Home Blog Page 837

ផ្ទុះការសរសើរពីមហាជនក្រោយក្រុមហ៊ុនចិនយកមនុស្សយន្តទៅរត់លើវាលខ្សាច់

0

ប្រទេសចិន ៖ កាលពីប៉ុន្មានខែមុនក្នុងឆ្នាំ២០២៤ Robot Era គឺជាក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរគ្រប់ៗគ្នា ក្រោយពីក្រុមហ៊ុននេះបញ្ជូនមនុស្សយន្ត Humanoid ប្រភេទ XBot-L ដែលមានលក្ខណៈស្រដៀងនឹងមនុស្ស ទៅដើរលើមហាកំផែងជាលើកដំបូង ។ នាពេលថ្មីៗនេះ មហាជនបានសរសើរក្រុមហ៊ុនម្តងទៀត ក្រោយពីសាកល្បងមនុស្សយន្តរត់លើវាលខ្សាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX8YaxdNwoh8Ri3g9CxzBEj_RZQnQ6_VGZ5VXChFVuLdgkY_tUIKJgtUlXhK6le7sqIXPQvruv6tTVBC_wL6hloqCQU4wsT5GwZUcVCVfw2jWF2cBEja2XJnu8gbBZjjMrhESHbXA5V4boHm1pf2VJQqB9gcrPlG0CR6UqpknsMsDGkjrCTgWx-UuHnyYS/s1218/image_2024-10-18_16-10-25.png

កាលពីថ្ងៃទី១៧ ខែតុលា កន្លងមក សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនចិន Robot Era បានយកមនុស្សយន្តពាក់ស្បែកជើងឃ្លុបទៅរត់លើវាលខ្សាច់ ដើម្បីបង្ហាញពីសមត្ថភាពការធ្វើចលនានៅក្រោមអាកាសធាតុពុំអំណោយផល ។ ក្រុមហ៊ុននិយាយថា មនុស្សយន្តនេះអាចធ្វើចលនាឆាប់រហ័សជាងមុន ហើយវាមានកម្ពស់១.៧១ម៉ែត្រ, ទម្ងន់៦៥គីឡូក្រាម និងអាចរត់ក្នុងចម្ងាយ៣.៦ម៉ែត្រក្នុង១វិនាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFi3LXGJDBw1GJYmHQFXY1-i8S48aIMMZeQaVLpDKF4PVZBv3tJXdnGi51bBeaA2w0j7aUw3X37teTgMMQ1gjIMMXwECcp_HrLp7krqhbjchcYToXW0ihXsj8y4Rxul80gHyonl5wQz8GJP5xho1hLWkm3cg1D5MYQSsRrC8pN4ne7DMOrRcqX_vbl_zLf/s1920/image_2024-10-18_16-10-26.png

នៅផ្នែកខាងក្នុងរបស់មនុស្សយន្តបានបំពាក់បច្ចេកវិទ្យា AI ដើម្បីជួយឱ្យមនុស្សយន្តស្គាល់ពីបរិស្ថាននៅជុំវិញខ្លួន ។ ក្រៅពីនេះ វាអាចត្រួតពិនិត្យសណ្ឋានដីផ្សេងៗគ្នា ក៏ដូចជាអាចឈ្វេងយល់ និងសម្រេចចិត្ត ។ វាក៏អាចធ្វើការជាមួយបច្ចេកវិទ្យាសិប្បនិម្មិតទូទៅ ឬ AGI និងចងចាំពីផ្ទៃដីដ៏ស្មុគស្មាញផងដែរ ដើម្បីផ្លាស់ប្តូរការដើររបស់វាដោយស្វ័យប្រវត្តិ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmmXTAP848IUYPvSHlXxVAW4qZcLKicZJwR2GDr9rfXSt6d25cwfBuCQU2GXROM-ssjknGzIHX8-Suh78XB4ZSsmbeO9Yo-mhUc4TgS-yrJ42MVP0t2Y9mYqzGvbTrYZcSWsZzYYiLJlFuj2yP4PQY44HrOtPazCnbRsal8Um2uEOWYuCmJdgYBEIqINTL/s1794/image_2024-10-18_16-10-27%20(2).png

ក្រុមហ៊ុន Robot Era បញ្ជាក់ថា មនុស្សយន្តអាចរៀនសូត្រពីជំនាញថ្មីៗពាក់ព័ន្ធនឹងការបម្លាស់ទីយ៉ាងឆាប់រហ័ស និងសម្របខ្លួនក្នុងស្ថានការណ៍ផ្សេងៗ ។ មនុស្សយន្តនេះមានសមត្ថភាពពិសេស ៣យ៉ាង រួមមាន ៖ រត់, ដើរ និងលោត នៅពេលវាដើរនៅទីកន្លែងផ្សេងៗគ្នា ។ គោលដៅរបស់ក្រុមហ៊ុន Robot Era គឺចង់ផលិតមនុស្សយន្តឱ្យមានលក្ខណៈស្រដៀងមនុស្សខ្លាំងបំផុត ដើម្បីប្រើប្រាស់ក្នុងការងារផ្សេងៗ ដូចជា ៖ ការស្រាវជ្រាវ, ការដឹកជញ្ជូនទំនិញក្នុងក្រុមហ៊ុន និងប្រើប្រាស់ក្នុងផ្នែកសិល្បៈ នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFG0ZfpMJUhchycN_9o0-_1bUNrIEPl6G_wQkgJtqWkPcIlNWe-O6kj9jXwcRS_ZdCtBpyXRjmrDD-7G8CDsRLB6eZdXkVsMzNEBRS2wsfwZCj9ASY6lEz_UvSHKL0a1In5owZhAjnx3BocU1TybAM2uwJWW2gEbG7BHflHhjvSgJnOHZTqGsAFWqnMqT/s1200/image_2024-10-18_16-10-27.png

គួរបញ្ជាក់ថា ក្រុមហ៊ុនចិនជាច្រើនបានផលិតមនុស្សយន្តអាចធ្វើចលនាកាន់តែឆាប់រហ័សជាងមុន និងយកមកប្រើប្រាស់ក្នុងការងារឧស្សាហកម្មយ៉ាងច្រើន ទើបធ្វើឱ្យមនុស្សយន្តចិនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើពិភពលោក ។ មនុស្សយន្តចិននីមួយៗសុទ្ធតែបំពាក់បច្ចេកវិទ្យា AI និងប្រព័ន្ធឧបករណ៍ចាប់សញ្ញាទំនើប ដែលជួយឱ្យមនុស្សយន្តអាចធ្វើការក្នុងស្ថានការណ៍ផ្សេងគ្នាយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje25pSZUVlbIzaCP7MpvTCWTa6nrDhNpUCTUO7CXxrtnnKf91sKGX36FASQfIo9-FL8UQbfDhQW93LUw1FMA6o0t_j0dm6AJaCsIgI2pGSuCUFIYI-RyCkYv_pKxZV8nyzSNUfVpmSyqeJI2IKKuHwailJRySth2TD6CH29IThfCeOGB4LxP416B-GDS5w/s1024/image_2024-10-18_16-10-31.png

