ឧបត្ថម្ភ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនទទួលបានការគាំទ្រពេញលេញទាំងក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដល់ផលិតកម្ម និងទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVXbstEgq-un5R1DHams8SgQTMdhk5I3R4F6GPWEttdhthmMiCa8x-jeb7MH4qG5sd-aadAUmH_TFNd6nggvnHA5i7_xrezLO1Qq909YIKaXu3EfBodicrliPBEtVJH8_9DeSi53LzQuvEIydAtzawzclxY5Tfv1Nw5PQ8oTrFHSwcIz_JpumlPCQxdxLy/s1500/image_2024-09-26_14-32-51.png

រីឯហេតុផលទីបីគឺបច្ចេកវិទ្យា និងនវានុវត្តន៍៖ ប្រទេសចិនមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័សបំផុត ជាពិសេសនៅក្នុងវិស័យអាគុយ និងម៉ូទ័រអេឡិចត្រិច ដែលនេះធ្វើឱ្យវាអាចផលិតគ្រឿងបន្លាស់សំខាន់ៗនៃរថយន្តអគ្គិសនីក្នុងតម្លៃថោកជាងគេ ហើយវាក៏ជាគុណសម្បត្តិមួយដែលបង្កការលំបាកដល់គូប្រជែងក្នុងការប្រកួតប្រជែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6T-Xe39yEthBfrvs4myVP8DcTHywzg4jBXh0DnwH-WujhG9QY77AFAPVN2l4QDyJgqqS9ZVJ1OkWlI-BRehXRXhW-2MFLWZ8XOgimslEFQxJ9qyPEaPufVa_iojUoqc1ymnr1w3URjfDP3SkCjSn1Vcy8TFFAu6agX92A2PVT-xoKqjsCpDNwjzA6QWLG/s1200/image_2024-09-26_14-32-52%20(2).png

ចំពោះហេតុផលទីបួនវិញគឺខ្សែសង្វាក់ផ្គត់ផ្គង់មានភាពរឹងមាំ៖ ប្រទេសចិនមានខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញ ទាំងវត្ថុធាតុដើមសម្រាប់ផលិតអាគុយ និងម៉ូទ័រអេឡិចត្រិច។ នេះជាលទ្ធផលនៃភូមិសាស្ត្រដ៏ល្អរបស់ប្រទេសចិនផ្ទាល់ ធ្វើឱ្យវាអាចគ្រប់គ្រងថ្លៃដើមផលិតកម្មនៅគ្រប់ជំហានបានយ៉ាងរលូន ពីប្រភពវត្ថុធាតុដើម រហូតដល់ការផ្គុំរថយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxztNGnKAspSnTXmoYrUFtV60DdQot-AnQ8ivx_c2uQkoAOtCnqXETGWeCckm9hpKsE2rtQwtR0gnpw4i9tWp3Azi3F2QAiYdoflPCCF1XR6iSf2Fy3RKWU-enJxB7ESUTpSKmletqKe0eGwNOR8QUiM-3R85wN24ALz_Sg0waQdYzRb7TCHhCFWkIWUxS/s1200/image_2024-09-26_14-32-52.png

សម្រាប់ហេតុផលចុងក្រោយគឺទី ៥ ការប្រកួតប្រជែងខ្ពស់៖ ទីផ្សាររថយន្ត នៅក្នុងប្រទេសចិនមានការប្រកួតប្រជែងខ្លាំង មិនថាជារថយន្តសាំង ឬរថយន្តអគ្គិសនីនោះទេ ក្រុមហ៊ុនផលិតកំពុងព្យាយាមកាត់បន្ថយតម្លៃ ដើម្បីប្រកួតប្រជែងដណ្តើមចំណែកទីផ្សារធំជាងគេ។ នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីតម្លៃទាប ដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារអន្តរជាតិផងដែរ៕

ប្រទះឃើញត្រីចម្លែកមួយក្បាលក្នុងប្រទេសអូស្ត្រាលី បង្កឱ្យមានការសង្ស័យថានឹងមានគ្រោះធម្មជាតិ

