Home Blog Page 841

ជុំវិញភាពចម្រូ.ងចម្រា.សវិស័យកុនខ្មែរ John Sey លើកឡើងចំៗបែបនេះ

0

ប្រិយមិត្តទស្សនិកជនមួយចំនួនជ្រាបមកហើយថាជុំវិញភាពចម្រូងចម្រាសវិស័យកុនខ្មែរមានភាពរង្គោះរង្គើយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកបង្កើតមាតិកា Allan ចេញមកបង្ហោះសំណេរពីភាពខ្វះខាតរបស់សាច់រឿងប្រវត្តិស្នេហ៍នាងនាថវគ្គពីរ។ ហើយរឿងកាន់តែជ្រៅទៅៗបន្ទាប់ពីមានការឆ្លើយឆ្លងគ្នាពីទុនចំនួន៨ម៉ឺនដុល្លាររវាង Allan និងលោក អឿន សុខន ខណៈលោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានចេញវីដេអូ៣០នាទីទៅកាន់ Allan ។ ភាពចម្រូងចម្រាសវិស័យកុនខ្មែរនេះបានជំរុញចិត្តលោក John Sey អ្នក Review ខាងផ្នែកបច្ចេកវិទ្យាដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជាចេញមកនិយាយថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_eoWzf52aCiwoqnif0bZ4VtOJ0ZDzr1SMI639L9VYb-lJdLP4-_bd0PsfEk3KhlETMpFO5tIyrIzHBHeIuncBqCxyC5jCL2FbzcDqWx9eaTHq0xZlfU-x_-Aw1FO-XphztQ7Lm8O00FikH3GYK9jb72qlUruudj46ASYu7KnZRAcb2tYvn7cacRh1U0Ug/s2048/image_2024-09-26_09-58-25.png

«អ្វីដែលខ្ញុំដឹងច្បាស់បំផុតក្នុងការផលិតវីដេអូជាង ១០ ឆ្នាំមកដល់ពេលនេះ គឺទាំង Review / Commercial និង Film ការគិតមិនស្រួលដូចការធ្វើនោះទេ បើជា Director ទៀតកាន់តែដេកអត់លក់! លុយត្រៀម ៨ អាចឡើងដល់ ១៥ ថ្ងៃគិតទុកថា ១ខែ អាចឡើង ២ ខែ ហើយគុណភាព VFX រំពឹងទុកថា high ខ្ពស់អាចចេញមកដូចដំឡូង (បើរើសអ្នកធ្វើខុស យើងស្ទើរចំណេះដឹងពីផ្នែកនេះ ឬអស់លុយមុនថតចប់) ។ បើប៉ះតួលក់ទៀតដឹងតែដេកស្អាតម៉ង និយាយរួមអ្នកណាក៏ចង់ផលិតរឿងឱ្យល្អ ហើយអ្នកមើលក៏ចង់មើលរឿងល្អដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirElpIPKo2GuSvFlqyI9bev8Ch-pbX_2Mni1EGeU4NM-3FQI4AHwyQn-CLTq472RJp0dNEdeGOPk8IN8lgaI-tCrFR63hXDWffS9zGKTQeP8ab7KhCkt9ilUNUm5kHPo55ocMxRyZvaZDbnC6UbxqD9GSyqJgvuV7xq355oCsQkmi48Fap3bVcZ7FloVTW/s2048/image_2024-09-26_09-58-29.png

John Sey បន្តទៀតថា «យើងខ្មែរដូចគ្នាទទួលយកមតិរិះគន់ពីអ្នកមើលខ្លះ យើងអ្នកមើលយល់ពីផលលំបាករបស់ផលិតករឱ្យបានច្រើន រួចព្យាយាមនិយាយផ្តល់យោបល់លើកស្ទួយវិស័យភាពយន្តយើងបន្ថែម ទើបយើងទាំងអស់គ្នាទទួលបាន Film កាន់តែមានគុណភាពខ្ពស់បន្ត ត្រូវចាំថាការស្អប់មិនដែលមានប្រវត្តិល្អសម្រាប់ជាតិយើងឡើយ កុំភ្លេចថាអ្នកជិតខាងយើងកំពុងមើល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2tOo6y64FzGRkVau0w-Xx4Fvl7fnZKBYhFvwx6I5Zc0Aflc4p1haY7cmI1ni6W5eJhs23DxEgvu_OUXMSNGxHGCDQ_lygbrJHAcDfN_Vu4kJSMfur4N1Vg0_lGBedjmfjsahOvZhjlKw9_g2ScoM8LAS-rfTY9VXbd1IJDfM9wor3o_GlkEXa0haGCxtg/s2048/image_2024-09-26_09-58-34.png
ការលើកឡើងរបស់ John Sey បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាមួយនឹងការបញ្ចេញមតិថា ការលើកឡើងបស់ John Sey គឺមិនលម្អៀង ខ្លីខ្លឹម សមនឹងកេរ្តិ៍ឈ្មោះដែលសាងភាពល្បីល្បាញដោយសមត្ថភាពដោយខ្លួនឯងតាំងពី Review ផលិតផលរហូតមានសមត្ថភាពបើកហាងដោយខ្លួនឯងបាន៕

ព្រះកាយច័ន្ទ ថាមហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ពុំមានបុគ្គលល្បីៗជួយផ្សព្វផ្សាយ

0

តារាសម្តែង ព្រះកាយច័ន្ទ បានលើកឡើងពីមតិយោបល់របស់ខ្លួនចំពោះមហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងឆាប់ៗនេះដូចជាមិនមានបុគ្គលល្បីៗជួយផ្សព្វផ្សាយមិនដឹងថាគាត់មិនបានដឹងឬគាត់មិនចង់អើពើនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOwpYoGYNKMPoJUdsv3EbFQ2-pat0UEQdTTLfPdbGP8HiMx9aPIjztNBWhrMHMkX167Cn9hLdqpe3-RDea-iazJDRmHFXOHhZbDj65Q6Ekifue1ag8q200-PwyCRKvqkg0nCa_R0Xn1UkkbgLA1XsD9gIK2_9QdVnVJcccvwoYjZycl9wP-D9FMPq2xwjS/s1800/image_2024-09-10_14-28-22.png

នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ព្រះកាយច័ន្ទ បានលើកឡើងនៅលើបណ្តាញសង្គមថា «សូមទោសដែលខ្ញុំបញ្ចេញមតិយោបល់ទៅប៉ះពាល់ដល់បងៗរូបណាមួយ តែនេះជាការពិត មហោស្រពសិល្ប:បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧»ដែលរៀបនឹងសម្តែងនៅថ្ងៃខាងមុខនេះ ដូចជាមិនមានបុគ្គលល្បីៗលើបណ្ដាញសង្គមណាជួយផ្សព្វផ្សាយសោះ មកពីកាផ្សព្វផ្សាយមិនបានដឹងដល់ពួកគាត់ ឬក៏គាត់មិនចង់អើពើ។ នេះជាកាសម្តែងល្ខោនរបាំព្រះរាជទ្រព្យដែលទាំងអស់គ្នាតែងតែនិយាយថាស្រលាញ់និងចង់ការពារឥឡូវនេះដល់ពេលវេលាហើយ តែមិនសូវឃើញមានអ្នកជួយផ្សព្វផ្សាយបន្តទាល់តែសោះ ឬក៏ស្រលាញ់ត្រឹមតែបបូរមាត់ទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAaANIpl70L5CvW1HO5egqboiZ45SQnv6Wqp9iIrhw1n-hDfF3z9fj37wBgHN9YaEcCGRi7UxWeN9xEdo4KNS1qXaTHTvqIQKDQaaI3GyVkW6w1rexBfHjAbsUFv2vwz_yw0qeuBEm1DIxPIf2tvcwSKvxXlJuKUatVoqAhGHvxU4xoVvp7qz5alLgN7vU/s2048/image_2024-09-10_14-28-19.png

របាំល្ខោនក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ជាផ្ទាំងទស្សនីយភាពឆ្លុះបញ្ចាំងនាសម័យអង្គរដ៏រុងរឿងរបស់យើងនាសតវត្សរ៍ទី១២ ១៣ ដូចបានជួបមនុស្សសម័យអង្គរមានអារម្មណ៍ថាពួកយើងធ្លាប់នៅជាមួយគ្នារួមសាងប្រទេសជាមួយព្រះបាទជ័យវរ្ម័នទី៧ និងទាញចិត្តបេះដូងឱ្យឃើញច្បាស់នូវយុគ្គសម័យមាសដ៏អស្ចារ្យពិតៗដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6JmNeOVwsPtDzquNoCd096ud3MZL-p7ZNrCqkqxeHCE8KNF7_BYXPL_Ieb3j5AisocBkJTqhNs1jREm2iSHHiDDku61FQhkjHwE12ltiOU57jN8a3P9Kp1_ZH6DZ6ZkTT-fbBPcWrSkuL1Ex-2tDAsV4jSBTi6B6auWmVU5WmKskTU-rtSw8UMape07R/s2048/image_2024-09-10_14-28-18.png