ក្រុមហ៊ុនចិនបានផលិតមនុស្សយន្តអាចធ្វើការជាមួយមនុស្សយ៉ាងឆាប់រហ័ស ដូចជា ៖ ការងារផ្ទះ, ឱ្យចំណីឆ្មា, ឆុងទឹកតែ និងបោសសម្អាតផ្ទះ ជាដើម ។ ក្រៅពីនេះ គេក៏អាចប្រើប្រាស់មនុស្សយន្តសម្រាប់ផ្តល់ជំនួយផ្នែកពេទ្យ, ជំនួយបន្ទាន់ និងធ្វើការនៅកន្លែងគ្រោះថ្នាក់ដែលមនុស្សពិបាកធ្វើ ៕

ជំនន់ទឹកភ្លៀងក្នុងប្រទេសបារាំង បានបង្ខំឱ្យមានការជម្លៀសប្រជាជនចេញភ្លាមៗ

0

ប្រទេសបារាំង៖ ទឹកជំនន់ដ៏ធំមួយបានវាយប្រហារប្រទេសបារាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈររយៈពេល ៤៨ ម៉ោង ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់មួយចំនួននៅភាគនិរតីភ្លាមៗ។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តំបន់ជាច្រើននៅភាគនិរតីនៃប្រទេសបារាំងត្រូវបានជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល ៤៨ ម៉ោងជាប់គ្នា បណ្តាលឱ្យទឹកទន្លេបានហក់ឡើងយ៉ាងខ្ពស់ និងបង្កឱ្យមានការរអិលបាក់ដីនៅក្នុងតំបន់មួយចំនួនយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួនចេញជាបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAW4LudUeoWLR972Z6FIA1BPBZ8bfXFUWUUs7oi3VD_6XqtC1-K71IXE7rq1ntfu7aUF6jAlr8U_z0Fu8hcjNs4AyPq7mBzmnLudx1t1ppXhnMw6XpXMNUfnSqpWOZkII7uE_zS45F78cCsU_NkiJnKqFklt3x2IVs_MGfsIfVtcKm7-Zo_u90rT5n53eU/s3433/image_2024-10-18_15-27-54.png

បច្ចុប្បន្នទីភ្នាក់ងារឧតុនិយមបារាំង បានចេញការព្រមានពណ៌ក្រហម នៅក្នុងនាយកដ្ឋានចំនួនប្រាំ អំពីភ្លៀងធ្លាក់ខ្លាំង ដោយពួកគេបានបិទផ្លូវ ជម្លៀសប្រជាជនចេញពីសង្កាត់ និងបានស្នើឱ្យអ្នកស្រុកជៀសវាងការថតរូប និងវីដេអូនៅក្នុងបរិយាកាសគ្រោះថ្នាក់នេះ។ យោងតាម Reuters ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថា កម្រិតនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងនេះមានកម្រិតណានោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCcy2RCZR25E47Wa6Da8Uw4y0RH0BKsr8-SiWWsOKHKRWR-V88nXo6dtzqL_FVTJAr-bm0iRn0A0mbTTcTaLFcpeR2IDS0tC0tEp1-JokK8L-XRurUBPnoRsvTIB8QvKrlUV9oqH6NqzGmh6G3Q-j2uAFHpBTpZIqxyTzF4_-4DFvZnEeGDIpa9yRTNFov/s994/image_2024-10-18_15-28-03%20(2).png

គួរបញ្ជាក់ដែរថា ទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសបារាំងគឺបានកើតឡើងមួយសប្តាហ៍មកហើយ បន្ទាប់ពីសំណល់នៃព្យុះសង្ឃរា Kirk បានបោកបក់ពាសពេញអឺរ៉ុបខាងលិច និងជិតមួយខែបន្ទាប់ពីទីក្រុង Cannes បានវាយប្រហារដោយទឹកជំនន់ភ្លាមៗ។ ដូច្នេះរដ្ឋាភិបាលបារាំង បានដាស់តឿនប្រជាជនដែលនៅតំបន់រងគ្រោះភាគនិរតី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក៏ដូចជាជៀសវាងការធ្វើដំណើរនៅក្នុងតំបន់មួយចំនួន បន្ទាប់ពីការកើនឡើងនៃកម្ពស់ទឹកបានជន់លិចផ្នែកនៃផ្លូវហាយវេនៅជិតទីក្រុងសំខាន់ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVvL1e5YUhBQroJKI3CCjjXDdqn8qpYvUL5pTOKkz3NTaWz7b3I2m16VhPBiEh7Mz-rMoseDux1V9Qfun6jOH7rB0re_u9wFUke1pPOb44x7YwnsiEZHLI5cMXevnNZyrfMLCL60H-XzH0XrByzkYqnSP2lX95W5SYFLTHwMXbDdvOQcqfAg4G9XZv4Lon/s1280/image_2024-10-18_15-28-03.png

សម្តេចធិបតី ស្នើឱ្យពិនិត្យលក្ខខណ្ឌចូលនិវត្តន៍របស់យោធិនឡើងវិញ

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់គោលការណ៍ឱ្យបង្កើនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍ឡើងវិញ ជាពិសេសសម្រាប់យោធិនដែលដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេងនៅមានកម្លាំង គឺសូមឱ្យផ្អាកការចូលនិវត្តន៍សិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVlH6zmy8OiS4o-sxoy270B-plbffp18lUatidNO-QqH-hxfZrI3YK3-z0hFyzHXuVxR4CumLxdhn3kzRt7DXqQl7uev2y3RxXvmbwOMnuX6h_sXYApd7hLDFKP1WdhlbOvAYG-xyv8_MmMzoqxSH1O70MW3tC27hyAJoVXjlrst5eN-pKUWDz6ZFGHRfR/s1600/image_2024-10-18_15-18-07.png