0

ប្រទេសអូស្ត្រាលី៖ នៅប្រទេសអូស្រ្តាលីថ្មីៗនេះ អ្នកនេសាទទើបតែចាប់បានត្រីដ៏កម្រមួយក្បាលមានឈ្មោះថា Doomsday fish ឬត្រីនៃថ្ងៃវិនាស ដោយសារត្រីប្រភេទនេះត្រូវបានគេជឿថាជាត្រីចង្រៃ ព្រោះនៅពេលដែលវាបង្ហាញខ្លួនក្នុងប្រទេសណាមួយ មិនយូរប៉ុន្មានគ្រោះធម្មជាតិនឹងកើតមានឡើងក្នុងប្រទេសនោះជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2qptk2Yu5RA4vM3WMuJmZgvs9bVNDBwZ2ZZ4l3JQ6_RpL6iTpIZpSU6PBpACHnnYJRja3MrnvU6cCmRccbHHqrxUWN0Ly62Vj_rJtJAOPGtkxRiCUJDEPdtlMXVhYdN9lh5Lc9uN_ildldspy9zZpwZfT9kiykMGowt6K5TTh2do7FXAexL0G0JAOXgyw/s1080/image_2024-09-26_14-25-25.png

Doomsday fish មានឈ្មោះពិតថា Oarfish ជាប្រភេទត្រីកម្រម្យ៉ាងតែងលាក់ខ្លួនក្នុងសមុទ្រទឹកជ្រៅរហូតដល់ ១០០០ ម៉ែត្រ ដែលការបង្ហាញវត្តមានរបស់វាគឺតែងតែកើតឡើងមុនគ្រោះមហន្តរាយ ឬការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរណាមួយដូចជារញ្ជួយដី ទឹកជំនន់ និងរលកយក្សស៊ូណាមិ …ជាដើម ទើបគេឱ្យឈ្មោះក្រៅរបស់វាថា “Doomsday fish” ដែលមានន័យថា ត្រីនៃថ្ងៃវិនាសនេះឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KRu842ZLh369kGejuxp8aSu_tk6bKsTskzyOLJzZOeYSG3YLqPJUipGBaiZVHgMsGbo-moFxpwu9gHyf18M2hV38DkmlakUA-wa1C17nKuqIoy0mJbOMJqff83i_fz8MuCRE0_ec3ujTZChAliDq54O064ExHTYxxkiwkHZUtHT1m0ANykszuqF8lsxE/s1200/image_2024-09-26_14-29-16.png

យោងតាមសារព័ត៌មានបរទេស Wion News បានឱ្យដឹងថា Doomsday fish គឺជាត្រីដ៏កម្របំផុតមួយក្នុងលោក ដោយសារវាមិនងាយបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញនោះទេ។ ត្រីនេះជាទូទៅមានប្រវែង ៣.៧ ម៉ែត្រ ចូលចិត្តស៊ីត្រីតូចៗ ឬ krill និង crustaceans ជាអាហារ ដោយបច្ចុប្បន្នពួកវាបានកំពុងធ្វើឱ្យប្រជាជនអូស្ត្រាលីមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគេសង្ស័យថាអាចនឹងមានគ្រោះធម្មជាតិក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfHvRVjV_niI_KHZfaXywn7DzFDwOde-JTrn8dw5r4JxeqWzPw7PNu_5TiPwnuF_pn9OcgVCZGzpZB8UZpChPpwNeY2iLvWHE5C27pz7I3kO3gQrOWar_7iGAFunN6uIGK3hj4h3i9SqIIBweVbFggerZ8tlp0M0cika5cgcSmWh4saLjNBoRnABk13vyY/s1024/image_2024-09-26_14-25-26.png

យោងតាម Live Science ត្រីនេះទើបតែបានបង្ហាញខ្លួនឱ្យឃើញត្រឹមតែ ២០ ដង ប៉ុណ្ណោះនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩០១ មក។ កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅ Doomsday fish ធ្លាប់បានបង្ហាញខ្លួនក្នុងប្រទេសសហរដ្ឋអាមេរិក ក្នុងទីក្រុង Los Angeles មិនយូរប៉ុន្មានការរញ្ជួយដីកម្រិត ៤.៤ ក៏បានវាយប្រហារទីក្រុងនេះតែម្តង ដូច្នេះហើយការបង្ហាញខ្លួនរបស់វាត្រូវបានគេជឿជាក់យ៉ាងមុតមាំថាអាចនឹងបង្កឱ្យមានគ្រោះមហន្តរាយនាពេលខាងមុខ៕