ការសម្តែងឈុតមួយនៃប្រវត្តិសាស្រ្តដ៏អស្ចារ្យក្នុងល្ខោនបុរាណនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ។ ប្រភេទសំបុត្រក្នុងការទស្សនានេះគឺមានតម្លៃចាប់ពី១ម៉ឺនរៀលដល់១០ម៉ឺនរៀលនិងមានការសម្តែងពីរពេល នៅវេលាម៉ោង ១៥:០០រសៀល និងវេលាម៉ោង ១៨:០០ល្ងាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8O0yXUpCWOns7ISHpXqLrA0HEno0QgOEj3Jw-ie8vH8K6b-PKXfQlQsw4BUwPRkAhBZvrQXs-Z-K3lTSMeOSClLBZ7iPwoPt-fJMJgnJJVT2e0H_kj6_QLaxToQge23jvHROpTqeg4PazZMspDNMNjK21qQLdBoRszFWGFlyR7HwbtiO_HRvtHGDShcD2/s2048/image_2024-09-10_14-28-15.png

គួរឱ្យដឹងថា ព្រះកាយច័ន្ទ ក៏នឹងមានវត្តមានក្នុងការសម្តែងល្ខោនក្បាច់របាំបុរាណខ្មែរខាងលើនេះផងដែរជាតួអង្គ «ព្រះនាងជ័យរាជទេវី» ជាពិសេសលោកជំទាវ ហ៊ឹម ស៊ីវន និងលោក យ៉ាន់ បូរិន្ទ ក៏នឹងមានវត្តមានចូលរួមច្រៀងកំដរនៅក្នុងរបាំល្ខោនក្បាច់បុរាណខ្មែរនេះផងដែរ៕

ស្ថានការណ៍ទឹកជំនន់ក្នុងបណ្តាខេត្តភាគខាងជើងប្រទេសថៃនៅតែធ្ងន់ធ្ងរ

0

្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃរាយការណ៍ថា បណ្តាខេត្តនៅភាគខាងជើងប្រទេសថៃ ដូចជា ៖ ខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ នៅតែរ.ងគ្រោះដោយសារទឹកជំនន់ ដែលបណ្តាលមកភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ។ ទឹកជំនន់បានបំផ្លា.ញ ទ្រព្យសម្បត្តិពលរដ្ឋអស់យ៉ាងច្រើន ហើយសូម្បីតែរថយន្តតូច-ធំ ក៏អណ្តែតតាមទឹកជំនន់បាត់អស់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpaNgHHWoheVJ1gNnuWNg6qOTEn7slAj5pb0YB7kzwmHe01-Qv-P699eljjOzcOcOlNh_vgfa2SkmGvPUFmPkS8NjieOewzTLAgb9cDpAWcrIHvQibW1ZjwwasfJ-2MLdc29XQOq7wc0yW5WVRWgYHS2vINYZQvlhmrIGsr640JYb93tYRS7x3_QEtEgl-/s1500/image_2024-09-26_11-16-28.png

ទឹកទន្លេពីងបានកើនឡើងខ្ពស់បណ្តាលឱ្យជន់លិចតំបន់ជាច្រើនរបស់ខេត្តឈៀងម៉ៃ ហើយអ្វីដែលធ្វើឱ្យពលរដ្ឋខេត្តឈៀងម៉ៃកាន់តែបារម្ភខ្លាំងនោះ គឺកម្រិតទឹកទន្លេពីងនឹងកើនឡើងថែមទៀត ដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ។ លើសពីនេះ ទឹកជំនន់បណ្តាលឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សសាលាផងដែរ ដោយសារសាលារៀនបិទទ្វារជាបន្តបន្ទាប់ ។

មុនដំបូង ទឹកជំនន់ចាប់ផ្តើមលិចនៅតំបន់ប៉ាកប្រាវណក ដែលជាតំបន់ទំនាប បន្ទាប់មក ទឹកជំនន់ក៏លិចតំបន់ជាច្រើនទៀតនៅខេត្តឈៀងម៉ៃ ដូចជា ៖ តំបន់ប៉ាឌេត និងតំបន់សាន់តាខុយ ព្រមទាំងលិចផ្លូវចារឺនប្រាថេត ដោយកម្រិតទឹកបានកើនឡើង ចាប់ពី២សង់ទីម៉ែត្រ ទៅ៣សង់ទីម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGlH7TdgWw2v8hSD6T_soDlAgF6bDi_50joe7HBXVzF1VcMoUwKGovsLUC7lfVAJiVoW6kg1xFv0swagpk0AqQIUiQJisT-k4HinNLe3CHo_MzKll81-XdqhP0vHEMnrxxD1KUw6LHZCkQnvmkJT2uneX5mv3ftEoG7uCtTX3Wpz6oHI6CC6tiI0XG29sT/s1024/image_2024-09-26_11-16-29.png

សាលារៀន និងទីកន្លែងផ្សេងៗបានបិទទ្វារបណ្តោះអាសន្ន និងរង់ចាំឱ្យស្ថានការណ៍ទឹកជំនន់ធូរស្រាលវិញ ។ រីឯនៅភូមិហួយប៉ាកសាង ឃុំគីឆាង ស្រុកមេទែង ក៏គួរឱ្យបារម្ភដែរ ដោយសារទឹកជំនន់មានកម្ពស់ស្មើជាង៤ម៉ែត្រ គឺជិតដល់កម្រិតប្រកាសអាសន្ន ស្មើនឹង៥ម៉ែត្រ ។

សារព័ត៌មានថៃរាយការណ៍ថា កម្រិតទឹកជំនន់កើនឡើងជាបន្តបន្ទាប់ក្នុងតំបន់នានា ខណៈទឹកទន្លេពីងបានហូរតាមលូរបង្ហូរទឹក និងលិចផ្លូវឆាងក្លាន ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តឈៀងម៉ៃ ។ ហាងលក់ដូរផ្សេងៗបានយកការ៉ុងខ្សាច់មកដាក់នៅមុខហាងការពារកុំឱ្យទឹកហូរចូល ប៉ុន្តែដោយសាររថយន្តបើកបរតាមផ្លូវធ្វើឱ្យទឹកហូរចូលផ្នែកខាងក្នុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAVCS3CpNj1EZBJ6B9JjMNZAE96hms6UZuN5Ky_V7IVV-GkZ0fi9QfD1gJZ1nmjaElEEffDaW5enS4fKQwR8JUEqCMYNQNRIeHzPYSAGttsx0pFuJWoYp2_rlnXRmGaHjmG3Y86BRJPg39_a6ZePHzVLcvVOfnpkZx96q7z7hTajG0NoH-K8_dc-eYoznP/s1477/image_2024-09-26_11-16-30.png

អាជ្ញាធររាយការណ៍ថា កម្រិតទឹកជំនន់នៅតំបន់ឈៀងដាវបានកើនឡើងជាបន្តបន្ទាប់ ហើយវានឹងហូរមកទីរួមខេត្តឈៀងម៉ៃ ដោយសារតំបន់នេះមានភ្លៀងធ្លាក់ខ្លាំង ។ ហេតុនេះ ទឹកជំនន់នឹងមិនស្រកក្នុងរយៈពេលខ្លីទេ ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារសារព័ត៌មានថៃបានរាយការណ៍ពីបរិវេណផ្លូវឆាងក្លានថា រថយន្តតូចៗពុំអាចបើកបរតាមផ្លូវនេះបានទេ ហើយពលរដ្ឋនិយាយថា ទឹកជំនន់ឆ្នាំនេះធ្វើឱ្យពួកគេលំបាកយ៉ាងខ្លាំង ដូចជា ៖ ខូចខាតទ្រព្យសម្បត្តិ និងមានទឹកកខ្វក់ហូរចូលផ្ទះ ។ រីឯនៅផ្លូវចារឺនប្រាថេត ក៏មានទឹកលិចជ្រៅដែរ ខណៈតំបន់ប៉ាកប្រាវណក និងប៉ាកប្រាវណៃ ក្នុងស្រុកមឿងឈៀងម៉ៃ មានទឹកជំនន់លិចខ្លាំងដូចគ្នា ប៉ុន្តែពលរដ្ឋបានដឹកជញ្ជូនសម្ភារៈចេញមុនទឹកលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWh222okU4wOuEwuC7ImX9W5VquQ9yqmgBFHMhvPhYAnsI5TCuRL55kK3zSjBgkVniM97f5IviOJV4o465YOJwH-0mhgz064DZKIbfOODDo0T372VbjiQgcQ6k13zOOGgkwgxCbfFE0vgJFMB1EY3rlu12et84BVSULnW0P8EjmOooosLt3AmtC6uLj88h/s1024/image_2024-09-26_11-16-31.png