ថ្លែក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា៖” ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះយើងមិនមានការជ្រើសរើសទ័ពថ្មី ដោយសារបញ្ហាថវិកាជាតិ បញ្ហាក្រោយកូវីដ និងត្រូវបំពេញទៅលើចំណាយផ្សេងៗច្រើន នេះជាហេតុធ្វើឱ្យចំនួនកងទ័ពអ្នកដែលចូលនិវត្តន៍ច្រើនជាងកងទ័ពដែលបំពេញមកវិញ។ ដូច្នេះខ្ញុំសូមផ្តល់គោលការណ៍ចំពោះយោធិនដែលមានជំនាញចាំបាច់ និងមានសុខភាពល្អ គឺត្រូវរក្សាការកាន់តួនាទីសិន ព្រោះយើងកំពុងខ្វះនាយទាហានជំនាញច្រើន ដើម្បីបន្សំានិងបណ្តុះបណ្តាលអ្នកបន្តវេនជំនាញសមត្ថភាពការងារ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEod8ooTF1IxvaRPBL9bKdAgwBYY3-SFdJg1dkVfoNNyWAqA_YUTNfr5ChOfV_c4VsBN2gUJdbordcfmiZ3ZfmZPS5Txb1vCZfKxGTvTsKa3sb5plM8vK30E73DLdxh9V8qlrQe5eUfaIxHv-bLaPcb7M3oOkqzox2qbyX4ad_ZIAYn3QLG1JujTwva-_n/s1600/image_2024-10-18_15-18-04.png

គួរបញ្ជាក់ថា ការចូលនិវត្តន៍ត្រូវបានបែងចែកជាពីរប្រភេទគឺ ការចូលនិវត្តន៍របស់យោធិន នៃកងយោធពលខេមរភូមិន្ទ និងការចូលនិវត្តន៏របសមន្ត្រីនគរបាលជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdVOUOLUz5d70NHNt7yZiZISqTnTWqePSbgvGiOtTHfcPQkM1GBGdn2cxjxZjZ3F2X2O-188UzUcgBdMWVrtVV6SYDhXoRKzLJtNknNasJuMZTso8juo2jPEuwnUibat5QAtQPHIvR1DOjucIUD8KbpRBB-j98GrE3vkO3nmRW5jSDXy7p7Z4W498ydw8s/s1280/image_2024-10-18_15-18-04%20(2).png

ការចូលនិវត្តន៍ កំណត់តាមឋានន្តរស័ក្តិ ដោយឋានន្តរស័ក្តិពលបាលត្រី ត្រូវចូលនិវត្តន៍នៅអាយុ ៣៨ឆ្នាំ ខណៈឋានន្តរស័ក្តិវរសេនីយ៍ឯក ឬវរនាវីឯកឡើងទៅ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៦០ឆ្នាំ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHX_L-WqqGwyzcFY4fp0N48MEkFT5WdsuzXyqQ4CdlcKUhxIMV2TBUhsC7Rr5c2rf5jMItj1fZvp8lhIITB4XJpmRWHCh5CRTkzDTO0-0K7joAa2OMIcToph7M7pTT_94it6g3fNdbyhz66whUdeuyDRC7UjFto4NaPuZCLvrPd7_C3aVIlam48xSp2Nmw/s1600/image_2024-10-18_15-18-06.png
 

ទំនប់អាងទឹកថ្មីចំនួន៣ ស្តុកទឹកបានជាង១២លានម៉ែត្រគូប លេចរូបរាងនៅខេត្តភាគឦសាន

0

ទំនប់អាងទឹកចំនួនបី ដែលមានសមត្ថភាពស្តុកទឹកជាង១២លាន​ម៉ែត្រគូបនៅខេត្តមណ្ឌលគិរីជាខេត្តភាគ ថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានដាក់​ឱ្យប្រើប្រាស់ ទំនប់អាងទឹកចំនួនបី ​ដើម្បីប្រើ​ប្រាស់ជាពហុវិស័យបម្រើដល់ការលើកកម្ពស់ជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចពនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTfDsCm-H3pN746-8ajmSfEEfEvz6m2Mz8ZDaeg0LKz0E8DQgYIatxBMC1UBo8ihI_BJaptyuTznXtxaxiV356Cv3rWfLV8bJaq2SXWkLD73tQaWDdMpar-KtwExFVvGWomlcQCpglqCyLjEjVyYeLF_5YH7cwJexMf492W9PQxaoQ1CF2b1ATKAw_HBXA/s1000/image_2024-10-17_16-51-48%20(2).png

ទំនប់អាងទឹកចំនួនបីនេះ មានសមត្ថភាពស្តុកទឹកជាង១២លាន​ម៉ែត្រគូប ដោយក្នុងនោះរួមាន៖
ទំនប់អូរតេស្ថិតក្នុងស្រុកអូររាំង ដែលមានសមត្ថភាពស្តុកទឹក​បានប្រមាណ ១២លានម៉ែត្រគូប

ទំនប់លើស្ថិតក្នុងក្រុងសែន​មនោរម្យ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រ​គូប

ទំនប់ក្រោម ស្ថិត ក្នុងក្រុងសែនមនោរម្យ ដែលមាន​សមត្ថ​ភាព​ស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូបhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy5T00RALNo9wiUss3DrMHGJM0zoB6axvu_jAXS2kowhDZNjcIf_JmDAgkAqpQzB40LS_ZBiaeng1weYDu8R1WnQyucr1TfWMRJoAb8XJHzkTeWWbBRIfkZnfjMZ4vf3d8dDFcI9CrBNDV7vBDrHxMOXcGqiE1eAT-V9y64NUhIAnelTq8Sc7MIK5-33T3/s1280/image_2024-10-18_09-19-28.png

ក្នុងចំណោម៣នេះ ទំនប់អូរតេ ជាទំនប់មានសារសំខាន់ជាខ្លាំងជាងគេ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6pVWzqyUttDHOAfrHW9eYLDf9U9vSodfvZu-o0nSSdBwrLrAtejCHBTa_qqjW8PFXBHX-OnPDFp81HCChoNE76OM_ii-Qg4_EI3dsXu36WWvRZSt-wvvtUDqOtMJl7jDUNTC4mB8UunRvJuwFQ1h6g7pZ8MorPCktv5mVARDTdp2kClNaDY1UMtRH_IO1/s1350/image_2024-10-18_09-19-55%20(2).png

ក្រៅពីផ្តល់សារសំខាន់ទាំងនេះហើយ ទំនប់អូទេ ក៏បានក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រា អាចឆ្លៀតចូលទៅទស្សនាទំនប់ទឹកនេះបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvrNh7x-55Lx9hnLHUwwPFFejR_VRNShMvT4pDoHr3OW1RejeupnubFT5tQA0oQXFSPPrVPT2J9mzQXzuLsbpomG02GzD-w8P3ToocOr8lZd1t5n02G6uY4P2VDiBorpUE7B8lW3il-qdNlNdKSQyTr29XKs8iHJOAVKhtbHb-0YkUydy-ygwrgJDqACgg/s1280/image_2024-10-18_09-20-07.png