ជុំវិញភាពចម្រូ.ងចម្រា.សវិស័យកុនខ្មែរ John Sey លើកឡើងចំៗបែបនេះ

0

ប្រិយមិត្តទស្សនិកជនមួយចំនួនជ្រាបមកហើយថាជុំវិញភាពចម្រូងចម្រាសវិស័យកុនខ្មែរមានភាពរង្គោះរង្គើយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកបង្កើតមាតិកា Allan ចេញមកបង្ហោះសំណេរពីភាពខ្វះខាតរបស់សាច់រឿងប្រវត្តិស្នេហ៍នាងនាថវគ្គពីរ។ ហើយរឿងកាន់តែជ្រៅទៅៗបន្ទាប់ពីមានការឆ្លើយឆ្លងគ្នាពីទុនចំនួន៨ម៉ឺនដុល្លាររវាង Allan និងលោក អឿន សុខន ខណៈលោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានចេញវីដេអូ៣០នាទីទៅកាន់ Allan ។ ភាពចម្រូងចម្រាសវិស័យកុនខ្មែរនេះបានជំរុញចិត្តលោក John Sey អ្នក Review ខាងផ្នែកបច្ចេកវិទ្យាដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជាចេញមកនិយាយថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_eoWzf52aCiwoqnif0bZ4VtOJ0ZDzr1SMI639L9VYb-lJdLP4-_bd0PsfEk3KhlETMpFO5tIyrIzHBHeIuncBqCxyC5jCL2FbzcDqWx9eaTHq0xZlfU-x_-Aw1FO-XphztQ7Lm8O00FikH3GYK9jb72qlUruudj46ASYu7KnZRAcb2tYvn7cacRh1U0Ug/s2048/image_2024-09-26_09-58-25.png

«អ្វីដែលខ្ញុំដឹងច្បាស់បំផុតក្នុងការផលិតវីដេអូជាង ១០ ឆ្នាំមកដល់ពេលនេះ គឺទាំង Review / Commercial និង Film ការគិតមិនស្រួលដូចការធ្វើនោះទេ បើជា Director ទៀតកាន់តែដេកអត់លក់! លុយត្រៀម ៨ អាចឡើងដល់ ១៥ ថ្ងៃគិតទុកថា ១ខែ អាចឡើង ២ ខែ ហើយគុណភាព VFX រំពឹងទុកថា high ខ្ពស់អាចចេញមកដូចដំឡូង (បើរើសអ្នកធ្វើខុស យើងស្ទើរចំណេះដឹងពីផ្នែកនេះ ឬអស់លុយមុនថតចប់) ។ បើប៉ះតួលក់ទៀតដឹងតែដេកស្អាតម៉ង និយាយរួមអ្នកណាក៏ចង់ផលិតរឿងឱ្យល្អ ហើយអ្នកមើលក៏ចង់មើលរឿងល្អដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirElpIPKo2GuSvFlqyI9bev8Ch-pbX_2Mni1EGeU4NM-3FQI4AHwyQn-CLTq472RJp0dNEdeGOPk8IN8lgaI-tCrFR63hXDWffS9zGKTQeP8ab7KhCkt9ilUNUm5kHPo55ocMxRyZvaZDbnC6UbxqD9GSyqJgvuV7xq355oCsQkmi48Fap3bVcZ7FloVTW/s2048/image_2024-09-26_09-58-29.png