ដោយឡែក នៅខេត្តឈៀងរ៉ៃ សារព័ត៌មានថៃរាយការណ៍ថា ទឹកហូរលាយឡំជាមួយមែកឈើ និងភក់មកពីតំបន់ព្រៃភ្នំបណ្តាលឱ្យលិចផ្ទះសម្បែងពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgML7OA9kMI5wdnE7MxgIwCz0SIrq3H5m6qVlck19eQT49DfnzmwnmfT_LOcPm6YkdCMWcd0jtgMBNLKpqnHpziq5BT7p6PpYq3iBx7RxJoi7x04x0UoGqVxal2HXVUOCeNVTC__rDJ_qNsgo6P5woMbJhPKFHwueBCVyq7nqCRI4Ps1r0hQFCuGIGv0KF/s2560/image_2024-09-26_11-16-32.png

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានទឹកជំនន់យ៉ាងខ្លាំងហូរពីតំបន់ព្រៃភ្នំឆ្លងកាត់ភូមិបានហ៊ីនឡាតណៃ ឃុំបានប៉ូង ស្រុកវៀងប៉ាប៉ៅ ខេត្តឈៀងរ៉ៃ ដែលបណ្តាលឱ្យផ្ទះពលរដ្ឋនៅសងខាងផ្លូវ និងរថយន្តតូច-ធំអណ្តែតតាមទឹកអស់ជាច្រើនគ្រឿង ។ រីឯតំបន់នៅឆ្ងាយៗក៏មានទឹកជំនន់ហូរពីតំបន់ព្រៃភ្នំផងដែរ ខណៈពលរដ្ឋដឹកជញ្ជូនសម្ភារៈចេញពីផ្ទះពុំទាន់អស់ ។

អាជ្ញាធរខេត្តឈៀងរ៉ៃបានជូនដំណឹងឱ្យពលរដ្ឋរស់នៅតំបន់ជិតព្រៃភ្នំបង្កើនប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ទឹកជំនន់ឱ្យបានដិតដល់ ដោយសារមានភ្លៀងធ្លាក់ខ្លាំងមិនឈប់ឈរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDyXzKjFrRSNh7Cuzm4eyb41GIAd6mFaS_-tiyxob3KNWlPl3dN3P33g-FouNThHtrnZcrmOazt12bsxEUbi195PrOrEKAKnY1h7mRz6YP_Tp8-OQBF_Tq4BLnMrXoQRNfqLNJHf14Y_jGIKq4GDHhc_BTzZXf5uCXy5KtPbLsCxwBSbB0IxyHvU8jSYc/s1600/image_2024-09-26_11-16-34.png

Lisa បង្កើនសមិទ្ធផលទោលឥតឈប់ឈរពេលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ YG

0

បន្ទាប់ពី៧ឆ្នាំជាមួយ YG ទីបំផុត Lisa បានសម្រេចមិនបន្តកុងត្រាសកម្មភាពទោលនៅឆ្នាំ ២០២៣ ដោយរួមដំណើរតែសកម្មភាពក្រុមប៉ុណ្ណោះ។ មួយឆ្នាំមុន Lisa បានប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើន រួមទាំងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា និងការសម្តែងដ៏ចម្រូងចម្រាសរបស់នាងនៅ Crazy Horse ដែលនាំឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនភ័យខ្លាចថាអាជីពរបស់នាងនឹងធ្លាក់ចុះដោយគ្មានការការពារពី YG។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhScgc985xb6fRhfvEyNYgjHG6XkQ_xOmk3c07on0r4llVMYVwzY7qf4M5fbrcO578BdaxIFnz99MsArctMaEXpZKjMFNhGp9khjI6IdG9JOVuBWnMmo5CfybOhy4HzhOi3BxrWQ4voFJsqY24VyxGp-Xf40F0s2_ub03PIzH1GLGysE4mqqmrkEXp5Uzj2/s2048/image_2024-09-25_16-15-36.png

មួយឆ្នាំក្រោយមក អ្វីៗបានប្រែទៅជាខុសគ្នា។ សមាជិកក្រុម BLACKPINK ក្មេងជាងគេរូបនេះបានបោះជំហានថ្មីជាបន្តបន្ទាប់ក្នុងអាជីពរបស់នាង ថែមទាំងមានការរីកចម្រើនជាងពេលដែលនាងនៅជាមួយ YG Entertainment ។ តាមពិតទៅ ព្យុះដែលមនុស្សជាច្រើនខ្លាច Lisa នឹងស៊ូទ្រាំបន្ទាប់ពីការចាកចេញរបស់នាងពីភ្នាក់ងារនោះ ឥឡូវនេះបានបង្ហាញពីព្យុះនៃឱកាសកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQobSq9S09dbVKpgFJW2QKQhpnFYDNTwMp55IHZD-I2jta0CCk9D30yQ10AcwCplMUIzEiFc6DdgvL3EBXfHDgnpq22XLIOs4uuQJdCc4ajpdAQZQQn-tggZqFxsbTInpFoZMjNsYtXdrGnwRHlgbJUksMCG0tJHd4mf5yAjoG1mxR8sBUzLLox33kFTA9/s2048/image_2024-09-25_16-15-40.png

ក្នុងអំឡុងពេល ៧ ឆ្នាំរបស់នាងនៅ YG Lisa បានចេញបទចម្រៀងទោលតែពីរបទគឺ “Lalisa” និង “Money” ។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែមួយឆ្នាំបន្ទាប់ពីចាកចេញពី YG នាងបានបង្កើនផលិតភាពរបស់នាង និងបានចេញបទចម្រៀងថ្មីៗចំនួន ២ បទ។ Lisa មានបំណងចង់ក្លាយជាតារាពិភពលោកហើយបានចូលទីផ្សារអន្តរជាតិដោយជោគជ័យ។ នាងបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងគឺ Lloud និងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនអាម៉េរិក RCA Records ដែលជាកន្លែងសម្រាប់តារាដូចជា Miley Cyrus, Shakira, និង តារាចម្រៀងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip3uDRMIkCiBIPF_U9-ZHbjseNtT2oWnMCbWYJGXhNV8gzDTlxib99ckG369kr5NPyTg-dQhyGdTGGZqrDCQODCW72ZeHA7TmobdLDqRBbz2L1r1KklSm8j21LK05o6G0dlPcsD7F81gwTxwHE6oI4YETQu0B9TRdNZCqMySU6EODcKKNRNiFrZ75WlJcY/s1200/image_2024-09-26_11-11-39.png

លើសពីនេះ Lisa បានទម្លាក់បទ «Rockstar» យ៉ាងឆាប់រហ័ស ដោយបង្ហាញពីការខិតខំប្រឹងប្រែងទោលលើកដំបូងរបស់នាងតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់នាង។ បទនេះត្រូវបានបង្កើតឡើងដោយអ្នកផលិតបទល្បី Ryan Tedder និង Sam Homaee ខណៈពេលដែលវីដេអូចម្រៀងនេះត្រូវបានថតនៅក្នុងប្រទេសថៃបានបង្ហាញពីវប្បធម៌ស្រុកកំណើតនាងទៅកាន់ទស្សនិកជនទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTqk74ZET-CfFZ507WQrhWXSQKQjL9zZh2A7FYFahWyhBRLJyI9GCxJCT-Y-Rm_nnhg2_lUNnvgZ8cHJnOPd94yocNxj_GFWqnXxvm7zNol7uCCEYhy1YXdP5hWtnOz1d3j9GIsBlkHCSBF0YcN-_MdP4c1CwnXVJVCSqjG5MeWV_07nY8ELM3zlgUXQdc/s1024/image_2024-09-26_11-11-31.png