ទាហានឈុតខ្មៅថៃឈ្លានពានចូលដកដំណាំពលរដ្ឋខ្មែរ ដោយចោទថាធ្វើលើទឹកដីថៃ (មានវីដេអូ)

0

នាថ្ងៃទី៩ ដល់ថ្ងៃទិ១៧ ខែតុលា ឆ្នាំ២០២៤ គេប្រទះឃើញទាហានឈុតខ្មៅថៃជាង១០០នាក់ បានធ្វើការឈ្លានពានចូលដីខ្មែរ ដកដំណាំរបស់ពលរដ្ឋ នៅតំបន់ព្រំដែនអូរខ្លាឃ្មុំ ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ហេតុការនេះ កើតនៅតំបន់ព្រំដែនអូរខ្លាឃ្មុំ ស្រុកអូរស្មាច់ ឧត្តរមានជ័យ ដោយទាហានឈុតខ្មៅថៃបានគំរាម និងធ្វើបាប ដោយចោទការធ្វើដំណាំនេះស្ថិតនៅទឹកដីរបស់គេ។

បើតាមការចុះពិនិត្យជាក់ស្តែងផ្ទៃដីចំការប្រជាពលរដ្ឋនោះមានចំងាយពីព្រំដែនថៃប្រមាណ៤០០ទៅ៥០០ម៉ែត្រ ហើយពលរដ្ឋដែលរងគ្រោះសុទ្ធសឹងតែអះអាង ពួកគាត់បង្កបង្កើតផលនៅលើដីនេះជាង២០ឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋ បានស្នើឱ្យសម្តេចធីបតី ជួយពិនិត្យ និងដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស បើមិនដូច្នេះទេពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនតំបន់ព្រំដែនអូរខ្លាឃ្មុំ នឹងពិបាកក្នុងការរស់នៅ ខណៈទាហានឈុតខ្មៅថៃ នៅតែព្រហើយចូលមកដីខ្មែរដដែល។

គួរបញ្ជាក់ថា កាលពីខែមេសា កន្លងទៅនេះ ក៏មានទាហានឈុតខ្មៅថៃប្រមាណជា១២នាក់ បំពាក់ដោយអាវុធ បានធ្វើការដើរល្បាតចូលទៅដីខ្មែរ ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តឧត្តមានជ័យផងដែរ៕

បានទៅលេងសៀមរាប កុំភ្លេចទៅមើលប្រាសាទប្រែរូប ដែលមានទេសភាពស្រស់បំព្រងនារដូវវស្សា

0

សម្រស់ប្រាសាទប្រែរូបនារដូវវស្សា គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអ៊ីចឹង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនគួររំលងឡើយ។ ធម្មជាតិដ៏ស្រស់បំព្រងនេះ បច្ចុប្បន្នបានកំពុងឆក់យកបេះដូងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនានូវទិដ្ឋភាពដ៍ល្អឯកនេះ។ ប្រាសាទប្រែរូប ជាស្ថាបត្យកម្មដ៏គួរស្ញប់ស្ញែងនាសតវត្សរ៍ទី១០ សាងសង់នៅលើខឿនច្រើនជាន់ ជាមួយថ្មបាយក្រៀម និងថ្មភក់ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរជាដើម។ បើយើងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធសំណង់នៅទីនេះ ឃើញថាមានភាពប្រទាក់ក្រឡាគ្នាល្អណាស់ប្រកបដោយបច្ចេកទេសខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKOFvpS5Gh25bjgHEnJ2hDbc8tWv9mSnvYIh7-1pXsEyiogcSXAJPh5a5p3C4IQj7K46WSnbbaGDDH4k90AOZCt5o0w2mzFkwbzNa4ZVGgJ461rRu1NzlCn7UrRuPPzb9KJB6G2jBE0ElD5qwQ1wIXP-VoGKZCGQa-9rmO7cF9MvSTH8KKO61RTF66GGEJ/s2048/452236520_807089404903970_5066004262737683067_n.jpg

ប្រាសាទប្រែរូប គឺជាប្រាសាទដ៏ល្បីល្បាញមួយក្នុងរមណីយដ្ឋានអង្គរ និងជាកន្លែងពេញនិយមមួយសម្រាប់ភ្ញៀវទេសចរគយគន់ថ្ងៃលិចនារដូវវស្សា។ ប្រាសាទប្រែរូបបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចឱ្យមកទស្សនារាប់ពាន់នាក់ ដោយសារទេសភាពស្រស់ស្អាតគ្មានពីរ ជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ធ្វើឱ្យពណ៌របស់ប្រាសាទប្រែជាពណ៌មាសភ្លឺចែងចាំង ជាពិសេសនៅពេលព្រឹក និងរសៀល អមដោយទឹកដក់នៅបរិវេណខាងក្រៅកំពែង បានធ្វើឱ្យភ្ញៀវទេសចរដែលមកដល់ទីនេះស្ងើចសរសើរមិនដាច់ពីមាត់អំពីសម្រសដ៏ល្អអស្ចារ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wMpPMAKjcGc0w6eFc0HrQQBM-SiJJNkRZtgC-2wYQjT691QXp2-aHz6ESgBm9BKJIBim4MpZXCaWIaJSN_bzR5PxnLISZjWJXI20P6vWdCi-uW3OM91RZYR-bH46BeVj3_vcjzXsGyZzI56MKWT4qg7iMlaAQFYKBNblSAQ7xVXvD9X0Fn1Y01QMnGBP/s2048/452412349_807089211570656_3338216406974395648_n.jpg

ប្រាសាទប្រែរូបត្រូវបានសាងសង់តាំងពីសតវត្សទី១០ ឆ្នាំ ៩៦១ នៃគ.ស ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសជូនព្រហ្មញ្ញសាសនា។ ប្រាសាទនេះ មានប្រាង្គចំនួនប្រាំ ដែលសង់ជាទម្រង់ប្រាសាទភ្នំ ស្ថិតក្នុងខេត្តសៀមរាប។ បើយើងរាប់ពីខាងត្បូងមកខាងជើង ប្រាង្គទី១ គឺមានចម្លាក់ទាក់ទងនឹងនរសឹង្ហ ឬមនុស្សសឹង្ហ ប្រាង្គទី២ គឺព្រះឥន្ទ្រគង់លើដំរីក្បាលបី ប្រាង្គទី ៣ គឺព្រះរាមគង់លើហនុមាន។ ចំណែកប្រាង្គទី ៤ ព្រះនរាយណ៍គង់លើគ្រុឌ ហើយនៅប្រាង្គខាងជើងបង្អស់គឺប្រាង្គទី ៥ ទេពហយគ្រីវ ឬពាជីមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQA9sUV3165p-Ic7lksKZp-5zk0qvaxoR1KYWHjbObvZ9SNl2oeF7p5QQl-Yj3gW_-z2Y-s3MllLaf9HHeZ3-IpD5vQRTYGXyBNhnfHxtbLizTM8yVWfEsApT0KNe_vT-km1srA12U3yEBj2fGkZyv5nd6wTum5QTG7h-0MQaJq0kBCQyaLTvjsZqifBhp/s2048/452233137_807088501570727_3073792082482510943_n.jpg