John Sey បន្តទៀតថា «យើងខ្មែរដូចគ្នាទទួលយកមតិរិះគន់ពីអ្នកមើលខ្លះ យើងអ្នកមើលយល់ពីផលលំបាករបស់ផលិតករឱ្យបានច្រើន រួចព្យាយាមនិយាយផ្តល់យោបល់លើកស្ទួយវិស័យភាពយន្តយើងបន្ថែម ទើបយើងទាំងអស់គ្នាទទួលបាន Film កាន់តែមានគុណភាពខ្ពស់បន្ត ត្រូវចាំថាការស្អប់មិនដែលមានប្រវត្តិល្អសម្រាប់ជាតិយើងឡើយ កុំភ្លេចថាអ្នកជិតខាងយើងកំពុងមើល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2tOo6y64FzGRkVau0w-Xx4Fvl7fnZKBYhFvwx6I5Zc0Aflc4p1haY7cmI1ni6W5eJhs23DxEgvu_OUXMSNGxHGCDQ_lygbrJHAcDfN_Vu4kJSMfur4N1Vg0_lGBedjmfjsahOvZhjlKw9_g2ScoM8LAS-rfTY9VXbd1IJDfM9wor3o_GlkEXa0haGCxtg/s2048/image_2024-09-26_09-58-34.png
ការលើកឡើងរបស់ John Sey បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាមួយនឹងការបញ្ចេញមតិថា ការលើកឡើងបស់ John Sey គឺមិនលម្អៀង ខ្លីខ្លឹម សមនឹងកេរ្តិ៍ឈ្មោះដែលសាងភាពល្បីល្បាញដោយសមត្ថភាពដោយខ្លួនឯងតាំងពី Review ផលិតផលរហូតមានសមត្ថភាពបើកហាងដោយខ្លួនឯងបាន៕

ព្រះកាយច័ន្ទ ថាមហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ពុំមានបុគ្គលល្បីៗជួយផ្សព្វផ្សាយ

0

តារាសម្តែង ព្រះកាយច័ន្ទ បានលើកឡើងពីមតិយោបល់របស់ខ្លួនចំពោះមហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងឆាប់ៗនេះដូចជាមិនមានបុគ្គលល្បីៗជួយផ្សព្វផ្សាយមិនដឹងថាគាត់មិនបានដឹងឬគាត់មិនចង់អើពើនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOwpYoGYNKMPoJUdsv3EbFQ2-pat0UEQdTTLfPdbGP8HiMx9aPIjztNBWhrMHMkX167Cn9hLdqpe3-RDea-iazJDRmHFXOHhZbDj65Q6Ekifue1ag8q200-PwyCRKvqkg0nCa_R0Xn1UkkbgLA1XsD9gIK2_9QdVnVJcccvwoYjZycl9wP-D9FMPq2xwjS/s1800/image_2024-09-10_14-28-22.png

នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ព្រះកាយច័ន្ទ បានលើកឡើងនៅលើបណ្តាញសង្គមថា «សូមទោសដែលខ្ញុំបញ្ចេញមតិយោបល់ទៅប៉ះពាល់ដល់បងៗរូបណាមួយ តែនេះជាការពិត មហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងនៅថ្ងៃខាងមុខនេះ ដូចជាមិនមានបុគ្គលល្បីៗលើបណ្ដាញសង្គមណាជួយផ្សព្វផ្សាយសោះ មកពីកាផ្សព្វផ្សាយមិនបានដឹងដល់ពួកគាត់ ឬក៏គាត់មិនចង់អើពើ។ នេះជាកាសម្តែងល្ខោនរបាំព្រះរាជទ្រព្យដែលទាំងអស់គ្នាតែងតែនិយាយថាស្រលាញ់និងចង់ការពារឥឡូវនេះដល់ពេលវេលាហើយ តែមិនសូវឃើញមានអ្នកជួយផ្សព្វផ្សាយបន្តទាល់តែសោះ ឬក៏ស្រលាញ់ត្រឹមតែបបូរមាត់ទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAaANIpl70L5CvW1HO5egqboiZ45SQnv6Wqp9iIrhw1n-hDfF3z9fj37wBgHN9YaEcCGRi7UxWeN9xEdo4KNS1qXaTHTvqIQKDQaaI3GyVkW6w1rexBfHjAbsUFv2vwz_yw0qeuBEm1DIxPIf2tvcwSKvxXlJuKUatVoqAhGHvxU4xoVvp7qz5alLgN7vU/s2048/image_2024-09-10_14-28-19.png