ទោះបីជាមានភាពចម្រូងចម្រាសខ្លះអំពីការលួចចម្លង និងទំនុកច្រៀងគ្មានន័យក៏ដោយ “Rockstar” បានទទួលជោគជ័យដែលមិនអាចប្រកែកបាន។ បទចម្រៀងនេះបានបំបែកកំណត់ត្រាជាច្រើន ដែលលើសពីការចេញផ្សាយទោលពីមុនរបស់ Lisa ដើម្បីឈានដល់លេខ ៨ នៅលើតារាងសកលរបស់ Spotify នៅពេលចេញផ្សាយ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មានដោយតារាចម្រៀងស្រី K-pop នៅលើវេទិកានេះ។ អ្នករិះគន់វប្បធម៌ Kim Do-heon ថែមទាំងបាននិយាយថា “Rockstar” សម្គាល់ការកើនឡើងរបស់ Lisa ក្នុងនាមជាតារាប៉ុបអាស៊ីដ៏កម្រម្នាក់ដែលផុសចេញពីក្រុម K-pop នៅលើឆាកពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgInIXOyMc-tFNclnp3KOiEbysS6pM4laUN4XdCBq83xq675c3DCU0Ke__lxqPCKTisWkAwf3WjDZrhc09m2YNKHluCmf7vsUwymKZjcpuDo7QV_Auiwecy_JStkVlli3DP9ldtW7fadZZv_0o4lpXZaVYdFoQ8UgtdgoUw7ZqX2JEotYf4KuhW0txRUxBb/s2500/image_2024-09-26_11-11-27.png

មិនយូរប៉ុន្មាន Lisa បានចេញបទថ្មីមួយទៀតគឺ “New Women” ដែលនាងសហការជាមួយ Rosalía។ បទចម្រៀងនេះបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់នាងនៅពេលចេញផ្សាយដំបូងនិងឈានដល់លេខ ៤ នៅលើតារាងសកលរបស់ Spotify។ បទនេះក៏ជាប់ចំណាត់ថ្នាក់នៅក្នុងការសហការដំបូងបំផុតចំនួន ៥ ដែលមានការផ្សាយច្រើនបំផុតដោយតារាចម្រៀងស្រីនៅក្នុងប្រវត្តិសាស្រ្តសកលរបស់ Spotify ។ ច្បាស់ណាស់អាជីពតន្ត្រីរបស់ Lisa ក្រោយ YG កំពុងរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLz2UyVBPsDG6yf3gtWza3hgdpcoYtGPS8zvfRkBMY7RMBl5tdiuyE4hjwC7FRC7AFWLShVYwZETfQNkPIxO1PU_pZGdujMXuZyljDj2J7CesJufEOM-v3zwms5ZtqM1P9_1kRjoIJbX7Z11gBY4It1cFgivSbQ98iVRPU_aikVT2jblgVl0tJoPP45Dlh/s1200/image_2024-09-26_11-11-26.png

បន្ទាប់ពីចាកចេញពី YG Lisa បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍អន្តរជាតិល្បីៗ។ ការសម្តែងដ៏សំខាន់ដំបូងរបស់នាងគឺជាព្រឹត្តិការណ៍សប្បុរសធម៌ដែលរៀបចំដោយស្ត្រីទីមួយរបស់ប្រទេសបារាំង។ ទោះបីជាការសម្តែងរបស់នាងគ្រាន់តែជាផ្នែកនៃ Gala ឆ្នាំ ២០២៤ ក៏ដោយ ក៏អ្នកគាំទ្រស្រែកខ្លាំងៗអំពីឈ្មោះរបស់នាងនៅពេលនាងបង្ហាញខ្លួន ។ មនុស្សជាច្រើនថែមទាំងបានប្រែក្លាយព្រឹត្តិការណ៍នេះទៅជាការប្រគំតន្ត្រីទោលខ្នាតតូចសម្រាប់ Lisa ដោយច្រៀងយ៉ាងអន្ទះសារជាមួយ “Lalisa” និង “Money” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieelhwYVl4TojdqP1zhcn7KWh_8nDoQfcm9v62W3ZkLrWD4YC0BsFtvatpEXKeaFVBkGI0ZxzDKmeHNoH_GQ_b7AA0SBdZx19x9A6ePD0EGEh5gemVWEqdK2E_1CPEpB5n8WZvTZBTq1t-CZyApgOmR26v1m_WNsmUAh5Rle4B8ZqbPaeHu1Wa12KcNAk5/s1545/image_2024-09-25_16-15-41.png

Lisa ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលផងដែរនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards (VMAs ឆ្នាំ ២០២៤) ដែលជាការបង្ហាញខ្លួនទោលលើកដំបូងរបស់នាងនៅឯកម្មវិធីប្រគល់ពានរង្វាន់អន្តរជាតិ។ នាងបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម និងសម្តែងនៅលើឆាក និងបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានរង្វាន់ “ Best Kpop ” ជាលើកទីពីរ។ នាងបានក្លាយជាតារាចម្រៀងទោល K-pop ដំបូងគេ និងតែម្នាក់គត់ដែលឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីរដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF73NYD42xoI4i3qvPgDy7RvDFhZN9pnt4h3yoJBFX4pVk867Aa7-K34R5XrUrO2jGmZbpv_2FNyMDQ-Oved-XHaz3AkDtPS0bNNv-4pmBruelhhHeycNqGtm_7x9XoZ7gQEgLFYFCgW2pMmwm0q2buYwhfU3zr7BRgPELHLfaW5qUtLo8FuOzbTGwircP/s1600/image_2024-09-26_11-10-15.png

លើសពីនេះ Lisa បានបង្កើតភាពភ្ញាក់ផ្អើលមួយដោយបញ្ជាក់ពីការសម្តែងរបស់នាងនៅក្នុងកម្មវិធី “Victoria’s Secret Fashion Show 2024” ដែលរៀបចំនៅថ្ងៃទី១៥ ខែតុលា។ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំរូបរាងរបស់នាងក្នុងកម្មវិធីដ៏ល្បីល្បាញនេះខណៈសមាជិក BLACKPINK រូបនេះក៏ប្រកាសពីការជួបអ្នកគាំទ្រក្នុងតំបន់អាស៊ីនៅក្នុងខែវិច្ឆិកាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKdwLJj-so-Ru64_67ofh0dwuLyJ1bRVBQWNwh-39E7FWcKIAionPvgJChmjxRM-TqnBx0iOEUQGYvPh46XiOgPbY4YWVslK6IL4gWeJNKOftaELnZdp_5uvI6b2oFqXRwEzhECvTr7uxQsdUEOgfDhFuLb2LYMXvz4z2uvTNLfqc3fQtOjW_yus25aO8/s1000/image_2024-09-26_11-10-16%20(2).png

ងាកមកជីវិតឯកជនវិញ ពាក្យចចាមអារ៉ាមរបស់ Lisa មានទំនាក់ទំនងស្នេហាជាមួយ Frédéric Arnault ដែលជាកូនប្រុសរបស់មហាសេដ្ឋីលំដាប់ពិភពលោក បានកើតឡើងកាលពីខែកក្កដា ឆ្នាំ២០២៣។ ចាប់តាំងពីពេលនោះមក គូស្នេហ៍មួយគូនេះត្រូវបានគេប្រទះឃើញនៅជាមួយគ្នានៅទីតាំងផ្សេងៗគ្នានៅច្រើនកន្លែហ ទោះបីជាពួកគេមិនបានបញ្ចេញមតិជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eoQfeQOuvgXb51W-7TBeALHqv65lMgeFmBjlHo2xXqLa4Qc9-fbBEYpoP3v0gpOrs3VNotgc4Giqp4vzTeBH7dLHQbb3xMv9MfVTX6VE9vJUBN2EB4u5XYOVEh0JgVIizQ-pWYZK_c4meNhiSaEP03WSROttSI7V8uaOlEys2XbvCcBRG52YL1clndWv/s1024/image_2024-09-26_11-10-16.png

ដំបូងឡើយ អ្នកគាំទ្ររបស់ Lisa មានការភ្ញាក់ផ្អើល និងមន្ទិលសង្ស័យចំពោះជីវិតស្នេហារបស់នាង ប៉ុន្តែពួកគេបានមកទទួលយកវាទៅវិញ។ គូស្នេហ៍ចចាមអារ៉ាមមួយគូនេះមានកាលវិភាគមមាញឹក ប៉ុន្តែឆ្លៀតពេលជួបជុំគ្នា។ Lisa ថែមទាំងបានជួបគ្រួសាររបស់ Frédéric Arnault ដោយពង្រឹងទំនាក់ទំនងរបស់ពួកគេ ដោយ Lisa ធ្វើជាទូតសុឆ្ឆន្ទៈម៉ាកLV ដែលជាស្លាកសញ្ញាសំខាន់នៅក្នុងអាជីវកម្មគ្រួសាររបស់មិត្តប្រុសរបស់នាងផងដែរ៕