ហេតុនេះហើយ ប្រសិនបើភ្ញៀវទេសចរបានមកដល់ខេត្តសៀមរាបហើយ សូមកុំរំលងតំបន់ប្រាសាទប្រែរូបអី ព្រោះនៅទីនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងបំផុត ជាពិសេសគឺក្នុងរដូវវស្សានេះតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpM-UgrKcGUtInXne1m69P_dflM41fUd7g-1HBI9zlzQWDHsnclAqdKvdSDfsm3vpeBqIoEDo033BAx9wm4xgynKzpHYq5fcCjCm3ljqaYpZf1-tMyy__Jh1j1N9ak_kbyQlvnqa4hFUGanUAXcMyRrFUiMCWihSDwhqfbcqSs9SONNTKcdVWjyAzh_0Ko/s2048/452572914_807088294904081_3420702860709852470_n.jpg

រូបភាព៖ ករុណា-Karona

សុវត្ថិ មុន្នីវណ្ណ រ.ងពាក្យរិះគន់.ពីមហាជនថាគ្មានសុជីវធម៌ហាក់ខុសឆ្ងាយពីគន្លងឪពុក

0

តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ថាគ្មានសុជីវធម៌អំឡុងពេលតំណាងឪពុកម្តាយចូលរួមកម្មវិធីរបស់អ្នកនាង ខាត់ សុឃីម។ មហាជនជាច្រើនលើកឡើងថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ប៉ុន្តែម្តេចក៏កំលោះសង្ហារូបនេះហាក់ខុសឆ្ងាយពីលោកឪពុកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjeaTEmNJoWIPnr1Cul62Jqg9UX48Of47MUCcFSOVMXhXkYNRnsfKJwA1fTixQR0efZe6QjDct71vVD1FudQhEn4SDifb9MKI-LIJ2At1SOUE0aT4tXpav2dfBLlcFnm4JQDj2n0TBAlPE7QSPDHBml9no9PBYtYJiGJ2HM0qyqvUvqIRVS0dUP0ijJsvt/s960/image_2024-10-18_09-26-35%20(2).png

កាលពីពេលថ្មីៗនេះវីដេអូមួយដែលបង្ហោះនៅលើបណ្តាញសង្គមពេលដែល សុវត្ថិ មុន្នីវណ្ណ ចូលរួមកម្មវិធីរបស់តារាពហុជំនាញ ខាត់ សុឃីម បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ។ ការតំណាងឱ្យឪពុកម្តាយរបស់ សុវត្ថិ មុន្នីវណ្ណ ប៉ុន្តែនៅមាត់ទំពារមិនឈប់ក្នុងពេលជួបមនុស្សចាស់ទុំត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEissEJi8BagM83T0z5nBc1Up4P0ZzDyVdKxfLDRl67pQ7hchPzWrkRDFr5UARBsxXc6k21XA50QD2DIX1UQ7Vw-3_PdXQsoHZVPgHRzAuwpLSNIvEkw9JRtKAFUD3bTwkg25W6oaIBQJx9Ub03GkIThCfobzYWxNGyvcucS8LzKchgk6COVIp5iSWbd4uLO/s2048/image_2024-10-18_09-26-38.png

ឥរិយាបថបែបនេះរបស់ សុវត្ថិ មុន្នីវណ្ណ ត្រូវបានសាធារណជនលើកឡើងថាគ្មានសុជីវធម៌ ជាក្មេងឈ្លើយមិនគោរពចាស់ទុំ។ ភាពខុសឆ្គងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិទៀតថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ប៉ុន្តែហេតុអ្វីមួយនេះជ្រុះឆ្ងាយម្ល៉េះ ខណៈអ្នកផ្សេងទៀតថា ស្អាតសង្ហាតែអន់សុជីវធម៌បន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc-BX0DMmNS_8TouL-2nOyHLpLJcD1-aTm-JyF7ESBPpXerRiD-Y8xyGcptqo666MyeYMpPw4rJdomVFG_p9LUnATWhZ3yBNSvIhBkHXowfXdAEU-vgIbrOgcAh6O7RQRJwbqtz_3huLc1ETBqK-MuCJDRhwDAH48LmMTy5Is23wkrwBMkyn7ROi6AvucM/s2048/image_2024-10-18_09-26-44.png

នេះមិនមែនជាលើកទី១នោះទេសម្រាប់តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ដែលរងនូវមតិរិះគន់ពីសាធារណជនចំពោះអាកប្បកិរិយារបស់ខ្លួនកន្លងមកនេះពេលដែលលោកស្ថិតក្នុងឯកសណ្ឋានមានយសស័ក្តិហើយរាំរែកបង្ហោះនៅលើបណ្តាញសង្គមបង្កឱ្យផ្ទុះការវែកញែកដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbZBCDI1eS-nac9yrNIS9Iwp8IJ9lN46D0bO6-Cul55nbZNQK06GLaH5CQzsxhb4fUQBl1cuAfQeUKNMOqbd_JOMVvIXrQRlltVQx7hnHMT-NIrDbemuLWcBwhuNa3NCgtcQjRrOUfv74qoSu3LUrR2ziDVpQj2dGgHPRZmb57vP1VWxs7CxMVVQKmL5bI/s2048/image_2024-10-18_09-26-37.png

កាលពីមួយរយៈមុនក៏ផ្ទុះរឿងរសើបដូចគ្នាជុំវិញទំនាក់ទំនងក្រោយពីម្តាយរបស់ សុវត្ថិ មុន្នីវណ្ណ មិនពេញចិត្តនឹងការផ្គូផ្គងរបស់ហ្វេននិងច្រានចោលសម្ព័ន្ធភាពរវាង ល្អហួស ជាមួយកូនច្បងរបស់ខ្លួនរហូតអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនបញ្ចេញមតិរិះគន់ថាហួងហែងកូនប្រុសជ្រុលរហូតដាក់នាមឱ្យថាជា «យាយផាន់២០២៤» ដែលជាតួអង្គបំបែកស្នេហ៍កូនក្នុងរឿងទុំទាវ៕

