ជឿថានរណាក៏ធ្លាប់គេងយល់សប្តិ ឬសុបិនដែរ ដែលការសុបិនទាំងនេះភាគច្រើនទំនងជាកើតឡើងដោយសារការអស់កម្លាំងខ្លាំងពេក ឬគេងស្រមើស្រម៉ៃច្រើនពេក។ ទោះជាយ៉ាងណា ការសុបិនខ្លះក៏អាចបញ្ជាក់ពីរឿងហេតុដែលត្រៀមនឹងកើតឡើងនាពេលខាងមុខផងដែរ ហើយពេលខ្លះក៏អាចមានលាភ ឬអាចមានគ្រោះអាក្រក់កើតឡើងទៀងផង។ ដូច្នេះហើយប្រសិនបើអ្នកគេងយល់សប្តិឃើញរឿងទាំងនេះ បញ្ជាក់ថាជាសញ្ញាមិនល្អឡើយ។
១.គេដេញចាប់៖ សុបិនអាក្រក់មួយនេះអាចមានអត្តន័យជាច្រើនខុសៗគ្នាទៅតាមរឿងដែលអ្នកជួបប្រទះរៀងៗខ្លួន។ ទោះបីជាការបកស្រាយតែងតែមានន័យច្រើនប៉ុន្តែជាទូទៅ ការសុបិនឃើញគេដេញចាប់ មិនថាជាប៉ូលីស មនុស្សចម្លែក ឬមនុស្សដែលយើងស្គាល់នោះទេ កំពុងដេញចាប់យើងបង្ហាញថា អ្នកកំពុងមានការព្រួយបារម្ភនឹងភាពមិនច្បាស់លាស់នៃអនាគតរបស់អ្នក។

២.ធ្លាក់ចុះពីទីខ្ពស់៖ មិនថាធ្លាក់ពីលើដើមឈើ អគារខ្ពស់ ភ្នំ ឫពីលើមេឃនោះទេ ការយល់សប្តិបែបនេះបានន័យថាអ្នកកំពុងតែមានអារម្មណ៏ស្មុគស្មាញ និងជ្រួលច្របល់ មិនស្ងប់ក្នុងចិត្ត។ វាក៏អាចជាសញ្ញាដែលរាងកាយអ្នកទាមទារឱ្យអ្នកសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។
៣.សេចក្ដីស្លាប់៖ ការយល់សប្តិឃើញខ្លួនឯងស្លាប់អ្នកខ្លះថាល្អ ប៉ុន្តែការពិតទៅអ្នកអាចមានជម្ងឺប្រចាំកាយ ដោយដឹងថាអ្នកអាចនឹងមិនមានពេលច្រើនទៀតទេ។ ម៉្យាងវិញទៀតវាក៏មានន័យថា អ្នកមិនអាចកាត់ផ្ដាច់នរណាម្នាក់ចេញពីជីវិតរបស់អ្នកបានឡើយ។ និយាយឱ្យខ្លីទៅអ្នកអាចនឹងកំពុងមានការលំបាកក្នុងការទទួលយកការផ្លាស់ប្តូរថ្មីដែលអាចនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក។
៤.ខ្មោចព្រាយ បិសាច៖ ប្រសិនបើលោកអ្នកមានក្តីសុបិនម្តងហើយម្តងទៀតអំពីខ្មោច បិសាច និងអមនុស្ស វាអាចបង្ហាញពីការប៉ះទង្គិចផ្នែកផ្លូវចិត្ត, ឧប្បត្តិហេតុណាមួយ ស្ត្រេស ឬការរងគ្រោះនៃប្រភេទណាមួយ ដែលទាមទារឱ្យអ្នកដោះស្រាយជាបន្ទាន់ ឬទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ។
៥.ជាប់ឃុំឃាំង៖ ប្រសិនបើអ្នកយល់សប្តិឃើញថា អ្នកកំពុងតែជាប់ឃុំឃាំងនៅក្នុងបន្ទប់តូចមួយ ដែលអ្នកមិនអាចចេញបាន។ សុបិនអាក្រក់បែបនេះអាចនឹងបានន័យថាអ្នកកំពុងប្រឈមមុខនឹងស្ថានភាពមួយនៅក្នុងជីវិតរបស់អ្នកអាចជារឿងស្នេហា លុយកាក់ ការរៀនសូត្រ និងការងារជាដើមដែលអ្នកមិនទាន់អាចដោះស្រាយបាន។
៦.ខកខានមិនបានចូលរួមហេតុការណ៏សំខាន់ណាមួយ៖ ការដែលគេងយល់សប្តិឃើញ ខកការណាត់ជួបសំខាន់ណាមួយដូចជា ការសម្ភាសន៏ការងារ ការប្រឡង ដែលធ្វើឱ្យអ្នកមានអារម្មណ៏ថាសោកស្ដាយ និងពិបាកចិត្តជាខ្លាំងនោះ អាចជាសញ្ញាអ្នកប្រាថ្នាធ្វើរឿងអ្វីមួយតែមិនបានដូចចិត្ត៕