តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ថាគ្មានសុជីវធម៌អំឡុងពេលតំណាងឪពុកម្តាយចូលរួមកម្មវិធីរបស់អ្នកនាង ខាត់ សុឃីម។ មហាជនជាច្រើនលើកឡើងថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ប៉ុន្តែម្តេចក៏កំលោះសង្ហារូបនេះហាក់ខុសឆ្ងាយពីលោកឪពុកម្ល៉េះ។.png)
កាលពីពេលថ្មីៗនេះវីដេអូមួយដែលបង្ហោះនៅលើបណ្តាញសង្គមពេលដែល សុវត្ថិ មុន្នីវណ្ណ ចូលរួមកម្មវិធីរបស់តារាពហុជំនាញ ខាត់ សុឃីម បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ។ ការតំណាងឱ្យឪពុកម្តាយរបស់ សុវត្ថិ មុន្នីវណ្ណ ប៉ុន្តែនៅមាត់ទំពារមិនឈប់ក្នុងពេលជួបមនុស្សចាស់ទុំត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃ។ 
ឥរិយាបថបែបនេះរបស់ សុវត្ថិ មុន្នីវណ្ណ ត្រូវបានសាធារណជនលើកឡើងថាគ្មានសុជីវធម៌ ជាក្មេងឈ្លើយមិនគោរពចាស់ទុំ។ ភាពខុសឆ្គងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិទៀតថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ប៉ុន្តែហេតុអ្វីមួយនេះជ្រុះឆ្ងាយម្ល៉េះ ខណៈអ្នកផ្សេងទៀតថា ស្អាតសង្ហាតែអន់សុជីវធម៌បន្តិច។
នេះមិនមែនជាលើកទី១នោះទេសម្រាប់តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ដែលរងនូវមតិរិះគន់ពីសាធារណជនចំពោះអាកប្បកិរិយារបស់ខ្លួនកន្លងមកនេះពេលដែលលោកស្ថិតក្នុងឯកសណ្ឋានមានយសស័ក្តិហើយរាំរែកបង្ហោះនៅលើបណ្តាញសង្គមបង្កឱ្យផ្ទុះការវែកញែកដូចគ្នា។ 
កាលពីមួយរយៈមុនក៏ផ្ទុះរឿងរសើបដូចគ្នាជុំវិញទំនាក់ទំនងក្រោយពីម្តាយរបស់ សុវត្ថិ មុន្នីវណ្ណ មិនពេញចិត្តនឹងការផ្គូផ្គងរបស់ហ្វេននិងច្រានចោលសម្ព័ន្ធភាពរវាង ល្អហួស ជាមួយកូនច្បងរបស់ខ្លួនរហូតអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនបញ្ចេញមតិរិះគន់ថាហួងហែងកូនប្រុសជ្រុលរហូតដាក់នាមឱ្យថាជា «យាយផាន់២០២៤» ដែលជាតួអង្គបំបែកស្នេហ៍កូនក្នុងរឿងទុំទាវ៕










