Home ព័ត៌មានអន្តរជាតិ មកដឹងពីការរស់នៅក្នុងបន្ទប់តូចចង្អៀតនៅប្រទេសកូរ៉េខាងត្បូង

មកដឹងពីការរស់នៅក្នុងបន្ទប់តូចចង្អៀតនៅប្រទេសកូរ៉េខាងត្បូង

38
0

ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូង គឺស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ជឿនលឿនលើពិភពលោក ប៉ុន្តែកូរ៉េខាងត្បូងក៏ដូចប្រទេសផ្សេងៗដែរ គឺតែងតែមានពលរដ្ឋមានចំណូលតិច និងរស់នៅខុសប្លែកពីអ្នកមានចំណូលខ្ពស់ ។ អ្នកមានចំណូលតិចនៅកូរ៉េខាងត្បូងត្រូវរស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតហៅថា «Goshitel និង Goshiwon» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJsuMNSLe6l-phamowAVP-yZnO9zQgp9uATe0aodi7bHUiIMe_ELttEQBBsaFv9nle6gf6vs-yd-3EXT_qj0deCAOhPz9WGSyzWlcmhpVapFWZ52o5cU-lq8PGWjIw_s0T22SfYV2wkON6AMkf32hNsKd-NhQCCLf5oK7QtfhSMV4ARLunUMtpAeFaIItU/s700/photo_2024-09-25_16-45-44%20(2).jpg

លោក ឈីង ខាយូឌុង ជាជាងថតរូបម្នាក់នៅប្រទេសកូរ៉េខាងត្បូងនិយាយថា លោកជាមនុស្សម្នាក់ដែលបានរស់នៅក្នុងបន្ទប់តូចចង្អៀតប្រភេទ Goshiwon អស់រយៈពេល៥ឆ្នាំ ក្រោយពីលោកបានមកធ្វើការនៅទីក្រុងសេអ៊ូល ។ លោកក៏ចាប់ផ្តើមថតរូបអ្នកផ្សេងទៀតដែលរស់នៅក្នុងបន្ទប់តូចៗ ដែលលោកពុំធ្លាប់ឃើញពីមុនដើម្បីឱ្យគ្រប់គ្នាឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii2V6M01Ryx3wdKuqYRhlqxL_ldqwOmYTOUIRm07Zb54vpNo1PdUG1LxUr6AotsSv6_NjQw8agGrTsQCzhzw4j9HRjCsqUk8Hon13sAlpSkdOQibI6yB_X7yZVNWbYowcp0YqB1cw3WT7rakwHagagciFOvhEvuRYzncjhABKfYVTpK7yTBQUWgLFNovGa/s700/photo_2024-09-25_16-45-44%20(3).jpg

លោករៀបរាប់ថា ពេលលោកផ្លាស់មកធ្វើការនៅទីក្រុងសេអ៊ូលដំបូង គឺលោកគ្មានជម្រើសអ្វីផ្សេងក្រៅពីការជួលបន្ទប់តូចប្រភេទ Goshiwon មានតម្លៃថោក ។ ម្យ៉ាងទៀត ការស្នាក់នៅបន្ទប់នេះ លោកពុំចាំបាច់កក់ប្រាក់មុន ឬចំណាយប្រាក់ជួសជុលបន្ទប់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxaoGy8K6O4bcLp7IZCpp9FjDTZCPz1l7K2iv-ICmYHLK9B6CG96T4p35zhZBSlTxIuzAzKfU6u4UbUgA11DrCnlp2fYbsjIwoOnUkZCQJNNM2wr1pN9hOfbpPvq-kinPR3rRR15vCavcQ2Ns1XdvT7uHFnogVvIuNJbRA36T5RiETq0QL016TLsn4leZ/s1280/photo_2024-09-25_16-45-44.jpg