ពិភពលោកប្រែប្រួលខ្លាំងហើយ! កំដៅផែនដីឡើងខ្ពស់ជាងកម្រិតធម្មតា

0

ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ ១៩២៤ ដល់ឆ្នាំ ២០២៤ សីតុណ្ហភាពផ្ទៃផែនដីរបស់យើងគឺបានកើនឡើង ១.១ អង្សាសេ កម្រិតទឹកសមុទ្រកើនឡើង ២០ សង់ទីម៉ែត្រ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់បានកើនឡើងជិត ២៨ ដង ដែលការកើនឡើងទាំងអស់នេះ នឹងបណ្តាលឱ្យអាកាសធាតុប្រែប្រួលលឿនជាងមុន។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យពិភពលោកជួបប្រួទះនូវគ្រោះមហន្តរាយផ្សេងៗដូចជា រលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះធំៗជាដើម ដែលនឹងបំផ្លាញជីវិតមនុស្សសត្វនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoeVhwwZBhCixMAy5ahyEmz0kuKMiYgmxLGmqtf_mxdicOufPXhmhBJS_7HQ0RgedfqvYqDIcn6Dj8x90ODquepGMgafWY5KU484HouTl2B_MfmC-YWjNUyVGcJf1LOy6nfr8qeTh2vP-_dhDiWS95bm2P2vZ94BxYNquknkpIhnS5cX0y4N8lszWo51w/s3000/image_2024-10-18_13-18-47.png

កាលពីឆ្នាំ ១៨៥០ ដល់ ១៩០០ អាកាសធាតុពិភពលោករបស់យើងគឺមិនបានប្រែប្រួលខ្លាំងយ៉ាងនេះទេ ដែលធ្វើឱ្យផែនដីមានភាពត្រជាក់ត្រជុំ។ ប៉ុន្តែនៅអំឡុងឆ្នាំ ១៩២៤ មកដល់ពេលបច្ចុប្បន្ន អាកាសធាតុពិភពលោកគឺបានប្រែប្រួលខ្លាំងខុសធម្មតាដោយសារបច្ចេកវិទ្យាជឿនលឿន និងសកម្មភាពរបស់មនុស្សដែលកំពុងបំផ្លាញផែនដី។ ការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុនាំឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធអេកូឡូស៊ី។ ប្រភេទរុក្ខជាតិ និងសត្វជាច្រើនមិនអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី ដែលនាំឱ្យមានហានិភ័យនៃការផុតពូជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDD_EpQPcv3cxj6H0xzQ7kkVf36Qb6_q48Yg0-PomYTATL8Dns2AjYv9wQswjAKKFdf7bS-LugCZ8-0ReTlA-p0qV5eJHYWIuBfjnvZlgikSndU3iWBELkD38VWrkwLGK2N-rzk6SkmDOL0zKG3lgE8FvHIuWp__dV-x9E5z4MLgN0OBr3QP7AkiWtVpI/s3072/image_2024-10-18_13-18-53.png

នៅក្នុងរបាយការណ៍ឆ្នាំ ២០២១ ដោយ Assessment Report 6 របស់ IPCC អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា សត្វប្រហែលមួយលានប្រភេទកំពុងប្រឈមនឹងការផុតពូជនាពេលអនាគតដ៏ខ្លី ដោយសារតែការប្រែប្រួលអាកាសធាតុ និងកត្តាផ្សេងៗទៀតដូចជាការបាត់បង់ទីជម្រក និងការបំពុលជាដើម។ ហើយប្រព័ន្ធអេកូឡូស៊ីសំខាន់ៗជាច្រើនដូចជាព្រៃឈើ ថ្មប៉ប្រះទឹក ផ្កាថ្ម និងដីសើមក៏កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យបាត់បង់ជីវៈចម្រុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpmrfA2kxv5Y2rHFlE_J8epXXX_MRqDUAKIxtiA0RgaMnAe9ZXiq1fXtQSK5r-66FiZvXP18FcpnKNKQSO1c6tVuJO5BSsKklch9B1sxX1gyNtP_X7KWkRNLwBBgSIRkF-t6AM8WN8sOmauxahf5oIs4Y029rTEGvTPvqRbqdzOhvAVJ5w-YpWvx85no2r/s1000/image_2024-10-18_13-18-57.png

ឥទ្ធិពលព្យុះផ្គររន្ទះ ក៏ដូចជារលកកម្តៅ គ្រោះរាំងស្ងួត និងការប្រែប្រួលសីតុណ្ហភាពញឹកញាប់បានកំពុងបំផ្លាញជីវិតមនុស្សសត្វរុក្ខជាតិជាបណ្តើរៗហើយ ដែលអ្នកជំនាញបានសន្មត់ថា ប្រសិនបើអាកាសធាតុចេះតែប្រែប្រួលលឿនជាងមុនបែបនេះ ពិតណាស់ភពផែនដីរបស់យើងទំនងនឹងរលាយបាត់វត្តមានពីប្រព័ន្ធព្រះអាទិត្រក្នុងរយៈពេល ២០០ លានឆ្នាំខាងមុខ៕

រឿងរៀបការនៅស្រុកចិនគេបានប្តូរហើយ នៅឡើយតែខ្មែរយើងទេ! យុវជនចិនមិនចូលចិត្តរឿងសំញ៉ែងដូចមុនឡើយ

0

ប្រទេសចិន ៖ យុវជនចិនសម័យថ្មីពុំនិយមរៀបការអធិកអធមដូចមុនទេ ដោយសារពួកគេយល់ថា វាជាការចំណាយប្រាក់ខ្ជះខ្ជាយឥតប្រយោជន៍ ហើយពួកគេបានរៀបការក្នុងភោជនីយដ្ឋាន ឬហាង ជំនួសសណ្ឋាគារធំៗ និងអញ្ជើញភ្ញៀវមកចូលរួមតិចតួចប៉ុណ្ណោះ ។ យុវជនម្នាក់និយាយថា ខ្លួននឹងសន្សំប្រាក់ទុកចំណាយពេលមានការចាំបាច់ ល្អជាងចំណាយប្រាក់រៀបចំពិធីរៀបការធំដុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrnMPdgTvT1ZRTgwF7vK-JCyWAfFkzrjgsk3tnGBRRkH3mRp_8K-mK_jnGxULkWl1t9yPsS2oxiUjMAYCZFpIG8-OQlE8JiD5V0xaXBAs8dLhFl6t71WnhKHRlqSZ2e0ZyyDBtGRMxI8ImOjuxFjhZsTvD-CKEAaWScs75gR6HwfB5Hqx_1ufxl1cvmWE/s1232/photo_2024-10-18_12-26-28.jpg

