ផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អខ្លាំងដែរចំពោះសម្រស់របស់យើង។ ហេតុនេះដើម្បីបានស្បែកសរលោង ម៉ត់ខៃ និងមានសំណើម ស្រស់ស្អាតពីខាងក្នុង ការញ៉ាំផ្លែឈើទាំងបួននេះឱ្យទៀងទាត់ នោះលោកអ្នកទទួលបានសុខភាពល្អ និងស្បែកសភ្លឺថ្លាដូចតារា K-pop។

១.ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន C ដែលជួយឱ្យស្បែកភ្លឺថ្លា ជំរុញការផលិតកូឡាជែន កាត់បន្ថយសញ្ញានៃភាពចាស់ ចូលរួមក្នុងដំណើរការប្រឆាំងអុកស៊ីតកម្ម ការពារការបង្កើតរ៉ាឌីកាល់សេរី ដែលបំផ្លាញស្បែក។ ទាំងនេះបានជួយឱ្យស្បែកអាចទប់ទល់នឹងភ្នាក់ងារបង្កគ្រោះថ្នាក់ពីបរិយាកាសខាងក្រៅ ដូចជាពន្លឺព្រះអាទិត្យ និងធូលី ធ្វើឱ្យស្បែកមុខភ្លឺថ្លា និងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2m87yW52TUHf-RvSIGaAB-S66TKRZq0qfL4e-DBkjYR3Qy0rD98Dyn0HGBB5dEnONNuGerAVINxYFJuzDr-ulFag0QR3FAQcgpxH_2AzkVwAQcla8byLeU_Jn-yW35ATXV3eYDJbMH-LGD-fhOP2kVTGbiorbBdIa4TNKGeRLVfHevUtteVEZga_Tgg34/s1500/image_2024-09-26_14-59-48.png

២.Cherry៖ ផ្លែឆឺរីសម្បូរទៅដោយវីតាមីន C ដែលជំរុញការផលិតកូឡាជែន និងធ្វើឱ្យស្បែកមានសំណើមសភ្លឺថ្លា។ Cherries ក៏មានផ្ទុកសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយ ជួយប្រឆាំងនឹងឥទ្ធិពលនៃកាំរស្មី UV កាត់បន្ថយការរលាក និងហើម។ លើសពីនេះ Cherry ក៏រក្សាសំណើមផងដែរព្រោះវាសម្បូរប៉ូតាស្យូម ដែលមាតិកាវីតាមីន A នៅក្នុងផ្លែឆឺរីនេះក៏ជួយការពារភាពចាស់នៃស្បែកបានយ៉ាងល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1NkwZRzbRa0LV6F76k2rct_Yju2-YyO1ND5jb-AuvypFihPR8GKro8WL00QqVphaymr5cf-zzCFFT97ajLX-ezu3v4S5XYR-p-I-SxBWLfATJVnQBoj6d5Lvmi66c0UztxD48e4bq8NcisaZpJhPBxbS6Zetg-lswpoN1Zl-ugLKUXR78lKuAf2Kzj-Gs/s1900/image_2024-09-26_14-59-50.png

៣.ផ្លែផាសិន៖ ផ្លែ passion មានរសជាតិជូរផ្អែម ហើយវាពិតជាល្អខ្លាំងណាស់សម្រាប់ស្បែក។ ផ្លែផាសិនមានផ្ទុកនូវវីតាមីន C ច្រើន ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយកាត់បន្ថយការបង្កើតសារធាតុ melanin ក៏ដូចជាជួយឱ្យស្បែកកាន់តែរលោង និងមានពណ៌ស្បែកស៊ីជម្ពូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCcQ_OciM7xHySxkmeGVytkO9NcTkRznRcZYkV6urUTCFRWRPXph1PzLq3ixeeLn2It2Y4mAAz25x5MBpoAfv1ZXzAdwNut8WiwnYDC8vO0Ku0Gt_BQl7_WidESWQEr3NsSaXTlHsisXAUXSCX6hh8ymdpRiFjf5qJbKkTqTljQapYc2ZqAp0Bk5iGvGE-/s1200/image_2024-09-26_14-59-53.png

៤.ផ្លែតាសក់៖ តាសក់សម្បូរទៅដោយជាតិទឹកអាចផ្តល់សំណើម និងមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការរលាក និងហើម។ វាក៏អាចជួយកាត់បន្ថយស្នាមមុន ស្នាមអុចខ្មៅ និងផ្តល់សំណើមដល់ស្បែកមុខ ក៏ដូចជាជួយកែលម្អភាពយឺតនៃស្បែក និងការបង្កើតឡើងវិញនៅកោសិកាថ្មីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMem2-hw_zCBSpSQorE_a6VWfgiHO2yjk9qDI_Z9wiuyvqDo0EeZtHmggItrdluw2t9X1fS42IMI9EFHaDDUdLQSI9fktWmeW-NOssiTDR8QxCW8DwNmJGVA4rYMNl2-YjXpiN3wkPPxn6zkGDOvCUWaPh1PV8Ub56_fK0TC0ZVYzWN902cfHGrJTZmyV/s1155/image_2024-09-26_14-59-54.png