ថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដំណឹងស្ដីពីការធ្វើដំណើរតាមរថយន្តក្រុងដោយឥតបង់ថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលដឹកជញ្ជូនពីភ្នំពេញទៅសៀមរាប និងពីសៀមរាបមកភ្នំពេញវិញ។ ការផ្តល់ជូននេះគឺសម្រាប់ប្រជាជនខ្មែរទាំងអស់ ដែលមានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDN5j2DdCCrlTO1m3SKBNBYOvYIjdt3qIV6af0DVa3sL4SSuAdOJdXdYK85rkdO-sJLVd2PcXB7V3fD1pOg9vhzqiankCuOU3og4BONluJ1T8GJUKkQrYFgkIKZExoOL1uArfas4dnUCO5qd9u1g90mcZYX06_ZV1jvUR08J0dth81y8t9BbC7fmjjtet7/s1280/image_2024-09-26_10-48-33.png

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus)រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន១៣៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEintooHCnJl4kOFCC68WS8c_jZTWpLqmh8xOZE8Z_WCQ2seaBOErhoH-wFrUvChyphenhyphen72LMXwZlafn1fy16QdDvMqtUTB-RiG2tbw_5VJNZ6s_QFQAEuk-7TAO1Rtz9MZ3VNC4WmyCJiZ5ujfayb2dIV3IBc-VUKjSCwPcaxdzaw47I_1K-5CErPhr_7TqrMWi/s1024/image_2024-09-26_10-48-58.png
១- ចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4TMDnSPHRFg6_Nqc1uZ2_eoI-jtHw8VsRdsgu9up9_ZqHq3jqZM6YyUa3a5B7jMpXAUc1E_JOgIB3gcuua47dXCZOYDiaoZCkeA6Hp-KbkITx64hlmNDZfZNF12X9k9-_q75Pjr33GyaYttl2Fp5Y-ErUpwj_3637Pi0wx29DY7OqtVU6ghE244H0b3jM/s1024/image_2024-09-26_10-48-34.png

២- ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖
– នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ចេញដំណើរនៅវេលាម៉ោង ១៤៖៣០ នាទី រសៀល
– ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត)
– ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)។