ភ្នំពេញ-សៀមរាប ក្នុងឱកាសភ្ជុំបិណ្ឌនេះមិនអស់ប្រាក់ទេ! តោះ មកស្គាល់ទីតាំងចំណតនិងម៉ោងចេញដំណើរ

0

ថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដំណឹងស្ដីពីការធ្វើដំណើរតាមរថយន្តក្រុងដោយឥតបង់ថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលដឹកជញ្ជូនពីភ្នំពេញទៅសៀមរាប និងពីសៀមរាបមកភ្នំពេញវិញ។ ការផ្តល់ជូននេះគឺសម្រាប់ប្រជាជនខ្មែរទាំងអស់ ដែលមានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDN5j2DdCCrlTO1m3SKBNBYOvYIjdt3qIV6af0DVa3sL4SSuAdOJdXdYK85rkdO-sJLVd2PcXB7V3fD1pOg9vhzqiankCuOU3og4BONluJ1T8GJUKkQrYFgkIKZExoOL1uArfas4dnUCO5qd9u1g90mcZYX06_ZV1jvUR08J0dth81y8t9BbC7fmjjtet7/s1280/image_2024-09-26_10-48-33.png

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus)រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១៣៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEintooHCnJl4kOFCC68WS8c_jZTWpLqmh8xOZE8Z_WCQ2seaBOErhoH-wFrUvChyphenhyphen72LMXwZlafn1fy16QdDvMqtUTB-RiG2tbw_5VJNZ6s_QFQAEuk-7TAO1Rtz9MZ3VNC4WmyCJiZ5ujfayb2dIV3IBc-VUKjSCwPcaxdzaw47I_1K-5CErPhr_7TqrMWi/s1024/image_2024-09-26_10-48-58.png
១- ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4TMDnSPHRFg6_Nqc1uZ2_eoI-jtHw8VsRdsgu9up9_ZqHq3jqZM6YyUa3a5B7jMpXAUc1E_JOgIB3gcuua47dXCZOYDiaoZCkeA6Hp-KbkITx64hlmNDZfZNF12X9k9-_q75Pjr33GyaYttl2Fp5Y-ErUpwj_3637Pi0wx29DY7OqtVU6ghE244H0b3jM/s1024/image_2024-09-26_10-48-34.png

២- ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖
– នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ចេញដំណើរនៅវេលាម៉ោង ១៤៖៣០ នាទី រសៀល
– ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត)
– ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)។

ក្រុមហ៊ុនអាកាសចរណ៍បារាំងប្រកាសឈប់ផ្តល់អាហារជូនអ្នកដំណើរលើយន្តហោះដើម្បីកាត់បន្ថយសំរាម

0

ប្រទេសបារាំង ៖ អ្នកដំណើរមួយចំនួនពុំសូវបរិភោគអាហារលើយន្តហោះទេ ដែលអាចបណ្តាលមកពីរសជាតិ, ពុំចូលចិត្ត និងពុំធ្លាប់បរិភោគ ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមទាំងក្រុមហ៊ុន Air France របស់ប្រទេសបារាំង ប្រកាសឈប់ផ្តល់អាហារជូនអ្នកដំណើរលើយន្តហោះ ។ ប៉ុន្តែពួកគេនឹងផ្តល់អាហារសម្រាប់តែអ្នកដំណើរណាដែលកុម្ម៉ង់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRzJCCHDsWLE6-G5XHNcplzLId1_hJd7-ex8kmJ2WoflohIVZLcgNb4tx5rSCfoRiqYF9ZBiQJlQXf-gw6jx0xrQhnUNscCxxrbeI0Euwb-eITskqxH0i-kIlowVoC5VVznmiqhttUXwt_CammXrvtZBh2HmUqAweOsC7uyQwwGdd-XQOmYHtpmFMOE0nl/s1920/image_2024-09-26_10-28-51.png

មូលហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Air France ឈប់ផ្តល់អាហារជូនអ្នកដំណើរលើយន្តហោះ គឺអាចបណ្តាលមកពីកាលពីឆ្នាំ២០២៣ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) រកឃើញថា អាហារសម្រាប់អ្នកដំណើរលើយន្តហោះបានបង្កើតសំរាម រហូតដល់១លាន១សែន៤ម៉ឺនតោនជារៀងរាល់ឆ្នាំ ។ ប៉ុន្តែមូលហេតុចម្បង គឺមកពីការកាត់បន្ថយចំណាយក្នុងការហោះហើរ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រយន្តហោះតម្លៃទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtUiry8fFD-MWn2GpamUOmUbGv5EOmqEDcqIOv7xShdQbfVPvtZrVzb970bsuL4lRKfUIIfV58z0rGSHrj2AFkAo-IzHrIYwDdHtFT9AbZxYqBucNB8Hf4UkgSzhHN6wTub9N9bNaUKvJytskoPrTVqZhcXdhU-mH_rQJv-rQPOcof7Ft6PfTBebIHzRO_/s1024/image_2024-09-26_10-28-56.png

នៅចុងឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Air France នឹងសាកល្បងប្រើប្រាស់ប្រព័ន្ធទិញអាហារលើយន្តហោះសម្រាប់ការធ្វើដំណើររយៈពេលខ្លី (គឺតិចជាង៣ម៉ោង) និងរយៈពេលមធ្យម (ចាប់ពី២ម៉ោង ទៅ៦ម៉ោង) ជំនួសឱ្យការចែកសានវិច និងនំប៉័ង ដោយអ្នកដំណើរត្រូវកុម្ម៉ង់អាហារជាមុន ។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នេះនៅតែផ្តល់ទឹកបរិសុទ្ធ, ទឹកតែ, កាហ្វេ និងភេសជ្ជៈផ្សេងៗដល់អ្នកដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirgTsxtNcS7Vf5oVPfseqJFMnpW4ctf-Yymmi_JzBW3pSi5VuL4lmGbK9mYOzndAd4qY40BjXwBz-LMW_nRZGO9gXTShMpNEPprBnTS9hj0lIl5bklVvv7F3N21SZgl15W4BaonBjNXGxgH0bfTIVRyednFRMIeVcfwD9QHuiAoPUSPLPCl3lnG2kYAXT5/s1024/image_2024-09-26_10-28-54.png

ចំណែកអ្នកដំណើរទិញសំបុត្រយន្តហោះប្រភេទ Business Class នឹងគ្មានការផ្លាស់ប្តូរទេ គឺក្រុមហ៊ុនអាកាសចរណ៍ Air France នឹងផ្តល់អាហារដូចមុន ព្រមទាំងភេសជ្ជៈផ្សេងៗ ។ ក្រុមហ៊ុននឹងសាកល្បងនៅខែមករា ឆ្នាំ២០២៥ ជាមួយយន្តហោះធ្វើដំណើរពីទីក្រុងប៉ារីស ទៅទីក្រុងហេលស៊ិនគិ ប្រទេសហ្វាំងឡង់ ព្រមទាំងពីទីក្រុងប៉ារីស ទៅទីក្រុងលីសប៊ន ប្រទេសព័រទុយហ្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibB8NPhZbolGhoqiWckAZUlygbQXs1Wh2VMIr1prfQJI9f3Vr2RZygInJQeLvN0C2sboqC9IMMeWrd3qcD5N8iYHJNAtZXKBj0qgyAVrrtBE4QqEzRwZWJLe23Y42DdGlpWKmoNphXk4qaava4lmL2ONWmqtcmvNoKncLRFeqo50ZIDhVVXDivYAwh1z8g/s2700/image_2024-09-26_10-28-52.png

កន្លងមក ក្រុមហ៊ុនអាកាសចរណ៍នានាដែលផ្តល់ការហោះហើរតម្លៃថោកក៏បានអនុវត្តវិធានការនេះដែរ ប៉ុន្តែវាជាលើកដំបូងសម្រាប់ក្រុមហ៊ុន Air France ប្រកាសឈប់ផ្តល់អាហារជូនអ្នកដំណើរទិញសំបុត្រតម្លៃថោក ។ ហេតុនេះ ទើបមានសំណួរថា ការឈប់ផ្តល់អាហារលើយន្តហោះ តើក្រុមហ៊ុននេះនឹងបញ្ចុះតម្លៃសំបុត្រយន្តហោះដែរឬទេ? ឬគ្រាន់តែជាវិធីសាស្ត្ររកចំណូលមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbFl7TBoVWhD7DWuK3CqwiH_ijic9bRDtLhDoO9Rqu79YL3TRkjvyGY9Zw8h_g7lbjxds-jMvLfntoru0Oi3_-zjrT1hq40y58zK1eMkKIqb2fMEgZRCxJWzrlGDWDfQOpn1AqApFWtyrwLXX4ab9yonMbGBnmLLT6BMkpXdPr6oZbd6okitjMSzK4oam/s1500/image_2024-09-26_10-28-55.png