ការរៀបការតាមប្រពៃណី និងទំនៀមទម្លាប់ចិនបុរាណ ត្រូវបានគេចាត់ទុកថា គឺជាការចំណាយប្រាក់ខ្ជះខ្ជាយយ៉ាងខ្លាំង ទើបធ្វើឱ្យយុវជនចិនបច្ចុប្បន្នបោះបង់ការរៀបការតាមប្រពៃណីចាស់ និងកាត់បន្ថយការចំណាយផ្សេងៗក្នុងពិធីរៀបការ ។ ក្រៅពីនេះ ពួកគេក៏បានលុបចោលពិធីស្មុគស្មាញមួយចំនួនទៀតផងដែរ ដើម្បីមានប្រាក់គ្រប់គ្រាន់ទុកចំណាយពេលរៀបការរួច ។

គូស្វាមី-ភរិយា១គូនៅខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានអញ្ជើញភ្ញៀវមកចូលរួមពិធីរៀបការរបស់ពួកគេ ត្រឹមតែ២០នាក់ប៉ុណ្ណោះ ។ វាជាពិធីរៀបការតូចតាចបំផុត បើធៀបនឹងពិធីរៀបការតាមប្រពៃណីបុរាណចិន ដោយគូស្វាមី-ភរិយានេះបានរៀបការក្នុងសាខាហាង McDonald’s ខេត្តក្វាងទុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGn25YLnD73p_P-wrEVesYPJZVYtpAOvhl3FR_KO6MhzmHmt5YMakqJcnpU31DbFdbduQ1kuqSmaLVPjEmCEMVgBgADyT1ucupxw0mcENIuJLRM2C5B1qrNR1e1dYMYbfQGcRwfZmVHxfIt9jDO72XNQWXi5TziDdg_QZIjg8EJmnr_sfpOjMe6s7D2si9/s1280/photo_2024-10-18_12-26-29.jpg

ការរៀបចំពិធីនេះ ពួកគេចំណាយប្រាក់ត្រឹមតែ៨០០យាន់ (ឬស្មើជាង១០០ដុល្លារអាមេរិក) ប៉ុណ្ណោះ សម្រាប់ថ្លៃម្ហូបអាហារ ។ បើសរុបថ្លៃចំណាយទាំងអស់ ដូចជា ៖ ថ្លៃអាហារភ្ញៀវ និងការតុបតែងទីកន្លែងរៀបការ គឺពួកគេចំណាយប្រាក់មិនដល់២.០០០យាន់ (ឬមិនដល់៣០០ដុល្លារអាមេរិកទេ) ។ វាខុសគ្នាពីការរៀបការក្នុងសណ្ឋាគារទំនើប ដែលត្រូវចំណាយប្រាក់ថ្លៃកន្លែង និងអាហារក្នុងតម្លៃខ្ពស់ ។

កូនក្រមុំឈ្មោះ សៀវ យេជឺ និយាយថា ៖ «មានភ្ញៀវមកចូលរួមតែជាង២០នាក់ប៉ុណ្ណោះ ដោយយើងអង្គុយជុំគ្នានៅហាង McDonald’s ហើយជល់កែវកូកាកូឡាជំនួសកែវស្រា និងទទួលទានហេមបឺហ្គ័រ ជាមួយអាហារចៀនផ្សេងៗ ។ យើងបរិភោគបណ្តើរ និយាយបណ្តើរ ហើយទទួលបានការជូនពរពីភ្ញៀវប្លែកមុខទៀតផង ។ យើងពុំអាចបំភ្លេចថ្ងៃនេះបានទេ» ។

ការរៀបការក្នុងហាង McDonald’s បានធ្វើឱ្យគូស្វាមី-ភរិយានេះអាចសន្សំសំចៃប្រាក់រហូតដល់១សែនយាន់ សម្រាប់ទុកពេល Honeymoon និងថតរូបរៀបការនៅសមុទ្រ Aegean ប្រទេសក្រិក ។ ក្រៅពីនេះ ពួកគេនឹងយកប្រាក់ខ្លះទៀតទៅជួសជុលផ្ទះឱ្យថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhll2UfeVNoN9gTb8QPaLNX-ve7eup_IZH-ybWxQbD0ZoR6xdOe2ikB2DFHdT3FhloPnjjRW-IItq9bnnLho_kO7Eegl-Y_r9XpAmKiFlZvEIwJRxzTNYQAODuUPx0IzOrJzJmF6TOCbsDN2kkzgGfwJqh2I5Xo7PJuI_YZKgrZhb2V-a18MrkB4xWHs1dT/s1020/image_2024-10-18_13-15-41.png

ដោយឡែក គូស្វាមី-ភរិយា១គូទៀតនៅទីក្រុងសៀងហៃ បានជ្រើសយកភោជនីយដ្ឋាន Haidilao ធ្វើជាកន្លែងរៀបការ ។ កូនក្រមុំឈ្មោះ លី ម៉ឺងមីង ប្រាប់ថា ៖ «ការរៀបការអធិកអធមនឹងធ្វើឱ្យភ្ញៀវកោតសរសើរ តែខ្ញុំរៀបការតូចតាចប៉ុណ្ណោះ ដោយសារពិបាករកប្រាក់ណាស់ក្នុង១ថ្ងៃៗ ។ ការរៀបការតូចតាច គឺល្អជាងយកប្រាក់បានពីញឺសឈាមមកចំណាយអស់តែ១ថ្ងៃ» ។

បើទោះមតិមួយចំនួនរិះគន់ថា វាជាពិធីរៀបការពុំផ្លូវការក្តី ប៉ុន្តែយុវជនចិនបែរជាយល់ឃើញផ្ទុយពីនេះ និងប្រាប់ថា ពួកគេនឹងចំណាយប្រាក់សម្រាប់ការងារចាំបាច់ វាល្អជាងចំណាយមាសប្រាក់យ៉ាងច្រើនសម្រាប់រៀបចំពិធីរៀបការតែ១ថ្ងៃ ។ រីឯអ្នកលេងបណ្តាញសង្គមបានគាំទ្រការរៀបការតាមវិធីថ្មីនេះ សំខាន់ឱ្យតែអាចរស់នៅជាមួយគ្នាមានសុភមង្គល ប្រសើរជាងការរៀបការអធិកអធម រួចហើយឈ្លោះគ្នា ៕

