Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃសប្បាយចិត្តក្រោយទទួលបានប្រាក់ម្នាក់១ម៉ឺនបាតពីរដ្ឋាភិបាល

ពលរដ្ឋថៃសប្បាយចិត្តក្រោយទទួលបានប្រាក់ម្នាក់១ម៉ឺនបាតពីរដ្ឋាភិបាល

47
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋថៃសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីពួកគេទទួលបានប្រាក់ម្នាក់១ម៉ឺនបាតពីរដ្ឋាភិបាលថ្មី និងជូនពរឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃជារៀងរហូត ។ ក្រៅពីនេះ ពួកគេក៏បានអរគុណដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ផងដែរ ដែលផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋសម្រាប់ដោះស្រាយជីវភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw7gFG2bO8k0NMf_m6jtEi78_dOY1-pHkumiRokpxjCplen3EchttvRes-3mbD4BLtyVrheG5iCmpeubrgK-oGZaMVsNJ47EgE2fcuH2DdEfjDWM9shPgyp6k58Dvbmkmbz8ZDKB274bOeZJNSXHxlMdbUocyoCq0QWmjzHzvwPPDp7YNkR8nvwX6Z3Z-z/s1200/image_2024-09-26_09-22-50.png

រដ្ឋាភិបាលថៃចាប់ផ្តើមអនុវត្តគម្រោង Digital Wallet ដោយជំហានដំបូងនេះ គឺផ្តល់ប្រាក់ឱ្យក្រុមពលរដ្ឋងាយរងគ្រោះក្នុងម្នាក់ចំនួន១ម៉ឺនបាត (ឬស្មើជាង ៣០០ដុល្លារអាមេរិក) រួមមាន ៖ អ្នកមានប័ណ្ណក្រីក្រ និងជនពិការ ។ ការផ្តល់ប្រាក់នេះ គឺរដ្ឋាភិបាលបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ពលរដ្ឋដោយផ្ទាល់ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធ PromptPay ដែលភ្ជាប់ជាមួយលេខអត្តសញ្ញាណប័ណ្ណពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCA60KZZxOPojsYZk82p4BXwdhENE6hCjM0N_uZsId1I3sI5aLvkC_NL1pNDtNi3GzSQB1Xfy6y4sxl4pfgczQL6JEoX2k-ij1IUHhyphenhyphen7SiT_nOQcx9Ujm_-sYAlEFrrfCsvgd4WUVCldzPncMVV3ALxFsOdoXyvndGRSVqG03M7jHbv69L4SmRjweKZ-OT/s1200/image_2024-09-26_09-22-51.png

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងដែលរដ្ឋាភិបាលថៃចាប់ផ្តើមផ្តល់ប្រាក់ឱ្យពលរដ្ឋ តាមរយៈគម្រោង Digital Wallet ។ ហេតុនេះ ធ្វើឱ្យបរិវេណមុខសាខាធនាគារ Krungthai នៅស្រុកព្រះនគរស្រីអយុធ្យា ខេត្តអយុធ្យា មានពលរដ្ឋអាយុច្រើន និងជនពិការ យកសៀវភៅធនាគារ និងកាត ATM ដកប្រាក់១ម៉ឺនបាត ដែលរដ្ឋាភិបាលបានផ្ញើចូលក្នុងគណនីធនាគារពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtt8zTXFTekRUQpUTTccU34NplNdIzZhwdv8XBre4YmIR_adQcL2aytESMjloog8URSNu7j3B6aTe5FMPIS5Avbc7OvBY_fyGFbz9y8cWgI0C3twOyNeln7_e9_q9kwdYfwxiu6hc_5YJ9J357xvquzY0Fnd2HemSwUqc-qyvqzFK3nufLljcaTIkaXvaH/s1024/image_2024-09-26_09-22-52.png

ប៉ុន្តែដោយសារពលរដ្ឋអាយុច្រើន និងជនពិការពិបាកដកប្រាក់តាមទូរ ATM ទើបពួកគេចូលដកប្រាក់ក្នុងធនាគារតែម្តង ។ ហេតុនេះ ខាងធនាគារបានបន្ថែមកន្លែងដកប្រាក់ទៀត ដើម្បីកុំឱ្យពលរដ្ឋរង់ចាំយូរ ។ ពលរដ្ឋថៃទាំងនេះសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីទទួលបានប្រាក់ម្នាក់១ម៉ឺនបាតពីរដ្ឋាភិបាល ហើយពួកគេនិយាយថា ប្រញាប់យកប្រាក់ទាំងនេះទៅទិញសម្ភារៈប្រើប្រាស់ចាំបាច់ ឬចំណាយថែទាំសាច់ញាតិ ហើយប្រាក់នេះអាចជួយកាត់បន្ថយការចំណាយក្នុងគ្រួសារយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioXGjHAtU2xf6p8LTl2hHr9I9iTEfLGsQnpw2jNxwqCFLaAOgueaKqPuInYVt-3QMYi9D6MoBY_y6CI3AoUBvtMlUI8Qy5axnpmy0OkuvyKSiBtmIqxKJuakPSj6eEKS3Hl8k8MqZJZmkFlxrH-Dseqf9U3ItXvhSeFsrBdZt_ykFZS3xjHXTjItYCUZLp/s1280/image_2024-09-26_09-22-53.png