លោកបន្តថា ការពិត បន្ទប់ប្រភេទ Goshiwon ត្រូវបានសាងសង់ឡើងសម្រាប់ឱ្យនិស្សិតជួលអានសៀវភៅត្រៀមប្រឡង ឬបេក្ខជនត្រៀមប្រឡងចូលធ្វើការងាររដ្ឋ ។ ការរស់នៅបន្ទប់នេះងាយស្រួល ទើបលោករស់នៅទីនេះរហូតដល់៥ឆ្នាំក្នុងទីក្រុងសេអ៊ូល ។ បន្ទប់នេះស្រដៀងនឹងបន្ទប់ស្នាក់នៅក្នុងសាកលវិទ្យាល័យ ដែលមានផ្ទះបាយ និងបន្ទប់ទឹកនៅជាមួយគ្នា ទើបវាពេញនិយមសម្រាប់និស្សិត និងពលករបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUotM4rzhhiO6rvxiXk5MFkmnMVUVNzAjAP8Hwx5OOqxILDL1OLRw0m7up39bxprjzwvWewLWVd0Q77F9Cugd8NAeHm_4ulvzvAH7fbSsiR6w8OxyW3etKr9b2TZpkqkFROXNLLm135h9RAsnXyT3Hdeeop3iI1tFJh3cyS0UxaKe6TuegNW6PXox-udN/s1280/photo_2024-09-25_16-45-45.jpg

រីឯបន្ទប់ប្រភេទ Goshitel វិញ គឺមានទំហំធំជាងបន្ទប់ Goshiwon បន្តិច ព្រមទាំងមានសម្ភារៈប្រើប្រាស់ច្រើនជាង ។ ប៉ុន្តែបន្ទប់ទាំង២ប្រភេទនេះសុទ្ធតែមានតម្លៃថោកដូចគ្នានៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCoY2Ofv4PfL4awxnVWLA9hUNoKOg25dfHpGoK3ZU0w-Ox-PUy6cD-jkkHNftmmCI-n5ETFYeaJ8JMx0SZwbTpxvzuBwoQ97XxCQx4GyIUjb4zPiwblx6dHrpXcDR9PtfaWyBk9jA_qaogCg8ii7absBEkJ-Ummn76RMtpyi9JFnUvdPDia7kbxRr8fvfE/s1257/photo_2024-09-25_16-45-46%20(2).jpg

លោក ឈីង ខាយូឌុង បន្តទៀតថា បច្ចុប្បន្ន បន្ទប់ប្រភេទ Goshiwon មិនគ្រាន់តែជាកន្លែងស្នាក់នៅរបស់និស្សិតទេ គឺមនុស្សទូទៅក៏អាចមកស្នាក់នៅទីនេះបានដែរ ។ ពេលខ្ញុំស្នាក់នៅក្នុងបន្ទប់ប្រភេទ Goshiwon តែងមានអ្នកសួរជានិច្ចថា តើលោកកំពុងត្រៀមប្រឡងនៅទីណា? ពេលឮសំណួរនេះ លោកមានអារម្មណ៍ប្លែកៗ និងពុំសូវពេញចិត្តទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmUm7mXbv8zgaa0BR8H5xH-Ezee2U_zwYYCf11HTLjaHeD0n9h9_9yxNJfF5DPAi6Oc3VZuE4PlOjpMfMat2xS1TIQtv3c8RUlAV6YUxJfM7bHV0w_7JGzVYVOYuTQ7pqzUlNzyjk5tbAtMJdUw-QXeP6tdumt7H9BithZCpbQ8g1XDC0zp5jJR8ZqOBHG/s1280/photo_2024-09-25_16-45-46.jpg

មនុស្សគ្រប់គ្នាអាចគិតថា លោកកំពុងរស់នៅបន្ទប់ពុំសមរម្យ ទើបលោកថតពីការស្នាក់នៅក្នុងបន្ទប់ Goshiwon ឱ្យគ្រប់គ្នាបានឃើញថា មានមនុស្សច្រើនណាស់មករស់នៅទីនេះ មិនមែនមានតែនិស្សិតទេ ។ លោកគិតថា វាមានន័យណាស់សម្រាប់អ្នករស់នៅបន្ទប់ Goshiwon ៕