ប្រទេសអូស្ត្រាលី៖ នៅប្រទេសអូស្រ្តាលីថ្មីៗនេះ អ្នកនេសាទទើបតែចាប់បានត្រីដ៏កម្រមួយក្បាលមានឈ្មោះថា Doomsday fish ឬត្រីនៃថ្ងៃវិនាស ដោយសារត្រីប្រភេទនេះត្រូវបានគេជឿថាជាត្រីចង្រៃ ព្រោះនៅពេលដែលវាបង្ហាញខ្លួនក្នុងប្រទេសណាមួយ មិនយូរប៉ុន្មានគ្រោះធម្មជាតិនឹងកើតមានឡើងក្នុងប្រទេសនោះជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2qptk2Yu5RA4vM3WMuJmZgvs9bVNDBwZ2ZZ4l3JQ6_RpL6iTpIZpSU6PBpACHnnYJRja3MrnvU6cCmRccbHHqrxUWN0Ly62Vj_rJtJAOPGtkxRiCUJDEPdtlMXVhYdN9lh5Lc9uN_ildldspy9zZpwZfT9kiykMGowt6K5TTh2do7FXAexL0G0JAOXgyw/s1080/image_2024-09-26_14-25-25.png

Doomsday fish មានឈ្មោះពិតថា Oarfish ជាប្រភេទត្រីកម្រម្យ៉ាងតែងលាក់ខ្លួនក្នុងសមុទ្រទឹកជ្រៅរហូតដល់ ១០០០ ម៉ែត្រ ដែលការបង្ហាញវត្តមានរបស់វាគឺតែងតែកើតឡើងមុនគ្រោះមហន្តរាយ ឬការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរណាមួយដូចជារញ្ជួយដី ទឹកជំនន់ និងរលកយក្សស៊ូណាមិ …ជាដើម ទើបគេឱ្យឈ្មោះក្រៅរបស់វាថា “Doomsday fish” ដែលមានន័យថា ត្រីនៃថ្ងៃវិនាសនេះឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KRu842ZLh369kGejuxp8aSu_tk6bKsTskzyOLJzZOeYSG3YLqPJUipGBaiZVHgMsGbo-moFxpwu9gHyf18M2hV38DkmlakUA-wa1C17nKuqIoy0mJbOMJqff83i_fz8MuCRE0_ec3ujTZChAliDq54O064ExHTYxxkiwkHZUtHT1m0ANykszuqF8lsxE/s1200/image_2024-09-26_14-29-16.png

យោងតាមសារព័ត៌មានបរទេស Wion News បានឱ្យដឹងថា Doomsday fish គឺជាត្រីដ៏កម្របំផុតមួយក្នុងលោក ដោយសារវាមិនងាយបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញនោះទេ។ ត្រីនេះជាទូទៅមានប្រវែង ៣.៧ ម៉ែត្រ ចូលចិត្តស៊ីត្រីតូចៗ ឬ krill និង crustaceans ជាអាហារ ដោយបច្ចុប្បន្នពួកវាបានកំពុងធ្វើឱ្យប្រជាជនអូស្ត្រាលីមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគេសង្ស័យថាអាចនឹងមានគ្រោះធម្មជាតិក្នុងពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfHvRVjV_niI_KHZfaXywn7DzFDwOde-JTrn8dw5r4JxeqWzPw7PNu_5TiPwnuF_pn9OcgVCZGzpZB8UZpChPpwNeY2iLvWHE5C27pz7I3kO3gQrOWar_7iGAFunN6uIGK3hj4h3i9SqIIBweVbFggerZ8tlp0M0cika5cgcSmWh4saLjNBoRnABk13vyY/s1024/image_2024-09-26_14-25-26.png

យោងតាម Live Science ត្រីនេះទើបតែបានបង្ហាញខ្លួនឱ្យឃើញត្រឹមតែ ២០ ដង ប៉ុណ្ណោះនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩០១ មក។ កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅ Doomsday fish ធ្លាប់បានបង្ហាញខ្លួនក្នុងប្រទេសសហរដ្ឋអាមេរិក ក្នុងទីក្រុង Los Angeles មិនយូរប៉ុន្មានការរញ្ជួយដីកម្រិត ៤.៤ ក៏បានវាយប្រហារទីក្រុងនេះតែម្តង ដូច្នេះហើយការបង្ហាញខ្លួនរបស់វាត្រូវបានគេជឿជាក់យ៉ាងមុតមាំថាអាចនឹងបង្កឱ្យមានគ្រោះមហន្តរាយនាពេលខាងមុខ៕