មិនមែនជាការលេងសើចទេ ជំងឺឆ្កួ.តជ្រូកគឺពិតជាកាចសាហាវខ្លាំងណាស់ ត្រូវបានមនុស្សជាច្រើនតែងមើលរំលងពីអាការៈ និងរោគសញ្ញារបស់វា។ យោងតាមសារព័ត៌មានថៃ បច្ចុប្បន្នប្រជាជនថៃប្រមាណ ៦៥០,០០០ នាក់កំពុងទទួលរងនូវជំងឺឆ្កួ.តជ្រូក ហើយត្រូវបានគេចាត់ទុកថាជាជំងឺគ្រោះ.ថ្នាក់បែបស្ងប់ស្ងាត់ដែលអាចកើតមានចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យតែម្តង។
ជំងឺឆ្កួ.តជ្រូក គឺជាជំងឺប្រព័ន្ធប្រសាទនៃខួរក្បាលដែលបណ្តាលឱ្យមានការប្រកាច់ជាញឹកញាប់។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺឆ្កួ.តជ្រូកប៉ះពាល់ដល់មនុស្ស ៥០ លាននាក់ជុំវិញពិភពលោក និងយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានឱ្យដឹងទៀតថា បច្ចុប្បន្នមនុស្សជិត ៣.៥ លាននាក់នៅក្នុងប្រទេសសហរដ្ឋអាមេរិកសុទ្ធតែទទួលរងនូវជំងឺឆ្កួ.តជ្រូកទាំងនេះ។.png)
មូលហេតុដែលបណ្តាលឱ្យមានជំងឺឆ្កួ.តជ្រូកគឺដោយសារ ការសេពគ្រឿងស្រវឹងលើសកម្រិត ក៏ដូចជាការឆ្លងមេរោគខួរក្បាល ខួរក្បាលខ្វះអុកស៊ីហ្សែន ឬជួបគ្រោះថ្នាក់ណាមួយដែលបណ្តាលឱ្យមានស្លាកស្នាមក្នុងខួរក្បាល ឬអាចទាក់ទងទៅនឹងហ្សែន និងលក្ខខណ្ឌឆ្លងដូចជាមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺរលាកស្រោមខួរជាដើម។ ជំងឺឆ្កួតជ្រូកអាចវិវឌ្ឍនៅគ្រប់វ័យ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជាធម្មតាកើតឡើងក្នុងវ័យកុមារភាព ឬក្រោយអាយុ ៦០ ឆ្នាំ។
ដូច្នេះរោគសញ្ញានៃជំងឺឆ្កួតជ្រូកត្រូវបានចែកចេញជា ២ ប្រភេទគឺ៖ ទីមួយ ឧស្សាហ៍ប្រកាច់ ប្រកាច់ពេញរាងកាយទាំងមូលតែម្តងក្នុងរយៈពេលយូរ ហើយទីពីរគឺព្រិលភ្នែកញឹកញាប់ វង្វេងស្មារតី ភ្លេចភ្លាំង និងការមិនយល់ដឹងអ្វីទាំងអស់។ ហេតុនេះប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើទាំងស្រុង សូមកុំប្រងើយកន្តើយឱ្យសោះ ចូរអ្នកទៅរកគ្រូពេទ្យឱ្យបានឆាប់បំផុត បើមិនព្យាបាលទាន់ពេលនោះ វានឹងអាចបណ្តាលឱ្យលោកអ្នកមានជំងឺវិកលចរិត៕