រីឯការលើកឡើងថា ក្រុមហ៊ុន Air France ចង់កាត់បន្ថយកាកសំណល់អាហារលើយន្តហោះនោះ គឺកន្លងមក ក្រុមហ៊ុនធ្លាប់បានផ្លាស់ប្តូរពីស្លាបព្រា, សម និងកែវផ្លាស្ទិក ទៅជាវត្ថុឆាប់រលាយសម្រាប់អ្នកដំណើរប្រើប្រាស់លើយន្តហោះ ៕

ក្រសួង ព្រមានដាក់ទោសដល់អ្នកសុីឈ្នួលប្រឡងបាក់ឌុប

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ នៅសល់ពេលប្រមាណជា២សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៨និង៩ ខែតុលា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cwNAsNGom5UACoHTEG0IEmcmu5pkwxvyv-b3h2mjUxdt-rTesDNqVWfXkw_khcQzHCcgzN_yeDxJ1MYLSN8mxM7f3YiSvNmpl-9aygNTS5a5q5KVKQKbVpngvTMA9-MNs7AtMrIPrS6KcsVa7rv_CXdiVaG1TKqFMUFp4Vacs7cVZt-akorWprPTsSLT/s960/image_2024-09-26_09-31-08%20(2).png

មុននឹងឈានដល់ការប្រឡងនេះ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើ និងព្រមានដាច់ខាតដល់បេក្ខជន ដែលមានបំណងចង់ជួលនរណាម្នាក់ ដើម្បីមកប្រឡងជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-E3SnWtH3IL5oqnJ13b1j6K1jf1xz3eCz46ZVWgftw_eauwl7oXUHKpV0zuvQYCv3i0eV-Tn4fGWkB1XmN1jcKZNk_P5g96QT1v2hUCYjbGpKm1ELwoSxfzPSxgM9MqC-nvKWxamoMBcw51lQHb42-WAlBrOi7IGNeiIHeUpyghm70L3N1r_U24qzhRXL/s990/image_2024-09-26_09-31-08%20(3).png

បើតាមលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បានឱ្យដឹងថា៖”ករណីក្រសួងអប់រំរកឃើញថាបេក្ខជនជួលគេឱ្យទៅប្រឡងជំនួស ក្រសួងនឹងអនុវត្តតាមច្បាប់ដែលក្រសួងបានកំណត់ គឺមិននុញ្ញាតឱ្យបេក្ខជនចូលរួមប្រឡងរយៈពេល២ឆ្នាំ ចំពោះបុគ្គលដែលបន្លំខ្លួនចូលប្រឡងជំនួសវិញ នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq2HvJSAGTFBSDVXpJkX70dQXkEfI4xIec2HfcG0FdrGJVKUnR0nnG0UbsgEsL325lbvqJlJyohgkWxT6rctzxcQwCL5J1_bUB5DNj09CKixwALjhyhhxWMpI2alk_W26XYGtxGV4Eqfdc4ocBGsvdLEjbhVk8nXfreKVE4eYaQoo7MCeEOQs7ZEV7-tk5/s960/image_2024-09-26_09-31-08.png

លោកជំទាវបណ្ឌិត សង្កត់ធ្ងន់ថា៖”ដើម្បីឱ្យការប្រឡងអនុវត្តទៅតាមគោលការណ៍ ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ. ក.) និងអប្បមាទប្រមាណ៣ពាន់នាក់ ក្នុងគោលបំណងដើម្បីអនុវត្តដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និង ស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-v9hXyACvImm4yENipBDJpo-jTOH6QUpM0LkcDTcBJxqpo0CA17sBwWaN4WYq5KSPxrUBdOLmISgZ6i5ThqzG4oTF1Hm1gz28-xkmrWemqNljL_tp1yAyqXHd19VzqFkyCi5zO0PGBnBrH5dFUuNbTBwYikF0X4q4P_TVbRqF-HFlfPDHNeSlkY9vnHCT/s1280/image_2024-09-26_09-31-09.png

 

តុលាការកំពូល សម្តែងការសោកស្តាយ ដែលមិនអាចដោះស្រាយទំនាស់ដីធ្លីជូនព្រះចៅអធិការវត្តស្ទឹងមានជ័យ

0

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តុលាការកំពូល បានចេញសេចក្តីសម្រេចចំពោះទំនាស់ដីធ្លីរវាងចៅអធិការវត្តចង្ក្រានតាព្រហ្ម ឬវត្តស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6k_B1q9WeQaRT1GECHKQ_-490P78kuDTvRYz4KPqqzPM8_0XeBdtUoF-qM9RR0OD3vC4-idl721MSV_RnXMFSj2T3DC_2O6zEx40CwNFq0LSZbM-4pjIKFPjPml4FLfksgI9O66dadIrsbZRS_unVHJ4hh_IOhuQ-Xgs7JIadocXGxu5Yo4owmIhGfLTZ/s1280/image_2024-09-25_15-34-16.png

    នៅក្នុងសេចក្តីថ្លែងការណ៍ តុលាការបានសម្តែងការសោកស្តាយដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ព្រះចៅអធិការវត្ត ដោយសារតែភស្តុតាង អង្គហេតុ និងអង្គច្បាប់បានកំណត់ច្បាស់លាស់រួចទៅហើយ។
    តាមតុលាការកំពូល ឈ្មោះ ហុក អៀងដែលជាឪពុកឈ្មោះ អៀង សៀបានចូលទៅរស់នៅលើដីទំនាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន តាមការប្រគល់ឱ្យរបស់អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ។

    ដីទំនាស់នេះ មានទំហំ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ត្រូវបានត្រូវបានព្រចៅអធិការវត្ត អះអាងថាជាដីរបស់វត្តតាំងពីសម័យលន់ណុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQGB2d7PoWko-3Hs7dB_8hVNcdrngrnKeYeknJWTguek8m1Hr-0QtCmDWjEQ6t2KCQT31zbBLLHp7wuX_9Hg2V9m39s1gVWDC_Q5UGk8RtCNvkPs9wcUVpkIYFFY6-LXcqFrGqyb5GmiShXNcm3U0RBPaT_AmabPHBkWB2rXsdxCDREPPkiq79npNbOD00/s1220/image_2024-09-25_15-34-15.png

    បើតាមសេចក្តីថ្លែងការណ៍របស់តុលាការកំពូល វត្តនេះទើបតែធ្វើការជួសជុល និងធ្វើរបងនៅឆ្នាំ១៩៩០ មានន័យថា ក្រោយការចូលរស់នៅរបស់ឈ្មោះ ហុក អៀង។

    ដោយឡែក ចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ក៏ពុំមានភស្តុតាងណាបញ្ជាក់ថា ដីដែលឈ្មោះ ហុក អៀង រស់នៅជាដីរបស់វត្តទេ ទោះមុន ឬក្រោយឆ្នាំ១៩៧៩ ក៏ពុំមានភស្តុតាងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Z3NOEFYSxTbItQKBdti25Ue4w-Yivy05smRhzJ8SAhtE8aLYzFMpJ2aY2NtMQS5smWA2OarRWwkwBjMqvd2sxDviIM2Twu88CXKS3xbmAUtI9k9ACDISOjQXkdgBv0jya64wAg4UBL7wegypkY5Yx2NnfD9O1OqAtBogT_cBgcGQFGOKEZ_AEYCD2HaN/s960/image_2024-09-25_15-34-14%20(2).png

    ពាក់ព័ន្ធនឹងចំណុចវិវាទនៃរឿងក្តីនេះ តុលាការកំពូលសម្រេចបញ្ចប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២មកម្ល៉េះ ក៏ប៉ុន្តែទើបតែត្រូវភាគីដើមចោទចៅអធិការវត្ត លើកយករឿងនេះមកផ្សព្វផ្សាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះនេះ៕

