Home ព័ត៌មានជាតិ ក្រសួង ព្រមានដាក់ទោសដល់អ្នកសុីឈ្នួលប្រឡងបាក់ឌុប

ក្រសួង ព្រមានដាក់ទោសដល់អ្នកសុីឈ្នួលប្រឡងបាក់ឌុប

105
0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤ នៅសល់ពេលប្រមាណជា២សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៨និង៩ ខែតុលា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cwNAsNGom5UACoHTEG0IEmcmu5pkwxvyv-b3h2mjUxdt-rTesDNqVWfXkw_khcQzHCcgzN_yeDxJ1MYLSN8mxM7f3YiSvNmpl-9aygNTS5a5q5KVKQKbVpngvTMA9-MNs7AtMrIPrS6KcsVa7rv_CXdiVaG1TKqFMUFp4Vacs7cVZt-akorWprPTsSLT/s960/image_2024-09-26_09-31-08%20(2).png

មុននឹងឈានដល់ការប្រឡងនេះ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើ និងព្រមានដាច់ខាតដល់បេក្ខជន ដែលមានបំណងចង់ជួលនរណាម្នាក់ ដើម្បីមកប្រឡងជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-E3SnWtH3IL5oqnJ13b1j6K1jf1xz3eCz46ZVWgftw_eauwl7oXUHKpV0zuvQYCv3i0eV-Tn4fGWkB1XmN1jcKZNk_P5g96QT1v2hUCYjbGpKm1ELwoSxfzPSxgM9MqC-nvKWxamoMBcw51lQHb42-WAlBrOi7IGNeiIHeUpyghm70L3N1r_U24qzhRXL/s990/image_2024-09-26_09-31-08%20(3).png

បើតាមលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បានឱ្យដឹងថា៖”ករណីក្រសួងអប់រំរកឃើញថាបេក្ខជនជួលគេឱ្យទៅប្រឡងជំនួស ក្រសួងនឹងអនុវត្តតាមច្បាប់ដែលក្រសួងបានកំណត់ គឺមិននុញ្ញាតឱ្យបេក្ខជនចូលរួមប្រឡងរយៈពេល២ឆ្នាំ ចំពោះបុគ្គលដែលបន្លំខ្លួនចូលប្រឡងជំនួសវិញ នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq2HvJSAGTFBSDVXpJkX70dQXkEfI4xIec2HfcG0FdrGJVKUnR0nnG0UbsgEsL325lbvqJlJyohgkWxT6rctzxcQwCL5J1_bUB5DNj09CKixwALjhyhhxWMpI2alk_W26XYGtxGV4Eqfdc4ocBGsvdLEjbhVk8nXfreKVE4eYaQoo7MCeEOQs7ZEV7-tk5/s960/image_2024-09-26_09-31-08.png

លោកជំទាវបណ្ឌិត សង្កត់ធ្ងន់ថា៖”ដើម្បីឱ្យការប្រឡងអនុវត្តទៅតាមគោលការណ៍ ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ. ក.) និងអប្បមាទប្រមាណ៣ពាន់នាក់ ក្នុងគោលបំណងដើម្បីអនុវត្តដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និង ស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-v9hXyACvImm4yENipBDJpo-jTOH6QUpM0LkcDTcBJxqpo0CA17sBwWaN4WYq5KSPxrUBdOLmISgZ6i5ThqzG4oTF1Hm1gz28-xkmrWemqNljL_tp1yAyqXHd19VzqFkyCi5zO0PGBnBrH5dFUuNbTBwYikF0X4q4P_TVbRqF-HFlfPDHNeSlkY9vnHCT/s1280/image_2024-09-26_09-31-09.png