Home ព័ត៌មានអន្តរជាតិ ជំនន់ទឹកភ្លៀងក្នុងប្រទេសបារាំង បានបង្ខំឱ្យមានការជម្លៀសប្រជាជនចេញភ្លាមៗ

ជំនន់ទឹកភ្លៀងក្នុងប្រទេសបារាំង បានបង្ខំឱ្យមានការជម្លៀសប្រជាជនចេញភ្លាមៗ

148
0

ប្រទេសបារាំង៖ ទឹកជំនន់ដ៏ធំមួយបានវាយប្រហារប្រទេសបារាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈររយៈពេល ៤៨ ម៉ោង ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់មួយចំនួននៅភាគនិរតីភ្លាមៗ។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តំបន់ជាច្រើននៅភាគនិរតីនៃប្រទេសបារាំងត្រូវបានជន់លិច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល ៤៨ ម៉ោងជាប់គ្នា បណ្តាលឱ្យទឹកទន្លេបានហក់ឡើងយ៉ាងខ្ពស់ និងបង្កឱ្យមានការរអិលបាក់ដីនៅក្នុងតំបន់មួយចំនួនយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួនចេញជាបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAW4LudUeoWLR972Z6FIA1BPBZ8bfXFUWUUs7oi3VD_6XqtC1-K71IXE7rq1ntfu7aUF6jAlr8U_z0Fu8hcjNs4AyPq7mBzmnLudx1t1ppXhnMw6XpXMNUfnSqpWOZkII7uE_zS45F78cCsU_NkiJnKqFklt3x2IVs_MGfsIfVtcKm7-Zo_u90rT5n53eU/s3433/image_2024-10-18_15-27-54.png

បច្ចុប្បន្នទីភ្នាក់ងារឧតុនិយមបារាំង បានចេញការព្រមានពណ៌ក្រហម នៅក្នុងនាយកដ្ឋានចំនួនប្រាំ អំពីភ្លៀងធ្លាក់ខ្លាំង ដោយពួកគេបានបិទផ្លូវ ជម្លៀសប្រជាជនចេញពីសង្កាត់ និងបានស្នើឱ្យអ្នកស្រុកជៀសវាងការថតរូប និងវីដេអូនៅក្នុងបរិយាកាសគ្រោះថ្នាក់នេះ។ យោងតាម Reuters ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានរបាយការណ៍ណាមួយរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ហើយគេក៏មិនទាន់ដឹងច្បាស់ថា កម្រិតនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងនេះមានកម្រិតណានោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCcy2RCZR25E47Wa6Da8Uw4y0RH0BKsr8-SiWWsOKHKRWR-V88nXo6dtzqL_FVTJAr-bm0iRn0A0mbTTcTaLFcpeR2IDS0tC0tEp1-JokK8L-XRurUBPnoRsvTIB8QvKrlUV9oqH6NqzGmh6G3Q-j2uAFHpBTpZIqxyTzF4_-4DFvZnEeGDIpa9yRTNFov/s994/image_2024-10-18_15-28-03%20(2).png

គួរបញ្ជាក់ដែរថា ទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសបារាំងគឺបានកើតឡើងមួយសប្តាហ៍មកហើយ បន្ទាប់ពីសំណល់នៃព្យុះសង្ឃរា Kirk បានបោកបក់ពាសពេញអឺរ៉ុបខាងលិច និងជិតមួយខែបន្ទាប់ពីទីក្រុង Cannes បានវាយប្រហារដោយទឹកជំនន់ភ្លាមៗ។ ដូច្នេះរដ្ឋាភិបាលបារាំង បានដាស់តឿនប្រជាជនដែលនៅតំបន់រងគ្រោះភាគនិរតី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក៏ដូចជាជៀសវាងការធ្វើដំណើរនៅក្នុងតំបន់មួយចំនួន បន្ទាប់ពីការកើនឡើងនៃកម្ពស់ទឹកបានជន់លិចផ្នែកនៃផ្លូវហាយវេនៅជិតទីក្រុងសំខាន់ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVvL1e5YUhBQroJKI3CCjjXDdqn8qpYvUL5pTOKkz3NTaWz7b3I2m16VhPBiEh7Mz-rMoseDux1V9Qfun6jOH7rB0re_u9wFUke1pPOb44x7YwnsiEZHLI5cMXevnNZyrfMLCL60H-XzH0XrByzkYqnSP2lX95W5SYFLTHwMXbDdvOQcqfAg4G9XZv4Lon/s1280/image_2024-10-18_15-28-03.png