លោក សុមេឃ ផាត់សាឌុ អាយុ៥៨ឆ្នាំ និយាយថា រដ្ឋាភិបាលបានផ្ញើប្រាក់ចូលកុងធនាគារកូនប្រុសពិការរបស់លោករួចរាល់ហើយ ។ លោកនឹងយកប្រាក់នេះទុកឱ្យកូនរៀនសូត្របន្តទៀត ហើយប្រាក់នេះបានជួយគ្រួសារលោកយ៉ាងខ្លាំង ។ វាជាគម្រោងល្អរបស់រដ្ឋាភិបាល ដែលពលរដ្ឋអាចបើកប្រាក់ពីកុងធនាគារយកមកចាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixLKSwwX9u3huIcnuiMZp7S7aY3hQS1XfNSUngdEC6qcnj9Fi3PfWTAGI1kBhLjXPdzllTabUGE5iKVXqdb69Xkaum6a_HLPuC9gwNEKqLF6Q1iubgDA7vTaUCBoQ31sTK1d5GFYFZN7K1qZqvd9jAuJ2bSQslny7FN5sQQs-kwFejzhlmp3I5cZvT2C6u/s1280/image_2024-09-26_09-22-54.png

រីឯលោកយាយ ចាំណង បុនឌី អាយុ៧៦ឆ្នាំ និយាយថា លោកយាយសប្បាយចិត្តខ្លាំងណាស់ ដែលដឹងថា រដ្ឋាភិបាលផ្ញើប្រាក់ចូលកុងធនាគារ ។ សព្វថ្ងៃនេះ លោកយាយបានទទួលប្រាក់សម្រាប់មនុស្សចាស់ និងពិការជារៀងរាល់ខែពីរដ្ឋាភិបាលទុកចាយវាយចិញ្ចឹមចៅ២នាក់ ហើយប្រាក់ខ្លះទៀតទិញថ្នាំពេទ្យ ។ រីឯប្រាក់១ម៉ឺនបាតនេះ លោកយាយឱ្យអ្នកជិតខាងជួយដកពីធនាគារតែ ៣ពាន់បាតសិន រីឯ ៧ពាន់បាតទៀត ទុកចាយពេលចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKJbIp9I50Zz-_LGJ8pyT_EoGzA7DgmCUZ3gefMgnVxfAJhxCPOQ0c6mpyZX2nts1UNpFyP8jgyJC8XU4I3ukU7X36SifKl-Ss3ikHD4e051c2ePR_pSI41WAYdjkHAG1Ov2n7bm9o-qZHpmepDw1ZceyHmHZvJJPkFYzH-SHplg8Mo9cjHrNEo13xHR45/s1280/image_2024-09-26_09-26-44.png

លោកយាយនិយាយទាំងទឹកភ្នែក និងលើកដៃសំពះថា ៖ «សូមអរគុណនាយករដ្ឋមន្ត្រី ផេថងថាន ស៊ីណាវ៉ាត់ និងរដ្ឋាភិបាលខ្លាំងណាស់ ដែលបានចែកប្រាក់ជួយពលរដ្ឋ ។ សូមឱ្យនាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃជារៀងរហូត ។ ខ្ញុំចូលចិត្តតាំងពីជំនាន់លោក ថាក់ស៊ីន មកម៉្លេះ គឺលោកបានបង្ក្រាបថ្នាំញៀន ហើយបានកូនស្រីធ្វើជានាយករដ្ឋមន្ត្រី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghA7wmFUENZsJ_g2YuqhmKAmfkOAIJ8mHPtht6pQ57AEr_iOnpH6tKLx3nwnxCKGOslrp6IyplNHQoPeapIsyqX3rLPQ-jdDUPbnhP-GhSfXJLThJgoPTtlvSZxSA2UR6rXGWhj4rCXpKNoc9q7ADePoqgj9DW50RpO1EQr_urVXr9uKARjQ5Trz41EYw9/s1920/image_2024-09-26_09-26-45.png

ចំណែកលោកតា រ៉ហៃ លិសេន អាយុ៦៨ឆ្នាំ អតីតទាហាន ដែលបច្ចុប្បន្នជាជនពិការ បានធ្វើដំណើរមកបើកប្រាក់១ម៉ឺនបាត និយាយថា រីករាយណាស់ដែលទទួលបានប្រាក់នេះ ។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជនក្រីក្រដូចលោកតា ហើយលោកតានឹងយកប្រាក់ទៅចិញ្ចឹមចៅ និងកូនពិការផងដែរ ។ លោកតាប្រាប់ថា បើកប្រាក់ពីធនាគារសរុប១ម៉ឺនបាតតែម្តង និងមិនទុកក្នុងកុងធនាគារទេ ពីព្រោះពិបាកធ្វើដំណើរញឹកញាប់ ៕