ទឹកក្រូចស្រស់ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន និងសារធាតុរ៉ែ ប៉ុន្តែប្រសិនបើអ្នកផឹកទឹកក្រូចស្រស់ខុសរបៀបអាចធ្វើឱ្យអ្នកខូចសុខភាពដោយមិនដឹងខ្លួន ព្រោះទឹកក្រូចស្រស់ មិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រាប់សម្រកទម្ងន់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieTWgNaHr7uDOmz6x43smEn8A_Ufik8WWXfsBGcWh7Z4cxNaYpKnBapc-K7pb4Z5y8ZwpZczACecFALdTeCDBO9SFRs17U8NQFTLJtYtRcUDSmDgQHj45Rwfq4E9-CNSzAWhpExBBl7fjrkm-GTqdBXmHUkc5Nkx7GC3F7baP3_1eNQ2zqr8cFsEwl8oHH/s1155/image_2024-09-26_15-01-59.png

១.ផឹកទឹកក្រូចស្រស់ជាមួយអាហារ៖ បើអ្នកមានទម្លាប់ផឹកទឹកក្រូចស្រស់បណ្តើរញ៉ាំអាហារបណ្ដើរ ភ្លាមៗនោះនឹងធ្វើឱ្យអ្នកតឹងទ្រូង ក៏ដូចជាពិបាកដកដង្ហើម។ ជាតិសរសៃ និងអាហារភាគច្រើនត្រូវការពេលវេលាដើម្បីរំលាយ ដូច្នេះបើចង់ផឹកទឹកក្រូចត្រូវរង់ចាំយ៉ាងហោចណាស់ ២ ម៉ោងបន្ទាប់ពីទទួលទានអាហាររួច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht0dnSpXvjbeKyA4F32q4HGWHbQ0SaFnv2PtFullr8-oYlBqMSeDhc8wkjIp21g2dbEDvyGCQYS74-tuT8ubw_JFLHtrNIp7667ql_qmZ0Mc4lCGHOzsfU5P2CIJzNCAPnTFsQm6wxCAmZtZKbLRm8uHGeep9MgJnle6_an5HkdauEDPRP_J3doLOIGfXa/s1400/image_2024-09-26_15-02-00.png

២.ផឹកទឹកក្រូចស្រស់មុនចូលគេង៖ ទឹកក្រូចស្រស់គឺមានជាតិអាស៊ីតដែលវានឹងបង្កើនកម្រិតអាស៊ីតក្នុងក្រពះ ធ្វើឱ្យក្រហាយទ្រូង រំខានដល់វដ្តនៃការគេង។ លើសពីនេះ ការផឹកទឹកក្រូចស្រស់ភ្លាមៗមុនពេលចូលគេងក៏អាចបញ្ចេញជាតិស្ករច្រើន ដែលបណ្តាលឱ្យមានថាមពលកើនឡើង ខណៈពេលដែលរាងកាយត្រូវការបន្ថយល្បឿន និងសម្រាកនៅពេលនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWbDXAzu9WHuGqL_5SnqaUxGCUPY9uxPq1rg0u99HrYFvexNmQfaNSFOcHfv66zhQoiJtWP0Xs0rVW5bdy4TmuqBDhYD9BJln_Ax_jl3Y0rDJGe4Znj4IxhTB9Y-JMZ7qOHunVcf87rMyVZAdC-4WndMlalrqbIkAaelqBaW-QJxzRtOo4TCTq3HvTuoQJ/s1000/image_2024-09-26_15-02-01.png

៣.ផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត៖ ការផឹកទឹកក្រូចស្រស់ភ្លាមដុសធ្មេញភ្លែត ធ្វើឱ្យបរិមាណអាស៊ីតនៅក្នុងផ្លែក្រូចបំផ្លាញស្រទាប់ធ្មេញ។ ដូច្នេះបណ្ឌិតសភាកុមារអាមេរិកបានផ្តល់អនុសាសន៍ឱ្យរង់ចាំប្រហែល ៦០ នាទីបន្ទាប់ពីផឹកទឹកក្រូចស្រស់រួច ចាំដុសធ្មេញរបស់អ្នកតាមក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjFajZ63LR1HPX2Hz7n0kXrNexSTxdj0M_ErT-WrMYeHaWYFOtM02sg_3W0dDksdGWjT8E6CwhhbYbeVErJnxcqwOGHJkPASTva6dyiMacwxN_qkYJcfmGLEmHpcQWJlHo7TFzPmgEIj3RDO5JG2UB0N1ZE2zwKYDMOF8usrQJtMn2uOKxNzMt6T7QGP4/s1280/image_2024-09-26_15-02-02.png

៤.ផឹកទឹកក្រូចស្រស់លើសពី ១ កែវក្នុងមួយថ្ងៃ៖ លោកវេជ្ជបណ្ឌិត Scott Kahan នាយកមជ្ឈមណ្ឌលជាតិសម្រាប់ទម្ងន់ និងសុខភាពសហរដ្ឋអាមេរិក បាននិយាយថា ទឹកក្រូចស្រស់មានជាតិស្ករ និងកាឡូរីច្រើនដូចជាភេសជ្ជៈប៉ូវកម្លាំងដែរ។ ភេសជ្ជៈ ១ ពែង ២៤០ មីលីលីត្រ មានជាតិស្ករ ២៦ ក្រាម ធៀបនឹង ២២ ក្រាមក្នុងទឹកក្រូចស្រស់ ១ កែវ ដែលនេះអាចបង្កើនជាតិស្ករក្នុងឈាម យូរៗទៅការឡើងជាតិស្ករក្នុងឈាមអាចនាំឱ្យមានជំងឺគ្រោះថ្នាក់ដូចជាជំងឺបេះដូង និងជំងឺតម្រងនោមជាដើម៕