អូស្ត្រាលីបិទឆ្នេរសមុទ្រជាច្រើននៅទីក្រុងស៊ីដនីក្រោយឃើញកាកសំណល់ប្លែកៗ

0

ប្រទេសអូស្ត្រាលី ៖ ឆ្នេរសមុទ្រជាច្រើនកន្លែងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ព្រមទាំងឆ្នេរសមុទ្រ Bondi ដ៏ល្បីល្បាញលើពិភពលោក ត្រូវបានអាជ្ញាធរបិទពុំអនុញ្ញាតឱ្យភ្ញៀវទេសចរចុះលេងទឹកជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោយពីប្រទះឃើញដីឥដ្ឋតូចៗ និងកាកសំណល់យ៉ាងច្រើននៅឆ្នេរសមុទ្រទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhybcp_5AilfrU3bFlT4c0GKDlM5GZHmDA4Ij7lzFJ1JmzGPqeqnlo_dxbJFnMokWAQYFqVEaBGUmAO4kZTM8_p6Qq3BwR4NwYB1hxnn98m01YBJ2uN4u05PayVngAoPYvHxGH7J4olbxXq4JKF-Wq_6aHXxckvbWFlPLdh7Oam8pqiH8jkPAym_Nc9XLZM/s800/image_2024-10-18_11-02-09%20(2).png

សារព័ត៌មានរ៉យទ័ររាយការណ៍ថា អភិបាលក្រុង Waverley ប្រកាសថា បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ Bondi, ឆ្នេរសមុទ្រ Bronte និងឆ្នេរសមុទ្រ Tamarama ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ ។ ដូចគ្នានេះ អភិបាលក្រុង Randwick ក៏បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ៤កន្លែងទៀតស្ថិតនៅភាគខាងត្បូងផងដែរ ដោយសារបារម្ភពីគ្រោះថ្នាក់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfcaMdPa5T3rqWV7f-MDEE7I06Dk6SwfnRE8NH_nRqTs9_8idkQ9OYmfU6jS-Aa5tv9YQw7VIjHeCooge3rvSUYWb4iF_VuYZQjQxhIesqa8D_PPWOPbsqRv_nUxciaogLmXiQ9-Vljn4_KVlTjOoyLRouIGJh7Ui8Ng_RvqjuX-8NoeouCfpejMG3zlb/s1200/image_2024-10-18_11-02-09%20(3).png

លោក Will Nemesh អភិបាលក្រុង Waverley ថ្លែងថា ៖ «យើងបានយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរបរទេសខ្លាំងបំផុត ទើបយើងសម្រេចចិត្តបិទឆ្នេរសមុទ្រជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ដោយសារដីឥដ្ឋតូចៗទាំងនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcTRtBCNfU6Dp_58eBi3Hrk2SJk7w1rLd_CHb17U0OAEraU_K5E9g2cVow0fP63vDKWI53xf597vJCYov424gFQ2vm06OIwEVK1XBw7RPTpnxb_DCCuXLlLwoZGP7vwR_CubeR3QMkBBXYwpdsXARHS5Bo-OFgN7_joFNd35NOY78wcS9kZ6dkKsr_Tkym/s1050/image_2024-10-18_11-02-09%20(4).png

បើតាមលទ្ធផលការត្រួតពិនិត្យជំហ៊ានដំបូងបញ្ជាក់ថា នៅឆ្នេរសមុទ្រជាច្រើនរបស់អូស្ត្រាលីមានដីឥដ្ឋតូចៗពណ៌ខ្មៅ (ឬហៅថា Tar Balls) ត្រូវបានទឹករលកបោកបក់មកលើវាលខ្សាច់ ព្រមទាំងមានប្រេងឥន្ធនៈ និងកាកសំណង់ជាច្រើនទៀត ។ ហេតុនេះ អាជ្ញាធរអូស្ត្រាលីបារម្ភថា កាកសំណល់ទាំងនេះអាចបណ្តាលឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGnbc9ffoSpPhABX8tKFrbxOot7uu5Y9rjZGUZ1fyDD51nKlpB6VZkMbd9ZpSBG5qmkeUCpPi6qEhsEYid2_vr1OIq0HeNki0IccjrEgsni-Fwa3iRIlwqQZk-G-884EYKl7XofitpEi2y59ZkTUsoKFdfiReAykt-uZ2bOkae2tchr7u2OJLMOcT_3dym/s800/image_2024-10-18_11-02-09.png

ពលរដ្ឋអូស្ត្រាលីដែលរស់នៅបរិវេណឆ្នេរសមុទ្រ Coogee ដែលត្រូវបានអភិបាលក្រុងបញ្ជាឱ្យបិទដែរនោះ និយាយថា អ្នកស្រុកកំពុងរងផលប៉ះពាល់ដោយសារជាតិពុលផ្សេងៗ ដូចជា ៖ ជាតិពុលលើបរិយាកាស, ជាតិពុលចេញពីនាវា និងផ្លាស្ទិក ហើយឆ្នេរសមុទ្ររបស់យើងនឹងរងផលប៉ះពាល់ដោយសារជាតិពុលទាំងនេះ គឺដូចគ្នានឹងឆ្នេរសមុទ្រផ្សេងទៀតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYy15YQFwg0NeUY_6vglP9KWFowuNkaeOtm-AzruC5wBGpF1WRk-O265TZ4zdB2Fp2lqMD8NzBovD3F3VVhSOSNzk8fSAAF7aVFnw_Za0MuOI5s-tAg6rXIsNO7Zpdj_YolYnYq6b1LqSNl1wBod7BAi6YDj7qsF30NA0dV6QK2ybKPVWnDqt9-KKM8g2/s584/image_2024-10-18_11-02-10%20(2).png

ចំណែកភ្នាក់ងារការពារបរិស្ថាននៅរដ្ឋ New South Wales បានយកដីឥដ្ឋតូចៗនៅលើឆ្នេរសមុទ្រទៅត្រួតពិនិត្យដើម្បីបញ្ជាក់ថា តើវាជាអ្វីឱ្យប្រាកដ ។ ក្រៅពីនេះ អាជ្ញាធរអូស្ត្រាលីបានសំណូមពរទៅកាន់ពលរដ្ឋទាំងអស់ហាមចុះហែលទឹកក្បែរដីឥដ្ឋ ឬចាប់វាដាច់ខាត ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJZQ28RhxgSL7kQXjwiBEc_dF0dhtrD_GNJr51pEkSyc1r0m5C_-0a5iiuV1Gk6ZtmP0FyUvKsu8aE-2oz2s_bHnH1cGNikXqhTOuNZpuDZa1LuOHm5vPb2INRlv1kFZi2JzRkSz0SVwQpmr66CwiOWso6Ao1zUrL5rQr-AR5Zb5R8f_xnprF7BA5kn50V/s582/image_2024-10-18_11-02-10.png

គួរបញ្ជាក់ថា ទីក្រុងស៊ីដនីរបស់អូស្ត្រាលី មានឆ្នេរសមុទ្ររហូតដល់ជាង១០០កន្លែងនៅបរិវេណឈូងសមុទ្រ និងមាត់សមុទ្រ ។ ឆ្នេរសមុទ្រទាំងនេះជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងបានទាក់ទាញភ្ញៀវទសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តរាប់លាននាក់ក្នុង១ឆ្នាំៗ ៕