ពលរដ្ឋថៃសប្បាយចិត្តក្រោយទទួលបានប្រាក់ម្នាក់១ម៉ឺនបាតពីរដ្ឋាភិបាល

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋថៃសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីពួកគេទទួលបានប្រាក់ម្នាក់១ម៉ឺនបាតពីរដ្ឋាភិបាលថ្មី និងជូនពរឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃជារៀងរហូត ។ ក្រៅពីនេះ ពួកគេក៏បានអរគុណដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ផងដែរ ដែលផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋសម្រាប់ដោះស្រាយជីវភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw7gFG2bO8k0NMf_m6jtEi78_dOY1-pHkumiRokpxjCplen3EchttvRes-3mbD4BLtyVrheG5iCmpeubrgK-oGZaMVsNJ47EgE2fcuH2DdEfjDWM9shPgyp6k58Dvbmkmbz8ZDKB274bOeZJNSXHxlMdbUocyoCq0QWmjzHzvwPPDp7YNkR8nvwX6Z3Z-z/s1200/image_2024-09-26_09-22-50.png

រដ្ឋាភិបាលថៃចាប់ផ្តើមអនុវត្តគម្រោង Digital Wallet ដោយជំហានដំបូងនេះ គឺផ្តល់ប្រាក់ឱ្យក្រុមពលរដ្ឋងាយរងគ្រោះក្នុងម្នាក់ចំនួន១ម៉ឺនបាត (ឬស្មើជាង ៣០០ដុល្លារអាមេរិក) រួមមាន ៖ អ្នកមានប័ណ្ណក្រីក្រ និងជនពិការ ។ ការផ្តល់ប្រាក់នេះ គឺរដ្ឋាភិបាលបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ពលរដ្ឋដោយផ្ទាល់ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធ PromptPay ដែលភ្ជាប់ជាមួយលេខអត្តសញ្ញាណប័ណ្ណពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCA60KZZxOPojsYZk82p4BXwdhENE6hCjM0N_uZsId1I3sI5aLvkC_NL1pNDtNi3GzSQB1Xfy6y4sxl4pfgczQL6JEoX2k-ij1IUHhyphenhyphen7SiT_nOQcx9Ujm_-sYAlEFrrfCsvgd4WUVCldzPncMVV3ALxFsOdoXyvndGRSVqG03M7jHbv69L4SmRjweKZ-OT/s1200/image_2024-09-26_09-22-51.png

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងដែលរដ្ឋាភិបាលថៃចាប់ផ្តើមផ្តល់ប្រាក់ឱ្យពលរដ្ឋ តាមរយៈគម្រោង Digital Wallet ។ ហេតុនេះ ធ្វើឱ្យបរិវេណមុខសាខាធនាគារ Krungthai នៅស្រុកព្រះនគរស្រីអយុធ្យា ខេត្តអយុធ្យា មានពលរដ្ឋអាយុច្រើន និងជនពិការ យកសៀវភៅធនាគារ និងកាត ATM ដកប្រាក់១ម៉ឺនបាត ដែលរដ្ឋាភិបាលបានផ្ញើចូលក្នុងគណនីធនាគារពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtt8zTXFTekRUQpUTTccU34NplNdIzZhwdv8XBre4YmIR_adQcL2aytESMjloog8URSNu7j3B6aTe5FMPIS5Avbc7OvBY_fyGFbz9y8cWgI0C3twOyNeln7_e9_q9kwdYfwxiu6hc_5YJ9J357xvquzY0Fnd2HemSwUqc-qyvqzFK3nufLljcaTIkaXvaH/s1024/image_2024-09-26_09-22-52.png

ប៉ុន្តែដោយសារពលរដ្ឋអាយុច្រើន និងជនពិការពិបាកដកប្រាក់តាមទូរ ATM ទើបពួកគេចូលដកប្រាក់ក្នុងធនាគារតែម្តង ។ ហេតុនេះ ខាងធនាគារបានបន្ថែមកន្លែងដកប្រាក់ទៀត ដើម្បីកុំឱ្យពលរដ្ឋរង់ចាំយូរ ។ ពលរដ្ឋថៃទាំងនេះសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីទទួលបានប្រាក់ម្នាក់១ម៉ឺនបាតពីរដ្ឋាភិបាល ហើយពួកគេនិយាយថា ប្រញាប់យកប្រាក់ទាំងនេះទៅទិញសម្ភារៈប្រើប្រាស់ចាំបាច់ ឬចំណាយថែទាំសាច់ញាតិ ហើយប្រាក់នេះអាចជួយកាត់បន្ថយការចំណាយក្នុងគ្រួសារយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioXGjHAtU2xf6p8LTl2hHr9I9iTEfLGsQnpw2jNxwqCFLaAOgueaKqPuInYVt-3QMYi9D6MoBY_y6CI3AoUBvtMlUI8Qy5axnpmy0OkuvyKSiBtmIqxKJuakPSj6eEKS3Hl8k8MqZJZmkFlxrH-Dseqf9U3ItXvhSeFsrBdZt_ykFZS3xjHXTjItYCUZLp/s1280/image_2024-09-26_09-22-53.png

លោក សុមេឃ ផាត់សាឌុ អាយុ៥៨ឆ្នាំ និយាយថា រដ្ឋាភិបាលបានផ្ញើប្រាក់ចូលកុងធនាគារកូនប្រុសពិការរបស់លោករួចរាល់ហើយ ។ លោកនឹងយកប្រាក់នេះទុកឱ្យកូនរៀនសូត្របន្តទៀត ហើយប្រាក់នេះបានជួយគ្រួសារលោកយ៉ាងខ្លាំង ។ វាជាគម្រោងល្អរបស់រដ្ឋាភិបាល ដែលពលរដ្ឋអាចបើកប្រាក់ពីកុងធនាគារយកមកចាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixLKSwwX9u3huIcnuiMZp7S7aY3hQS1XfNSUngdEC6qcnj9Fi3PfWTAGI1kBhLjXPdzllTabUGE5iKVXqdb69Xkaum6a_HLPuC9gwNEKqLF6Q1iubgDA7vTaUCBoQ31sTK1d5GFYFZN7K1qZqvd9jAuJ2bSQslny7FN5sQQs-kwFejzhlmp3I5cZvT2C6u/s1280/image_2024-09-26_09-22-54.png

រីឯលោកយាយ ចាំណង បុនឌី អាយុ៧៦ឆ្នាំ និយាយថា លោកយាយសប្បាយចិត្តខ្លាំងណាស់ ដែលដឹងថា រដ្ឋាភិបាលផ្ញើប្រាក់ចូលកុងធនាគារ ។ សព្វថ្ងៃនេះ លោកយាយបានទទួលប្រាក់សម្រាប់មនុស្សចាស់ និងពិការជារៀងរាល់ខែពីរដ្ឋាភិបាលទុកចាយវាយចិញ្ចឹមចៅ២នាក់ ហើយប្រាក់ខ្លះទៀតទិញថ្នាំពេទ្យ ។ រីឯប្រាក់១ម៉ឺនបាតនេះ លោកយាយឱ្យអ្នកជិតខាងជួយដកពីធនាគារតែ ៣ពាន់បាតសិន រីឯ ៧ពាន់បាតទៀត ទុកចាយពេលចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKJbIp9I50Zz-_LGJ8pyT_EoGzA7DgmCUZ3gefMgnVxfAJhxCPOQ0c6mpyZX2nts1UNpFyP8jgyJC8XU4I3ukU7X36SifKl-Ss3ikHD4e051c2ePR_pSI41WAYdjkHAG1Ov2n7bm9o-qZHpmepDw1ZceyHmHZvJJPkFYzH-SHplg8Mo9cjHrNEo13xHR45/s1280/image_2024-09-26_09-26-44.png

លោកយាយនិយាយទាំងទឹកភ្នែក និងលើកដៃសំពះថា ៖ «សូមអរគុណនាយករដ្ឋមន្ត្រី ផេថងថាន ស៊ីណាវ៉ាត់ និងរដ្ឋាភិបាលខ្លាំងណាស់ ដែលបានចែកប្រាក់ជួយពលរដ្ឋ ។ សូមឱ្យនាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃជារៀងរហូត ។ ខ្ញុំចូលចិត្តតាំងពីជំនាន់លោក ថាក់ស៊ីន មកម៉្លេះ គឺលោកបានបង្ក្រាបថ្នាំញៀន ហើយបានកូនស្រីធ្វើជានាយករដ្ឋមន្ត្រី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghA7wmFUENZsJ_g2YuqhmKAmfkOAIJ8mHPtht6pQ57AEr_iOnpH6tKLx3nwnxCKGOslrp6IyplNHQoPeapIsyqX3rLPQ-jdDUPbnhP-GhSfXJLThJgoPTtlvSZxSA2UR6rXGWhj4rCXpKNoc9q7ADePoqgj9DW50RpO1EQr_urVXr9uKARjQ5Trz41EYw9/s1920/image_2024-09-26_09-26-45.png