របាំល្ខោនក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ជាផ្ទាំងទស្សនីយភាពឆ្លុះបញ្ចាំងនាសម័យអង្គរដ៏រុងរឿងរបស់យើងនាសតវត្សរ៍ទី១២ ១៣ ដូចបានជួបមនុស្សសម័យអង្គរមានអារម្មណ៍ថាពួកយើងធ្លាប់នៅជាមួយគ្នារួមសាងប្រទេសជាមួយព្រះបាទជ័យវរ្ម័នទី៧ និងទាញចិត្តបេះដូងឱ្យឃើញច្បាស់នូវយុគ្គសម័យមាសដ៏អស្ចារ្យពិតៗដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6JmNeOVwsPtDzquNoCd096ud3MZL-p7ZNrCqkqxeHCE8KNF7_BYXPL_Ieb3j5AisocBkJTqhNs1jREm2iSHHiDDku61FQhkjHwE12ltiOU57jN8a3P9Kp1_ZH6DZ6ZkTT-fbBPcWrSkuL1Ex-2tDAsV4jSBTi6B6auWmVU5WmKskTU-rtSw8UMape07R/s2048/image_2024-09-10_14-28-18.png

ការសម្តែងឈុតមួយនៃប្រវត្តិសាស្រ្តដ៏អស្ចារ្យក្នុងល្ខោនបុរាណនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ។ ប្រភេទសំបុត្រក្នុងការទស្សនានេះគឺមានតម្លៃចាប់ពី១ម៉ឺនរៀលដល់១០ម៉ឺនរៀលនិងមានការសម្តែងពីរពេល នៅវេលាម៉ោង ១៥:០០រសៀល និងវេលាម៉ោង ១៨:០០ល្ងាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8O0yXUpCWOns7ISHpXqLrA0HEno0QgOEj3Jw-ie8vH8K6b-PKXfQlQsw4BUwPRkAhBZvrQXs-Z-K3lTSMeOSClLBZ7iPwoPt-fJMJgnJJVT2e0H_kj6_QLaxToQge23jvHROpTqeg4PazZMspDNMNjK21qQLdBoRszFWGFlyR7HwbtiO_HRvtHGDShcD2/s2048/image_2024-09-10_14-28-15.png

គួរឱ្យដឹងថា ព្រះកាយច័ន្ទ ក៏នឹងមានវត្តមានក្នុងការសម្តែងល្ខោនក្បាច់របាំបុរាណខ្មែរខាងលើនេះផងដែរជាតួអង្គ «ព្រះនាងជ័យរាជទេវី» ជាពិសេសលោកជំទាវ ហ៊ឹម ស៊ីវន និងលោក យ៉ាន់ បូរិន្ទ ក៏នឹងមានវត្តមានចូលរួមច្រៀងកំដរនៅក្នុងរបាំល្ខោនក្បាច់បុរាណខ្មែរនេះផងដែរ៕

ស្ថានការណ៍ទឹកជំនន់ក្នុងបណ្តាខេត្តភាគខាងជើងប្រទេសថៃនៅតែធ្ងន់ធ្ងរ

0

្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃរាយការណ៍ថា បណ្តាខេត្តនៅភាគខាងជើងប្រទេសថៃ ដូចជា ៖ ខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ នៅតែរ.ងគ្រោះដោយសារទឹកជំនន់ ដែលបណ្តាលមកភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ។ ទឹកជំនន់បានបំផ្លា.ញ ទ្រព្យសម្បត្តិពលរដ្ឋអស់យ៉ាងច្រើន ហើយសូម្បីតែរថយន្តតូច-ធំ ក៏អណ្តែតតាមទឹកជំនន់បាត់អស់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpaNgHHWoheVJ1gNnuWNg6qOTEn7slAj5pb0YB7kzwmHe01-Qv-P699eljjOzcOcOlNh_vgfa2SkmGvPUFmPkS8NjieOewzTLAgb9cDpAWcrIHvQibW1ZjwwasfJ-2MLdc29XQOq7wc0yW5WVRWgYHS2vINYZQvlhmrIGsr640JYb93tYRS7x3_QEtEgl-/s1500/image_2024-09-26_11-16-28.png

