Home ព័ត៌មានអន្តរជាតិ ពិភពលោកប្រែប្រួលខ្លាំងហើយ! កំដៅផែនដីឡើងខ្ពស់ជាងកម្រិតធម្មតា

ពិភពលោកប្រែប្រួលខ្លាំងហើយ! កំដៅផែនដីឡើងខ្ពស់ជាងកម្រិតធម្មតា

47
0

ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ ១៩២៤ ដល់ឆ្នាំ ២០២៤ សីតុណ្ហភាពផ្ទៃផែនដីរបស់យើងគឺបានកើនឡើង ១.១ អង្សាសេ កម្រិតទឹកសមុទ្រកើនឡើង ២០ សង់ទីម៉ែត្រ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់បានកើនឡើងជិត ២៨ ដង ដែលការកើនឡើងទាំងអស់នេះ នឹងបណ្តាលឱ្យអាកាសធាតុប្រែប្រួលលឿនជាងមុន។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យពិភពលោកជួបប្រួទះនូវគ្រោះមហន្តរាយផ្សេងៗដូចជា រលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះធំៗជាដើម ដែលនឹងបំផ្លាញជីវិតមនុស្សសត្វនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoeVhwwZBhCixMAy5ahyEmz0kuKMiYgmxLGmqtf_mxdicOufPXhmhBJS_7HQ0RgedfqvYqDIcn6Dj8x90ODquepGMgafWY5KU484HouTl2B_MfmC-YWjNUyVGcJf1LOy6nfr8qeTh2vP-_dhDiWS95bm2P2vZ94BxYNquknkpIhnS5cX0y4N8lszWo51w/s3000/image_2024-10-18_13-18-47.png

កាលពីឆ្នាំ ១៨៥០ ដល់ ១៩០០ អាកាសធាតុពិភពលោករបស់យើងគឺមិនបានប្រែប្រួលខ្លាំងយ៉ាងនេះទេ ដែលធ្វើឱ្យផែនដីមានភាពត្រជាក់ត្រជុំ។ ប៉ុន្តែនៅអំឡុងឆ្នាំ ១៩២៤ មកដល់ពេលបច្ចុប្បន្ន អាកាសធាតុពិភពលោកគឺបានប្រែប្រួលខ្លាំងខុសធម្មតាដោយសារបច្ចេកវិទ្យាជឿនលឿន និងសកម្មភាពរបស់មនុស្សដែលកំពុងបំផ្លាញផែនដី។ ការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុនាំឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធអេកូឡូស៊ី។ ប្រភេទរុក្ខជាតិ និងសត្វជាច្រើនមិនអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី ដែលនាំឱ្យមានហានិភ័យនៃការផុតពូជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDD_EpQPcv3cxj6H0xzQ7kkVf36Qb6_q48Yg0-PomYTATL8Dns2AjYv9wQswjAKKFdf7bS-LugCZ8-0ReTlA-p0qV5eJHYWIuBfjnvZlgikSndU3iWBELkD38VWrkwLGK2N-rzk6SkmDOL0zKG3lgE8FvHIuWp__dV-x9E5z4MLgN0OBr3QP7AkiWtVpI/s3072/image_2024-10-18_13-18-53.png

នៅក្នុងរបាយការណ៍ឆ្នាំ ២០២១ ដោយ Assessment Report 6 របស់ IPCC អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា សត្វប្រហែលមួយលានប្រភេទកំពុងប្រឈមនឹងការផុតពូជនាពេលអនាគតដ៏ខ្លី ដោយសារតែការប្រែប្រួលអាកាសធាតុ និងកត្តាផ្សេងៗទៀតដូចជាការបាត់បង់ទីជម្រក និងការបំពុលជាដើម។ ហើយប្រព័ន្ធអេកូឡូស៊ីសំខាន់ៗជាច្រើនដូចជាព្រៃឈើ ថ្មប៉ប្រះទឹក ផ្កាថ្ម និងដីសើមក៏កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យបាត់បង់ជីវៈចម្រុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpmrfA2kxv5Y2rHFlE_J8epXXX_MRqDUAKIxtiA0RgaMnAe9ZXiq1fXtQSK5r-66FiZvXP18FcpnKNKQSO1c6tVuJO5BSsKklch9B1sxX1gyNtP_X7KWkRNLwBBgSIRkF-t6AM8WN8sOmauxahf5oIs4Y029rTEGvTPvqRbqdzOhvAVJ5w-YpWvx85no2r/s1000/image_2024-10-18_13-18-57.png

ឥទ្ធិពលព្យុះផ្គររន្ទះ ក៏ដូចជារលកកម្តៅ គ្រោះរាំងស្ងួត និងការប្រែប្រួលសីតុណ្ហភាពញឹកញាប់បានកំពុងបំផ្លាញជីវិតមនុស្សសត្វរុក្ខជាតិជាបណ្តើរៗហើយ ដែលអ្នកជំនាញបានសន្មត់ថា ប្រសិនបើអាកាសធាតុចេះតែប្រែប្រួលលឿនជាងមុនបែបនេះ ពិតណាស់ភពផែនដីរបស់យើងទំនងនឹងរលាយបាត់វត្តមានពីប្រព័ន្ធព្រះអាទិត្រក្នុងរយៈពេល ២០០ លានឆ្នាំខាងមុខ៕