ចំណែកលោកតា រ៉ហៃ លិសេន អាយុ៦៨ឆ្នាំ អតីតទាហាន ដែលបច្ចុប្បន្នជាជនពិការ បានធ្វើដំណើរមកបើកប្រាក់១ម៉ឺនបាត និយាយថា រីករាយណាស់ដែលទទួលបានប្រាក់នេះ ។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជនក្រីក្រដូចលោកតា ហើយលោកតានឹងយកប្រាក់ទៅចិញ្ចឹមចៅ និងកូនពិការផងដែរ ។ លោកតាប្រាប់ថា បើកប្រាក់ពីធនាគារសរុប១ម៉ឺនបាតតែម្តង និងមិនទុកក្នុងកុងធនាគារទេ ពីព្រោះពិបាកធ្វើដំណើរញឹកញាប់ ៕

មកដឹងពីការរស់នៅក្នុងបន្ទប់តូចចង្អៀតនៅប្រទេសកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូង គឺស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ជឿនលឿនលើពិភពលោក ប៉ុន្តែកូរ៉េខាងត្បូងក៏ដូចប្រទេសផ្សេងៗដែរ គឺតែងតែមានពលរដ្ឋមានចំណូលតិច និងរស់នៅខុសប្លែកពីអ្នកមានចំណូលខ្ពស់ ។ អ្នកមានចំណូលតិចនៅកូរ៉េខាងត្បូងត្រូវរស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតហៅថា «Goshitel និង Goshiwon» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJsuMNSLe6l-phamowAVP-yZnO9zQgp9uATe0aodi7bHUiIMe_ELttEQBBsaFv9nle6gf6vs-yd-3EXT_qj0deCAOhPz9WGSyzWlcmhpVapFWZ52o5cU-lq8PGWjIw_s0T22SfYV2wkON6AMkf32hNsKd-NhQCCLf5oK7QtfhSMV4ARLunUMtpAeFaIItU/s700/photo_2024-09-25_16-45-44%20(2).jpg

លោក ឈីង ខាយូឌុង ជាជាងថតរូបម្នាក់នៅប្រទេសកូរ៉េខាងត្បូងនិយាយថា លោកជាមនុស្សម្នាក់ដែលបានរស់នៅក្នុងបន្ទប់តូចចង្អៀតប្រភេទ Goshiwon អស់រយៈពេល៥ឆ្នាំ ក្រោយពីលោកបានមកធ្វើការនៅទីក្រុងសេអ៊ូល ។ លោកក៏ចាប់ផ្តើមថតរូបអ្នកផ្សេងទៀតដែលរស់នៅក្នុងបន្ទប់តូចៗ ដែលលោកពុំធ្លាប់ឃើញពីមុនដើម្បីឱ្យគ្រប់គ្នាឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii2V6M01Ryx3wdKuqYRhlqxL_ldqwOmYTOUIRm07Zb54vpNo1PdUG1LxUr6AotsSv6_NjQw8agGrTsQCzhzw4j9HRjCsqUk8Hon13sAlpSkdOQibI6yB_X7yZVNWbYowcp0YqB1cw3WT7rakwHagagciFOvhEvuRYzncjhABKfYVTpK7yTBQUWgLFNovGa/s700/photo_2024-09-25_16-45-44%20(3).jpg

លោករៀបរាប់ថា ពេលលោកផ្លាស់មកធ្វើការនៅទីក្រុងសេអ៊ូលដំបូង គឺលោកគ្មានជម្រើសអ្វីផ្សេងក្រៅពីការជួលបន្ទប់តូចប្រភេទ Goshiwon មានតម្លៃថោក ។ ម្យ៉ាងទៀត ការស្នាក់នៅបន្ទប់នេះ លោកពុំចាំបាច់កក់ប្រាក់មុន ឬចំណាយប្រាក់ជួសជុលបន្ទប់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxaoGy8K6O4bcLp7IZCpp9FjDTZCPz1l7K2iv-ICmYHLK9B6CG96T4p35zhZBSlTxIuzAzKfU6u4UbUgA11DrCnlp2fYbsjIwoOnUkZCQJNNM2wr1pN9hOfbpPvq-kinPR3rRR15vCavcQ2Ns1XdvT7uHFnogVvIuNJbRA36T5RiETq0QL016TLsn4leZ/s1280/photo_2024-09-25_16-45-44.jpg

លោកបន្តថា ការពិត បន្ទប់ប្រភេទ Goshiwon ត្រូវបានសាងសង់ឡើងសម្រាប់ឱ្យនិស្សិតជួលអានសៀវភៅត្រៀមប្រឡង ឬបេក្ខជនត្រៀមប្រឡងចូលធ្វើការងាររដ្ឋ ។ ការរស់នៅបន្ទប់នេះងាយស្រួល ទើបលោករស់នៅទីនេះរហូតដល់៥ឆ្នាំក្នុងទីក្រុងសេអ៊ូល ។ បន្ទប់នេះស្រដៀងនឹងបន្ទប់ស្នាក់នៅក្នុងសាកលវិទ្យាល័យ ដែលមានផ្ទះបាយ និងបន្ទប់ទឹកនៅជាមួយគ្នា ទើបវាពេញនិយមសម្រាប់និស្សិត និងពលករបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUotM4rzhhiO6rvxiXk5MFkmnMVUVNzAjAP8Hwx5OOqxILDL1OLRw0m7up39bxprjzwvWewLWVd0Q77F9Cugd8NAeHm_4ulvzvAH7fbSsiR6w8OxyW3etKr9b2TZpkqkFROXNLLm135h9RAsnXyT3Hdeeop3iI1tFJh3cyS0UxaKe6TuegNW6PXox-udN/s1280/photo_2024-09-25_16-45-45.jpg

រីឯបន្ទប់ប្រភេទ Goshitel វិញ គឺមានទំហំធំជាងបន្ទប់ Goshiwon បន្តិច ព្រមទាំងមានសម្ភារៈប្រើប្រាស់ច្រើនជាង ។ ប៉ុន្តែបន្ទប់ទាំង២ប្រភេទនេះសុទ្ធតែមានតម្លៃថោកដូចគ្នានៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCoY2Ofv4PfL4awxnVWLA9hUNoKOg25dfHpGoK3ZU0w-Ox-PUy6cD-jkkHNftmmCI-n5ETFYeaJ8JMx0SZwbTpxvzuBwoQ97XxCQx4GyIUjb4zPiwblx6dHrpXcDR9PtfaWyBk9jA_qaogCg8ii7absBEkJ-Ummn76RMtpyi9JFnUvdPDia7kbxRr8fvfE/s1257/photo_2024-09-25_16-45-46%20(2).jpg

លោក ឈីង ខាយូឌុង បន្តទៀតថា បច្ចុប្បន្ន បន្ទប់ប្រភេទ Goshiwon មិនគ្រាន់តែជាកន្លែងស្នាក់នៅរបស់និស្សិតទេ គឺមនុស្សទូទៅក៏អាចមកស្នាក់នៅទីនេះបានដែរ ។ ពេលខ្ញុំស្នាក់នៅក្នុងបន្ទប់ប្រភេទ Goshiwon តែងមានអ្នកសួរជានិច្ចថា តើលោកកំពុងត្រៀមប្រឡងនៅទីណា? ពេលឮសំណួរនេះ លោកមានអារម្មណ៍ប្លែកៗ និងពុំសូវពេញចិត្តទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmUm7mXbv8zgaa0BR8H5xH-Ezee2U_zwYYCf11HTLjaHeD0n9h9_9yxNJfF5DPAi6Oc3VZuE4PlOjpMfMat2xS1TIQtv3c8RUlAV6YUxJfM7bHV0w_7JGzVYVOYuTQ7pqzUlNzyjk5tbAtMJdUw-QXeP6tdumt7H9BithZCpbQ8g1XDC0zp5jJR8ZqOBHG/s1280/photo_2024-09-25_16-45-46.jpg

មនុស្សគ្រប់គ្នាអាចគិតថា លោកកំពុងរស់នៅបន្ទប់ពុំសមរម្យ ទើបលោកថតពីការស្នាក់នៅក្នុងបន្ទប់ Goshiwon ឱ្យគ្រប់គ្នាបានឃើញថា មានមនុស្សច្រើនណាស់មករស់នៅទីនេះ មិនមែនមានតែនិស្សិតទេ ។ លោកគិតថា វាមានន័យណាស់សម្រាប់អ្នករស់នៅបន្ទប់ Goshiwon ៕