ទឹកទន្លេពីងបានកើនឡើងខ្ពស់បណ្តាលឱ្យជន់លិចតំបន់ជាច្រើនរបស់ខេត្តឈៀងម៉ៃ ហើយអ្វីដែលធ្វើឱ្យពលរដ្ឋខេត្តឈៀងម៉ៃកាន់តែបារម្ភខ្លាំងនោះ គឺកម្រិតទឹកទន្លេពីងនឹងកើនឡើងថែមទៀត ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ។ លើសពីនេះ ទឹកជំនន់បណ្តាលឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សសាលាផងដែរ ដោយសារសាលារៀនបិទទ្វារជាបន្តបន្ទាប់ ។

មុនដំបូង ទឹកជំនន់ចាប់ផ្តើមលិចនៅតំបន់ប៉ាកប្រាវណក ដែលជាតំបន់ទំនាប បន្ទាប់មក ទឹកជំនន់ក៏លិចតំបន់ជាច្រើនទៀតនៅខេត្តឈៀងម៉ៃ ដូចជា ៖ តំបន់ប៉ាឌេត និងតំបន់សាន់តាខុយ ព្រមទាំងលិចផ្លូវចារឺនប្រាថេត ដោយកម្រិតទឹកបានកើនឡើង ចាប់ពី២សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGlH7TdgWw2v8hSD6T_soDlAgF6bDi_50joe7HBXVzF1VcMoUwKGovsLUC7lfVAJiVoW6kg1xFv0swagpk0AqQIUiQJisT-k4HinNLe3CHo_MzKll81-XdqhP0vHEMnrxxD1KUw6LHZCkQnvmkJT2uneX5mv3ftEoG7uCtTX3Wpz6oHI6CC6tiI0XG29sT/s1024/image_2024-09-26_11-16-29.png

សាលារៀន និងទីកន្លែងផ្សេងៗបានបិទទ្វារបណ្តោះអាសន្ន និងរង់ចាំឱ្យស្ថានការណ៍ទឹកជំនន់ធូរស្រាលវិញ ។ រីឯនៅភូមិហួយប៉ាកសាង ឃុំគីឆាង ស្រុកមេទែង ក៏គួរឱ្យបារម្ភដែរ ដោយសារទឹកជំនន់មានកម្ពស់ស្មើជាង៤ម៉ែត្រ គឺជិតដល់កម្រិតប្រកាសអាសន្ន ស្មើនឹង៥ម៉ែត្រ ។

សារព័ត៌មានថៃរាយការណ៍ថា កម្រិតទឹកជំនន់កើនឡើងជាបន្តបន្ទាប់ក្នុងតំបន់នានា ខណៈទឹកទន្លេពីងបានហូរតាមលូរបង្ហូរទឹក និងលិចផ្លូវឆាងក្លាន ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តឈៀងម៉ៃ ។ ហាងលក់ដូរផ្សេងៗបានយកការ៉ុងខ្សាច់មកដាក់នៅមុខហាងការពារកុំឱ្យទឹកហូរចូល ប៉ុន្តែដោយសាររថយន្តបើកបរតាមផ្លូវធ្វើឱ្យទឹកហូរចូលផ្នែកខាងក្នុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAVCS3CpNj1EZBJ6B9JjMNZAE96hms6UZuN5Ky_V7IVV-GkZ0fi9QfD1gJZ1nmjaElEEffDaW5enS4fKQwR8JUEqCMYNQNRIeHzPYSAGttsx0pFuJWoYp2_rlnXRmGaHjmG3Y86BRJPg39_a6ZePHzVLcvVOfnpkZx96q7z7hTajG0NoH-K8_dc-eYoznP/s1477/image_2024-09-26_11-16-30.png

អាជ្ញាធររាយការណ៍ថា កម្រិតទឹកជំនន់នៅតំបន់ឈៀងដាវបានកើនឡើងជាបន្តបន្ទាប់ ហើយវានឹងហូរមកទីរួមខេត្តឈៀងម៉ៃ ដោយសារតំបន់នេះមានភ្លៀងធ្លាក់ខ្លាំង ។ ហេតុនេះ ទឹកជំនន់នឹងមិនស្រកក្នុងរយៈពេលខ្លីទេ ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មានថៃបានរាយការណ៍ពីបរិវេណផ្លូវឆាងក្លានថា រថយន្តតូចៗពុំអាចបើកបរតាមផ្លូវនេះបានទេ ហើយពលរដ្ឋនិយាយថា ទឹកជំនន់ឆ្នាំនេះធ្វើឱ្យពួកគេលំបាកយ៉ាងខ្លាំង ដូចជា ៖ ខូចខាតទ្រព្យសម្បត្តិ និងមានទឹកកខ្វក់ហូរចូលផ្ទះ ។ រីឯនៅផ្លូវចារឺនប្រាថេត ក៏មានទឹកលិចជ្រៅដែរ ខណៈតំបន់ប៉ាកប្រាវណក និងប៉ាកប្រាវណៃ ក្នុងស្រុកមឿងឈៀងម៉ៃ មានទឹកជំនន់លិចខ្លាំងដូចគ្នា ប៉ុន្តែពលរដ្ឋបានដឹកជញ្ជូនសម្ភារៈចេញមុនទឹកលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWh222okU4wOuEwuC7ImX9W5VquQ9yqmgBFHMhvPhYAnsI5TCuRL55kK3zSjBgkVniM97f5IviOJV4o465YOJwH-0mhgz064DZKIbfOODDo0T372VbjiQgcQ6k13zOOGgkwgxCbfFE0vgJFMB1EY3rlu12et84BVSULnW0P8EjmOooosLt3AmtC6uLj88h/s1024/image_2024-09-26_11-16-31.png

ដោយឡែក នៅខេត្តឈៀងរ៉ៃ សារព័ត៌មានថៃរាយការណ៍ថា ទឹកហូរលាយឡំជាមួយមែកឈើ និងភក់មកពីតំបន់ព្រៃភ្នំបណ្តាលឱ្យលិចផ្ទះសម្បែងពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgML7OA9kMI5wdnE7MxgIwCz0SIrq3H5m6qVlck19eQT49DfnzmwnmfT_LOcPm6YkdCMWcd0jtgMBNLKpqnHpziq5BT7p6PpYq3iBx7RxJoi7x04x0UoGqVxal2HXVUOCeNVTC__rDJ_qNsgo6P5woMbJhPKFHwueBCVyq7nqCRI4Ps1r0hQFCuGIGv0KF/s2560/image_2024-09-26_11-16-32.png

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានទឹកជំនន់យ៉ាងខ្លាំងហូរពីតំបន់ព្រៃភ្នំឆ្លងកាត់ភូមិបានហ៊ីនឡាតណៃ ឃុំបានប៉ូង ស្រុកវៀងប៉ាប៉ៅ ខេត្តឈៀងរ៉ៃ ដែលបណ្តាលឱ្យផ្ទះពលរដ្ឋនៅសងខាងផ្លូវ និងរថយន្តតូច-ធំអណ្តែតតាមទឹកអស់ជាច្រើនគ្រឿង ។ រីឯតំបន់នៅឆ្ងាយៗក៏មានទឹកជំនន់ហូរពីតំបន់ព្រៃភ្នំផងដែរ ខណៈពលរដ្ឋដឹកជញ្ជូនសម្ភារៈចេញពីផ្ទះពុំទាន់អស់ ។

អាជ្ញាធរខេត្តឈៀងរ៉ៃបានជូនដំណឹងឱ្យពលរដ្ឋរស់នៅតំបន់ជិតព្រៃភ្នំបង្កើនប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ទឹកជំនន់ឱ្យបានដិតដល់ ដោយសារមានភ្លៀងធ្លាក់ខ្លាំងមិនឈប់ឈរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDyXzKjFrRSNh7Cuzm4eyb41GIAd6mFaS_-tiyxob3KNWlPl3dN3P33g-FouNThHtrnZcrmOazt12bsxEUbi195PrOrEKAKnY1h7mRz6YP_Tp8-OQBF_Tq4BLnMrXoQRNfqLNJHf14Y_jGIKq4GDHhc_BTzZXf5uCXy5KtPbLsCxwBSbB0IxyHvU8jSYc/s1600/image_2024-09-26_11-16-34.png